Go to full page →

១០ មីនា PPKh1 144

លោកអ័ប្រាហាំបានក្លាយទៅជាបុរសចំណាស់ម្នាក់ តែនៅមានការមួយទៀតដែលគាត់ត្រូវធ្វើ។ ព្រះបានចាត់តាំងអ៊ីសាកឱ្យធ្វើជាអ្នករក្សាក្រឹត្យវិន័យរបស់ព្រះបន្ត និងជាឪពុកនៃមនុស្សដែលព្រះបានជ្រើសតាំង តែគាត់មិនទាន់រៀបការនៅឡើយ។ PPKh1 144.1

សាសន៍កាណានគឺជាពួកអ្នកថ្វាយបង្គំរូបព្រះ ហើយព្រះបានហាមប្រាមមិនឱ្យរៀបការជាមួយពួកគេឡើយ ហើយរាស្ត្ររបស់ព្រះដឹងថាការរៀបអាពាហ៍ពិពាហ៍បែបនេះ នឹងនាំទៅរកការក្បត់ជំនឿ។ អ៊ីសាកគឺជាមនុស្សស្លូតនិងមានចិត្តទន់។ ប្រសិនបើគាត់រៀបការជាមួយនឹងអ្នកដែលមិនកោតខ្លាចព្រះ គាត់នឹងមានគ្រោះថ្នាក់ដោយការបោះបង់គោលការណ៍របស់ព្រះ ដើម្បីឱ្យមានការស្រុះស្រួលក្នុងគ្រួសារជាមិនខាន។ ការជ្រើសរើសប្រពន្ធឱ្យកូនរបស់គាត់គឺជារឿងមួយដ៏សំខាន់សម្រាប់លោកអ័ប្រាហាំ។ គាត់អន្ទះ- សាចង់ឱ្យអ៊ីសាករៀបការជាមួយនឹងមនុស្សម្នាក់ដែលមិនដឹកនាំគាត់ឱ្យងាកចេញពីព្រះ។ PPKh1 144.2

ជាទូទៅ នៅសម័យបូរាណ ឪពុកម្តាយគឺជាអ្នករៀបចំអាពាហ៍-ពិពាហ៍ ហើយនេះគឺជាប្រពៃណីរបស់អ្នកដែលថ្វាយបង្គំព្រះ។ គេមិនត្រូវតម្រូវឱ្យអ្នកណាម្នាក់រៀបការជាមួយនឹងមនុស្សដែលគេមិនស្រឡាញ់ឡើយ ប៉ុន្តែឪពុកម្តាយដែលកោតខ្លាចព្រះត្រូវតែណែនាំដល់យុវជនដោយការវិនិច្ឆ័យ របស់ខ្លួន។ ការអនុវត្តន៍ផ្ទុយពីនេះអាចចាត់ទុកថាជាការមិនគោរពដល់ឪពុកម្តាយ ឬជាអំពើឩក្រិដ្ឋថែមទៀតផង។ PPKh1 144.3

ដោយទុកចិត្តលើឪពុករបស់គាត់ អ៊ីសាកពេញចិត្តនឹងប្រគល់រឿងនេះទៅឪពុក ដោយជឿថាព្រះនឹងដឹកនាំដោយផ្ទាល់ដល់ការសម្រេចចិត្តនេះ។ គំនិតរបស់លោកអ័ប្រាហាំបានត្រឡប់ទៅឯបងប្អូនខាងឪពុករបស់គាត់នៅម៉េសូប៉ូតាមី។ ពួកគេមិនទាន់បោះបង់ចោលការថ្វាយបង្គំរូបព្រះនៅឡើយទេ ប៉ុន្តែ ពួកគេបានដឹងអំពីព្រះ។ អ៊ីសាកនឹងមិនទៅឯពួកគេទេ ប៉ុន្តែប្រហែលជាអាចរកឃើញអ្នកណាម្នាក់ ដែលអាចចាកចេញពីផ្ទះសម្បែងរបស់គេ ហើយមករួមរស់ជាមួយនឹងគាត់ដើម្បីរក្សាការថ្វាយបង្គំដ៏បរិសុទ្ធដល់ព្រះដ៏មានព្រះជន្មរស់។ PPKh1 145.1