Go to full page →

ការស្គាល់ព្រះ—Knowing God SCK 130

ភាសាសត្វ SCK 130

ព្យុះទឹកកក(SnowStorm)ធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យមនុស្សម្នាឋិតនៅក្នុងលំនៅដ្ឋានរៀងៗខ្លួន។ ចំណែកឯប្រៃអិនក៏មិនបានទៅសាលារៀនដែរ។ កំពុងតែចូកទឹកកកចេញពីផ្លូវនៅធ្លាខាងក្រោផ្ទះ និងកំពូងនឹកភ្នកដល់រឿងអ្វីមួយស្រាប់តែប្រៃអិនភ្ញាក់ព្រើតដោយឮសម្រែកខ្ញៀវខ្ញាតាមចន្លោះបង្អួច។ តើជាស្នូរនៃគ្រាប់ព្រិលឬ? ទេមិនមែនទេ គឺជាសម្រែកនៃសត្វស្លាបមួយហ្វូងតូចដែលកំពុងវង្វេងកណ្ដាលព្យុះទឹកកកឆ្លេឆ្លារកជំរក។ ប្រៃអិនគិតថាពពួកសត្វទាំងនោះត្រូវការសេចក្ដីជំនួយ។ ប្រសិនបើគេមិនទៅជួយទេ នោះវាប្រាកដជាកកស្លាប់ដោយអាកាសធាតុដ៏សែនត្រជាក់នោះហើយ។ ប្រៃអិនបើកទ្វារបំភ្លឺភ្លើងរួចចេញទៅកៀងសត្វទាំងនោះឲ្យចូលមកខាងក្នុង ប៉ុន្តែសត្វទាំងនោះបានរត់ប្រសាចដោយសេចក្ដីភ័យខ្លាច។ SCK 130.2

យី!តើវាមិនដឹងថាខ្ញុំប្រឹងជួយសង្គ្រោះវាដែរឬទេអី? ប្រៃអិនគិតថាធ្វើមេចឲ្យខ្ញុំអាចនិយាយភាសារបស់វាបាននោះខ្ញុំនឹងប្រាប់វាឲ្យដឹង។ ចុងបញ្ចប់ប្រៃអិនអស់សង្ឃឹមនឹងជួយដល់សត្វទាំងនោះ។ ប្រៃអិនពិចារណាថាៈ មានតែវិធីម្យ៉ាងគត់ដែលអាចជួយសង្គ្រោះវាបាន..គឺមានតែខ្ញុំជាសត្វនោះដែរ។ គេមិនអាចធ្វើអ្វីទៀតបាន។ ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យយ៉ាងនោះដែរចំពោះមនុស្សជាតិទាំងឡាយ។ សូមអាននៅវគ្គចង្អុលបង្ហាញត្រង់ទំព័រ ១២២ ដើម្បីនឹងស្វែងយល់ថាតើព្រះជាម្ចាស់ មានព្រះទ័យល្អលើសពីការស្រមៃនឹករបស់យើងអម្បាលមាណទៅទៀត? SCK 131.1

— ហេតុដូចម្ដេចបានជាព្រះទ្រង់សុគតជំនួសយើងរាល់គ្នា? SCK 131.2

— តើការដែលបានស្គាល់ព្រះមានឥទ្ធិពលយ៉ាងណាដែរចំពោះការរស់នៅរបស់អ្នក? SCK 131.3

សូមពិចារណាៈ SCK 131.4

— មើលពេលអស្ដង្គត.តើសេចក្ដីស្រលាញ់របស់ព្រះចំពោះយើងយ៉ាងណា? SCK 131.5

— ជួយដល់កុមារា កុមារីឲ្យបានស្គាល់ព្រះថែមទៀត..តើអ្នកនឹងធ្វើអ្វីនឹងត្រូវនិយាយយ៉ាងណា? SCK 131.6

សូមអានថែមទៀតៈ SCK 131.7

— អេសាយ ១:១៨ SCK 131.8

— យ៉ូហាន ១៧:៣ SCK 131.9

— រ៉ូម ៨:៣៨.៣៩ SCK 131.10