Go to full page →

១៣ តុលា PPKh3 78

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ខ្ញុំបង្គាប់សេចក្តីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ។យ៉ូហាន ១៥:១៧.. PPKh3 78.2

ប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអាក្រក់ជាងសាសន៍ភីលីស្ទីន PPKh3 78

បណ្តាជននៃក្រុងបេតសេមែសបានផ្សព្វផ្សាយដំណឹងថា ហិបសញ្ញាបានវិលត្រឡប់មកនៅក្រោមការកាន់កាប់របស់ពួកគេវិញហើយ យ៉ាងឆាប់រហ័ស ហើយមនុស្សជាច្រើនមកពីស្រុកនៅជុំវិញ បាននាំគ្នាមកទទួលស្វាគមន៍ការវិលត្រឡប់មកវិញនៃហិបរបស់ព្រះ។ គេបានថ្វាយតង្វាយយញ្ញបូជា ហើយប្រសិនបើអ្នកថ្វាយបង្គំបានកែប្រែចិត្តពីអំពើបាបរបស់ខ្លួន នោះព្រះពររបស់ព្រះនឹងធ្លាក់មកលើពួកគេ។ ប៉ុន្តែ ខណៈដែលពួកគេមានអំណរសប្បាយជាមួយនឹងការវិលត្រឡប់មកវិញនៃហិបរបស់ព្រះ ដែលជាប្រផ្នូលល្អមួយនោះ ពួកគេមិនបានដឹងច្បាស់អំពីភាពពិសិដ្ឋនៃហិបនោះទេ។ ពួកគេបានទុកឱ្យហិបនោះនៅកណ្តាលវាលស្រែ។ ខណៈដែលពួកគេបានបន្តទៅរកមើលនៅក្នុងហិប ពួកគេបានចាប់ផ្តើមឆ្ងល់ថាអំណាចពិសេសនោះមកពីណា។ នៅទីបំផុត ដោយការចង់ដឹងចង់ឃើញ ពួកគេបានយកគម្របចេញ ហើយហ៊ានបើកហិបនោះមើល។ PPKh3 78.3

សាសន៍អ៊ីស្រាអែលបានទទួលការបង្រៀនឱ្យចាត់ទុកហិបសញ្ញារបស់ព្រះថា ជារបស់គួរកោតសរសើរនិងគួរគោរព។ សម្តេចសង្ឃបានទទួលការអនុញ្ញាតឱ្យមើលឃើញហិបសញ្ញារបស់ព្រះបានតែម្តងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ សូម្បីតែពួកភីលីស្ទីនដែលជាសាសន៍ដទៃក៏មិនហ៊ានបើកគម្របផង។ ពួកទេវតានៃឋានសួគ៌ ដែលមនុស្សមើលមិនឃើញ តែងតែយាងជាមួយហិបនេះជានិច្ច នៅក្នុងការធ្វើដំណើរគ្រប់ទីកន្លែងទាំងអស់។ ការព្រហើនឥតកោតខ្លាចរបស់បណ្តាជននៅបេតសេមែសត្រូវបានព្រះផ្តន្ទាទោសយ៉ាងឆាប់រហ័ស។ ព្រះយេហូវ៉ាបានប្រហារមនុស្សជាច្រើននាក់ឱ្យស្លាប់មួយរំពេច។ PPKh3 78.4

ការជំនុំជម្រះនេះមិនបានដឹកនាំអ្នកដែលនៅរស់រានមានជីវិតឱ្យកែប្រែចិត្ត ពីអំពើបាបរបស់គេទេ ប៉ុន្តែ គ្រាន់តែបានចាត់ទុកហិបសញ្ញានេះជារបស់មួយគួរឱ្យភ័យខ្លាចប៉ុណ្ណោះ។ ដោយអន្ទះសាចង់រួចខ្លួនពីវត្តមានរបស់ហិបនេះ ពួកអ្នកបេតសេមែសបានផ្ញើសារមួយច្បាប់ទៅឱ្យអ្នកដែលរស់នៅក្នុងក្រុងគាយ៉ាត់ យ៉ារីម សូមអញ្ជើញពួកគេឱ្យមកយកហិបនេះចេញ។ PPKh3 79.1

