Go to full page →

៥ មករា PPKh1 9

មូលហេតុដែលព្រះមិនបានបំផ្លាញសាតាំង? PPKh1 9

ព្រះអាចប្រើវិធីសាស្ត្រតែមួយគត់ដែលនៅតែមានភាពស្មោះត្រង់ និងសេចក្តីសុចរិត។ សាតាំងអាចប្រើអ្វីដែលព្រះមិនអាចប្រើ គឺការបញ្ជោរនិងការបោកបញ្ឆោត។ ហេតុនេះហើយបានជាព្រះចាំបាច់ត្រូវតែបង្ហាញនៅចំពោះមុខពួកទេវតានៅឋានសួគ៌ និងមនុស្សនៅក្នុងភពទាំងឡាយថា ការគ្រប់គ្រងរបស់ព្រះយុត្តិធម៌ ហើយក្រឹត្យវិន័យរបស់ទ្រង់ល្អគ្រប់លក្ខណ៍។ សាតាំងបានធ្វើឱ្យគេមើលឃើញថាវាជាអ្នកដែលខំប្រឹងប្រែងបង្កើនលក្ខណៈ នៃលោកសន្និវាសនេះឱ្យកាន់តែល្អប្រសើរឡើង។ ទេវតានិងមនុស្សទាំងអស់ត្រូវតែយល់ពីអត្តចរិតពីកំណើតរបស់វា។ វាត្រូវតែមានពេលដើម្បីនឹងបង្ហាញខ្លួនវា ដោយការងារអាក្រក់របស់វា។ PPKh1 9.2

វាប្រកាសថា ការអាក្រក់ទាំងឡាយសុទ្ធតែជាលទ្ធផលនៃការគ្រប់គ្រងរបស់ព្រះ ហើយវាមានគោលបំណងកែលម្អក្រឹត្យវិន័យរបស់ព្រះឡើងវិញ។ ហេតុនេះហើយទើបបានជាព្រះ ទ្រង់អនុញ្ញាតឱ្យវាបង្ហាញពីនិស្ស័យនៃការទាមទាររបស់វា ដើម្បីបង្ហាញពីកិច្ចការដែលកើតចេញពីសំណើផ្លាស់ប្តូរច្បាប់របស់ ព្រះនេះ។ ការងាររបស់វាត្រូវតែថ្កោលទោសវាដោយផ្ទាល់។ លោក- សន្និវាសនេះទាំងមូលនឹងមើលឃើញមុខមេបោកបញ្ឆោតនៅកណ្តាលវាល។ PPKh1 10.1

តើហេតុអ្វីបានជាព្រះមិនបំផ្លាញសាតាំង? PPKh1 10

ទោះបីជាសាតាំងត្រូវបោះទម្លាក់មកកាន់ផែនដីហើយក្តី ក៏ព្រះដ៏មានព្រះប្រាជ្ញាញាណដ៏គ្មានព្រំដែនមិនបានបំផ្លាញវាដែរ។ ភាពស្មោះត្រង់របស់ទេវតាដែលព្រះបានបង្កើតត្រូវតែស្ថិតនៅលើការកាត់ទោសនៃភាពយុត្តិធម៌និងសេចក្តីស្រឡាញ់របស់ទ្រង់។ នៅពេលនោះពួកទេវតានៅឋានសួគ៌និងមនុស្សនៅភពទាំងឡាយមិនអាចមើលឃើញភាពយុត្តិធម៌របស់ព្រះនៅក្នុងការបំផ្លាញសាតាំងនោះទេ។ ប្រសិនបើព្រះអង្គបំផ្លាញសាតាំងភ្លាម នោះទេវតា ខ្លះនឹងបម្រើទ្រង់ដោយភ័យខ្លាច គឺមិនមែនដោយស្រឡាញ់ជាមិនខានឡើយ។ ឥទ្ធិពលនៃមេបោកបញ្ឆោតមិនត្រូវបានបំផ្លាញទាំងស្រុងទេ ឬមួយវិញ្ញាណនៃការបះបោរក៏នឹងរឹតតែកើនឡើងថែមទៀត។ ដើម្បីសេចក្តីល្អរបស់លោក-សន្និវាសនេះ នៅគ្រប់សម័យកាល វាត្រូវតែបង្កើនគោលការណ៍របស់វាឱ្យបានពេញលេញ ដើម្បីឱ្យ ការចោទប្រកាន់របស់វា ទាស់នឹងការគ្រប់គ្រងរបស់ព្រះត្រូវបានគេមើលឃើញនៅក្នុងពន្លឺពិតប្រាកដ និងថាសេចក្តីយុត្តិធម៌របស់ព្រះ និងធាតុពិតនៃក្រឹត្យវិន័យដែលមិនប្រែប្រួលរបស់ទ្រង់ ត្រូវបានមើលឃើញច្បាស់លែងសង្ស័យ។ PPKh1 10.2

ការប្រឆាំងបះបោររបស់សាតាំងគឺជាមេរៀនសម្រាប់មនុស្ស នៅលើលោកសន្និវាសនេះទាំងមូល នៅគ្រប់សម័យកាល ជាទីបន្ទាល់ជារៀងរហូតដល់និស្ស័យនៃអំពើបាបនិងលទ្ធផលដ៏អាក្រក់របស់វា។ ដូច្នេះ ប្រវត្តិសាស្ត្រនៃបទពិសោធន៍ ក្នុងការបះបោរនេះគឺជាអ្នកការពារដល់ទេវតាបរិសុទ្ធ ព្រម-ទាំង ដើម្បីទប់ទល់នឹងការបោកបញ្ឆោតនៃការល្មើសនឹងច្បាប់របស់ព្រះ។ PPKh1 11.1

“‘ការរបស់ទ្រង់សុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ឥតមានសេចក្តីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់’” (ចោទិយកថា ៣២:៤)។ PPKh1 11.2

*****