Go to full page →

៧ វិច្ឆិកា PPKh3 141

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ដូច្នេះ កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្តីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ។ ម៉ាថាយ ៦:៣៤ PPKh3 141.3

ស្តេចសូលមានក្តីសង្ឃឹមតិចតួចណាស់ថាដាវីឌអាចនឹងទទួលបានជោគជ័យ នៅក្នុងការប៉ុនប៉ងដ៏ក្លាហានរបស់គាត់នេះ។ ទ្រង់បានបញ្ជាឱ្យគេពាក់គ្រឿងសឹករបស់ស្តេចឱ្យយុវជននេះ។ គេបានបំពាក់មួកលង្ហិនយ៉ាងធ្ងន់នៅលើក្បាល និងអាវក្រោះនៅលើដងខ្លួន និងដាវរបស់ស្តេចនៅនឹងចង្កេះរបស់គាត់។ គាត់បានចាប់ផ្តើមដើរតម្រង់ទៅកាន់កូលីយ៉ាត ដោយពាក់គ្រឿងសឹកបែបនេះ ប៉ុន្តែ មិនយូរប៉ុន្មាន គាត់ក៏ត្រឡប់មកវិញ។ ពួកទាហានដែលកំពុងរង់ចាំមើលទាំងព្រួយបារម្ភបានគិតថា ដាវីឌបានសម្រេចចិត្តមិនហ៊ានយកជីវិតទៅប្រថុយទេ។ ប៉ុន្តែ គំនិតនេះខុសស្រឡះពីអ្វីដែលយុវជនក្លាហានដ៏ក្មេងខ្ចីនេះបានគិត។ នៅពេលដែលគាត់បានត្រឡប់មកវិញ គាត់បានដោះគ្រឿងសឹករបស់ស្តេចចេញ ហើយយកដំបងនិងខ្សែដង្ហក់ដ៏សាមញ្ញ របស់គាត់មកជំនួសវិញ។ ហើយរើសក្រួសរលីងៗចំនួន៥គ្រាប់ពីក្នុងទឹកជ្រោះ ដាក់ចូលក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។ យក្សនេះបោះជំហានឆ្ពោះទៅមុខវែងៗដោយក្លៀវក្លា ទាំងរំពឹងថានឹងបានជួបអ្នកចម្បាំដ៏ធំបំផុតនៃកងទ័ព អ៊ីស្រាអែល។ អ្នកកាន់គ្រឿងសស្ត្រាវុធរបស់វាបានដើរពីមុខ ហាក់ដូចជាមិនមានអ្វីអាចទប់ទល់នឹងមេទ័ពនេះបានឡើយ។ ខណៈដែលដើរចូលមកជិត វាបានឃើញត្រឹមតែយុវជនម្នាក់ប៉ុណ្ណោះ។ រាងកាយដ៏ស្រឡូនរបស់ដាវីឌ ដែលមិនមានការការពារដោយគ្រឿងសឹកផ្សេងៗ នោះគួរឱ្យចាប់អារម្មណ៍ណាស់! ប៉ុន្តែមានភាពផ្ទុយគ្នាស្រឡះ រវាងរូបរាងខាងក្រៅនៃយុវជនដាវីឌ និងទាហានភីលីស្ទីនដែលមានប្រដាប់ការពារខ្លួនយ៉ាងមាំនេះ។ PPKh3 141.4

កូលីយ៉ាតមើលងាយយុវជនដាវីឌ PPKh3 142

កូលីយ៉ាតមានការងឿងឆ្ងល់និងខឹងជាខ្លាំង។ វាលាន់មាត់ថា ” តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ?” វាក៏ប្រទេចផ្តាសាដល់ដាវីឌ រួចប្រាប់ថា “ចូរមកឯអញចុះ អញនឹងឱ្យសាច់ឯង ដល់សត្វហើរលើអាកាស និងសត្វព្រៃផង!” PPKh3 142.1

ដាវីឌមិនបានចុះខ្សោយឡើយ។ គាត់បានបោះជំហានទៅមុខ ហើយនិយាយទៅគូប្រកួតរបស់ខ្លួនថា “ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនិងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឱ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឱ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឱ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង”។ PPKh3 142.2

សំដីនេះបានបន្លឺឡើងជាសំឡេងខ្លាំងៗ ឮខ្ទ័រខ្ទារពាសពេញអាកាស ហើយមនុស្សរាប់ពាន់នាក់បានស្តាប់ឮយ៉ាងច្បាស់។ ដោយកំហឹងពុះពោរ កូលីយ៉ាតបានរុញមួកសឹកសម្រាប់ការពារថ្ងាសរបស់វា ហើយបានប្រញាប់ដើរឆ្ពោះទៅមុខ។ “នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បី ជួបគ្នា ទើបលូកដៃទៅក្នុងយាម ចាប់យកក្រួស១គ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសនៃសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាដួលផ្កាប់មុខនៅដីទៅ”។ PPKh3 143.1

កងទ័ពទាំងពីរខាងបានប្រាកដក្នុងចិត្តថាកូលីយ៉ាតពិតជានឹងសម្លាប់ ដាវីឌ ជាក់ជាមិនខាន ប៉ុន្តែ នៅពេលដែលគ្រាប់គ្រួសបានហោះវ៉ឺទៅចំគោលដៅនោះ គេឃើញអ្នកចម្បាំងដ៏ខ្លាំងពូកែនោះដួលរលំ ហើយលាតដៃរបស់វាដូចជាមនុស្សខ្វាក់ភ្នែកប្រវាយប្រតប់គ្នា។ យក្សដ៏ធំនេះទ្រេតទ្រោត ហើយដួលទៅលើដីដូចជាដើមត្នោតយ៉ាងធំ។ PPKh3 143.2

ដាវីឌមិនបានបង្អង់យូរឡើយ។ គាត់ក៏រត់ទៅឈរនៅលើទាហាន ភីលីស្ទីនដែលបានដួលនេះ ហើយចាប់ហូតយកដាវរបស់កូលីយ៉ាតចេញពីស្រោមដោយដៃទាំងពីរ រួចយារទៅលើអាកាស កាត់កទាហានភីលីស្ទីនដ៏អំនួត នេះដាច់ពីខ្លួន។ សម្រែកនៃអំណរបានបន្លឺឡើងចេញពីជំរំទ័ពអ៊ីស្រាអែល។ PPKh3 143.3

កងទ័ពភីលីស្ទីនភ័យញ័រស្រឡាំងកាំង ហើយកងទ័ពហេព្រើរដែល ទទួលបានជោគជ័យ បានដេញតាមសត្រូវរបស់ខ្លួនដែលកំពុងបាក់ទ័ពនេះ ” ឯពួកអ៊ីស្រាអែល និងពួកយូដាក៏ក្រោកឡើងស្រែកហ៊ោទាំងអស់គ្នា ដេញតាមពួកភីលីស្ទីនទៅក្នុងវាលច្រកភ្នំ រហូតដល់ទ្វារក្រុងអេក្រុន ហើយពួកភីលីស្ទីន ដែលត្រូវរបួស គេក៏ដួលតាមផ្លូវដែលទៅឯស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រុន នោះពួកកូនចៅអ៊ីស្រាអែល គេវិលត្រឡប់ពីដេញតាមពួក ភីលីស្ទីនមកវិញ ចូលប្លន់ទីបោះទ័ពរបស់គេ”៕ PPKh3 144.1

*****