ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម។ យេរេមា ២៩:១១ PPKh3 112.1
“តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់”។ ភ្លាមនោះលោកសាំយូអែលបានឃើញថាសូលបានរំលោភលើការណែនាំដែលគាត់បានទូលដល់ទ្រង់យ៉ាងច្បាស់នោះហើយ។ ប្រសិនបើស្តេចសូលបានបំពេញតាមលក្ខខណ្ឌនៃជំនួយពីព្រះតាមការសន្យានោះព្រះជាម្ចាស់នឹងធ្វើការអស្ចារ្យដើម្បីរំដោះសាសន៍អ៊ីស្រាអែលជាមិនខាន ប៉ុន្តែ ស្តេចសូលបានទុកចិត្តនឹងខ្លួនឯងយ៉ាងច្បាស់ ទើបទ្រង់បានចេញទៅជួបនឹងហោរា ដោយរំពឹងថានឹងទទួលការគាំទ្រ ជាជាងការរិះគន់។ PPKh3 112.2
លោកសាំយូអែលទូលសួរថា “តើបានធ្វើអ្វីហ្នឹង?” ហើយសូលបានដោះសាចំពោះ ទង្វើដែលទ្រង់បានថ្វាយតង្វាយតង្វាយដោយខ្លួនឯងនេះយ៉ាងដូច្នេះ “‘ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរដល់ព្រះយេហូវ៉ាផង” ដូច្នេះខ្ញុំបានបង្ខំខ្លួនឱ្យថ្វាយតង្វាយនេះទៅ។ PPKh3 112.3
“សាំយូអែលឆ្លើយថា ‘ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តិរបស់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងតាំងឱ្យទ្រង់សោយរាជ្យលើសាសន៍ អ៊ីស្រាអែល ជារៀងរាបដរាបទៅ តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀត ទេ ដ្បិតព្រះយេហូវ៉ាទ្រង់រកបានមនុស្សម្នាក់ទៀតដែលត្រូវនឹងព្រះហឫទ័យទ្រង់ ហើយទ្រង់បានតាំងអ្នកនោះ ឱ្យធ្វើជាអ្នកគ្រប់គ្រង លើពួករាស្ត្រទ្រង់វិញ’ . . . រួចសាំយូអែលក៏ក្រោកឡើង ដើរចាកចេញពី គីលកាល ទៅឯ គីបៀរ នៅស្រុកបេនយ៉ាមីនទៅ”។ PPKh3 112.4
ទោះបីជារាស្រ្តអ៊ីស្រាអែលលែងជារាស្រ្តរបស់ព្រះទៅទៀត ឬ ស្តេចនិងនគរលែងត្រូវបានគ្រប់គ្រងដោយព្រះចេស្ដារបស់ព្រះតទៅទៀតក៏ដោយ។ នៅស្រុកអ៊ីស្រាអែលមិនមានស្តេចណាអាចរីកចម្រើន ដោយមិនទទួលស្គាល់ អំណាចគ្រប់គ្រងកំពូលរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់នោះឡើយ។ PPKh3 113.1
នៅក្នុងគ្រាជំនុំជម្រះនេះ ការបរាជ័យរបស់ស្តេចសូលបានបង្ហាញថាទ្រង់មិនមានលក្ខណៈគ្រប់គ្រាន់ ក្នុងការធ្វើជាតំណាងរបស់ព្រះជាម្ចាស់ ដល់រាស្រ្តរបស់ទ្រង់នោះទេ។ ទ្រង់នឹងដឹកនាំរាស្រ្តអ៊ីស្រាអែលទៅតាមផ្លូវខុសជាមិនខាន។ ព្រះហឫទ័យរបស់ទ្រង់ដែលមិនមែនជាគោលបំណងរបស់ព្រះ នឹងក្លាយជាអំណាចគ្រប់គ្រងជាមិនខាន។ ដោយសារទ្រង់បានបរាជ័យ ផែនការរបស់ព្រះត្រូវតែសម្រេចដោយនរណាម្នាក់ផ្សេង។ រាជរដ្ឋាភិបាល អ៊ីស្រាអែលត្រូវតែប្រគល់ទៅឱ្យនរណាម្នាក់ ដែលនឹងគ្រប់គ្រងប្រទេសតាមបំណងព្រះហឫទ័យរបស់ព្រះ។ PPKh3 113.2