តើយើងអាចរស់នៅដោយសេចក្តីសង្ឃឹមយ៉ាងណាបាន នៅកណ្តាលគ្រោះធម្មជាតិ សង្គ្រាម ភារវកម្ម ការរាយសាយអាវុធនុយគ្លេអ៊ែរ ការបដិវត្តន៍នយោបាយ ការឈឺចាប់ជានិរន្តនៅលើសាកលលោក និងព័ត៌មានជាច្រើនគួរឲ្យវិលមុខនេះ? GrHKh 3.1
នៅពេលយើងកំពុងប្រឈមមុខជាមួយនឹងអាថ៌កំបាំងជាច្រើននៅពេលអនាគតនោះ យើងត្រូវការការរំឭកនៃសុភាសិតបុរាណមួយ «អ្នកដែលភ្លេចរឿងអតីតកាលនឹងជួបប្រទះនូវរឿងនោះជាថ្មីមិនខាន»។ ប៉ុន្តែតើអ្វីទៅដែលជួយឲ្យនឹកចាំពីរឿងអតីតកាលនោះ? គតិបណ្ឌិតរបស់លោកអាលប៊ើត អាញស្តាញចូលមកក្នុងពាក្យស្លោករបស់យើងជាសេចក្តីត្រូវការដ៏ធំរបស់យើងនូវ «ញាណិច្ឆតាបរិសុទ្ធ» ញាណិច្ឆតាបែបនេះ នឹងជំរុញឲ្យយើងយល់ពីបច្ចុប្បន្នកាល និងអនាគតកាលរបស់យើងដោយសារពន្លឺនៃអតីតកាលរបស់យើង។ GrHKh 3.2
សៀវភៅដែលលោកអ្នកមាននេះ គឺបានដកស្រង់ពី សៀវភៅមហាវិវាទមួយផ្នែក ជាប្រភពនៃប្រវត្តិសាស្រ្ត និង បទទំនាយដ៏មានតម្លៃ ដោយបើកបង្ហាញនូវអ្វីដែលព្រះនឹងធ្វើនៅពេលអនាគត នៅក្នុងពន្លឺនៃឥទ្ធិពលទៅវិញទៅមកពីអតីតកាលរបស់ព្រះជាមួយនឹងមនុស្ស។ ទោះបីជាត្រូវបានសរសេរជាងមួយសតវត្សរ៍កន្លងមកហើយក្តី ក៏ការឆ្លុះបញ្ចាំងដែលបានរកឃើញនៅក្នុងសៀវភៅសេចក្តីសង្ឃឹមដ៏អស្ចារ្យនេះនៅតែមានសារៈសំខាន់សម្រាប់អនុវត្តនៅសតវត្សរ៍ទីម្ភៃមួយ នេះដែរ។ អ្នកស្រីអែល្លីន ជី វ៉ែត៍ ដែលជាអ្នកនិពន្ធសៀវភៅនេះ ជាអ្នកនិពន្ធអាមេរិកាំងម្នាក់ដែលគេសន្និដ្ឋានថា សៀវភៅរបស់គាត់ត្រូវបានគេបកប្រែច្រើនជាងគេបង្អស់ រហូតដល់ ១៦០ ភាសា។ GrHKh 3.3
សប្បុរសជនដែលមានសទ្ធាបានធ្វើឲ្យលោកអ្នកអាចមានសៀវភៅសេចក្តីសង្ឃឹមដ៏អស្ចារ្យនេះសម្រាប់លោកអ្នកផ្ទាល់។តើហេតុអ្វីទៅ? GrHKh 4.1
ពីព្រោះសៀវភៅនេះបានផ្លាស់ប្រែជីវិតឲ្យប្រសើរឡើង ហើយពួកគេជឿថាសៀវភៅនេះក៏នឹងផ្លាស់ប្តូរជីវិតរបស់លោកអ្នកផងដែរ។តើហេតុអ្វី? GrHKh 4.2
ពីព្រោះនៅក្នុងជំពូកទាំងនេះលោកអ្នកនឹងធ្វើដំណើរឆ្លងកាត់ពេលវេលានៃប្រវត្តិសា្រស្តរបស់មនុស្ស។ ចាប់តាំងពីការចាប់ផ្តើមរបស់មនុស្ស រហូតដល់ការយាងមកតាមសេចក្តីសន្យារបស់ព្រះយេស៊ូវ។នៅក្នុងដំណើរនេះអ្នកនឹង៖ GrHKh 4.3
- រកឃើញនូវអ្វីដែលព្រះគ្រីស្ទលះបង់ដើម្បីសង្រ្គោះយើង GrHKh 4.4
- រកឃើញសេចក្តីពិតដែលនឹងការពារលោកអ្នកពីការភូត កុហករបស់សាតាំង។ GrHKh 4.5
- យល់នូវសេចក្តីពិតនៃការផ្លាស់ប្តូជីវិតខាងព្រលឹងវិញ្ញាណ GrHKh 4.6
- ដឹងពីតួនាទីរបស់ព្រះនៅលើលោកសន្និវាសនេះ និងតួនាទីរបស់លោកអ្នកផ្ទាល់។ GrHKh 4.7
- ក្រឡេកមើលមួយត្រួសទៅកាន់រូបភាពដ៏មានសិរីរុងរឿង បំផុតដែលមិនធ្លាប់ដែលមាននៅក្នុងគំនិតរបស់មនុស្ស គឺទីបញ្ចប់របស់មនុស្ស ដូចដែលយើងដឹងនិងការចាប់ផ្តើមនៃ . . . GrHKh 4.8
មែនហើយ យើងមិនចាំបាច់ជំរាបដល់លោកអ្នកអំពីចុងបញ្ចប់នៃសៀវភៅនេះទេ ពីព្រោះលោកអ្នកអាចរកឃើញដោយខ្លួនឯង ដោយ «ញាណិច្ឆតាដ៏បរិសុទ្ធ» របស់លោកអ្នក! GrHKh 4.9