Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី ៣—ការប្រែចិត្ត

    Repentance

    តើមនុស្សលោកអាចល្អបរិសុទ្ធចំពោះព្រះយ៉ាងដូចម្ដេច? តើធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យបាបជនក្លាយទៅជាមនុស្សសុចរិតទៅបាន? គឺមានតែតាមរយៈព្រះគ្រិស្ទមួយប៉ុណ្ណោះដែលទ្រង់នាំយើងទៅកាន់ភាពចុះសំរុងជាមួយព្រះជាម្ចាស់ដោយភាពបរិសុទ្ធ ប៉ុន្តែតើយើងចូលទៅកាន់ព្រះគ្រិស្ទបានដោយរបៀបណា? មានមនុស្សជាច្រើនបានសាកសួរនូវសំណួរដដែលៗនេះ ដូចជាហ្វូងមនុស្សនៅសម័យប៉ង់តាកូស1ថ្ងៃនៃប៉ង់តាកូសៈ ជាថ្ងៃដែលព្រះបានបពេញអ្នកមានជំនឿដោយនូវព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ប្រទានអំណាចឲ្យគេចេះនិយាយភាសាដទៃ..ក្នុងពេលនោះដែរសាវ័កពេត្រុសដោយនូវអំណាចនៃព្រះបាននាំបាបជនជាច្រើនឲ្យប្រែចិត្ត សូមអញ្ជើញអាននៅកិច្ចការពួកសាវ័ក ជំពូក ២ ។ (The Day of Pentecost) នៅពេលដែលដឹងថាមានបាបនោះ គេបានស្រែកឡើងថា “ តើឲ្យយើងធ្វើដូចម្ដេច? ”ពាក្យដំបូងបង្អស់ក្នុងចំលើយសាវ័កតេត្រុសគឺ “ត្រូវឲ្យប្រែចិត្តចុះ ” ..កិច្ចការ ២:៣៧.៣៨។ បន្ទាប់មកទៀតគាត់បានមានប្រសាសន៍បន្តថា “ចូរប្រែចិត្ត..ហើយវិលមកចុះដើម្បីឲ្យបាបរបស់អ្នករាល់គ្នាត្រូវបានលុបចោលចេញ ”..កិច្ចការ ៣:១៩។SCK 21.1

    ការប្រែចិត្តគឺមានរួមទាំងការសោកស្ដាយចំពោះអំពើបាប និងការងាកចេញពីអំពើបាប។ យើងនឹងមិនអាចបោះបង់អំពើបាប ដើម្បីទទួលការផ្លាស់ប្ដូរមួយដ៏ពិតប្រាកដក្នុងជីវិតបានឡើយ ប្រសិនបើយើងមិនស្គាល់អ្វីទៅជាអំពើបាប ហើយប្រសិនបើយើងមិនបានងាកចេញអំពីអំពើបាបនោះ ដោយអស់ពីចិត្តទេនោះ។SCK 21.2

    មានមនុស្សជាច្រើនដែលមិនយល់ពីលក្ខណៈពិតនៃការប្រែចិត្ត។ មនុស្សដ៏ច្រើនឥគណនាមានសេចក្ដីព្រួយកង្វល់ដោយដឹងថាគេបានធ្វើអំពើបាប ហើយគេរមែងតែងតែប្រឹងប្រែងសំអិតសំអាងកែទំរង់តែផ្នែកខាងក្រៅ ហើយខំរំពឹងសង្ឃឹមក្នុងចិត្តថា ការនោះនឹងអាចជួយឲ្យគេបានរួចផុតពីសេចក្ដីវេទនា ដែលជាផលនៃបាបកម្មដែលគេបានសាង។ ក៏ប៉ុន្តែទង្វើបែបនេះពុំមែនជាការប្រែចិត្តដែលត្រូវតាមន័យនៃព្រះគម្ពីរបរិសុទ្ធរបស់ព្រះឡើយ។ គេទួញសោកចំពោះទុក្ខវេទនាជាជាងចំពោះអំពើបាប ដូចជាសេចក្ដីសោកសង្រេងរបស់អេសាវ នៅពេលដែលគាត់ឃើញថាសិទ្ធពីកំណើត (Birthright) របស់គាត់ត្រូវបានបាត់បង់ពីគាត់រហូត។ បាឡាមភ័យតក្កមាពេល ឃើញទេវតាឈរនៅតាមផ្លូវ ដែលគាត់ដើរទៅ មានទាំងដាវដកហូតពីស្រោមចាំជាស្រេច។ គាត់ដឹងកំហុសរបស់គាត់ហើយភ័យខ្លាចចំពោះសេចក្ដីស្លាប់ ក៏ប៉ុន្តែពុំមានការប្រែចិត្តដ៏ពិតប្រាកដចំពោះអំពើបាបឡើយ..គ្មានការផ្លាស់ប្ដូរសេចក្ដីប៉ងប្រាថ្នា និងគ្មានសេចក្ដីស្អប់ខ្ពើមចំពោះអំពើបាបឡើយ។ បន្ទាប់ពីបានក្បត់ព្រះជាម្ចាស់យូដាសអ៊ីស្ការីយ៉ុតបានស្រែកឡើងថាៈ “ខ្ញុំបានធ្វើបាប ដោយបានក្បត់នូវឈាមដែលគ្មានទោស ”..ម៉ាថាយ ២៧:៤។SCK 21.3

