Go to full page →

១៩ វិច្ឆិកា PPKh3 172

ខចងចាំប្រចាំសប្តាហ៍ ៖ បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។ សុភាសិត ២៥:២៨ PPKh3 172.1

កំហុសមួយទៀតរបស់ដាវីឌ PPKh3 172

កងទ័ពភីលីស្ទីនខ្លាចដាវីឌខ្លាំងជាងខ្លាចសូល។ ដោយដាក់ខ្លួននៅក្រោមការការពារពីសំណាក់កងទ័ពភីលីស្ទីន នោះដាវីឌបានបង្ហាញប្រាប់ដល់ពួកគេពីភាពកម្សោយនៃប្រជារាស្រ្តរបស់គាត់។ ធ្វើដូច្នេះ គាត់បានលើកទឹកចិត្តឱ្យពួកសត្រូវដែលមានចិត្តរឹងរូសទាំងនេះ ធ្វើទុក្ខបុកម្នេញដល់រាស្រ្តអ៊ីស្រាអែល។ ហោរាបានចាក់ប្រេងតាំងដាវីឌឱ្យការពាររាស្រ្តរបស់ព្រះ។ ព្រះមិនចង់ឱ្យអ្នកបម្រើរបស់ទ្រង់ផ្តល់ការលើកទឹកចិត្ដដល់មនុស្សអាក្រក់ ដោយបង្ហាញឱ្យសត្រូវឃើញនូវចំណុចខ្សោយនៃរាស្រ្តរបស់ព្រះអង្គឡើយ។ PPKh3 172.2

លើសពីនេះទៅទៀត សាសន៍អ៊ីស្រាអែលបានទទួលការជិះជាន់ ដោយដាវីឌបានទៅឯសាសន៍ដទៃ ហើយបានបម្រើដល់ព្រះក្លែងក្លាយរបស់ពួកគេ។ ដោយសារទង្វើនេះ មនុស្សជាច្រើនត្រូវបានដឹកនាំឱ្យរើសអើងទាស់នឹងគាត់។ រឿងមួយដែលសាតាំងចង់ឱ្យគាត់ធ្វើ គឺវាបានដឹកនាំឱ្យគាត់ធ្វើហើយ ដាវីឌមិនបានបោះបង់ការថ្វាយបង្គំរបស់គាត់ចំពោះព្រះ ឬ ភក្ដីភាពចំពោះបុព្វហេតុរបស់ទ្រង់នោះទេ ប៉ុន្តែ គាត់បានថ្វាយការជឿទុកចិត្តរបស់គាត់ទៅលើទ្រង់ដើម្បីតែសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ។ PPKh3 172.3

ស្តេចភីលីស្ទីនបានទទួលដាវីឌយ៉ាងស្មោះស្ម័គ្រ។ ស្តេចបានកោតសរសើរគាត់ ហើយមានអំនួតដោយមានជនជាតិហេព្រើរមកស្វែងរកការការពាររបស់ខ្លួនពីសំណាក់ពួកគេ។ ដាវីឌបាននាំក្រុមគ្រួសារ ពួកផ្ទះរបស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់លោកទៅជាមួយផង។ សភាពបែបនេះ បង្ហាញថាគាត់បានមកស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងទឹកដីភីលីស្ទីននោះហើយ។ ស្តេចអ័គីសដែលកំពុងឡើងជំនោរនេះបានសន្យាថា នឹងការពារជនជាតិ អ៊ីស្រាអែលដែលរត់គេចខ្លួនទាំងអស់នេះ។ PPKh3 172.4

