Go to full page →

១៥ កុម្ភៈ PPKh1 92

សាតាំងបានព្យាយាមមើលងាយដល់តង្វាយយញ្ញបូជា ដែលចង្អុលទៅឯការសុគតរបស់ព្រះគ្រីស្ទ។ នៅពេលដែលវាបានធ្វើឱ្យគំនិតរបស់មនុស្ស ត្រឡប់ទៅជាខ្មៅងងឹតដោយការថ្វាយបង្គំរូបព្រះ វាក៏បានដឹកនាំឱ្យពួកគេក្លែងបន្លំការថ្វាយតង្វាយនេះ ទៅជាការថ្វាយកូនរបស់ខ្លួនគេផ្ទាល់ នៅលើអាសនា ទៅឯព្រះតូចៗរបស់គេទៅវិញ។ នៅពេលដែលមនុស្សបានបែរចេញពីព្រះ ភាពត្រឹមត្រូវនៃអត្តចិតរបស់ព្រះ ដែលជាសេចក្តីសុចរិត យុត្តិធម៌ បរិសុទ្ធ និងសេចក្តីស្រឡាញ់ ត្រូវបានជំនួសដោយការសង្កត់សង្កិន អំពើហិង្សា និងអំពើព្រៃផ្សៃទៅវិញ។ PPKh1 92.1

អ្នកស្រុកបាបិលបានប្តេជ្ញាចិត្តតាំងរដ្ឋាភិបាលមួយ ដែលមិននៅក្រោម ការគ្រប់គ្រងរបស់ព្រះ។ ទោះបីយ៉ាងនេះក៏ដោយ ក៏មានមនុស្សខ្លះនៅក្នុងចំណោមពួកគេនៅតែកោតខ្លាចដល់ព្រះដែរ។ ដោយសារតែអ្នកស្មោះត្រង់ទាំងនេះ ព្រះអម្ចាស់បានពន្យារការជំនុំជម្រះរបស់ទ្រង់ ហើយប្រទានឱកាសឱ្យមនុស្សបង្ហាញអត្តចរិតស្មោះត្រង់របស់ខ្លួន។ អ្នកដើរតាមព្រះបានព្យាយាមបង្វែរពួកគេចេញពីផែនការរបស់ពួកគេ ប៉ុន្តែមនុស្សបានរួបរួមគ្នាយ៉ាងពេញទំហឹងនៅក្នុងគម្រោងការសាងសង់ប៉មឱ្យដល់ឋានសួគ៌របស់ពួកគេ។ ប្រសិនបើគេចេះតែរីករាលដាលទៅមុខដោយគ្មានការទប់ទល់ទេ ពួកគេនឹងធ្វើឱ្យពិភពលោកនេះទៅជាពុករលួយ ដោយភាពក្មេងខ្ចីរបស់ខ្លួន ជាមិនខាន។ ប្រសិនបើព្រះអនុញ្ញាតឱ្យសម្ព័ន្ធភាពនេះបានសម្រេច អំណាចដ៏អស្ចារ្យមួយនឹងត្រូវបានគេបង្កើតឡើងដើម្បីនឹងលុបបំបាត់សេចក្តីសុចរិត ជាមួយនឹងសេចក្តីសុខសាន្ត សុវត្ថិភាព សុភមង្គល ចេញពីផែនដីនេះជាមិនខាន។ PPKh1 92.2

