Go to full page →

ជំពូកទី ៦—សេចក្ដីជំនឿនិងការទទួលយកព្រះ SCK 55

Faith and Acceptance SCK 55

នៅពេលដែលសតិសម្បជញ្ញៈរបស់អ្នកត្រូវបានបំភ្លឺដោយវិញ្ញាណបរិសុទ្ធនោះអ្នកនឹងមើលឃើញនូវសេចក្ដីអាក្រក់អំពើបាបនិងអំណាចរបស់វានូវពិរុទ្ធភាពនិងភាពអមិត្ររបស់វាហើយអ្នកនឹងមើលទៅអំពើទាំងអស់នោះដោយសេចក្ដីខ្ពើមរអើម។អ្នកនឹងមានអារម្មណ៍ដឹងថាអំពើបាបបានញែករូបអ្នកចេញអំពីព្រះជាម្ចាស់ហើយរូបអ្នកឋិតក្នុងកណ្ដាប់ដៃអារ័ក្ស។នៅពេលដែលអ្នកខំតស៊ូរត់កាន់តែខ្លាំងនោះអ្នកនឹងរឹតតែឃើញច្បាស់ពីភាពអស់សង្ឃឹមរបស់អ្នកកាន់តែខ្លាំងឡើងដែរ។បុព្វហេតុរបស់អ្នកមិនបរិសុទ្ធឯចិត្តរបស់អ្នកមិនបរិសុទ្ធដែរ។អ្នកនឹងឃើញថាជីវិតរបស់អ្នកពោរពេញដោយភាពអាត្មានិយមនិងអំពើបាប។អ្នកមានចំណង់ឲ្យបានរួចទោសឲ្យបានជំរះសំអាតពីអំពើបាប និងឲ្យមានសេរីភាព។តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានការចុះសម្រុងជាមួយព្រះជាម្ចាស់និងឲ្យបានដូចជាអង្គទ្រង់? SCK 55.1

— អ្នកប្រាថ្នាចង់បានសេចក្ដីសុខសន្តិភាព..គឺជាការលើកលែងទោសពីព្រះជាម្ចាស់និងសន្តិភាពនិងសេចក្ដីស្រលាញ់នៅក្នុងព្រលឹងវិញ្ញាណរបស់អ្នកដែលប្រាក់ពុំអាចទិញបាន។ចំណេះពុំអាចផ្ដល់ឲ្យបានប្រាជ្ញាពុំអាចសម្រេចបាន..អ្នកមិនអាចសង្ឃឹមបានលើការព្យាយាមដោយអំណាចខ្លួនឯង។“ក៏ប៉ុន្តែព្រះជាម្ចាស់ផ្ដល់មកឲ្យយើងជាអំណោយដែលមិនគិតតម្លៃអ្វីឡើយ”..អេសាយ៥៥:១។សន្តិភាពក្នុងព្រះជាម្ចាស់គឺជារបស់ផងអ្នកប្រសិនបើលោកអ្នកឈោងដៃទទួយក។ព្រះយេហូវ៉ាមានបន្ទូលថាៈ“ទោះបីជាអំពើបាបរបស់ឯងក្រហមទែងក៏ដោយក៏គង់នឹងបានដូចជាហិមៈទោះបីជាក្រហមឆ្អៅក៏ដោយគង់នឹងបានដូចជារោមចៀមវិញ”..អេសាយ១:១៨។“អញនឹងឲ្យឯងមានចិត្តថ្មីនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ”..អេសាយ៣៦:២៦។ SCK 55.2

