Go to full page →

សេចក្តីពិតត្រូវបានបដិសេធ ព្រោះទាក់ទងនឹងឈើឆ្កាង GrHKh 40

គេបង្រៀនគោលលទ្ធិដោយព្រះវិញ្ញាណ និងការលះបង់ ខ្លួនកាន់តែតិច គេទទួលការពេញចិត្តពីមនុស្សកាន់តែច្រើន។ សាតាំងរៀបចំខ្លួនរួចជាស្រេចដើម្បីបំពេញតាមចិត្តប៉ងប្រាថ្នា ហើយនិងដាក់សេចក្តីបញ្ឆោតជំនួសសេចក្តីពិតវិញ។ វិធីនេះហើយដែលលទ្ធិរ៉ូម៉ាំងកាតូលិកមានអំណាចទៅលើគំនិតរបស់មនុស្ស។ ហើយដោយបដិសេធសេចក្តីពិតព្រោះមានទំនាក់ទំនងទៅនឹងឈើឆ្កាង ពួកប្រូតេស្តង់ក៏កំពុងតែដើរតាមគន្លងដូចគ្នានេះដែរ។ អស់អ្នកដែលសិក្សាផ្លូវស្រណុកស្រួលនិងគោលការដើម្បីកុំឲ្យខ្លួនគេខុសពីលោកិយនោះ នឹងត្រូវទទួល «សេចក្តីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង» ជាជំនួសសេចក្តីពិត (ពេត្រុសទី២ ២:១)។ អ្នកដែលសម្លឹងមើលទៅការបោកបញ្ឆាត ដោយក្តីរន្ធត់នឹងបានទទួលការបោកបញ្ឆោតមួយផ្សេងទៀត។ «ហេតុនោះបានជាព្រះទ្រង់នឹងឲ្យសេចក្តីខុសឆ្គង មកបណ្តាល ឲ្យគេជឿតាមសេចក្តីភូតភរវិញ ដើម្បីឲ្យមនុស្សណាដែលមិនជឿតាមសេចក្តីពិត គឺពេញចិត្តនឹងសេចក្តីទុច្ចរិតនោះបានជាប់មានទោសវិញ» (ថែស្សាឡូនីចទី២ ២:១១-១២)។ GrHKh 40.2