    ការលន់តួបានបង្ខំចេញអំពីព្រលឹងដែលមានកំហុសរបស់យូដាសអ៊ីស្ការីយ៉ុត ព្រោះគេបានដឹងការ វិនិច្ឆ័យទោសដ៏គួរឲ្យរន្ធត់ និងទិដ្ឋភាពនៃការកាត់ទោសដ៏គួរឲ្យស្ញែងខ្លាច។ ផលវិបាកដែលផ្ដល់ចំពោះគាត់នោះធ្វើឲ្យគាត់ពោរពេញដោយក្ដីរន្ធត់ ក៏ប៉ុន្តែវាគ្មានការឈឺចាប់សោកសង្រេងពិតដល់ទីជំរៅនៃព្រលឹងរបស់គាត់ ដែលបានក្បត់ចំពោះព្រះរាជបុត្រានៃព្រះដែលគ្មានអំពើបាបសោះ។ ព្រះចៅផារ៉ោននៅពេលដែលទទួលទុក្ខវេទនាក្រោមការដាក់ទោសពីព្រះជាម្ចាស់នោះបានព្រមទទួលថាបានធ្វើបាបទាស់នឹងព្រះមែន គឺក្នុងគោលបំណងគេចឲ្យផុតពីការដាក់ទណ្ឌកម្មបន្តទៅទៀតតែប៉ុណ្ណោះ ក៏ប៉ុន្តែទ្រង់បានបែរទៅកាន់ចិត្តអស្មិមានៈទាស់ទទឹងនៃអំណាចនៃស្ថានសួគ៍ឡើងវិញ នៅពេលដែលព្រះបានលើកសេចក្ដីវេទនា(Plagues)ចេញ។ មនុស្សទាំងអស់នោះគេទួញសោកចំពោះលទ្ធផលនៃអំពើបាប ក៏ប៉ុន្តែគេពុំបានសោកស្ដាយចំពោះអំពើបាបឡើយ។SCK 22.1

    នៅពេលដែលចិត្តបានចុះចូលនឹងឥទ្ធិពល នៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សតិសម្បជញ្ញៈបានវិលត្រលប់មកវិញយ៉ាងឆាប់រហ័ស ហើយមនុស្សមានបាបនោះនឹងមើលឃើញដល់ទីជំរៅនៃភាពពិសិដ្ឋ នៃក្រិត្យវិន័យបរិសុទ្ធរបស់ព្រះជាម្ចាស់ដែលជាគ្រិះនៃការគ្រប់គ្រងរបស់ទ្រង់នៅលើស្ថានសួគ៌និងផែនដីផង។ “ ឯពន្លឺដ៏ពិតនោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកិយ៍ បំភ្លឺបន្ទប់អាថ៌កំបាំងនៃដួងព្រលឹង និងរបស់ដែលលាក់កំបាំងដោយភាពអន្ធការឲ្យបានឃើញច្បាស់ ”.. យ៉ូហាន ១:៩។ ជំនឿដែលជឿស៊ប់ពិតប្រាកដមានដក់ជាប់ក្នុងវិញ្ញាណនិងដួងចិត្ត។ មនុស្សមានបាបមានអារម្មណ៍ដឹងពីភាពបរិសុទ្ធត្រឹមត្រូវនៃព្រះយេហូវ៉ា ហើយមានអារម្មណ៍ភ័យខ្លាចនឹងការបញ្ចេញខ្លួន ដែលមានពិរុទ្ធភាពនិងសេចក្ដីស្មោក គ្រោកចំពោះមុខអ្នកស្វែងរកវិញ្ញាណដែលបាត់បង់។ គេឃើញសេចក្ដីស្រលាញ់នៃព្រះជាម្ចាស់ សោភ័ណ្ឌភាពនៃសេចក្ដីបរិសុទ្ធ អំណរនៃភាពឥតមន្ទិល នោះគេក៏មានចំណង់យ៉ាងពុះពោរចង់បានការជំរះបាប និងមានទំនាក់ទំនងថ្មីឡើងវិញជាមួយនឹងស្ថានសួគ៌។SCK 22.2