អ្នកបានលន់តួអំពើបាបរបស់អ្នកហើយក្នុងចិត្តរបស់អ្នកក៏បានជំរះវាដាច់ស្រលះ។អ្នកបានសម្រេចចិត្តថ្វាយខ្លួនដល់ព្រះជាម្ចាស់។ឥឡូវសូមចូលមកទ្រង់ និងសូមឲ្យទ្រង់លាងជំរះអស់ទាំងអំពើបាបរបស់អ្នក និងសូមទ្រង់ប្រគល់ឲ្យអ្នកនូវចិត្តថ្មី ដោយជឿជាក់ថាទ្រង់នឹងធ្វើមែន“ព្រោះទ្រង់បានសន្យា”។ នេះគឺជាមេរៀនដែលព្រះយេស៊ូបានបង្រៀនកាលទ្រង់គង់នៅលើផែនដី គឺថាអំណោយដែលព្រះជាម្ចាស់បានសន្យាជាមួយយើង នោះយើងត្រូវតែមានជំនឿថាយើងពិតជាទទួលបាន ហើយអំណោយនោះពិតជារបស់ផងយើង។ ព្រះយេស៊ូបានព្យាបាលមនុស្សឲ្យជាពីជំងឺ នៅពេលដែលគេមានជំនឿដល់អំណាចចេស្ដារបស់ទ្រង់។ ទ្រង់បានជួយមនុស្សចំពោះរបស់ដែលគេអាចមើលឃើញ រួចក៏បណ្ដាលចិត្តឲ្យមានការទុកចិត្តដល់ទ្រង់ចំពោះរបស់ដែលគេមិនអាចមើលឃើញ និងដឹកនាំឲ្យគេជឿដល់អំណាចរបស់ទ្រង់ក្នុងការអត់ទោសអំពើបាប។ ការនេះទ្រង់បានសម្ដែងឲ្យឃើញយ៉ាងច្បាស់នៅពេលទ្រង់ព្យាបាលមនុស្សស្លាប់ដៃជើង ដែលអ្នកនឹងដឹងថាកូនមនុស្សមានអំណាចនៅលើផែនដីដែលអាចអត់ទោសអំពើបាបដូចមានចែងក្នុងព្រះគម្ពីរមួយវគ្គថាៈ“រួចទ្រង់មានបន្ទូលទៅមនុស្សជំងឺនោះថា ចូរក្រោកឡើងយកគ្រែរបស់ឯងត្រលប់ទៅផ្ទះវិញចុះ”..ម៉ាថាយ៩:៦។ រីឯលោកយ៉ូហានជាអ្នកផ្សព្វផ្សាយដំណឹងល្អ អំពីមហិទ្ធិរិទ្ធរបស់ព្រះគ្រិស្ទបានពោលថាៈ“មានសេចក្ដីចែងទុកមកថាឲ្យអ្នករាល់គ្នាបានជឿដល់ព្រះយេស៊ូគ្រិស្ទ ហើយគឺជាព្រះបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ដោយមានសេចក្ដីជំនឿ”..យ៉ូហាន ២០:៣១។ ពីរឿងរ៉ាវសមញ្ញក្នុងព្រះគម្ពីដែលសម្ដែងឲ្យឃើញពីវិធីដែលព្រះយេស៊ូព្យាបាលជំងឺ យើងអាចដឹងការងារបានខ្លះៗទៀតអំពីសេចក្ដីជំនឿក្នុងទ្រង់ក្នុងការអត់ទោសបាប។ ឥឡូវនេះយើងត្រលប់ទៅឯមនុស្សស្លាប់ដៃជើងនៅឯស្រះបេថេស្ដាវិញ។ មនុស្សរងគ្រោះដ៏អភ័ពគ្មានសង្ឃឹមឡើយ គាត់ពុំដែលកំរើកដៃជើងអស់រយៈពេល៣៨ឆ្នាំ។ ក៏ប៉ុន្តែព្រះគ្រិស្ទបានប្រាប់គាត់ថាៈ“ចូរក្រោកឡើងហើយយកគ្រែរបស់ឯងហើយដើរទៅ”។ មនុស្សជំងឺនោះអាចនឹងពោលក្នុងចិត្តថាៈ“ឱ!ព្រះជាម្ចាស់អើយ ប្រសិនបើទ្រង់អាចព្យាបាលទូលបង្គំបាននោះ ទូលបង្គំនឹងស្ដាប់តាមបន្ទូលទ្រង់”។ ក៏ប៉ុន្តែគាត់ជឿព្រះបន្ទូលព្រះគ្រិស្ទហើយជឿថាព្រះនឹងព្យាបាលឲ្យគាត់ជា ហើយគាត់ក៏ព្យាយាមធ្វើមួយរំពេចនោះ។ គាត់មានចំណង់នឹងដើរ ហើយគាត់ក៏ដើររួចទៅ។ គាត់ធ្វើតាមព្រះបន្ទូល របស់ព្រះគ្រិស្ទ ហើយព្រះជាម្ចាស់ប្រទានអំណាចឲ្យគាត់ ហើយចុងបញ្ចប់គាត់ក៏បានជា។ SCK 55.3

