Go to full page →

២៧ ធ្នូ PPKh3 256

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូល នឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎។ ម៉ាថាយ ៦:២៣ PPKh3 256.2

ស្តេចដាវីឌធ្លាក់ចូលទៅក្នុងអំពើបាបនៃអំនួតជាថ្មីម្តងទៀត PPKh3 256

ការប្រស្រ័យទាក់ទងជាមួយនឹងមនុស្សដែលជឿព្រះដទៃ បាននាំឱ្យមាន បំណងប្រាថ្នាចង់អនុវត្តតាមទំនៀមទម្លាប់នៃប្រទេសដទៃ និងបំផុសឱ្យមានមហិច្ឆតានៃភាពឧត្តមខាងលោកិយ។ ដើម្បីពង្រីកទឹកដីគ្រប់គ្រង ស្តេចដាវីឌបានប្តេជ្ញាចិត្តបង្កើនកងទ័ពរបស់ទ្រង់ ដោយទាមទារឱ្យមនុស្សដែលគ្រប់អាយុចូលបម្រើក្នុងកងទ័ព។ ដើម្បីធ្វើឱ្យរឿងនេះដំណើរការទៅបាន ព្រះអង្គត្រូវតែមានការគាំទ្រពីសំណាក់ប្រជារាស្រ្ត។ អំនួតនិងមហិច្ឆតាបានជំរុញឱ្យមានសកម្មភាពនេះ។ ចំនួននេះនឹងបង្ហាញពីភាពផ្ទុយគ្នារវាងភាពកម្សោយ នៃនគរ នៅពេលដែលដាវីឌបានឡើងគ្រងរាជបល្ល័ង្ក និងកម្លាំង ព្រមទាំងវិបុលភាពនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ បទគម្ពីរសម្តែងថា “សាតាំងក៏ឈរឡើង ទាស់នឹងពួក អ៊ីស្រាអែល បណ្តាលឱ្យដាវីឌរាប់ចំនួនបណ្តារាស្ត្រ ទាំងឡាយ”។ ភាពចម្រើនរុងរឿងនៃសាសន៍អ៊ីស្រាអែលនៅក្រោមការដឹកនាំរបស់ដាវីឌកើតឡើងដោយសារតែព្រះពររបស់ព្រះប៉ុណ្ណោះ។ ប៉ុន្តែ ការបង្កើនកម្លាំងយោធារបស់នគរនេះនឹងធ្វើឱ្យប្រទេសនានាដែលនៅជុំវិញ គិតថាសាសន៍អ៊ីស្រាអែលទុកចិត្តទៅលើទ័ព មិនមែនទៅលើព្រះយេហូវ៉ាទេ។ PPKh3 256.3

ប្រជារាស្រ្តអ៊ីស្រាអែលមិនបានគាំទ្រផែនការរបស់ស្តេចដាវីឌ ក្នុងការពង្រីកកម្លាំងយោធានេះទេ។ ការធ្វើជំរឿនបណ្តាលឱ្យមានការអាក់អន់ចិត្តជាច្រើន ដូច្នេះស្តេចបានប្រើមន្ត្រីយោធាជំនួសពួកសង្ឃ និងពួកអាជ្ញាធរដែលបានធ្វើជំរឿននេះពីមុន។ គោលបំណងនេះផ្ទុយស្រឡះពីគោលការណ៍ទេវាធិបតេយ្យ។ សូម្បីតែលោកយ៉ូអាប់ក៏ប្រឆាំងដែរ “ចុះហេតុអ្វីបានជាទ្រង់ព្រះករុណាបង្គាប់ឱ្យធ្វើការនេះ ទ្រង់ចង់បណ្តាលឱ្យអ៊ីស្រាអែល មានទោសធ្វើអី ប៉ុន្តែ ព្រះបន្ទូលនៃស្តេចបានឈ្នះវិញ បានជាយ៉ូអាប់លោកបង្គំលាចេញ ទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកឯក្រុងយេរូសាឡិមវិញ”។ PPKh3 257.1

ស្តេចដាវីឌបានផ្តន្ទាទោសដល់អំពើបាបរបស់ទ្រង់។ ដោយដាក់ទោស ខ្លួនឯង ទ្រង់ “ទូលដល់ព្រះថា ទូលបង្គំបានធ្វើបាបមានទម្ងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្តដោយបែបចម្កួតណាស់”។ PPKh3 257.2

នៅព្រឹកស្អែកឡើង ហោរាកាឌ់បាននាំសារមួយចូលមក “ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ចូររើសយក១ចុះ ទោះបើជាសេចក្តីអំណត់អស់ ៣ឆ្នាំ ឬឱ្យពួកខ្មាំងសត្រូវបំផ្លាញក្នុងរវាង៣ខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាង៣ថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ាបំផ្លាញទូទៅ អស់ទាំងដែនស្រុកអ៊ីស្រាអែល ដូច្នេះ សូមពិចារណាឥឡូវនេះចុះ តើចង់ឱ្យទូលបង្គំឆ្លើយដល់ព្រះដែលចាត់ឱ្យទូលបង្គំមកជាយ៉ាងណា ដាវីឌទ្រង់មាន ព្រះបន្ទូលទៅកាឌ់ថា យើងមានសេចក្តីចង្អៀតចិត្តជាខ្លាំង សូមឱ្យយើងធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្តីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឱ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ ដូច្នេះ ព្រះយេហូវ៉ា ទ្រង់ បណ្តាលឱ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួក អ៊ីស្រាអែលក៏ដួលស្លាប់អស់៧ម៉ឺននាក់”។ PPKh3 257.3