Go to full page →

២៦ កក្កដា PPKh2 162

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្តីពិត ។ ទំនុកតម្កើង៣៧ : ៣ PPKh2 162.3

ជនជាតិអ៊ីស្រាអែលជាច្រើនមើលមិនឃើញជំនួយ នៅក្នុងការព្យាបាល ដែលព្រះបានតែងតាំងនោះទេ។ ពួកគេបានដឹងថាបើគ្មានជំនួយពីព្រះទេ ពួកគេនឹងត្រូវវិនាសជាប្រាកដ ប៉ុន្តែ ពួកគេបានបន្តស្តាយស្រណោះសេចក្តីស្លាប់ពិតប្រាកដរបស់គេ រហូតដល់ភ្នែកគេទៅជាស្រវាំង។ ពួកគេអាចទទួលបានការព្យាបាលជាបន្តបន្ទាប់។ ពេលយើងសម្លឹងមើលទៅឯស្ថានភាពអស់សង្ឃឹមរបស់យើង ដោយគ្មានព្រះគ្រិស្ត យើងមិនត្រូវទោរទន់ទៅរកការបាក់ទឹកចិត្ដឡើយ តែត្រូវទីពឹងលើសេចក្តីសុចរិតនៃព្រះអង្គសង្គ្រោះដែលបានជាប់ឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ។ ចូរមើលហើយមានជីវិតរស់នៅចុះ។ ព្រះយេស៊ូនឹងជួយសង្គ្រោះដល់អស់អ្នកដែលចូលមកទៅឯទ្រង់។ មិនមានអ្នកដែលទុកចិត្តលើសេចក្តីសុចរិតរបស់ទ្រង់ណាម្នាក់ដែលត្រូវទុកឱ្យវិនាសនោះឡើយ។ PPKh2 162.4

មនុស្សជាច្រើនវង្វេងនៅលើផ្លូវខ្វាត់ខ្វែងនៃទស្សនវិជ្ជា ក្នុងការស្វែងរកមូលហេតុដែលពួកគេមិនដែលរកឃើញទាល់តែសោះ ខណៈដែលពួកគេបដិសេធភស្តុតាងដែលថាព្រះជាម្ចាស់រីករាយនឹងប្រទានឱ្យ។ ព្រះជាម្ចាស់ប្រទានភស្តុតាងគ្រប់គ្រាន់សម្រាប់ធ្វើជាមូលដ្ឋាននៃសេចក្តីជំនឿ ហើយប្រសិនបើមនុស្សមិនទទួលភស្តុតាងនេះទេ នោះគំនិតរបស់គេនឹងនៅក្នុងភាពងងឹតជាមិនខាន។ ប្រសិនបើអ្នកដែលត្រូវបានពស់ចឹកលែងសង្ស័យនិងលែងមានចម្ងល់ មុនពេលដែលពួកគេយល់ព្រមមើលទៅពស់លង្ហិននោះ ពួកគេនឹងមិនស្លាប់ឡើយ។ គឺជាកាតព្វកិច្ចរបស់យើងដែលត្រូវសម្លឹងមើល ហើយការសម្លឹងមើលដោយសេចក្តីជំនឿនោះនឹងបានជីវិត។ PPKh2 163.1

****