នៅក្នុងសភាពដូចគ្នានេះដែរ អ្នកជាមនុស្សមានបាបអ្នកមិនអាចទទួលទណ្ឌកម្មលាងកំហុសចំពោះអំពើបាបរបស់អ្នកនៅក្នុងអតីតកាលបានឡើយ ហើយក៏មិនអាំចផ្លាស់ចិត្តរបស់អ្នករួចធ្វើឲ្យខ្លួនអ្នកបរិសុទ្ធដោយខ្លួនឯងបានដែរ។ ក៏ប៉ុន្តែព្រះជាម្ចាស់សន្យាថានឹងធ្វើកិច្ចការទាំងអស់នេះ ចំពោះរូបអ្នកតាមរយៈព្រះគ្រិស្ទ ប្រសិនបើអ្នកជឿដល់សេចក្ដីសន្យានេះ។ ពេលដែលលោកអ្នកលន់តួអំពើបាបហើយបានថ្វាយខ្លួនអ្នកចំពោះព្រះជាម្ចាស់ នោះអ្នកនឹងមានសុឆន្ទៈបំរើទ្រង់។ កាលណាអ្នកធ្វើការនេះបានដោយប្រាកដក្នុងចិត្តបែបដូច្នេះនោះព្រះជាម្ចាស់នឹងបំពេញនូវសេចក្ដីសន្យាចំពោះរូបអ្នក។ ប្រសិនបើអ្នកជឿដល់សេចក្ដីសន្យានេះ អ្នកត្រូវតែជឿថាអ្នកនឹងបានអត់ទោសបាបហើយលាងជំរះអំពើបាបព្រោះព្រះជាម្ចាស់ទ្រង់តែងតែផ្ដល់នូវការពិត។ អ្នកនឹងត្រូវព្យាបាមឲ្យជាដូចជាព្រះគ្រិស្ទផ្ដល់អំណាចចំពោះមនុស្សស្លាប់ដៃជើងឲ្យបានដើរឡើងវិញ នៅពេលគាត់មានជំនឿថាគាត់នឹងត្រូវព្យាបាលឲ្យបានជា។ ការនេះនឹងកើតឡើងយ៉ាងដូច្នេះដែរចំពោះរូបអ្នក ប្រសិនបើអ្នកជឿទុកចិត្តលើព្រះ។ SCK 57.1

ចូរកុំរង់ចាំដល់ខ្លួនអ្នកបានជា ប៉ុន្តែត្រូវតែនិយាយថាៈ“ទូលបង្គំជឿហើយការដែលកើតឡើងក្នុងចិត្តយ៉ាងដូច្នេះមិនមែនដោយទូលបង្គំមិននឹកស្មាននោះទេ ប៉ុន្តែពីព្រោះព្រះជាម្ចាស់បាន សន្យា”។ SCK 57.2

ព្រះយេស៊ូបានមានបន្ទូលថាៈ “គ្រប់ទាំងរបស់អ្វីដែលអ្នកប្រាថ្នា កាលណាអ្នកអធិស្ថានសូមនោះ ចូរជឿថាអ្នកនឹងទទួលបានជាប្រាកដ” ម៉ាកុស១១:២៤។ មានលក្ខ័ខ័ណ្ឌចំពោះសេចក្ដីសន្យានេះគឺ យើងត្រូវអធិស្ថានទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារបំណងហឫទ័យរបស់ព្រះជាម្ចាស់ដែលលាងសំអាតយើងពីអំពើបាបទទួលយើងជាកូនរបស់ទ្រង់ និងអាចឲ្យយើងរស់នៅក្នុងជីវិតបរិសុទ្ធ។ ដូច្នេះយើងអាចទទួលសូមពរព្រះទាំងនេះហើយជឿថាយើងនឹងបានទទួល ហើយអរគុណព្រះជាម្ចាស់នៅពេលយើងបានទទួល។ យោលតាមសិទ្ធិរបស់យើងៗចូលមកចំពោះព្រះយេស៊ូគ្រិស្ទ នោះទ្រង់នឹងលាងយើងឲ្យស្អាតពីអំពើបាប ហើយយើងដែលយើងអាចឈរនៅចំពោះមុខក្រិត្យវិន័យ ដោយគ្មានសេចក្ដីអៀនខ្មាស ឬវិប្បដិសារីឡើយ។ “ហេតុនេះនៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះយេស៊ូគ្រិស្ទនោះគ្មានទោសឡើយ ព្រោះទ្រង់ពុំបានដើរតាមសាច់ឈាម ប៉ុន្តែទ្រង់ដើរតាមព្រះវិញ្ញាណបរិសុទ្ធវិញ”..រ៉ូម៨:១។ SCK 57.3

