Go to full page →

២៩ កក្កដា PPKh2 168

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា មើល អញបានចាប់តាំងប្រគល់ស៊ីហុន និងស្រុកគេមកឯងហើយ ដូច្នេះ ចូរចាប់តាំងយកស្រុករបស់គេចុះ ដើម្បីឲ្យបានជាមរដក។ ចោទិយកថា ២:៣១ PPKh2 168.2

លោកម៉ូសេបានទុកចិត្តព្រះ PPKh2 168

ដោយមានទំនុកចិត្តលើជ័យជម្នះរបស់ទ្រង់ ស្ដេចបានចេញមកខាងក្រៅ ជាមួយនឹងកងទ័ពដ៏មហិមា នៅលើវាលទំនាប។ ពេលដែលពួកហេព្រើរបានមើលទៅយក្សដ៏ធំលើសអស់ទាំងយក្ស ឈរខ្ពស់លើសអស់ទាំងពលទាហានរបស់ទ្រង់ ពួកគេបានឃើញកងទ័ពដ៏ធំមួយ ដែលមានបន្ទាយយ៉ាងរឹងមាំ ហាក់ដូចជាមិនដែលបរាជ័យសោះ មានលេណដ្ឋានដែលមើលមិនឃើញ រាប់ពាន់ នៅពីក្រោយ ចិត្តរបស់មនុស្សជាច្រើនបានញ័ររញ្ជួយដោយការភ័យខ្លាច។ ប៉ុន្តែ លោកម៉ូសេមានភាពស្ងប់ស្ងាត់ហើយរឹងមាំ ព្រះជាម្ចាស់បានមានបន្ទូលអំពីស្ដេចស្រុកបាសាននេះថា “កុំឱ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រទាំងប៉ុន្មាន និងស្រុករបស់គេផង ត្រូវឱ្យឯងធ្វើដល់គេដូចជាបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ”។ PPKh2 168.3

គ្មានកងទ័ពយក្សដ៏ខ្លាំងពូកែណា ឬទីក្រុងដែលមានកំផែងព័ទ្ធជុំវិញណា កងកម្លាំងប្រដាប់អាវុធណា ឬក៏បន្ទាយថ្មណា អាចឈរនៅចំពោះ មេបញ្ជាការនៃកងទ័ពរបស់ព្រះបានឡើយ។ ព្រះជាម្ចាស់បានដឹកនាំកងទ័ព ហើយព្រះអង្គបានច្បាំងដណ្តើមជ័យជម្នះជំនួសកងទ័ពអ៊ីស្រាអែល។ ស្ដេចយក្សនិងកងទ័ពរបស់ទ្រង់ត្រូវបានបំផ្លាញ ហើយមិនយូរប៉ុន្មានជនជាតិអ៊ីស្រាអែល បានកាន់កាប់ប្រទេសនោះទាំងស្រុង។ ដូច្នេះ មនុស្សចម្លែកដែលបានប្រគល់ខ្លួនទៅថ្វាយបង្គំរូបព្រះដ៏ដ៏គួរឱ្យភ័យខ្លាច ត្រូវបានលុបបំបាត់ចេញពីផែនដី។ PPKh2 169.1

កំហុសដ៏ធ្ងន់ធ្ងររបស់សាសន៍អ៊ីស្រាអែល PPKh2 169

មនុស្សជាច្រើនបានរំឭកអំពីព្រឹត្តិការណ៍ ដែលសាសន៍អ៊ីស្រាអែលបានជួបនឹងវាសនាអាក្រក់ ដោយត្រូវដើរត្រាច់ចរនៅទីរហោស្ថានជិតសែសិបឆ្នាំមុន។ របាយការណ៍របស់អ្នកស៊ើបការណ៍ស្ដីពីទឹកដីសន្យា មានចំណុចត្រឹមត្រូវជាច្រើន។ ទីក្រុងនេះមានកំផែងព័ទ្ធជុំវិញមាំៗ ហើយមានមនុស្សមាឌធំដូចយក្សអាស្រ័យនៅ។ ប៉ុន្តែ ឥឡូវនេះពួកគេអាចមើលឃើញកំហុសដ៏ធ្ងន់ធ្ងរបំផុតរបស់មនុស្សជំនាន់មុន ដោយមិនបានទុកចិត្តលើអំណាច របស់ព្រះ។ រឿងនេះហើយដែលបានរារាំងពួកគេមិនឱ្យចូលមកកាន់ទឹកដីដ៏ស្រស់បំព្រងនេះភ្លាមៗ។ PPKh2 169.2