អស់អ្នកដែលកោតខ្លាចព្រះបានអំពាវនាវដលល់ទ្រង់ ឱ្យជួយធ្វើអន្តរាគមន៍ដល់ពួកគេ ប៉ុន្តែ ដោយក្តីអាណិតមេត្តាដល់ពិភពលោកនេះ ទ្រង់បានបំផ្លាញផែនការរបស់អ្នកសង់ប៉មទាំងនោះ។ ដោយ សេចក្តីមេត្តាករុណា ទ្រង់បានបំភាន់ភាសា និងបង្អាក់ការបះបោររបស់គេ។ ព្រះទ្រាំទ្រជាមួយនឹងអំពើអាក្រក់របស់មនុស្ស ដោយប្រទានឱកាសឱ្យគេកែប្រែចិត្ត។ ពីពេលមួយទៅពេលមួយ ព្រះហស្តដែលមើលមិនឃើញរបស់ទ្រង់លាតសន្ធឹងដើម្បីបញ្ឈប់អំពើទុច្ចរិត។ ពិភពលោកទទួលភស្តុតាងយ៉ាងច្បាស់ថា ព្រះអាទិករនៃលោកសន្និវាសនេះគឺជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតលើផ្ទៃមេឃនិងផែនដី។ គ្មានអ្នកណាម្នាក់អាចបំពាននឹងអំណាចរបស់ទ្រង់ ដោយមិនបានទទួល លទ្ធផលអាក្រក់នោះឡើយ។ PPKh1 93.1

នៅសម័យយើងសព្វថ្ងៃនេះ ក៏មានអ្នកសង់ប៉មបាបិលនេះដែរ។ ពួកមនុស្សនិយម (អ្នកដែលកោតខ្លាចចំពោះច្បាប់របស់មនុស្សខ្លាំងជាងច្បាប់របស់ព្រះ) មិនញញើតនឹងថ្កោលទោសដល់ការគ្រប់គ្រងរបស់ព្រះឡើយ។ ពួកគេមើលងាយច្បាប់របស់ទ្រង់ ហើយលើកតម្កើងហេតុផលរបស់មនុស្សជំនួសវិញ។ ពេលនោះ “ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅឱ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយព្រោះតែការធ្វើទោសចំពោះអំពើអាក្រក់មិនបានសម្រេចជាយ៉ាងឆាប់”។ សាស្តា ៨:១១។ PPKh1 93.2

ប៉មបាបិលនាសម័យសព្វថ្ងៃនេះ PPKh1 93

មនុស្សជាច្រើនបានបែរចេញពីការបង្រៀនយ៉ាងច្បាស់នៃព្រះគម្ពីរ ហើយបានសង់គោលជំនឿមកពីការស្មាននិងរឿងប្រឌិតយ៉ាងសប្បាយរបស់មនុស្ស។ ពួកគេបានចង្អុលទៅឯ “ប៉ម” របស់គេថាជាផ្លូវសម្រាប់ឡើងទៅកាន់ឋានសួគ៌។ មាត់ដែលពោរពេញទៅដោយវោហាស័ព្ទបានបង្រៀនថា មនុស្សមានបាបនឹងមិនស្លាប់ទេ មនុស្សអាចបានសង្គ្រោះដោយមិនចាំបាច់គោរពតាមក្រឹត្យវិន័យរបស់ព្រះឡើយ។ ប្រសិនបើអ្នកដែលអះអាងថាជាអ្នកដើរតាមព្រះគ្រីស្ទបានទទួលខ្នាតគំរូរបស់ទ្រង់ នោះនឹងនាំឱ្យពួកគេរួបរួមគ្នាជាមិនខាន។ ប៉ុន្តែ ដរាបណាគេលើកតម្កើងប្រាជ្ញារបស់មនុស្សឱ្យខ្ពស់ជាងព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះ នោះនឹងមានការបែកបាក់ និងការទាស់ទែងគ្នាជាមិនខាន។ ការភាន់ច្រឡំជំនឿ និងគណៈខុសៗគ្នា ត្រូវបានតំណាងដោយពាក្យថា បាប៊ីឡូន ដែលបទទំនាយសំដែងសំដៅទៅលើពួកជំនុំដែលស្រឡាញ់លោកិយ នាសម័យចុងក្រោយនេះ។ សូមមើលគម្ពីរ វិវរណៈ ១៤:៨; ១៨:២។ PPKh1 93.3

ពេលវេលានៃការស៊ើបអង្កេតរបស់ព្រះបានមកដល់ហើយ។ អំណាចគ្រប់គ្រងរបស់ទ្រង់ត្រូវបានបើកសម្តែងឱ្យឃើញ កិច្ចការនៃអំនួតរបស់មនុស្ស នឹងត្រូវទម្លាក់ចុះ៕ PPKh1 94.1

*****