យោងតាមសំណើរបស់ដាវីឌ ស្តេចបានប្រោសប្រទានដោយព្រះករុណាទិគុណនូវទីក្រុងស៊ីកឡាក់ ជាកម្មសិទ្ធិដល់ពួកគេ។ ទីក្រុងនេះត្រូវបានបំបែកចេញដាច់ពីគេទាំងស្រុងសម្រាប់ឱ្យពួកគេប្រើប្រាស់ ដាវីឌ និងពួកលោកអាចមានសេរីភាពក្នុងការថ្វាយបង្គំព្រះ ច្រើនជាងនៅក្រុងកាថ ជាកន្លែងដែលពិធីថ្វាយបង្គំដល់ព្រះដទៃ អាចនឹងក្លាយជាប្រភពនៃអំពើអាក្រក់ផ្សេងៗ។ PPKh3 173.1

ខណៈដែលពួកគេរស់នៅក្នុងទីក្រុងដាច់ស្រយាលពីគេនេះ ដាវីឌបានធ្វើសង្រ្គាមជាមួយនឹងពួកអាសថារ៉ូត កេស៊ើរ ហើយនិងអាម៉ាលេក ដោយមិនបានទុកឱ្យអ្នកណាម្នាក់នៅរស់ដើម្បីរាយការណ៍ទៅក្រុងកាថឡើយ។ លោកបានធ្វើឱ្យស្តេចអ័គីសជឿថា គាត់បានធ្វើសង្គ្រាមប្រឆាំងនឹងសាសន៍របស់គាត់ផ្ទាល់ គឺពួកយូដា។ ដោយការកុហកទាំងនេះ លោកបានពង្រឹងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន ដ្បិតស្តេចបានមានបន្ទូលថា “វាបានបណ្តាលឱ្យពួកអ៊ីស្រាអែល ជាសាសន៍ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះវានឹងធ្វើជាអ្នកបម្រើរបស់អញជាដរាបតទៅ”។ នៅពេលដែលគាត់បានអនុវត្តការបោកបញ្ឆោតនេះ ដាវីឌមិនបានដើរនៅក្នុងឱវាទរបស់ព្រះទេ។ PPKh3 173.2

“នៅគ្រានោះ ពួកភីលីស្ទីន គេប្រមូលពលទ័ពគេមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល។ ហើយអ័គីសមានព្រះបន្ទូលទៅដាវីឌថា ‘ចូរឱ្យអ្នកដឹងថា ត្រូវឱ្យអ្នក ព្រមទាំងពួកពលរបស់អ្នកផង ចេញទៅក្នុងកងទ័ពជាមួយនឹងយើង’”។ ដាវីឌទូលដោះដៃទៅស្តេចវិញថា “ទ្រង់នឹងបានជ្រាបការដែល ទូលបង្គំ ជាបាវទ្រង់នឹងធ្វើជាយ៉ាងណា”។ ស្តេចអ័គីសបានសន្យាថានឹងប្រទានតំណែងខ្ពស់ក្នុងជួរកងទ័ពភីលីស្ទីនឱ្យដល់ដាវីឌ។ PPKh3 173.3

ប៉ុន្តែ ទោះបីជាជំនឿរបស់ដាវីឌបានទ្រេតទ្រោត ទាក់ទងនឹងសេចក្តីសន្យារបស់ព្រះក៏ដោយ ក៏គាត់នៅចាំបានថាលោកសាំយូអែលបានចាក់ប្រេងតាំងគាត់ ឱ្យធ្វើជាស្ដេចនៃសាសន៍អ៊ីស្រាអែលដែរ។ លោកបាននឹកឃើញពីសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ ក្នុងការថែរក្សាអាយុជីវិតរបស់ គាត់ ឱ្យរួចពីកណ្តាប់ដៃស្តេចសូល ហើយបានតាំងចិត្តមិនប៉ះពាល់ដល់មនុស្ស បរិសុទ្ធដែលព្រះបានតែងតាំងឡើយ ទោះបីជាស្តេចនៃសាសន៍អ៊ីស្រាអែលបានរកសម្លាប់ជីវិតរបស់គាត់ក៏ដោយ ក៏គាត់មិនគួរចូលរួមជាមួយនឹងកងទ័ពដែលជាខ្មាំងសត្រូវនៃរាស្រ្តរបស់ខ្លួនដែរ។ PPKh3 174.1

*****