    — សេចក្ដីអធិដ្ឋានរបស់ហ្វូងដាវីដ បន្ទាប់ពីការធ្លាក់ចុះក្នុងអំពើឆ្គាំឆ្គងរបស់ទ្រង់នោះ បានលើកបង្ហាញឲ្យច្បាស់នូវប្រភេទនៃការសោកស្ដាយដ៏ពិតប្រាកដចំពោះអំពើបាប។ ការប្រែចិត្តរបស់ទ្រង់គឺស្មោះត្រង់និងច្បាស់លាស់ ដោយគ្មានការព្យាយាម ដើម្បីបន្ធូរបន្ថយចំពោះកំហុសរបស់ទ្រង់ឡើយ។ ដោយចិត្តរបស់ទ្រង់ដែលគ្មានបំណងនឹងគេចវេះឲ្យផុតអំពីការកាត់ទោសដែលបានរង់ចាំទ្រង់ នោះបណ្ដាលឲ្យទ្រង់អធិស្ថានទៅរកព្រះ។ ហ្លួងដាវីដបានមើលឃើញនូវការប្រព្រឹត្តិរំលងដ៏ធំរបស់ទ្រង់ និងបានឃើញនូវការធ្វើឲ្យស្មោកគ្រោកដល់ព្រលឹងរបស់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមអំពើបាប! ទ្រង់មិនគ្រាន់តែអធិដ្ឋានសុំការអត់អោនទោសប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានសូមឲ្យបានចិត្តបរិសុទ្ធទៀតផង។ ទ្រង់(ហ្លួងដាវីដ)ចង់បានដោយអន្ទះសារនូវសេចក្ដីអំណររីករាយក្នុងភាពបរិសុទ្ធ និងចង់បានទទួលការរួមប្រាស្រ័យផ្ទាល់សារជាថ្មីឡើងវិញជាមួយនឹងព្រះជាម្ចាស់។ ហ្លួងដាវីដបានបន្លឺសម្លេងពីព្រលឹងរបស់ទ្រង់ថាៈSCK 23.1

    “មានពរហើយមនុស្សណាដែលការរំលងរបស់ខ្លួនត្រូវបានអត់ទោស
    ឲ្យ និងអំពើបាបរបស់គេត្រុវបានជូតសំអាតចេញ។
    មានពរហើយមនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថាជាអ្នកមានទោស
    ហើយគ្មានកំហុសនៅក្នុងចិត្តឡើយ។ ” ..ទំនុកតំកើង ៣២:១.២

    SCK 23.2

    ១..សូមអាណិតមេត្តាដល់ទូលបង្គំតាមសេចក្ដីសប្បុរសរបស់ទ្រង់ ដោយ
    សេចក្ដីមេត្តាករុណាដ៏បរិបូណ៍របស់ទ្រង់ ហើយសូមលុបអំពើ
    រំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្តាករុណាដ៏បរិបូណ៍
    របស់ទ្រង់។ ២..សូមលាងទូលបង្គំឲ្យយ៉ាងស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ សូម
    សំអាតអំពើបាបរបស់ទូលបង្គំផង។

    ៣..ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាប
    របស់ទូលបង្គំនោះក៏នៅចំពោះមុខទូលបង្គំជានិច្ច។

    ៧..សូមជំរះដោយមែកហ៊ីស្សុប នោះទូលបង្គំនឹងបានជ្រះស្អាត
    សូមដុសលាងទូលបង្គំនោះនឹងបានសជាងហិមៈ។

    ១០..ឱព្រះអង្គអើយ! សូមបង្កើតចិត្តបរិសុទ្ធក្នុងទូលបង្គំ ហើយកែ
    វិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើយ។

    ១១..សូមកុំចោលទូលបង្គំចេញពីទ្រង់ ហើយសូមកុំដកយកវិញ្ញាណ
    បរិសុទ្ធរបស់ទ្រង់ចេញពីទូលបង្គំឡើយ។