បណ្តាជនដែលនៅទីនោះបានស្វាគមន៍ហិបដ៏ពិសិដ្ឋនេះដោយក្ដីអំណរ ហើយ យកទៅដាក់នៅក្នុងផ្ទះរបស់លោកអ័ប៊ីណាដាប់ ជាអំបូរលេវី។ បុរសម្នាក់នេះបានចាត់តាំងកូនរបស់គាត់ អេលាសារ ឱ្យទទួលបន្ទុកថែរក្សាហិបនោះ ហើយហិបក៏បាននៅទីនោះជាច្រើនឆ្នាំ។ PPKh3 79.2

មនុស្សនៅក្នុងនគរទាំងមូលបានទទួលស្គាល់ការត្រាស់ហៅលោកសាំយូអែល ឱ្យធ្វើជាហោរា។ គាត់បានបង្ហាញភស្ដុតាងនៃភក្ដីភាពរបស់គាត់ ដោយប្រាប់ការព្រមានរបស់ព្រះ យ៉ាងស្មោះត្រង់ ទៅគ្រួសាររបស់លោក អេលី ជាភារកិច្ចដ៏លំបាកនិងឈឺចាប់។ “ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយ ហើយមិនឱ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ ឯសាសន៍អ៊ីស្រាអែល ទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរសេបា ក៏ដឹងថាសាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ”។ PPKh3 79.3

លោកសាំយូអែលបានធ្វើដំណើរទៅកាន់ទីក្រុងនិងភូមិនានាទូទាំងប្រទេស ដោយសង្ឃឹមថានឹងបង្វែរចិត្តរបស់បណ្តាជនឱ្យបែរមករកព្រះនៃពួកអយ្យកោរបស់ពួកគេវិញហើយការខិតខំប្រឹងប្រែងរបស់គាត់បានទទួលលទ្ធផលគួរជាទីពេញចិត្ត។ បន្ទាប់ពីរការឈឺចាប់ដោយការគាបសង្កត់ពីសំណាក់ ខ្មាំងសត្រូវរបស់ពួកគេ អស់រយៈពេលម្ភៃឆ្នាំមក សាសន៍អ៊ីស្រាអែល “ទួញសោកនៅចំពោះព្រះយេហូវ៉ា”។ លោកសាំយូអែលបានទូន្មានដល់គេថា “បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់តែមួយ”។ ការអនុវត្តន៍ជំនឿត្រូវបានគេបង្រៀននៅសម័យលោកសាំយូអែល ដូចជាព្រះគ្រិស្ត បានបង្រៀននៅពេលដែលព្រះអង្គគង់នៅផែនដីនេះដែរ។ PPKh3 79.4

ការកែប្រែចិត្តគឺជាជំហានដំបូងដែលអស់អ្នកដែលចង់វិលត្រឡប់មក រកព្រះជាម្ចាស់វិញត្រូវតែឈាន។ ជាបុគ្គលម្នាក់ៗ យើងត្រូវតែបន្ទាបចិត្តរបស់យើងនៅចំពោះព្រះ ហើយយករូបព្រះរបស់យើងចេញ។ នៅពេលដែលយើងបានធ្វើកិច្ចការទាំងអស់ដែលយើងអាចធ្វើបានរួចហើយ នោះព្រះជាម្ចាស់នឹងបង្ហាញនូវសេចក្ដីសង្រ្គោះរបស់ទ្រង់ដល់យើង។ PPKh3 80.1

លោកសាំយូអែលក្លាយជាអ្នកដឹកនាំ PPKh3 80

មនុស្សជាច្រើនបានមកជួបជុំគ្នានៅមីសប៉ា។ នៅទីនេះពួកគេបានប្រារព្ធ ពិធីតមអត់ដ៏ឧឡារិកមួយ។ ពួកបណ្តាជនបានលន់តួអំពើបាបរបស់ខ្លួន ដោយ ការបន្ទាបខ្លួនយ៉ាងទាប ហើយពួកគេបានផ្តល់អំណាចដល់លោកសាំយូអែល ឱ្យធ្វើជាអ្នកដឹកនាំ។ PPKh3 80.2

