Go to full page →

១០ ធ្នូ PPKh3 219

ខចងចាំប្រចាំសប្តាហ៍ ៖ អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ។ ទំនុកដំកើង ២០:៧ PPKh3 219.2

ដោយបានជ្រាបរឿងនោះ ស្តេចដាវីឌពិតជានឹងសងសឹកដល់ពួកអ្នកដែលប្រមាថដល់សាសន៍អ៊ីស្រាអែលនេះជាមិនខាន សាសន៍អាំម៉ូនក៏បានរៀប ធ្វើសង្គ្រាម។ អ្នករស់នៅក្នុងតំបន់ចន្លោះទន្លេអើប្រាតនិងសមុទ្រមេឌីទែរ៉ាណេ បានចូលរួមជាមួយសាសន៍អាំម៉ូនដើម្បីកម្ទេចសាសន៍អ៊ីស្រាអែល។ PPKh3 219.3

កងទ័ពហេព្រើរមិនបានរង់ចាំនៅការឈ្លានពាននេះទេ។ នៅក្រោមបញ្ជារបស់លោកយ៉ូអាប់ ពួកគេបានធ្វើដំណើរឆ្ពោះទៅកាន់រាជធានីនៃប្រទេសអាំម៉ូន។ កងកម្លាំងដែលបានរួបរួមគ្នារបស់សត្រូវបានបរាជ័យនៅក្នុងការប្រយុទ្ធលើកដំបូង ប៉ុន្តែ មួយឆ្នាំក្រោយមក ពួកគេបានធ្វើសង្រ្គាមជាថ្មីឡើងវិញ កាលដាវីឌទ្រង់ជ្រាប នោះក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ហើយដោយមានការប្រទានពរមកពីព្រះ ទ្រង់បានកម្ចាត់កងទ័ពស៊ីរីឱ្យបរាជ័យ តាំងពីល្បាណូន រហូតដល់ទន្លេអើប្រាត ដែលមិនគ្រាន់តែចុះចាញ់សង្រ្គាមប៉ុណ្ណោះទេ តែថែមទាំងចងស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះនគរនេះវិញទៀតផង។ PPKh3 219.4

គ្រោះថ្នាក់ដែលបានគំរាមកំហែងបំផ្លាញដល់ប្រទេសជាតិ បង្ហាញជា មធ្យោបាយនៃការកើនឡើងដ៏អស្ចារ្យទៅវិញ។ ដោយរំឭកពីការរំដោះនេះ ស្តេចដាវីឌបានច្រៀងថាៈ PPKh3 220.1

ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមសរសើរដល់ថ្មដានៃទូលបង្គំ ក៏សូមឱ្យព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ បានថ្កើងឡើង គឺជាព្រះដ៏ជួយសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបអស់ទាំងសាសន៍ឱ្យបានចំណុះទូលបង្គំដែរ ទ្រង់បានជួយទូលបង្គំ ឱ្យរួចពីពួកខ្មាំងសត្រូវ អើ ទ្រង់បានលើកទូលបង្គំឡើងខ្ពស់ជាងពួកអ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំទៅទៀត ទ្រង់ក៏ជួយសង្គ្រោះទូលបង្គំ ឱ្យរួចពីមនុស្សច្រឡោតផង (ទំនុកតម្កើង ១៨:៤៦-៤៨) PPKh3 220.2

នៅពេញទាំងបទចម្រៀងរបស់ស្តេចដាវីឌ គំនិតរបស់ទ្រង់បានផ្តោត ទៅលើរាស្រ្តរបស់ទ្រង់ ដែលព្រះយេហូវ៉ាគឺជាកម្លាំងរឹងមាំនិងជាអ្នករំដោះរបស់ពួកគេ: PPKh3 220.3

អ្នកខ្លះពឹងនឹងរទេះចម្បាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ (ទំនុកតម្កើង ២០:៧) PPKh3 220.4

ឥឡូវនេះនគរអ៊ីស្រាអែលបានឈានដល់ដំណាក់កាលដ៏រុងរឿងបំផុត ដែលព្រះបានសន្យាជាមួយលោកអ័ប្រាហាំថា “អញឱ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំគឺជាទន្លេអ៊ើប្រាត”។ (លោកុប្បត្តិ ១៥:១៨)។ ប្រទេសអ៊ីស្រាអែលបានក្លាយទៅជានគរមួយដ៏ខ្លាំងពូកែទទួលបានការគោរពនិងការភ័យខ្លាចពីសំណាក់នគរនានាដែលនៅជុំវិញ។ ដូចជាស្តេចមួយចំនួនតូច នៅក្នុងប្រវត្តិសាស្រ្តដែរ ព្រះចៅដាវីឌបានគ្រប់គ្រងសេចក្តីស្រឡាញ់និងភក្ដីភាពនៃប្រជារាស្រ្តរបស់ទ្រង់។ ព្រះអង្គបាន ថ្វាយកិត្តិយសដល់ព្រះជាម្ចាស់ ហើយព្រះក៏បានប្រទានកិត្តិយសដល់ទ្រង់វិញ។ PPKh3 220.5

ប៉ុន្តែ នៅក្នុងភាពរុងរឿងដ៏អស្ចារ្យរបស់ទ្រង់នេះ ស្តេចដាវីឌក៏បានជួបនឹងការបរាជ័យដ៏អាម៉ាស់បំផុតដែរ។ PPKh3 220.6

*****