    ១២..សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះនៃទ្រង់ឡើង
    វិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់។
    ១៤.ឱព្រះអង្គជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ! សូមដោះទូលបង្គំឲ្យរួច
    ពីទោសកំចាយឈាម ឱព្រះអង្គដ៏សង្គ្រោះរបស់ទូលបង្គំអើយ!
    ហើយអណ្ដាតទូលបង្គំនឹងច្រៀងសរសើរតំកើងនូវភាព
    សប្បុរសរបស់ទ្រង់” ។ .. ទំនុកទំកើង ៥១:១.១៤
    SCK 23.3

    ការប្រែចិត្តបែបនេះ គឺហួសពីសមត្ថភាព និងអំណាចរបស់យើងផ្ទាល់ដែលអាចសំរេចទៅបាន។ កិច្ចការទាំងអស់នេះគឺបានមកតែពីអំពីព្រះគ្រីស្ទតែប៉ុណ្ណោះ ដែលទ្រង់យាងឡើងស្ថានដ៏ខ្ពស់បំផុត ហើយដែលទ្រង់បានប្រទានអំណោយដល់មនុស្សទាំងឡាយ។SCK 24.1

    ក៏ប៉ុន្តែត្រង់នេះមានចំនុចមួយដែលមនុស្សជាច្រើនភ័ន្តច្រលំដែលជាហេតុបណ្ដាលឲ្យគេមិនបានទទួលយកសេចក្ដីជំនួយពីព្រះគ្រិស្ទមានបំណងនឹងផ្ដល់ឲ្យគេ។ គេគិតថាគេមិនអាចចូលទៅកាន់ព្រះគ្រិស្ទបានទេ ដរាបណាគេបានប្រែចិត្តជាមុនសិនព្រោះថាការប្រែចិត្តនោះ នឹងរៀបចំសំរួលផ្លូវដល់ការអត់ទោសនៃអំពើបាបរបស់គេ។ គឺជាការពិតណាស់ដែលថាការប្រែចិត្តត្រូវមានមុនការអត់ទោស អំពើបាប ព្រោះថាមានតែចិត្តដែលសោកសង្រេងនិងប្រកបទៅដោយវិប្បដិសារីទេដែលត្រូវការព្រះអង្គសង្គ្រោះ។ ប៉ុន្តែតើមនុស្សមានបាបត្រូវរង់ចាំរហូតដល់គេប្រែចិត្តសិនទើបគេអាចចូលទៅរកព្រះគ្រិស្ទឬ? តើយើងធ្វើឲ្យការប្រែចិត្តនេះក្លាយជាឧបសគ្គរាំងខ័ណ្ឌកណ្ដាលយើងនឹងព្រះអង្គសង្គ្រោះឬ?SCK 24.2

    ព្រះគម្ពីរបរិសុទ្ធពុំបានបង្រៀនថាមនុស្សមានបាបត្រូវតែប្រែចិត្តមុនពេលគេអាចទទួលនូវការហៅរករបស់ព្រះគ្រិស្ទឡើយ។ “អស់អ្នកដែលនឿយព្រួយដែលមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ”..ម៉ាថាយ ១១:២៨។ មានតែគុណធម៌ ដែលចេញអំពីព្រះគ្រិស្ទប៉ុណ្ណោះដែលអាចដឹកនាំទៅរកការប្រែចិត្តដ៏ពិតប្រាកដបាន។ សាវ័កពេត្រុសបានបង្ហាញការនេះឲ្យកាន់តែច្បាស់ឡើងថែមSCK 25.1

    ទៀតក្នុងសេចក្ដិថ្លែងរបស់លោកទៅកាន់កូនចៅអ៊ីស្រាអែលដោយ ពាក្យទាំងនេះថាៈ “ ព្រះបានតំកើងទ្រង់ឡើងដោយសារព្រះហស្ថស្ដាំ ឲ្យធ្វើជាព្រះអម្ចាស់និងជាព្រះអង្គ សង្គ្រោះដើម្បីនឹងប្រោសប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប ”..កិច្ចការ ៥:៣១។ យើងមិនអាចកែប្រែចិត្តដោយគ្មានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះគ្រិស្ទបានឡើយ យ៉ាងណាមិញយើងមិនអាចទទួលការអត់អោនទោសបានដោយគ្មានព្រះគ្រិស្ទដែរ(យើងត្រូវការវិញ្ញាណរបស់ព្រះគ្រិស្ទដើម្បីប្រែចិត្ត..យើងត្រូវការព្រះគ្រិស្ទដើម្បីឲ្យអត់ទោសរួចអំពីបាប)។SCK 25.2