ព្រោះហេតុដូច្នេះរូបអ្នកពុំមែនជាកម្មសិទ្ធិរបស់អ្នកទៀតទេ ព្រោះទ្រង់បានចេញថ្ងៃប្រោសលោះដល់អ្នករាល់គ្នាហើយ។“ទ្រង់បានលោះអ្នកគ្នាមិនមែនដោយរបស់ពុករលួយដូចជាប្រាក់និងមាសនោះទេ គឺដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រិស្ទ ដែលដូចជាកូនចៀមឥតខ្ចោះឥតមានស្លាកស្នាម”..ពេត្រុសទី១:១៨.១៩។តាមរយៈជំនឿដ៏សាមញ្ញនៅក្នុងព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងចាប់បដិសន្ធិនៅក្នុងចិត្តរបស់អ្នក។ អ្នកគឺជាក្មេងដែលកើតក្នុងគ្រួសារនៃព្រះជាម្ចាស់ តែទ្រង់ស្រលាញ់អ្នកដូចជាព្រះរាជបុត្រារបស់ទ្រង់ដូច្នោះដែរ។ SCK 58.1

ឥឡូវដែលអ្នកបានថ្វាយខ្លួនចំពោះព្រះគ្រិស្ទយេស៊ូហើយនោះ ចូរកុំរាថយឲ្យសោះ កុំឲ្យរវាតចេញឆ្ងាយអំពីទ្រង់ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃចូរនិយាយថាៈ“ខ្ញុំជាកម្មសិទ្ធរបស់គ្រិស្ទ ខ្ញុំបានថ្វាយខ្លួនចំពោះទ្រង់” ហើយទូលសូមទ្រង់នូវព្រះវិញ្ញាណបរិសុទ្ធ និងសូមឲ្យទ្រង់ឃុំគ្រងរក្សានូវព្រះគុណរបស់ទ្រង់។ ដោយអ្នកបានថ្វាយខ្លួនដល់ព្រះជាម្ចាស់ ជឿជាក់ចំពោះទ្រង់នោះអ្នកនឹងបានក្លាយជាកូនរបស់ទ្រង់ដូច្នេះអ្នកនឹងរស់នៅក្នុងទ្រង់។ សាវ័កបានពោលថាៈ “ដូច្នេះដែលអ្នករាល់គ្នាបានទទួលព្រះគ្រិស្ទជាម្ចាស់បែបយ៉ាងណា នោះចូរដើរតាមទ្រង់បែបនោះចុះ”..កូលុស ២:៦។ SCK 58.2

អ្នកខ្លះដូចជាមានអារម្មណ៍ថាគេត្រូវទទួលការសាកល្បងជាមុនហើយត្រូវបង្ហាញដល់ព្រះជាម្ចាស់ឲ្យឃើញថាគេបានកែប្រែពិតប្រាកដមុននឹងអាចទទួលព្រះពរពីព្រះជាម្ចាស់។ ក៏ប៉ុន្តែពុំមែនដូច្នេះទេ គឺគេអាចទទួលព្រះពរពីព្រះជាម្ចាស់ក្នុងពេលនេះតែម្ដង។ គេត្រូវតែមានព្រះគុណនៃព្រះវិញ្ញាណនៃព្រះយេស៊ូគ្រិស្ទដើម្បីជាជំនួយដល់ភាពទន់ខ្សោយរបស់គេ បើពុំដូច្នោះទេគេពិតជាពុំអាចទប់ទល់នឹងអារ័ក្សបាន ទ្បើយ។ ព្រះយេស៊ូសព្វព្រះហឫទ័យ ឲ្យយើងចូលមករកទ្រង់ក្នុងសណ្ឋានលក្ខណៈដែលយើងមាន ទោះទាំងមានអំពើបាប ភាពតែលតោលឥត ទីពុំនាក់ មិនអាចឈរដោយខ្លួនឯងបានក្ដី។ យើងអាចចូលមករកទ្រង់នៅពេលដែលយើងមាភាពទន់ខ្សោយទាំងមានអំពើបាប ហើយឱនក្រាបនៅទៀបព្រះបាទរបស់ទ្រង់ដោយយល់ដឹងពីកំហុស និងភាពឆ្គាំឆ្គងទាំងនោះចុះ។ គឺសិរីល្អរបស់ទ្រង់ដែលក្រសោបយើងនៅក្នុងរង្វង់ព្រះ ហស្ថនៃសេចក្ដីស្រលាញ់របស់ទ្រង់ ហើយព្យាបាលរបួសរបស់យើងនឹងសំអាតយើងអំពីការទុច្ចរិតទាំងប៉ុន្មាន។ SCK 58.3

