Go to full page →

១ មិនា PPKh1 125

បានបង្ហាត់បង្រៀនឱ្យចេះស្តាប់បង្គាប់ PPKh1 125

អ៊ីសាកបានដឹងពីវាសនាអាក្រក់របស់ខ្លួនដោយភ្ញាក់ផ្អើលនិងញ័ររន្ធត់ ប៉ុន្តែគាត់បានប្រគល់ខ្លួនដោយឥតប្រកែកតបតឡើយ។ ប្រសិនបើកាត់ចង់រត់គេច គាត់អាចរត់បាន។ បុរសចំណាស់ដែលហត់ហេវ ដោយការធ្វើដំណើរយ៉ាងពិបាកអស់រយៈពេលបីថ្ងៃមកហើយនេះ មិនអាចប្រឆាំងនឹងបំណងរបស់យុវជនដ៏រឹងមាំនេះបានឡើយ។ ប៉ុន្តែអ៊ីសាកបានទទួលការបង្ហាត់បង្រៀនឱ្យចេះស្តាប់បង្គាប់តាំងពីកុមារមក ហើយនៅពេលដែលលោកអ័ប្រាំហាំបានប្រាប់ពីបំណងព្រះហឫទ័យរបស់ព្រះដល់អ៊ីសាក គាត់ក៏បានយល់ព្រមចុះចូល។ គាត់បានទទួលចំណែកនៅក្នុងសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ហើយគាត់មានកិត្តិយសណាស់ ដែលព្រះត្រាស់ហៅឱ្យគាត់ថ្វាយជីវិតរបស់គាត់ធ្វើជាតង្វាយថ្វាយដល់ទ្រង់។ PPKh1 125.2

ហើយឥឡូវនេះពួកគេថ្លាថ្លែងពាក្យពេចន៍ចុងក្រោយ គេបង្ហូរទឹកភ្នែកនិងឱបគ្នា ជាគ្រាចុងក្រោយបង្អស់។ ឪពុកក៏បានលើកកាំបិតឡើង។ រំពេចនោះសំឡេងទេវតានៃព្រះបានស្រែកពីឋានសួគ៌មកថា “អ័ប្រាហាំ អ័ប្រាហាំ អើយ!” គាត់បានឆ្លើយយ៉ាងរហ័សថា “ព្រះករុណាវិសេស ព្រះអម្ចាស់” រួចគាត់បានឮសំឡេងនោះម្តងទៀតថា “កុំឱ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឱ្យធ្វើអ្វីដល់វាឱ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែមួយនេះ នឹងអញសោះ”។ PPKh1 125.3

នោះអ័ប្រាហាំគាត់ងើបភ្នែកឡើង ឃើញចៀមឈ្មោលមួយជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះមកថ្វាយជាតង្វាយដុត “ជំនួសកូនខ្លួន” វិញយ៉ាងរហ័ស។ ដោយក្តីអំណរនិងការដឹងគុណ លោក អ័ប្រាហាំហៅកន្លែងនោះថា “យេហូវ៉ាយីរេ” ដែលមានន័យថា “ទ្រង់នឹងផ្គត់ផ្គង់ឱ្យ”។ PPKh1 125.4

ព្រះបានសន្យាជាមួយលោកអ័ប្រាហាំម្តងទៀត PPKh1 126

ដោយពាក្យសម្បថយ៉ាងឱឡារិកនៅលើភ្នំម៉ូរីយ៉ា ព្រះបានបញ្ជាក់ពីព្រះពរសម្រាប់លោកអ័ប្រាហាំនិងកូនចៅរបស់គាត់ “ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែមួយនេះ នោះអញនឹងឱ្យពរដល់ឯង ហើយ នឹងចម្រើនពូជឯងឱ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯង បានស្តាប់តាមពាក្យអញ”។ PPKh1 126.1

សកម្មភាពនៃសេចក្តីជំនឿដ៏ឧត្តមរបស់លោកអ័ប្រាហាំបានឈរដូចជាបង្គោលភ្លើង បំភ្លឺផ្លូវដល់អ្នកបម្រើរបស់ព្រះនៅគ្រប់សម័យកាល ចាប់-តាំងពីពេលនោះមក។ នៅក្នុងការធ្វើដំណើររយៈពេលបីថ្ងៃ លោកអ័ប្រាហាំមានពេលគ្រប់គ្រាន់អាចពិចារណារកហេតុផលនិងសង្ស័យចំពោះព្រះ។ គាត់អាចយកហេតុផលថាការសម្លាប់កូនខ្លួនឯង នឹងធ្វើឱ្យគេមើលមកគាត់ថាជាឃតករ ជាកាអ៊ីនទីពីរ អាចធ្វើឱ្យការបង្រៀនរបស់គាត់ត្រូវបានគេច្រានចោលនិងស្អប់ខ្ពើម ហើយនឹងបំផ្លាញអំណាចនៃការធ្វើល្អរបស់គាត់ ទៅអ្នកដទៃដែលនៅជុំវិញគាត់។ គាត់អាចប្រកែកថាវ័យចំណាស់អាចលើកលែងឱ្យគាត់ពីការស្តាប់បង្គាប់ព្រះ។ ប៉ុន្តែ គាត់មិនបានប្រកែកតវ៉ាដោយយកលេសផ្សេងៗឡើយ។ លោកអ័ប្រាហាំគឺជាមនុស្ស សេចក្តីប្រាថ្នានិងការជំពាក់ចិត្តរបស់គាត់ក៏ដូចជាបំណងប្រាថ្នានិងការជំពាក់ចិត្តរបស់យើងទាំងអស់គ្នាដែរ។ ប៉ុន្តែ គាត់មិនបានឈប់ហើយពិចារណានៅក្នុងចិត្តដ៏សែនឈឺចាប់របស់គាត់នោះឡើយ។ គាត់បានដឹងថា ព្រះយុត្តិធម៌និងសុចរិត នៅក្នុងគ្រប់ទាំងតម្រូវការរបស់ទ្រង់ទាំងអស់។ PPKh1 126.2

“អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីនោះបានរាប់ជាសេចក្តីសុចរិតដល់លោក” ព្រះក៏ហៅលោកជាសម្លាញ់របស់ទ្រង់ដែរ” យ៉ាកុប ២:២៣។ ហើយលោកប៉ុលមានប្រសាសន៍ថា “ពួកអ្នកដែលមានសេចក្តីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ” កាឡាទី ៣:៧។ ប៉ុន្តែ “ចុះលោកអ័ប្រា-ហាំជាអយ្យុកោយើង តើមិនបានរាប់ជាសុចរិតដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនាទេឬអី ដូច្នេះ អ្នកឃើញថាសេចក្តីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្តីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង” យ៉ាកុប ២:២១, ២២។ PPKh1 127.1