    ព្រះគ្រិស្ទគឺជាប្រភពនៃគ្រប់ទាំងថាមពលដ៏ត្រឹមត្រូវ។ ព្រះអង្គគឺជាព្រះតែមួយប៉ុណ្ណោះ ដែលអាចបណ្ដុះនៅក្នុងចិត្តរបស់យើងក្នុងការប្រឆាំងយ៉ាងប្ដូរផ្ដាច់នឹងអំពើ បាប។ គ្រប់ទាំងបំណងប៉ងប្រាថ្នាចំពោះសច្ចភាពនិងភាពបរិសុទ្ធ គ្រប់ការទទួលសារភាពនូវអំពើបាបរបស់យើង គឺជាភ័ស្ដុតាងដែលព្រះវិញ្ញាណរបស់ព្រះអង្គគ្រប់គ្រងលើចិត្តរបស់យើង។SCK 25.3

    ព្រះយេស៊ូគ្រិស្ទមានបន្ទូលថាៈ “ឯខ្ញុំ បើសិនជា ខ្ញុំត្រូវបានលើកពីដីឡើងនោះ ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ ”..យ៉ូហាន ១២:៣២។ ព្រះគ្រិស្ទបានបើកសំដែងឲ្យបាបជនបានឃើញយ៉ាងប្រច័ក្សច្បាស់ថាទ្រង់ជាព្រះអង្គសង្គ្រោះដោយការទទួលសុគតដើម្បីលោះបាបសំរាប់ពិភពលោកទាំងមូល ហើយក្នុងខណៈដែលយើងសម្លឹងមើលទៅកូនចៀមនៃព្រះអម្ចាស់ ដែលនៅលើឈើឆ្កាងកាល់វ៉ារី នោះអាថ៌កំបាំងនៃសេចក្ដីប្រោសលោះចាប់ផ្ដើមលាតត្រដាងប្រាប់ដល់ដួងចិត្តយើង ហើយពេលនោះសេចក្ដីល្អរបស់ទ្រង់នឹងដឹកនាំយើងទៅដល់ការប្រែចិត្ត។ ការសុគតរបស់ព្រះគ្រិស្ទនៅលើឈើឆ្កាងជំនួសបាបជនទាំងឡាយ បានបង្ហាញឲ្យយើងឃើញនូវសេចក្ដីស្រលាញ់មួយដែលយើងយល់មិនបានស្មានមិនដល់។ នៅពេលដែលមនុស្សមានបាបបានឃើញសេចក្ដីស្រលាញ់ដ៏ធំធេងនេះ នោះគេនឹងបន្ទន់ចិត្តដែលរឹងរូស មានការចាប់អារម្មណ៍ចំពោះសេចក្ដីល្អ ហើយក៏មានចិត្តស្ដាយក្រោយចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្តិ។SCK 25.4

    ជាការពិតណាស់ ដែលពេលខ្លះមនុស្សយើងមានការខ្មាសអៀនចំពោះអំពើបាបរបស់ខ្លួនឯង ហើយបានលះបង់ទំលាប់អាក្រក់ខ្លះរបស់គេចោលចេញមុនពេលដែលគេបានដឹងខ្លួនថា គេកំពុងមានទំនាញចូលជិតព្រះគ្រិស្ទជាម្ចាស់។ ក៏ប៉ុន្តែពេល ដែលគេប្រឹងប្រែងបំផ្លាស់ប្រែដោយបំណងដ៏ស្មោះត្រង់ចំពោះអំពើល្អនោះគឺអំណាចរបស់ព្រះគ្រិស្ទនឹងអូសទាញចិត្តរបស់គេ។ ឥទ្ធិពលមួយដែលគេពុំបានដឹង បានធ្វើការដល់ព្រលឹងរបស់គេ ហើយបានធ្វើឲ្យមនសិការរបស់គេភ្ញាក់រលឹកឡើង ហើយពេលនេះជីវិតខាងក្រៅក៏បានកែប្រែទំរង់មួយថ្មី។ ក្នុងខណៈដែលព្រះគ្រិស្ទបាននាំគេឲ្យក្រទ្បេកមើលទៅឯឈើឆ្កាងរបស់ទ្រង់ ឲ្យសង្កេតមើលទ្រង់ដែលបានទំលុះទំលាយអំពើបាបរបស់គេ ពេលនោះទើបមនសិការបស់គេវិលមករកក្រិត្យវិន័យដើមរបស់ព្រះជាម្ចាស់ វិញ។ អំពើទុច្ចរិតក្នុងជីវិតរបស់គេ..អំពើបាបដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងព្រលឹងរបស់គេ បានបើកសំដែងឲ្យគេឃើញ។ គេចាប់ផ្ដើមយល់អំពីសេចក្ដីសុចរិតឥតខ្ចោះរបស់ព្រះគ្រិស្ទ ទើបគេឧទានឡើងថាៈ “ តើអ្វីទៅជាអំពើបាប ដែលតំរូវឲ្យមានការលះបង់បែបនេះដើម្បី ប្រោសលោះមនុស្សរងគ្រោះ? ” តើសេចក្ដីស្រលាញ់ការរងទុក្ខវេទនា និងភាពអាម៉ាស់ ទាំងអស់នេះធ្វើឡើងដើម្បីអ្វី? តើដើម្បីកុំឲ្យយើងត្រូវទទួលសេចក្ដីវិនាស(សេចក្ដីស្លាប់)ប៉ុន្តែឲ្យបាន ទទួលជីវិតអមតៈវិញឬ?SCK 26.1

