Go to full page →

៧ មករា PPKh1 14

អាពាហ៍ពិពាហ៍ដំបូង PPKh1 14

បន្ទាប់ពីការបង្កើតលោកអ័ដាមមក ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូល ថា ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឱ្យមានម្នាក់ជាជំនួយសម្រាប់ជួយវា”។ ព្រះបានប្រទានដៃគូមួយដ៏ល្អស័ក្តិសមដល់លោកអ័ដាម ជាអ្នកដែលរួមរស់ជាមួយនឹងគាត់ដោយសេចក្តីស្រឡាញ់និងការអាណិតអាសូរ។ ព្រះបានបង្កើតនាងអេវ៉ាចេញពីឆ្អឹងជំនីរដែលយកចេញពីចំហៀងរបស់លោកអ័ដាម។ នាងមិនត្រូវជិះជាន់គាត់ក្នុងឋានៈជាក្បាលនោះទេ ហើយលោកអ័ដាមក៏មិនត្រូវជាន់នាងនឹងជើងដូចជាមនុស្សថោក-ទាបនោះដែរ ប៉ុន្តែត្រូវឈរកៀកស្មាជាមួយនឹងគាត់ ដោយស្មើភាព ដោយសេចក្តីស្រឡាញ់ និងទទួលការការពារពីសំណាក់គាត់។ នាងជារូបកាយ ទីពីររបស់លោកអ័ដាម ដោយបង្ហាញការរួបរួមយ៉ាងជិតស្និទ្ធដែលមាននៅក្នុងទំនាក់ទំនងនេះ។ “ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ” “ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួនទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ” អេភេសូរ ៥:២៩ និង លោកុប្បត្តិ ២:២៤។ PPKh1 14.2

“ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា” ហេព្រើរ ១៣:៤។ នេះគឺជាច្បាប់ដ៏សំខាន់មួយក្នុងចំណោមច្បាប់ ដ៏សំខាន់ទាំងពីរដែលលោកអ័ដាមបានគោរពតរៀងរហូតមក បន្ទាប់ពីការធ្លាក់ចុះ។ នៅពេលដែលមនុស្សគោរពគោលការណ៍របស់ព្រះ អាពាហ៍ពិពាហ៍គឺជាព្រះពរមួយ វារក្សានូវ ភាពបរិសុទ្ធ និងសុភមង្គលរបស់ពូជមនុស្ស ព្រមទាំងលើកតម្កើងនិស្ស័យខាងរាងកាយ ប្រាជ្ញា និងសីលធម៌ផង។ PPKh1 15.1

“រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែន ទិសខាង កើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឱ្យនៅទីនោះ”។ ក្នុងសួនច្បារនេះ ព្រះទ្រង់បានដាក់ដើមឈើខុសៗគ្នា គ្រប់ប្រភេទ មានដើមឈើជាច្រើនមានផ្លែទោរមែក ដែលមានរសជាតិយ៉ាងឆ្ងាញ់ពិសា។ មានវល្លិដុះត្រង់ឡើងលើគួរឱ្យស្រឡាញ់ រំលេចដោយផ្លែរណែងរណោងគួរឱ្យពិចពិលរមិលមើល។ វាជាការងារដ៏សប្បាយរីករាយរបស់លោកអ័ដាមនិងនាងអេវ៉ា ក្នុងការបង្កើតម្លប់ដ៏ល្អស្អាតពីវល្លិទំពាំងបាយជូរ ហើយពត់វា បង្កើតបានជាជម្រកធម្មជាតិដ៏ស្រស់ស្អាត ដែលហ៊ុមព័ទ្ធដោយដើមឈើរស់ទាំងឡាយ ដែលមានស្លឹក លម្អដោយផ្លែដ៏មានក្លិនក្រអូបឈ្ងុយឈ្ងប់។ នៅចំកណ្តាលសួនច្បារ ដើមជីវិតបានលេចធ្លោឡើង ជាមួយនឹងសិរីល្អ លុបលើដើមឈើផងទាំងឡាយ។ ផ្លែរបស់វាមានអំណាចធ្វើឱ្យជិវិតមនុស្សរស់នៅជានិច្ច។ PPKh1 15.2

“ដូច្នេះផ្ទៃមេឃនឹងផែនដីក៏បានរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង” “រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ”។ គ្មានស្នាមប្រឡាក់នៃអំពើបាប ឬស្រមោលនៃសេចក្តីស្លាប់ណាបាំងការបង្កបង្កើតលោកដ៏ស្រស់ត្រកាលនេះឡើយ។ “ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ” យ៉ូប ៣៨:៧។ PPKh1 15.3

ព្រះពរនៃថ្ងៃសប្បាតហ៍ PPKh1 16

នៅក្នុងរវាងប្រាំមួយថ្ងៃ ការបង្កើតលោកដ៏អស្ចារ្យក៏បានរួចជាស្រេច។ រួច “លុះដល់ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើនោះបានហើយជាស្រេច ទ្រង់ក៏ឈប់ ផ្អាកសម្រាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ”។ របស់ទាំងអស់សុទ្ធ តែល្អគ្រប់លក្ខណ៍ មានតម្លៃស្របទៅនឹងព្រះអាទិករដែលជាអ្នកបង្កើតឡើង ហើយទ្រង់បានសម្រាកមិនមែនដោយសារទ្រង់ហត់នឿយនោះទេ ប៉ុន្តែគឺដើម្បី មានអំណរជាមួយនឹងផលផ្លែនៃប្រាជ្ញានិងភាពល្អប្រណីតរបស់ទ្រង់ផងដែរ។ PPKh1 16.1