ព្រះបានសន្យាជាមួយនឹងរាស្រ្តរបស់ទ្រង់ថា ប្រសិនបើពួកគេនឹងស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ទ្រង់នឹងយាងពីមុខពួកគេ ហើយនឹងច្បាំងជំនួសគេ។ ព្រះអង្គនឹងបណ្តេញប្រជាជនដែលនៅស្រុកនោះចេញ។ ប៉ុន្តែ ឥឡូវនេះសាសន៍អ៊ីស្រាអែលត្រូវធ្វើដំណើរឆ្ពោះទៅមុខ ប្រឆាំងនឹងកងទ័ពដ៏មានឥទ្ធិពលដែលប្រុងប្រៀបខ្លួនជាស្រេច ហើយត្រូវច្បាំងជាមួយនឹងកងទ័ពដែលបានទទួលការបណ្តុះបណ្តាល កំពុងរៀបចំខ្លួនប្រយុទ្ធទប់ទល់ជាមួយនឹងពួកគេ។ PPKh2 169.3

មនុស្សជំនាន់មុនបានបរាជ័យយ៉ាងអាម៉ាស់។ ប៉ុន្តែ ឥឡូវនេះការសាក ល្បងនេះធ្ងន់ធ្ងរជាងពេលដែលព្រះបានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលឱ្យធ្វើដំណើរទៅមុខនោះទៅទៀត។ ការលំបាកនេះបានកើនឡើងយ៉ាងខ្លាំង ដោយពួកគេបានបដិសេធមិនព្រមធ្វើដំណើរឆ្ពោះទៅមុខ នៅពេលដែលព្រះបានប្រាប់ឱ្យធ្វើដូច្នោះ។ PPKh2 169.4

ព្រះនៅតែសាកល្បងរាស្រ្តរបស់ទ្រង់។ ហើយប្រសិនបើពួកគេបរាជ័យ ទ្រង់នឹងនាំការសាកល្បងនេះមកម្តងទៀត ប៉ុន្តែ ការសាកល្បងជាលើកទីពីរនេះ នឹងខ្លាំងជាងលើកមុន។ PPKh2 170.1

ព្រះដ៏ធំនៃសាសន៍អ៊ីស្រាអែលគឺជាព្រះរបស់យើង។ យើងដ៏គួរទុកចិត្តលើទ្រង់ ហើយប្រសិនបើយើងធ្វើតាមតម្រូវការរបស់ទ្រង់ នោះទ្រង់នឹងធ្វើការជំនួសយើង ដូចជាទ្រង់បានធ្វើដល់រាស្រ្តរបស់ទ្រង់នៅសម័យបូរាណដែរ។ ជួនកាលផ្លូវទៅមុខ ហាក់ដូចជាបិទជិតដោយឧបសគ្គជាច្រើន ដែលមើលទៅហាក់ដូចជាមិនអាចឆ្លងកាត់បាន ដែលបង្អាក់ទឹកចិត្ដដល់ពួកគេឱ្យខ្វះភាពក្លាហាន ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលថា ចូរទៅមុខ។ ការលំបាកដែលបំពេញព្រលឹងរបស់អ្នកដោយការភ័យខ្លាចនឹងរលាយបាត់អស់ នៅពេលដែលអ្នកបានឈានទៅមុខ តាមផ្លូវនៃការស្តាប់បង្គាប់ ដោយទុកចិត្តលើព្រះជាម្ចាស់ទាំងបន្ទាបខ្លួន។ PPKh2 170.2

*****