Go to full page →

សេចក្ដីស្រលាញ់របស់ព្រះ
សេចក្ដីស្រលាញ់ដោយស្ងាត់ស្ងៀម SCK 10

ពាក្យ¬ថា “ខ្ញុំស្រលាញ់អ្នក” ជាឃ្លាមួយដ៏ចម្លែកណាស់សម្រាប់ “បូណា” ។បូណាមិនដែលបានឮពាក្យដ៏ផ្អែមល្ហែមប្រកបដោយមន្តសក្ដ័សិទ្ធិនេះបង្ហើរចេញពីបបូរមាត់នៃមនុស្សម្នាក់ដែលខ្លួនទន្ទឹងរង់ចាំដោយសេចក្ដីអស់សង្ឃឹម..មនុស្សនោះគ្មាននរណាក្រៅពីឪពុករបស់បូណានោះឡើយ។វេលាប្រមាពាក់កណ្ដាលអាធ្រាត្រនារាត្រីមួយក្នុងខែធ្នូស្រាប់តែបូណាស្ទុះឡើងក្រញាងរួចអង្គុយដោយញ័រខ្លួនចំប្រប់..បូណានៅក្នុងទុសុបិន្តមួយគេបានយល់សប្ដិឃើញឪពុកជាទីស្រលាញ់របស់គេទទួលអនិច្ចកម្ម។បូណាក្រោកចេញពីគ្រែរូតរះម្នីម្នាដើរតាមរបៀងផ្ទះចូលទៅក្នុងបន្ទប់របស់ឪពុករួចហើយក៏អង្រួនដាស់ឪពុករបស់គេដោយថ្នមៗ។ក្នុងខណៈដែលឪពុកបានភ្ញាក់ដឹងខ្លួនឡើងបូណាបានទំលាយការសម្ងាត់របស់គេដោយពោលពាក្យថា“ លោកឪពុកសូមប្រាប់កូនមើលតើលោកឪពុកស្រលាញ់កូនទេ? ” នៅក្នុងសភាពស្ងប់ស្ងៀមឥតមានចេញវាចាស្រាប់តែទឹកភ្នែកបានប្រមៀលធ្លាក់ពីភ្នែកទាំងគូររបស់ឪពុក.. គាត់បានយកដៃទាញបូណាដែលជាកូនសម្លាញ់របស់គាត់មកជិតរួចគាត់ឱបបូណាយ៉ាងណែនក្នុងរង្វង់ដៃរបស់គាត់ដោយមិនបន្លឺវាចាមួយម៉ាត់ សោះឡើយ។កាយវិការដ៏ស្ងៀមស្ងាត់នេះហាក់ដូចជាគ្រប់គ្រាន់ណាស់ទៅហើយ..ការអស្ចារ្យកើតមានឡើងក្នុងពេលនោះឯងៈសេចក្ដីស្រលាញ់របស់ព្រះចំពោះអ្នកឋិតនៅត្រង់ទីនោះគឺជាសេចក្ដីស្រលាញ់ដែលមិនបានបញ្ចេញវាចាមួយម៉ាត់សោះឡើយ។ ឈើឆ្កាងដែលនៅឈរស្ងប់ស្ងៀមត្រង់កាល់វ៉ារីនោះហើយដែលតំណាងសេចក្ដីស្រលាញ់របស់ព្រះចំពោះយើង។ SCK 10.1

* ហេតុដូចម្ដេចបានជាមនុស្សខ្លះពិបាកនឹងទទួលយកសេចក្ដីស្រលាញ់របស់ព្រះ? SCK 11.1

* សូមក្រលេកមើលជុំវិញខ្លួនតើមានភស្ដុតាងណាខ្លះដែលជាសក្ខីភាពនៃសេចក្ដីស្រលាញ់របស់ព្រះដែលលោកអ្នកមើលឃើញ?

SCK 11.2

សូមពិចារណាៈ SCK 11.3

— ការបង្ហាញដល់មាតាបិតាឬបងប្អូនជាទីស្រលាញ់របស់អ្នកតាមរយៈសកម្មភាពផ្សេងៗដូចជាចែកនំចំណីឬបោសសម្អាតបន្ទប់។ល។ SCK 11.4

— សូមព្រះជួយដល់អ្នកឲ្យបានទទួលសេចក្ដីស្រលាញ់បែបនេះមួយទៀតសំរាប់អ្នក។

SCK 11.5

សូមអញ្ជើញអានបន្ថែមទៀតៈ

SCK 11.6

— សេណាផា៣:១៧ SCK 11.7

— យ៉ូហាន៣:១៦.១៧ SCK 11.8

— យ៉ូហាន១៥:១៣ SCK 11.9