Go to full page →

សត្វមានស្នែងដូចកូនចៀម GrHKh 98

បទទំនាយនៃគម្ពីរវិវរណៈ ជំពូក ១៣ ថ្លែងថា សត្វដែល មានស្នែងដូចកូនចៀមនឹងបណ្តាលឲ្យ «ផែនដីនឹងអស់អ្នកដែល នៅផែនដី» គោរពប្រព័ន្ធកាតូលិករ៉ូម ដែលមានសត្វ «ដូចជាខ្លារខិន» ជានិមិត្តរូប។ សត្វដែលមានស្នែងពីរនឹងនិយាយថា «ឲ្យផែនដី និងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំដល់សត្វនោះ»។ មិនត្រឹមតែប៉ុណ្ណោះ វានឹងបញ្ជាឲ្យអស់ទាំង«អ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ អ្នកជា និងទាំងបាវគេ» ឲ្យទទួលទីសំគាល់របស់សត្វនោះផង (វិវរណៈ ១៣:១១-១៦)។ សហរដ្ឋអាមេរិកគឺជាអំណាច ដែលតំណាងដោយសត្វដែលមានស្នែងដូចកូនចៀមនេះ។ បទទំនាយនេះនឹងបានសម្រេចនៅពេលសហរដ្ឋអាមេរិកនឹងចេញបញ្ញត្តិឲ្យគោរពថ្ងៃអាទិត្យ ដែលពួកជំនុំរ៉ូម៉ាំងកាតូលិកចាត់ទុកថា ជាការទទួលស្គាល់នូវឧត្តមភាពរបស់គេ។ GrHKh 98.2

«ខ្ញុំឃើញក្បាលវាមួយដូចជាបានកាប់សម្លាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ» (វិវរណៈ ១៣:៣)។ របួសដល់ស្លាប់នោះចង្អុលទៅការដួលរលំនៃប្រព័ន្ធកាតូលិករ៉ូមនៅឆ្នាំ១៧៩៨។ បន្ទាប់ពីការនេះមក ហោរាមានប្រសាសន៍ថា៖ «របួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ»។ សាវកប៉ុលថ្លែងថា «មនុស្សដែលជាតួបាប» នឹងបន្តការបោកបញ្ឆោត របស់វារហូតដល់គ្រាចុងក្រោយបង្អស់ (ថែស្សាឡូនីចទី២ ២:៣-៨)។ ហើយ «អស់ទាំងមនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត ... នឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ» (វិវរណៈ ១៣:៨)។ ទាំងនៅលើពិភពលោកចាស់(អឺរ៉ុប) និងពិភពលោកថ្មី (សហរដ្ឋអាមេរិក) គេនឹងថ្វាយបង្គំដល់ប្រព័ន្ធកាតូលិករ៉ូម ដោយការគោរពថ្ងៃអាទិត្យទាំងអស់។ GrHKh 99.1

តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩មក អ្នកសិក្សាបទទំនាយបានបង្ហាញទីបន្ទាល់នេះដល់ពិភពលោក។ ឥឡូវនេះគេឃើញមានការជឿនលឿនទៅមុខយ៉ាងរហ័សមួយ ឆ្ពោះទៅរកការសម្រេចតាមបទទំនាយនេះ។ រីឯពួកគ្រូប្រូតេស្តង់វិញ ក៏មានការអះអាងពីអំណាចរបស់ព្រះ សម្រាប់ការគោរពថ្ងៃអាទិត្យ ហើយនិងមានការខ្វះខាតភ័ស្តុតាងពីព្រះគម្ពីរ ដូចជាពួកអ្នកដឹកនាំនៃពួកជំនុំកាតូលិកដែរ។ ការពោលអះអាងថាការជំនុំជំរះរបស់ព្រះបានធ្លាក់មកលើមនុស្សដោយសារការប្រព្រឹត្តិល្មើសនឹងថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាក នឹងត្រូវបានកើតឡើងម្តងទៀត ហើយគេកំពុងតែចាប់ផ្តើមជំរុញឲ្យការនេះកើតឡើង។ GrHKh 99.2

អ្នកដែលពូកែប្រើកលល្បិចអស្ចារ្យនោះគឺពួកជំនុំរ៉ូម។ ពួកជំនុំនេះអាចប្រមើលឃើញអ្វីៗដែលមាននៅពេលអនាគត ពោលគឺថាពួកជំនុំប្រូតេស្តង់កំពុងថ្វាយបង្គំដល់គេ ដោយទទួល ស្គាល់ថ្ងៃឈប់សម្រាកក្លែងក្លាយ ហើយថាពួកគេកំពុងរៀបចំបង្ខំឲ្យមនុស្សអនុវត្ត ដោយមធ្យោបាយដែលពួកជំនុំបានប្រើនៅពេលកន្លងមកនោះដែរ។ គឺជាការមិនពិបាកស្មានទេថាពួកជំនុំការតូលិករ៉ូមត្រៀមខ្លួនចាំតែនឹងជួយពួកប្រូតេស្តង់នៅក្នុងការនេះ។ GrHKh 100.1

