Go to full page →

២៣ មករា PPKh1 49

ប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កាអ៊ីន និងកូនចៅរបស់គាត់គឺជាការស្រាយបញ្ជាក់អំពីលទ្ធផលនៃការអនុញ្ញាតឱ្យអ្នកមានបាបរស់នៅជាបន្តទៅទៀតជារៀងរហូត ដើម្បីនឹងបន្តការប្រឆាំងបះបោររបស់ពួកគេ ទាស់នឹងព្រះ។ ការអត់ធ្មត់របស់ព្រះបានត្រឹមតែធ្វើឱ្យមនុស្សអាក្រក់កាន់តែអង់អាចនិងរឹងទទឹងខ្លាំងឡើង។ ដប់ប្រាំសតវត្សរ៍បន្ទាប់ពីការកាត់ទោសដល់កាអ៊ីន មក អំពើឧក្រិដ្ឋកម្មនិងអាកាសធាតុពុលបានជន់ជោរពាសពេញផែនដី។ ការនេះបញ្ជាក់ឱ្យឃើញច្បាស់ថាការកាត់ទោសឱ្យត្រូវស្លាប់ចំពោះមនុស្សដែលបានធ្លាក់ចុះគឺយុត្តិធម៌និងមានសេចក្តីមេត្តា។ មនុស្សរស់នៅក្នុងអំពើបាបកាន់តែយូរ គេកាន់តែធ្លាក់ចុះនិងព្រហើនខ្លាំងឡើង។ PPKh1 49.2

សាតាំងនៅតែបន្តធ្វើការបំភាន់អំពីអត្តចរិតរបស់ព្រះ ហើយគ្រប់គ្រងដល់មនុស្សដែលរស់នៅលើពិភពលោកនេះ ឱ្យនៅក្រោមការបោកបញ្ឆោតរបស់វា។ ព្រះទ្រង់ជ្រាបទីបញ្ចប់តាំងពីដើមដំបូង។ ផែនការរបស់ទ្រង់ទូលំ-ទូលាយ មិនគ្រាន់តែបន្តុះបង្អាប់ការបះបោរនោះទេ ប៉ុន្តែដើម្បីបង្ហាញដល់លោកសន្និវាសនេះ អំពីនិស្ស័យនៃផែនការ ដែលបង្កើតប្រាជ្ញាដ៏ពេញលេញរបស់ទ្រង់ និងសេចក្តីសុចរិត នៅក្នុងការដោះស្រាយជាមួយនឹងអារក្សនោះថែមទៀតផង។ PPKh1 49.3

នៅមុនពេលមានទឹកជំនន់ មនុស្សនៅភពផ្សេងៗទៀតបានសម្លឹងមើល យ៉ាងយកចិត្តទុកដាក់មកលើស្ថានភាពនៅផែនដី។ ពួកគេបានឃើញលទ្ធ-ផលនៃគោលការណ៍ដែលលុយស៊ីហ្វ័របានព្យាយាមបង្កើតនៅឋានសួគ៌ ដើម្បីដក យកច្បាប់របស់ព្រះចេញ។ ចិត្តគំនិតអាក្រក់របស់មនុស្សបានប្រយុទ្ធឥតឈប់ឈរ ជាមួយនឹងគោលការណ៍ដ៏បរិសុទ្ធ សេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះ។ វាគឺជាគំរូនៃភាពឃោរឃៅគួរឱ្យខ្លាច។ PPKh1 50.1

ដោយរឿងរ៉ាវដែលបានបើកបង្ហាញនៅក្នុងមហាវិវាទ ព្រះបាននាំមកជាមួយនឹងទ្រង់នូវការអាណិតអាសូរដល់មនុស្ស នៅលើលោកសន្និវាសនេះទាំងមូល ផែនការដ៏ធំរបស់ទ្រង់ឈានទៅមុខបន្តិចម្តងៗ ឆ្ពោះទៅរកការសម្រេចនូវក្តីវិនាសចុងក្រោយបង្អស់របស់ការបះបោរ។ មនុស្សទាំងអស់នឹងឃើញថាអ្នកដែលបានច្រានចោលនូវបញ្ញត្តិរបស់ព្រះ បានដាក់ខ្លួនគេនៅខាងសាតាំង នៅក្នុងសង្គ្រាមប្រឆាំងនឹងព្រះគ្រីស្ទ។ នៅពេលដែលព្រះនឹងជំនុំជម្រះស្តេចនៃលោកិយនេះ និងអស់អ្នកដែលបានរួបរួមជាមួយវា និងទទួលវាសនាអាក្រក់ជាមួយវា មនុស្សនៅលើលោកសន្និវាសនេះនឹងពោលឡើងថា “ឱស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់”។ វិវរណៈ ១៥:៣។ PPKh1 50.2

*****