Go to full page →

សកម្មភាពចុងក្រោយបង្អស់ GrHKh 145

ជាសកម្មភាពចុងក្រោយបង្អស់នៅក្នុងមហារឿងល្ខោន នៃសេចក្តីឆបោក សាតាំងផ្ទាល់នឹងដើរតួជាព្រះគ្រីស្ទតែម្តង។ ក្រុមជំនុំបានទន្ទឹងរង់ចាំដំណើរព្រះអង្គសង្រ្គោះយាងមក ថាជាទីសង្ឃឹមចុងក្រោយបង្អស់របស់ខ្លួន។ ឥឡូវនេះមេឆបោកនឹងធ្វើឲ្យមើលឃើញដូចជាព្រះគ្រីស្ទយាងមក។ សាតាំងនឹងសំដែង ខ្លួនវាដូចជាព្រះអម្ចាស់ដ៏មានពន្លឺត្រចះត្រចង់ ដូចសេចក្តីពណ៌នា អំពីព្រះរាជបុត្រានៃព្រះ នៅក្នុងគម្ពីរវិវរណៈដូច្នោះដែរ។ វិរណៈ ១១:៣-១៥។ GrHKh 145.1

សិរីល្អដែលព័ទ្ធជុំវិញវា គឺអស្ចារ្យជាងអ្វីដែលភ្នែកធម្មតា ធ្លាប់ឃើញ។ សម្រែកជ័យឃោសក៏បន្លឺឡើង «ព្រះគ្រីស្ទយាង មកហើយ!» បណ្តាមនុស្សក៏ឱនក្រាបនៅចំពោះវា។ វាលើកដៃ ឡើងឲ្យពរដល់គេ។ សំឡេងវាទន់ភ្លន់ ហើយពីរោះក្រៃលែង។ វា បញ្ចេញពាក្យសំដីដែលប្រកបដោយសេចក្តីអាណិតអាសូរ ត្រង់កន្លែងខ្លះមានសភាពដូចគ្នានឹងសេចក្តីនៃស្ថានសួគ៌ដែល ព្រះអង្គសង្រ្គោះធ្លាប់មានបន្ទូល។ វានឹងព្យាបាលជំងឺរោគា រួច ហើយក្នុងការក្លែងបន្លំខ្លួនធ្វើជាតួព្រះគ្រីស្ទនោះ វាក៏អះអាងប្តូរ ថ្ងៃសប្បាដហ៍ទៅជាថ្ងៃអាទិត្យផងដែរ។ វាថ្លែងថាអស់អ្នកណាដែលរក្សាថ្ងៃទីប្រាំពីរជាបរិសុទ្ធ គឺប្រមាថដល់ឈ្មោះវាហើយ។ អំពើនេះពិតជាខ្លាំងមែន គឺស្ទើរតែបំភាន់មនុស្សគ្រប់គ្នា។ ហ្វូង មនុស្សដែលនាំគ្នាបែរទៅរកអាបធ្មប់ទាំងនេះ ទាំងនិយាយថា «នេះពិតជាតួព្រះចេស្តានៃព្រះដ៏ធំហើយ» (កិច្ចការ ៨:១០)។ GrHKh 145.2