ពួកជំនុំរ៉ូម៉ាំងកាតូលិកបង្កើតអង្កការដ៏ធំមហិមាមួយ ក្រោមការគ្រប់គ្រងនៃមជ្ឈមណ្ឌលអាជ្ញាធររ៉ូម ដោយមានទំនាក់ទំនងរាប់លាននៅគ្រប់ប្រទេស បានចងជាប់ក្នុងការសច្ចាប្រណិធានដល់សម្ដេចប៉ាប មិនថាជាតិណាឬរដ្ឋាភិបាលណាឡើយ។ ទោះបីជាគេបានស្បថថាស្មោះចំពោះរដ្ឋក៏ដោយ តែនៅពីក្រោយពាក្យទាំងនេះគឺជាសេចក្ដីសច្ចានៃការស្ដាប់បង្គាប់ សាសនានៃទីក្រុងរ៉ូម។ GrHKh 100.2

ប្រវត្តិសាស្រ្ដបញ្ជាក់ប្រាប់ពីការខិតខំប្រឹងប្រែងយ៉ាងស្វិត- ស្វាញនិងប្រកបដោយកលល្បិចរបស់គេ ដើម្បីបញ្ចូលខ្លួនគេ ទៅក្នុងរឿងរ៉ាវនៃប្រជាជាតិនានា លុះដល់មានកន្លែងឈរជើង ហើយ គេនឹងសម្រេចតាមគោលបំណងរបស់ខ្លួន ទោះជាមាន ការហិនវិនាសដល់ពួកស្តេចនិងប្រជាជនយ៉ាងណាក៏ដោយ 7See John Dowling, The History of Romanism, bk. 5, ch. 6, sec. 55; and Mosheim, bk.3, cent.11, pt.2, ch.2, sec.9, note 17.។ GrHKh 101.1

ពួកជំនុំរ៉ូមបានអួតក្អេងក្អាងថា រ៉ូមមិនដែលផ្លាស់ប្តូរ ឡើយ។ ពួកប្រូតេស្តង់មិនដឹងថាខ្លួនកំពុងធ្វើអ្វីទេ នៅពេល ដែលគេស្នើសូមជំនួយពីពួកជំនុំរ៉ូមក្នុងការលើកតម្កើងថ្ងៃអាទិត្យ នោះ។ នៅពេលគេកំពុងតែតាំងគោលបំណងរបស់គេពួករ៉ូម កំពុងតែស្ថាបនាអំណាចរបស់ខ្លួនឡើងវិញ ដើម្បីយកឧត្តមភាព ដែលបានបាត់បង់នោះមកវិញ។ ឲ្យតែគោលការដែលថាពួក ជំនុំគ្រប់គ្រងអំណាចរដ្ឋ នោះច្បាប់លោកិយនឹងចេញបញ្ញត្តិ ឲ្យគោរពច្បាប់សាសនាជាមិនខាន និយាយឲ្យខ្លី ឲ្យតែអំណាច គ្រប់គ្រងរបស់សាសនានិងអំណាចរដ្ឋ គ្របសង្កត់លើសតិ- សម្បជញ្ញៈ នោះពួកជំនុំរ៉ូមនឹងមានជ័យជំនះជាពិតប្រាកដ។ GrHKh 101.2

នៅពេលដែលពិភពប្រូតេស្តង់បានដឹងនូវគោលបំណងរបស់ពួកជំនុំរ៉ូមនោះ វាហួសពេលនឹងរំដោះខ្លួនចេញពីអន្ទាក់ ទៅហើយ។ ពួកជំនុំរ៉ូមកំពុងតែមានអំណាចកាន់តែខ្លាំងឡើងៗ យ៉ាងស្ងាត់ស្ងៀម។ គោលលទ្ធិទាំងឡាយរបស់គេកំពុងតែ បញ្ចេញឥទ្ធិពលក្នុងមន្ទីររដ្ឋសភា នៅក្នុងព្រះវិហារ ព្រមទាំង នៅក្នុងចិត្តរបស់មនុស្សទៀតផង។ គេកំពុងតែពង្រឹងកម្លាំង របស់គេដើម្បីសម្រេចគោលបំណងរបស់ខ្លួន រង់ចាំពេលវេលា ល្អមកដល់ដើម្បីនឹងវាយសង្រ្គុបយកតែម្តង។ អ្វីដែលគេចង់បាន នោះ គឺការយកឈ្នះ។ អ្នកណាដែលជឿហើយស្តាប់តាម ព្រះបន្ទូលរបស់ព្រះនោះនឹងបានទទួលនូវសេចក្តីបន្ទោស ហើយ និងការធ្វើទុក្ខបៀតបៀន៕ GrHKh 102.1