Go to full page →

ភាពល្អឥតខ្ចោះ (Perfection)
ការខំប្រឹងប្រែងធ្វើឲ្យបានត្រូវ SCK 75

អ្នកណាក៏ដឹងថាលោក ថូម៉ានអេឌីសុនបានរកឃើញភ្លើងអគ្គីសនី។ ប៉ុន្តែការដែលមនុស្សទាំងឡាយមិនបានដឹងនោះ គឺការដែលមានកើតមានឡើងមុនការរកឃើញរបស់គាត់។ ទំរាំតែបានរកឃើញអគ្គិសនីដែលអាចប្រើការបានដោយសុវត្ថិភាពនោះ លោកអេឌីសុនបានឆ្លងកាត់ការពិសោធន៏ដែលមិនបានសម្រេចផលនោះរាប់ពាន់ដង។ ប្រសិនបើលោកអស់សង្ឃឹម នៅរាល់ការមិនបានសម្រេចនោះ លោកប្រាកដមិនបានរកឃើញភ្លើងអគ្គិសនីសំរាប់មនុស្ស ជាតិប្រើប្រាស់សព្វថ្ងៃនេះឡើយ។ SCK 75.2

ពេលណាខ្ញុំចង់រុករករបស់អ្វីមួយ នោះខ្ញុំនឹងចាប់ផ្ដើមដោយពិចារណាលើកិច្ចការដែលកើតមានឡើងក្នុងពេលអតីតកាល ដូចជាលោកថូម៉ាសអេឌីសុននៅពេលមួយលោកបានពោលថាៈ “ខ្ញុំបានប្រមែប្រមូលអស់ទាំងពត៌មានតូចធំពីការ ពិសោធន៍រាប់ពាន់ដងនោះជាចំនុចចាប់ផ្ដើមរបស់ខ្ញុំ ហើយរួចមកខ្ញុំធ្វើថែមរាប់សិបដងទៀត”។ SCK 75.3

លោកអេឌីសុន និងសហការីរបស់លោកក៏បានទទួលបរាជ័យរាប់ពាន់ដងទៀតដែរ នៅពេលដែលលោកប្រឌិតធ្វើធុងអាគុយអគ្គីសនី ទំរាំបានទៅជារបស់ប្រើការបាន។ នៅពេលដែលមិត្រភក្ររបស់លោកជួយកំសាន្ដចិត្តលោក នោះលោកអេឌិសុនបានពោលតបថាៈ“ហេតុម្ដេចហ្ន៎! ខ្ញុំបានរកឃើញលទ្ធផលជាច្រើនតែឥឡូវនេះខ្ញុំដឹងថាមានការរាប់ពាន់មុខទៀតថដែលមិនអាចដំណើរការបាន!” SCK 76.1

ជួនកាលវាហាក់ដូចជាទោះបីជាអ្នកខិតខំយ៉ាងណាក៏ដោយ ក៏អ្នកនៅតែមិនអាចសំរេចការនោះបានឲ្យត្រឹមត្រូវទៅបាន។ ជាភ៏ព្វសំណាងរបស់យើងហើយដោយព្រោះព្រះនៃយើងទ្រង់មិនរំពឹងឲ្យយើងល្អឥតខ្ចោះនោះ។ សូមអាននូវទំព័រដែលចង្អុលបង្ហាញ — (ទំព័រ៧១) រួចពិចារណាមើលតើត្រូវធ្វើដូចម្ដេចដើម្បីឲ្យអ្នកសំរេចជោគជ័យបាន..ជាពិសេសនៅពេលដែលលើកអ្នកជួបប្រទះការដែលមិនបានសំរេច។ SCK 76.2

— ហេតុអ្វីបានជាមនុស្សមិនអាចល្អគ្រប់លក្ខ័ទៅបាន? SCK 76.3

— តើជីវិតរបស់លើកអ្នកយ៉ាងដូចម្ដេចទៅប្រសិនបើលោកអ្នកត្រូវរស់ក្នុងភាព ល្អគ្រប់លក្ខណ៍ឥតខ្ចោះរាល់ពេលវេលានោះ? SCK 76.4

សូមពិចារណាៈ SCK 76.5

— សំណេះសំណាលជាមួយមនុស្សមានវ័យចំណាស់ម្នាក់ដែលអ្នករាប់ថាជាមនុស្សរស់នៅដោយល្អប្រពៃ រួចហើយចូរសាកសួរមើលតើគាត់រស់នៅយ៉ាងដូចម្ដេចដែរ។ SCK 76.6

— សូមអានមើលទស្សនាវដ្ដី ឬកាសែតដែលចុះផ្សាយពីកីឡាករកំពូល តើមានការហាត់ហ្វឹកហ្វឺនបែបណាដែរ។ តើគេបានសំរេចដល់ភាពឥតខ្ចោះហើយឬនៅ? SCK 76.7

សូមអានបន្ថែមទៀតនៅៈ SCK 76.8

— រ៉ូម ១:១៧ — រ៉ូម ៥:៦.៨ — អេភេសូរ ៤:១៧.២៤ SCK 76.9