មានមនុស្សរាប់ពាន់អ្នកដែលយល់ច្រលំត្រង់ចំនុចនេះឯងគឺពីព្រោះគេពុំជឿថា ព្រះយេស៊ូអត់ទោសបាបឲ្យគេដោយផ្ទាល់រៀងៗខ្លួននោះឡើយ។ គេពុំជឿតាមព្រះបន្ទូលព្រះជាម្ចាស់។ គឺជាកម្មសិទ្ធចំពោះអ្នកទាំងឡាយណាដែលធ្វើតាមលក្ខ័ណ្ឌ និងដោយដឹងដោយខ្លួនឯងថាការអត់ទោសបាបនៃព្រះជាម្ចាស់នេះគឺទ្រង់អាចអត់អោនទោសឲ្យរាល់អំពើបាប។ កុំឲ្យមានចំងល់ថាពាក្យសន្យារបស់ព្រះទាំងនេះគឺសម្រាប់រាល់បាបជនដែលបានប្រែចិត្ត។ កម្លាំងនិងសិរីល្អបានផ្ដល់តាមរយៈព្រះគ្រិស្ទ ហើយពពួកទេវតាដំណឹងល្អបាននាំទៅកាន់គ្រប់វិញ្ញាណដែលទទួលជឿ។ គ្មាននរណាម្នាក់មានអំពើបាបធ្ងន់ធ្ងររហូតដល់គេពុំស្វែងរកកម្លាំង ភាពបរិសុទ្ធ និងសេចក្ដីសុច្ចរិតនៅក្នុងព្រះគ្រិស្ទដែលសុគតដើម្បីរូបគេនោះឡើយ។ ទ្រង់តែងរង់ចាំនឹងដោះសំលៀកបំ ពាក់ដែលប្រលាក់ជោគជាំដោយអំពើបាប ហើយទ្រង់នឹងបំពាក់ឲ្យគេនូវសំលៀកបំ ពាក់នៃភាពសុចរិតវិញ។ ទ្រង់លោះគេឲ្យរស់គេនឹងមិនស្លាប់ឡើយ។ SCK 59.1

ព្រះជាម្ចាស់ ទ្រង់ពុំប្រាស្រ័យទាក់ទងជាមួយមនុស្សយើងដូចជាមនុស្សសាមញ្ញធ្វើនោះទេ។ ព្រះហឫទ័យរបស់ទ្រង់គឺប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីស្រលាញ់ និងព្រះទ័យអាណិតអាសូរដ៏ទន់ភ្លន់។ ទ្រង់មានព្រះបន្ទូលថាៈ“ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយមនុស្សទុច្ចរិតបោះបង់គំនិត ខ្លួនដែរ រួចឲ្យគេត្រលប់មករកឯព្រះយេហូវ៉ាវិញ នោះទ្រង់អាណិតអាសូរដល់គេ..គឺឲ្យវិលត្រលប់មកឯព្រះនៃយើងរាល់គ្នា នោះទ្រង់នឹងអាណិតមេត្តាដល់គេដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូណ៌”..អាសាយ ៥៥:៧។“អញបានលប់អំពើរំលងរបស់ឯងចេញដូចជាពពកយ៉ាងក្រាស់ និងអំពើបាបរបស់ឯងដូចជាពពកផង”..អេសាយ៤៤:២២។ SCK 59.2

“ត្បិតអញគ្មានសេចក្ដីអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះចូរឯងរាល់គ្នាវិលមកឲ្យបានរស់វិញ នេះជាព្រះបន្ទូលនៃព្រះអរម្ចាស់យេហូវ៉ា”..អេសេតាល ១៨:៣២។ SCK 60.1