    មនុស្សមានបាបអាចប្រឆាំងនឹងសេចក្ដីស្រលាញ់នេះ ឬអាចនឹងបដិសេធនឹងចូលមកជិតព្រះគ្រិស្ទ..ក៏ប៉ុន្តែប្រសិនបើគេមិនប្រឆាំងរឹងរូសទេ នោះគេនឹងបាននាំចូលមកជិតព្រះគ្រិស្ទ។ ការយល់ដឹងចំពោះផែនការសង្គ្រោះនឹងដឹកនាំគេទៅកាន់គល់នៃឈើឆ្កាង ក្នុងការប្រែចិត្តអំពើបាបរបស់គេ..អំពើបាបនោះហើយដែលបានធ្វើឲ្យមានការលំបាកវេទនា ដល់ព្រះរាជបុត្រាស្ងួនភ្ងាររបស់ព្រះវរបិតា។SCK 27.1

    ព្រះវិញ្ញាណនៃព្រះអរម្ចាស់សួគ៌ដដែលនេះបានធ្វើការទៅលើវត្ថុសព្វសារពើរនៃធម្មជាតិ បានមានបន្ទូលទៅកាន់ដួងចិត្តនៃមនុស្សលោក ហើយបានបង្កើតនូវចំណង់យ៉ាងខ្លាំង ដែលមិនអាចបរិយាយបានចំពោះវត្ថុដែលគេពុំមាន។ វត្ថុផងទាំងឡាយនៅនាលោកិយនេះពុំអាចបំពេញចំណង់របស់គេបានឡើយ។ ព្រះវិញ្ញាណនៃព្រះអម្ចាស់កំពុង តែដង្ហោយហៅគេឲ្យស្វែងរកវត្ថុមួយប៉ុណ្ណោះដែលអាចផ្ដល់សុខសន្ដិភាពនិងឈប់សំរាក គឺព្រះគុណនៃព្រះគ្រិស្ទជាម្ចាស់នៃយើងបានធ្វើការគ្មានឈប់ឈរ ដើម្បីទាក់ទាញអារម្មណ៍មនុស្សមានបាបឲ្យបោះបង់ចោលនូវរបស់លោកិយដែល ជាសេចក្ដីសប្បាយមិនចេះស្កប់ស្កល់នៃអំពើបាប ដើម្បីឲ្យបានយល់នូវព្រះពរបរិបូណ៍ ដែលនឹងបានជាកម្មសិទ្ធិរបស់គេនៅក្នុងព្រះអង្គ។ ព្រះរាជសារនៃព្រះជាម្ចាស់ទៅកាន់ មនុស្សទាំងឡាយដែលកំពុងស្វះស្វែងរកដោយឥតបានផលដើម្បីក្រេបទឹកអំពីប្រភពទឹក ដែលធ្លុះធ្លាយនៅលោកិយ៍នេះថាៈ“អញ្ជើញមកចុះអស់អ្នកដែលស្រេក ហើយអ្នកណាដែលចង់បាននោះសូមយកទឹកជីវិតនេះចុះ ឥតចេញថ្លៃទេ..” វីវរណៈ២២:១៧។SCK 27.2

