Go to full page →

គោលចារិកនៃព្រះបន្ទូល GrHKh 43

គោលលទ្ធិមិនពិតក្នុងពួកជំនុំទាំងឡាយបានគាស់រំលើង គោលចារិកដែលមាននៅក្នុងព្រះបន្ទូលចោលចេញ។ មនុស្សមួយចំនួនតូចឈប់យល់ច្រឡំ បន្ទាប់ពីគេបានបដិសេធសេចក្តី ពិតណាមួយ។ តែមនុស្សភាគច្រើនផាត់គោលការនៃសេចក្តីពិតចោលម្តងមួយៗ រហូតទាល់តែគេក្លាយទៅជាអ្នកមិនជឿព្រះតែម្តង។ GrHKh 43.2

កំហុសទាំងប៉ុន្មាននៃទេវវិទ្យាល្បីៗ បានធ្វើឲ្យមនុស្សជាច្រើនមានចិត្តសង្ស័យ។ គេមិនអាចទទួលយកគោលលទ្ធិដែលបំពានដល់សេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសរបស់ខ្លួនបានឡើយ។ នៅពេលដែលគោលលទ្ធិទាំងនេះត្រូវបានគេបង្ហាញថាជាការបង្រៀនរបស់ព្រះគម្ពីរ គេមិនព្រមទទួលស្គាល់ថាជាព្រះបន្ទូលរបស់ព្រះឡើយ។ GrHKh 43.3

គេបានសម្លឹងមើលទៅព្រះបន្ទូលរបស់ព្រះ ដោយការមិនទុកចិត្ត ពីព្រោះព្រះបន្ទូលនោះស្តីបន្ទោស និងថ្កោលទោសចំពោះអំពើបាប។ អ្នកដែលមិនចង់ស្តាប់តាម គេខំព្យាយាមបង្អាប់បង្អោនអំណាចនៃព្រះបន្ទូលនោះ។ មនុស្សដែលបានក្លាយទៅជាអ្នកមិនជឿ ដើម្បីដោះសាមិនធ្វើតាមការបង្រៀនរបស់ព្រះគម្ពីរនោះមានចំនួនច្រើនណាស់។ ខ្លះទៀត ដោយស្រឡាញ់ភាពស្រណុកសុខស្រួល មិនចង់ធ្វើកិច្ចការណាដែលតម្រូវឲ្យមានការលះបង់ ហើយចង់បានមុខមាត់ថាខ្លួនមានប្រាជ្ញាខ្ពង់ខ្ពស់ដោយទិទៀនព្រះគម្ពីរ។ GrHKh 43.4

មនុស្សមួយចំនួនធំទៀតគិតថា ការដែលឈរនៅខាងអ្នកមិនជឿ អ្នកសង្ស័យ និងអ្នកមានចិត្តមិនស្មោះត្រង់ គឺជាគុណធម៌មួយ។ ប៉ុន្តែ នៅពីក្រោមអាការៈខាងក្រៅរបស់គេ គឺនឹងមានតែទំនុកចិត្តផ្ទាល់ខ្លួននិងអំនួតទៅវិញ។ ពួកគេភាគច្រើន សប្បាយនឹងរកចំណុចផ្សេងៗ នៅក្នុងបទគម្ពីរ ដើម្បីបំភាន់គំនិតអ្នកដទៃ។ ដំបូងឡើយ អ្នកខ្លះបង្ហាញតែហេតុផលខុសស្តីអំពីសេចក្តីស្រឡាញ់នៅក្នុងមហាវិវាទនោះដើម្បីឲ្យតែបានប្រកែកគ្នាប៉ុណ្ណោះ។ ប៉ុន្តែដោយការបង្ហាញការមិនជឿដោយចំហបែបនេះ នោះឈ្មោះថាគេរួបរួមជាមួយនឹងអ្នកដែលគ្មានព្រះហើយ។ GrHKh 44.1