Go to full page →

១៦ ឧសភា PPKh2 5

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ អ្នករាល់គ្នានឹងរើសនំនេះបានតែក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះគ្មានទេ ព្រោះជាថ្ងៃឈប់សំរាក។ និក្ខមនំ ១៦: ២៦ PPKh2 5.4

លោកម៉ូសេបានធានារ៉ាប់រងដល់ក្រុមជំនុំរបស់គាត់ថា ព្រះបានប្រទាន តាមតម្រូវការរបស់ពួកគេហើយ និងថា “ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឱ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំប៉័ងឱ្យចម្អែតដល់ពួកគេ”។ ហើយគាត់បានបន្ថែមថា “តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ”។ ពួកគេត្រូវតែដឹងថាព្រះដ៏ខ្ពស់បំផុត គឺជាអ្នកដឹកនាំរបស់គេ មិនមែនមានតែលោកម៉ូសេទេ។ PPKh2 6.1

នៅវេលាល្ងាចនោះក៏មានសត្វក្រួចហើរមក ពាសពេញទីដំឡើង ត្រសាល (ជំរំ) ទាំងមូល ដែលមនុស្សនៅក្នុងជំរំអាចបរិភោគឆ្អែតគ្រប់ៗគ្នា។ នៅពេលព្រឹកឡើង នោះឃើញមាន “គ្រាប់ល្អិតៗដែលមើលទៅបែបដូចទឹកសន្សើមកកឡើងសស្គុស” នៅលើដី។ ពួកបណ្តាជនបានហៅគ្រាប់នោះថា “នំម៉ាណា”។ លោកម៉ូសេបានប្រាប់ថា “នេះគឺជានំប៉័ងដែលព្រះយេហូវ៉ាទ្រង់ប្រទានមកអ្នករាល់គ្នាទុកជាអាហារហើយ”។ ពួកបណ្តាជនបានឃើញថាព្រះប្រទាននំនោះច្រើនគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់ៗគ្នា។ ពួកគេ “កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចម្អិនក្នុងឆ្នាំងធ្វើជានំ ក៏មានរសជាតិដូចនំ ដែលធ្វើពីទឹកឃ្មុំ” (ជនគណនា ១១:៨, និក្ខមនំ ១៦:៣១)។ PPKh2 6.2

លោកម៉ូសេបានប្រាប់គេឱ្យប្រមូលយកតែមួយខ្ញឹងប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់ ក្នុងមួយថ្ងៃ ហើយមិនត្រូវទុកនំនោះដល់ព្រឹកស្អែកឡើយ។ គេត្រូវប្រមូលរើសអាហារប្រចាំថ្ងៃនោះនៅពេលព្រឹក ព្រោះនំដែលនៅលើដីទាំងនេះនឹងត្រូវរលាយអស់ដោយកម្តៅព្រះអាទិត្យ។ “នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណាដែលរើសយកបានតិចក៏មិនខ្វះដែរ”។ PPKh2 6.3

របៀបសរសើរតម្កើងថ្ងៃសប្ប័ទ PPKh2 6

នៅថ្ងៃទីប្រាំមួយ ពួកបណ្តាជនបានប្រមូលយកពីរខ្ញឹងសម្រាប់មនុស្សម្នាក់គ្រប់ៗគ្នា។ រួចអស់ទាំងមេលើពួកជំនុំបានប្រាប់លោកម៉ូសេយ៉ាងប្រញាប់អំពីអ្វីដែលពួកគេបានធ្វើ។ លោកឆ្លើយថា “‘នោះគឺជាសេចក្តីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកទេ “ដ្បិតថ្ងៃស្អែកជាថ្ងៃសម្រាក គឺជាថ្ងៃឈប់សម្រាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អាហារណាដែលត្រូវដុត នោះឱ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរ ក៏ឱ្យស្ងោរទៅ ឯអាហារដែលសល់ នោះត្រូវទុកដល់ព្រឹកឡើងសម្រាប់អ្នករាល់គ្នា’” ពួកគេក៏ធ្វើតាមបង្គាប់ម៉ូសេ រួច ម៉ូសេ ប្រាប់ថា “ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងរកនៅឯវាលទៀតគ្មានទេ”។ PPKh2 6.4

ព្រះតម្រូវឱ្យមនុស្សគោរពថ្ងៃដ៏បរិសុទ្ធរបស់ទ្រង់ឱ្យបានបរិសុទ្ធនៅពេលសព្វថ្ងៃនេះ ដូចនៅសម័យសាសន៍អ៊ីស្រាអែលដែរ។ យើងដ៏គួរតែធ្វើឱ្យបានមុនថ្ងៃចូលថ្ងៃសប្ប័ទទៅជាថៃ្ងរៀបចំ ដើម្បីឱ្យអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចជាស្រេច សម្រាប់ពេលវេលាដ៏ពិសិដ្ឋ។ ព្រះមិនបានអនុញ្ញាតឱ្យកិច្ចការផ្ទាល់ខ្លួនរបស់យើងណាមួយចូលមកបំផ្លាញពេលវេលាដ៏វិសុទ្ធនេះឡើយ ទោះបីនៅក្នុងករណីណាក៏ដោយ។ ព្រះជាម្ចាស់បានបង្គាប់ថាយើងដ៏គួរតែថែរក្សាអ្នកឈឺ ព្រះអង្គតម្រូវថា កិច្ចការដើម្បីផ្តល់ផាសុកភាពដល់ពួកគេ គឺជាការងារនៃសេចក្តីមេត្តាករុណាហើយការងារបែបនេះមិនបានបំពានលើថ្ងៃសប្ប័ទឡើយ ប៉ុន្តែ ការងារដែលមិនចាំបាច់ទាំងអស់ត្រូវតែជៀសវាង។ តាំងពីថ្ងៃសប្ប័ទចាប់ផ្តើមការងារណាដែលអ្នកមិនទាន់បានបង្ហើយ ចូរទុកឱ្យនៅដដែលសិនចុះ ចាំទម្រាំដល់ថ្ងៃលិច ជាពេលបញ្ចប់ថ្ងៃនោះ។ PPKh2 7.1

បណ្តាជនអ៊ីស្រាអែលបានឃើញការអស្ចារ្យមួយ ដែលមានការរំឭកបីផ្នែក ដល់គំនិតរបស់ពួកគេ អំពីភាពពិសិដ្ឋនៃថ្ងៃសប្ប័ទនេះ បរិមាណនំម៉ាណាទ្វេដងដែលធ្លាក់មកនៅថៃ្ងទីប្រាំមួយ មិនមាននំនេះនៅថ្ងៃទីប្រាំពីរទេ ហើយចំណែកនំដែលគេត្រូវការសម្រាប់ថ្ងៃសប្ប័ទ នោះក៏មិនស្អុយ ហើយនៅតែមានរសជាតិឆ្ងាញ់ដដែល។ PPKh2 7.2