អារក្ស័សាតាំងប្រុងប្រៀបជាស្រេច នឹងលួចឆក់យកការធានារ៉ាប់រងដែលប្រកបដោយព្រះពរដែលព្រះជាម្ចាស់ប្រទានដល់យើង។ វាមានចំណង់នឹងឆក់យកនូវគ្រប់ពន្លកនៃក្ដីសង្ឃឹម និងអស់ទាំងកាំរស្មីដែលបំភ្លឺព្រលឹងរបស់អ្នក ក៏ប៉ុន្តែអ្នកមិនត្រូវអនុញ្ញាតិឲ្យវាធ្វើយ៉ាងដូច្នោះទេ។ សូមកុំស្ដាប់តាមមនុស្សអូសទាញឲ្យសោះតែ សូមនិយាយយ៉ាងដូច្នេះវិញថាៈ “ព្រះយេស៊ូសុគតដើម្បីឲ្យយើងខ្ញុំមានជីវិតរស់នៅ” ។ ទ្រង់ស្រលាញ់ខ្ញុំ ហើយមិនបណ្ដោយឲ្យរូបខ្ញុំវិនាសបាត់បង់ឡើយ។ ខ្ញុំមានព្រះវរបិតានៃស្ថានសួគ៌ ដែលពោរពេញដោយព្រះទ័យមេត្តាអាសូរ ហើយទោះបើខ្ញុំប្រមាទសេចក្ដីស្រលាញ់របស់ទ្រង់ ហើយទោះបីជាខ្ញុំបានខ្ជះខ្ជាយព្រះពរដែលបានទ្រង់ប្រទានមកខ្ញុំក៏ដោយ ក៏ខ្ញុំនឹងក្រោកទៅឯព្រះវរបិតានៃខ្ញុំរួចពោលឡើងថាៈ “ខ្ញុំបានធ្វើបាបប្រឆាំងនឹងព្រះ ហើយនឹងលោកឪពុកមែន ខ្ញុំនេះមិនគួរឲ្យគេហៅថាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំទុក ដូចជាជើងឈ្នួលលោកឪពុកវិញចុះ” ។ រឿងប្រៀបប្រដូចនេះបានប្រាប់អ្នកថាតើអ្នកដែលបានវង្វេងផ្លូវនោះបានទទួលអ្វីខ្លះ? វគ្គនេះបន្តទៀតថាៈ“លុះឪពុកឃើញកូនពីចម្ងាយ ហើយក៏មានចិត្តអាណិតមេត្តាហើយរត់ទៅឱបថើបកូនរបស់គាត់”..លូកា ១៥:១៨.២០(Parable of the Great Banquet)។ SCK 60.2

ទោះបីជារឿងប្រៀបប្រដូចនេះពិរោះរណ្ដំជាប់ចិត្តយ៉ាងនេះក្ដី ក៏នៅតែខ្វះមិនបានសំដែងឲ្យបានពេញលេញនូវសេចក្ដីអាណិតស្រលាញ់ដ៏គ្មានព្រំដែននៃព្រះវរបិតានៃនគរស្ថានសួគ៌បានឡើយ។ ព្រះជាម្ចាស់បានសំដែងឲ្យដឹងតាមរយៈហោរារបស់ ទ្រង់ថាៈ “អញបានស្រលាញ់ឯងដោយសេចក្ដីស្រលាញ់ដ៏ស្ថិតស្ថេរអស់កល្ប ហេតុនេះបានជាអញ ទាញនាំឯងមកដោយសេចក្ដីសប្បុរស”..យេរេមា៣១:៣។ នៅពេលដែលមនុស្សមានបាបឋិតនៅឆ្ងាយពីគេហដ្ឋានរបស់ឪពុកគេបានខ្ជះខ្ជាយនូវភោគសម្បត្តិនៅឯស្រុកក្រៅប៉ុណ្ណោះហើយចិត្តរបស់ឪពុកគេនៅតែនឹកដល់គេ។ ហើយគ្រប់ទាំងព្រលឹងវិញ្ញាណ ដែលភ្ញាក់រព្ញកហើយវិលមករកទ្រង់វិញគឺបណ្ដាលមកអំពីការដង្ហោយហៅដ៏ទន់ភ្លន់នៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែលទទូចហៅគេ អូសទាញអ្នកដែលវង្វេងនោះឲ្យត្រលប់មកកាន់សេចក្ដីស្រលាញ់តាមព្រះហឫទ័យព្រះវរបិតា។ SCK 60.3