    អ្នកដែលមានបំណង ស្វែងរកវត្ថុមួយដែលប្រសើរជាងវត្ថុដែលលោកិយនេះផ្ដល់ឲ្យនោះ រមែងទួលស្គាល់ថាជាសេចក្ដីប្រាថ្នាដ៏ធំនេះជាសេចក្ដីដង្ហោយហៅរបស់ព្រះជាម្ចាស់មកកាន់ព្រលឹងរបស់គេ។ ចូរទូលសូមទ្រង់ប្រទាននូវការប្រែចិត្តនិងសូមដល់ព្រះវរបិតា សូមទ្រង់បង្ហាញដល់អ្នកព្រះគ្រិស្ទដែលពោរពេញដោយសេចក្ដីស្រលាញ់ ដ៏គ្មានព្រំដែនដែលពោរពេញទៅដោយភាបរិសុទ្ធឥតខ្ចោះ។ នៅក្នុងជីវិតនៃព្រះអង្គសង្គ្រោះ ទ្រង់បានធ្វើជាគំរូដល់យើងឥតខ្ចោះតាមរយៈគោល ការណ៍ដែលក្រិត្យវិន័យ..គឺសេចក្ដីស្រលាញ់ដល់ព្រះនិងដល់មនុស្ស។ សេចក្ដីមេត្តាករុណា សេចក្ដីស្រលាញ់ដ៏លើសលប់ គឺជាជីវិតនៃព្រលឹងទ្រង់។ នៅពេលដែលយើងសម្លឹងមើលទៅទ្រង់ ក្នុងខណៈដែលកាំរស្មី នៃព្រះអង្គសង្គ្រោះជះចំលើរូបយើងនោះយើងនឹងឃើញសេចក្ដីទុច្ចរិតក្នុងដួងចិត្តយើង។SCK 27.3

    ជួនកាលយើងអាចមានសេចក្ដីអំនួតចំពោះខ្លួនឯង ដូចជាលោក នីកូដឹមអញ្ចឹងដែរ ដែលតែងអួតថាជីវិតរបស់យើងត្រូវឥតខ្ចោះ រីឯសីលធម៌រស់នៅក៏ល្អហ្មត់ ហ្មង។ ពេលនោះយើងគិតថាយើងមិនត្រូវការបន្ទាបកាយវាចាចិត្តចំពោះព្រះជាម្ចាស់ឡើយដូចជាមនុស្សមានបាបដទៃទៀតដែរ។ នៅពេលដែលពន្លឺចេញពីព្រះគ្រិស្ទបញ្ចាំងមកក្នុងដួងចិត្តយើង នោះយើងនឹងឃើញថាតើខ្លួនយើងមិនបរិសុទ្ធប៉ុណ្ណានោះ។ យើងនឹងមើលឃើញនូវសំទុះចិត្តដ៏ចង្អៀតចង្អល់..ភាពជាមារប្រឆាំងនឹងព្រះដែលបានបង្ខូចរាល់សកម្មភាពប្រចាំថ្ងៃ។ នៅពេលនោះទើបយើងដឹងថាអំពើសុចរិតរបស់យើងគឺជាកំណាត់សំពត់ ដ៏ស្មោកគ្រោកដែលមានតែព្រះលោហិតនៃព្រះគ្រិស្ទប៉ុណ្ណោះដែលអាចលាងសំអាតយើង ពីភាពស្មោកគ្រោកនៃអំពើបាបហើយនឹងបំផ្លាស់បំប្រែចិត្តថ្មីតាមបែបសណ្ឋានរបស់ទ្រង់។SCK 28.1

    ពន្លឺសិរីល្អនៃព្រះជាម្ចាស់ ជាកាំរស្មីដ៏ភ្លឺចិញ្ចែងនៃភាពបរិសុទ្ធរបស់ព្រះគ្រិស្ទបានជ្រៀតចូលទៅក្នុងព្រលឹងនៃបាបជន ធ្វើឲ្យអំពើស្មោកគ្រោកក្នុងចិត្តរលាយសូន្យបង់អន្តរធាន ហើយលាតត្រដាងនូវភាពមិនស្អាតនៃអត្តចរិតរបស់មនុស្ស។ ពន្លឺនេះបានបំភ្លឺឲ្យយើងមើលឃើញចំណង់ដ៏ចង្អៀតចង្អល់ អំពើមិនស្មោះត្រង់នៃដួងចិត្តនិងបបូរមាត់ទុច្ចរិត។ អំពើមិនស្មោះត្រង់នៃមនុស្សមានបាបដើម្បីបំផ្លាញបង់ក្រិត្យវិន័យរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញឲ្យឃើញនៅចំពោះភ្នែករបស់គេ ហើយវិញ្ញាណដ៏ខ្ទេចខ្ទាំរបស់គេ នឹងឈឺចាប់ក្រោមអនុភាពស្វែងរកនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ គេក៏ស្អប់ដល់ខ្លួនគេនៅពេលដែលគេបានឃើញនូវលក្ខណៈដ៏ល្អឥតខ្ចោះរបស់ព្រះគ្រិស្ទជាម្ចាស់នោះ។SCK 28.2

