Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    វឌ្ឍនភាពរបស់មនុស្សជាតិ
    ការប្រមូលផលឈើពីព្រៃដែលលិចទឹក

    ការបំផ្លាញព្រៃឈើដែលបង្កើតទឹកភ្លៀង(Rain forest)នៅក្នុងប្រទសអាមេរិកប៉ែកខាងត្បូង បានធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភចំពោះការវិវឌ្ឍន៍របស់មនុស្សក្នុងសម័យទំនើបដែលលឿនហួសល្បត់។ យើងកំពុងបំផ្លិចបំផ្លាញពិភពដែលយើងកំពុងរស់នៅ។ ប៉ុន្តែនៅពេលនោះមានអ្នកជំនួញម្នាក់បានប្រែក្លាយភាពមហន្តរាយនោះឲ្យទៅជាឪកាសមួយដ៏មានប្រយោជន៍អស្ចារ្យវិញ។ ដោយសារព្រៃឈើដែលផ្ដល់ភ្លៀងយ៉ាងធំធេងរាប់ពាន់ម៉ៃ (១ម៉ៃមានប្រមាណ១៦០៨ម៉ែត្រ) ដែលបានលិចលង់ដោយសារការសាងសង់ទំនប់វារីអគ្គីសនីនៅប៉ារ៉ា ជាតំបន់មួយនៅប្រទេសប្រេស៊ីល នោះលោកយូអារេគ្រីស្យាណូហ្គូមស៍បានមានគំនិតមួយក្នុងការប្រមូលផលព្រៃឈើដែលលិចលង់នោះ។ គាត់បានបង្កើតរណាម៉ាស៊ីនដែលអាចប្រើក្នុងទឹកបាន។ អ្នកកាត់ឈើយើងប្រដាប់ដោយបំពង់ឧស្ម័នសំរាប់ដកដង្ហើមមុជចុះដល់ជំរៅរហូតដល់១៤៦ហ្វីត (ប្រមាណ៥០ម៉ែត្រ) ដើម្បីកាត់ឈើ។ គេមិនបានព្រួយបារម្ភខ្លាចឈើរលំលើឡើយ តែផ្ទុយទៅវិញគេឃ្លាំមើលឈើដែលអណ្ដែតឡើងមកផ្ទៃទឹកខាងលើដែលពីចំណុចនោះគេអូសសណ្ដោងយកទៅរោងម៉ាស៊ីនអារឈើ។ ព្រះជាម្ចាស់ប្រទានឲ្យយើងនូវពិភពផែនដីឲ្យយើងថែរក្សា ប៉ុន្តែយើងមិនបានបំពេញការងារល្អបានជានិច្ចជាកាលនោះទេ ជួនកាលការរីកចំរើនរបស់យើង គ្រាន់តែទាញឲ្យយើងថយក្រោយតែប៉ុណ្ណោះ។ SCK 19.1

    ទោះជាយ៉ាងណាក្ដី ព្រះអាចធ្វើការទាំងអស់ឲ្យបានល្អ ថែមទាំងសំរាប់យើងរាល់គ្នាផងដែរ។ “ព្រះបានប្រទានឲ្យយើងនូវរបស់ល្អនិងអស់ទាំងអំណោយទានដ៏គ្រប់ល័ក្ខណ៍ ”..យ៉ាកុប ១:១៧។ កិច្ចការដែលយើងអាចធ្វើទៅបាននោះគឺទទួលយកទ្រង់តែប៉ុណ្ណោះ។SCK 19.2

    — តើមានឳកាសនឹងសំរេចបានការរីកចំរើនមួយដ៏ពិតប្រាកដដែឬទេ ប្រសិនបើយើងចោលព្រះរួចធ្វើដោយខ្លួនឯង?SCK 20.1

    — តើព្រះមានប្រទានអ្វីខ្លះដែលវិសេសវិសាលជាងអស់ទាំងរបស់ផងនានា ដែលមាននៅលើលោកិយ៍យើងនាពេលបច្ចុប្បន្ននេះ?SCK 20.2

    ចំណុចពិចារណាៈSCK 20.3

    — អានសៀវភៅ “ បរិយាកាសនិងកិច្ចប៉ុនប៉ងរបស់មនុស្សក្នុងការជួយថែ រក្សា ” ។SCK 20.4

    — សរសេរកំណាព្យ ទំនុកចំរៀង ឬសំបុត្រថ្លែងអំណរព្រះគុណចំពោះអ្វី ដែលព្រះបានធ្វើដល់រូបអ្នកផ្ទាល់។

    SCK 20.5

    សូមអញ្ជើញអានថែមនៅៈSCK 20.6

    — លោកុប្បត្ត ១១:១-៨SCK 20.7

    — ភីលីព ៤:៨SCK 20.8

    — វីវរណៈ ២១:១-៤SCK 20.9

    Larger font
    Smaller font
    Copy
    Print
    Contents