ដោយសេចក្ដីសន្យាដ៏បរិបូណ៌នៃព្រះគម្ពីរបរិសុទ្ធ នៅនឹងចំពោះមុខអ្នក តើអ្នកនៅតែមានចម្ងល់ទៀតឬ? តើអ្នកអាចជៀថានៅពេលដែលមនុស្សមានបាបចង់វិលត្រលប់មកវិញ ចង់លះបង់អំពើបាបរបស់គេហើយងាកមកឯទ្រង់ដោយចិត្តលះបង់ផ្លូវ ចាស់របស់ខ្លួនចោលនិងប្រែចិត្តទាំងស្រុងដើរតាមព្រះ តើព្រះអម្ចាស់នឹងរុញច្រានគេចេញមិនឲ្យគេចូលមកទៀបព្រះបាទរបស់ទ្រង់ឬយ៉ាងណា? កុំឲ្យមានគំនិតបែបនេះឲ្យសោះ!គ្មានអ្វីអាចធ្វើឲ្យឈឺចាប់ដល់វិញ្ញាណរបស់អ្នកជាជាងគំនិតបែបនេះចំពោះព្រះវរបិតានៃស្ថានសួគ៌របស់យើងនោះឡើយ។ “ព្រះទ្រង់ស្អប់ខ្ពើមរអើមអំពើបាប ក៏ប៉ុន្តែទ្រង់ស្រលាញ់មនុស្សមានបាប” ដោយហេតុដូច្នោះហើយបានជាទ្រង់ប្រទានព្រះគ្រិស្ទឲ្យយាងចុះមកផែនដីនេះប្រយោជន៍ឲ្យអស់អ្នកដែលបានជឿនិងបានសង្គ្រោះនិងប្រកបដោយព្រះពរដ៏អស់កល្បនៅក្នុងអាណាចក្រនៃសិរីល្អ។ តើមានភាសាឯណាដែលនឹងទន់ភ្លន់ជាងនេះដែលអាចសំដែងពីសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះយើង? ទ្រង់ប្រកាសថា“តើស្ដ្រីនឹងភ្លេចកូនដែលកំពុងបៅដោះឥតមានអាណិតដល់កូនដែលចេញមកពីផ្ទៃរបស់ខ្លួនបានដែរឬទេ?អើគេនឹងភ្លេចបានក៏ប៉ុន្តែអញមិនដែលភ្លេចឯងទេ”..អេសាយ៤៩:១៥។ SCK 61.1

ឱ!អ្នកដែលមានចម្ងល់និងភ័យរន្ធត់អើយ! សូមសម្លឹងមើលទៅស្ថានសួគ៌ព្រោះព្រះយេស៊ូដែលគង់ព្រះជន្ម នោះទ្រង់ធ្វើជាអ្នកអង្វរករជំនួសរូបអ្នកហើយ។ អរព្រះគុណចំពោះអំណោយទាននៃព្រះរាជបុត្រាជាទីស្ងួនភ្ងាររបស់ទ្រង់ ហើយសូមអធិស្ថានសូមកុំឲ្យការដែលទ្រង់សុគតជំនួសអ្នកនោះជាការឥតប្រយោជន៍ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធដង្ហោយហៅលោកអ្នកនៅថ្ងៃនេះ។ ចូរចូលមកចំពោះព្រះគ្រិស្ទដោយមូលចិត្តគំនិត នោះអ្នកនឹងអាសូមព្រះពរពីព្រះអង្គដោយបរិបូណ៍។ SCK 61.2

នៅពេលដែលលោកអ្នកអានពាក្យសន្យានោះគឺសំដែងនូវសេចក្ដីស្រលាញ់ និងអាណិតមេត្តាពុំអាចពណ៌នាបាន។ ដោយសេចក្ដីមេត្តាអាសូរដ៏ឥតព្រំដែនរបស់ព្រះ ដួងចិត្តដ៏ប្រសើរឧត្តមនៃសេចក្ដីប្រោសលោះតាមរយៈព្រះលោហិតរបស់ទ្រង់គឺជាការអត់ទោសបាប..អេភេសូរ១:៧។ ពិតមែនហើយគឺមានលក្ខណៈសម្បត្តិសីលធម៌របស់ទ្រង់នៅក្នុងមនុស្សលោកយើង។ នៅពេលដែលអ្នកចូលទៅជិតទ្រង់ដោយមានការលន់តួ និងការប្រែចិត្តនោះទ្រង់នឹងចូលជិតរូបអ្នក ដោយសេចក្ដីករុណានិងអត់ទោសបាបវិញ។ SCK 62.1