សាសន៍ភីលីស្ទីនបានចាត់ទុកការជួបជុំនេះថាជាការរៀបចំផែនការធ្វើសង្រ្គាម ហើយបានចេញទៅកម្ចាត់កម្ចាយសាសន៍អ៊ីស្រាអែល មុនពេលដែលផែនការរបស់ពួកគេបានសម្រេច។ ដំណឹងពីការចូលមកដល់នៃកងទ័ពភីលីស្ទីន បណ្តាលឱ្យពួកសាសន៍អ៊ីស្រាអែលភ័យខ្លាចជាខ្លាំង។ ពួកបណ្តាជន បានអង្វរសាំយូអែលថា “សូមកុំឱ្យលោកឈប់លែងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឱ្យទ្រង់ជួយសង្គ្រោះយើងរាល់គ្នា ឱ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន”។ PPKh3 80.3

ខណៈដែលលោកសាំយូអែលកំពុងតែថ្វាយកូនចៀមជាតង្វាយដុត កងទ័ពភីលីស្ទីនបានចូលមកកាន់តែជិត។ បន្ទាប់មក ព្រះដ៏ខ្លាំងពូកែ ដែលបានញែកសមុទ្រក្រហមនិងបានបើកផ្លូវកាត់ទន្លេយ័រដាន់ សម្រាប់សាសន៍ អ៊ីស្រាអែល ទ្រង់បានបង្ហាញអំណាចរបស់ទ្រង់ម្តងទៀត។ ព្យុះយ៉ាងគំហុកបានបោកបក់ទៅលើទ័ព ហើយផែនដីត្រូវលេបត្របាក់សាកសពនៃអ្នកចម្បាំង ដ៏ខ្លាំងពូកែទាំងនោះអស់ទៅ។ PPKh3 80.4

ជនជាតិអ៊ីស្រាអែលបានឈរដោយមានក្តីសង្ឃឹម ទាំងញាប់ញ័រ និងភ័យខ្លាច។ នៅពេលដែលពួកគេបានឃើញការស្លាប់នៃសត្រូវរបស់ពួកគេ គេបានដឹងថាព្រះបានទទួលយកការកែប្រែចិត្តរបស់ពួកគេហើយ។ ទោះបីជាពួកគេមិនបានរៀបចំខ្លួនដើម្បីធ្វើសង្គ្រាមក៏ដោយ ក៏ពួកគេបានយកអាវុធពីសត្រូវដែលបានស្លាប់ គឺកងទ័ពភីលីស្ទីន ហើយដេញតាមកងទ័ពដែលកំពុងរត់ប្រាសអាយុទាំងនោះ។ ជ័យជម្នះនេះបានកើតឡើងនៅលើវាលមួយ ជាកន្លែងដែលកងទ័ពអ៊ីស្រាអែលបានបរាជ័យ ចាញ់ដៃកងទ័ពភីលីស្ទីន ហើយសង្ឃបានស្លាប់ និងហិបសញ្ញារបស់ព្រះត្រូវបានគេនាំយកទៅ កាលពីម្ភៃឆ្នាំមុន។ ឥឡូវនេះ កងទ័ពភីលីស្ទីននេះត្រូវបានបង្ក្រាបទាំងស្រុង ពួកគេបានប្រគល់បន្ទាយសំខាន់ៗដែលពួកគេបានចាប់យកពីសាសន៍អ៊ីស្រាអែល ត្រឡប់មកវិញ ហើយពួកគេបានឈប់បង្កការប្រទូសរ៉ាយនានាអស់រយៈពេល ជាច្រើនឆ្នាំ។ ប្រទេសផ្សេងទៀតបានធ្វើតាមគំរូនេះ ហើយជនជាតិអ៊ីស្រាអែល មានសន្ដិភាពរហូតដល់ទីបញ្ចប់នៃការគ្រប់គ្រងរបស់លោកសាំយូអែល។ PPKh3 81.1

ដើម្បីកុំឱ្យពួកគេភ្លេចឱកាសនោះ សាំយូអែលបានដាក់ដុំថ្មធំមួយ ទុកជាការរំឭក។ លោកបានហៅថ្មនោះថាអេបេន អេស៊ើរ “ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ”៕ PPKh3 81.2

*****