    នៅពេលដែលហោរាដានីយ៉ែលឃើញសិរីល្អ ដែលព័ទ្ធហ៊ុំជុំវិញទេវតានាំសារពីស្ថានសួគ៍ដែលព្រះបានចាត់ឲ្យចុះមកឯគាត់ នោះហោរាដានីយ៉ែលមានចិត្តរំភើបញាប់ញ័រ ហើយដឹងថារូបគាត់មានភាពកសោយនឹងភាពមិនបរិសុទ្ធដ៏សែនលើស លប់។ ក្នុងការពិពណ៌នាពីឥទ្ធិពលនៃទស្សនីយភាពដ៏អស្ចារ្យមួយ ដានីយ៉ែលមានពោលថាៈ“ខ្ញុំប្រែជាខ្សោះ ល្វើយទៅ មុខខ្ញុំប្រែជាស្លេកស្លាំងហើយខ្ញុំឥតមានសល់កំលាំងឡើយ”..ដានីយ៉ែល១០:៨។ ព្រលឹងដែលបានយល់ភាពបរិសុទ្ធនោះនឹងស្អប់ភាពអាត្មានិយមរបស់ខ្លួនឯង ហើយស្វែងរកភាពបរិសុទ្ធនៃដួងចិត្តដែលចុះសំរុងជាមួយនឹងក្រិត្យវិន័យរបស់ព្រះជាម្ចាស់និងលក្ខណៈរបស់ព្រះគ្រិស្ទ។SCK 28.3

    សាវ័កបានពោលថាៈ“បើគិតពីភាពសុចរិតក្នុងក្រិត្យវិន័យ ដោយន័យសើរៗនោះអាការៈខាងក្រៅរបស់គាត់គ្មានអ្វីគួរបន្ទោសបានឡើយ ប៉ុន្តែបើគិតផ្ទៀងផ្ទាត់ដល់ជំរៅអំពីលក្ខណៈបរិសុទ្ធនៃបញ្ញត្តិទ្រង់វិញនោះ គាត់បានឃើញច្បាស់ថាគាត់ជាមនុស្សមានបាប។” បើធ្វើការវិនិច្ឆ័យតាមរយៈក្រិត្យវិន័យជាលាយលក្សអក្សរ ដែលមនុស្ស អនុវត្តន៍ទៅនឹងជីវិតខាងក្រៅ គាត់គិតថានឹងអាចចៀសផុតពីអំពើបាបបាន ក៏ប៉ុន្តែពេលដែលគាត់ពិនិត្យពិច័យដល់ជំរៅនៃអត្ថន័យដ៏បរិសុទ្ធរបស់ក្រិត្យវិន័យ ពេលនោះគាត់បានឃើញខ្លួនរបស់គាត់ដូចជាព្រះបានឃើញគាត់ នោះគាត់នឹងឱនក្រាបដោយភាពអៀនខ្មាសហើយ និងលន់តួនូវទោសកំហុសរបស់គាត់។ គាត់មានប្រសាសន៍ថាៈ“កាលពីដើមខ្ញុំបានរស់នៅ ដោយគ្មានក្រិត្យវិន័យ ប៉ុន្តែនៅពេលដែលបញ្ញត្តិបានកើតឡើង នោះបាបក៏បានរស់ឡើងវិញ រូបខ្ញុំក៏ត្រូវស្លាប់”..រ៉ូម៧:៨។ នៅពេលដែលគាត់បានឃើញភាពបរិសុទ្ធពីកំណើតនៃក្រិត្យវិន័យ អំពើបាបក៏បានលេចចេញទាំងការខំលាក់បំពួន ពេលនោះគំនិតដែលខំលើកតំកើងតែខ្លួន ឯងរបស់គាត់ក៏រសាយបាត់ទៅ។SCK 29.1

    ព្រះជាម្ចាស់ពុំសំគាល់ថាអំពើបាបទាំងអស់មានទំហំស្មើៗគ្នានោះឡើយ។ ក្នុងការប៉ាន់ប្រមាណរបស់ទ្រង់ ក៏ដូចជាការកត់សំគាល់នៃមនុស្សដែរ គឺថាអំពើបាបឬពិរុទ្ធភាពវាមានកំរិតរបស់វា ប៉ុន្តែទោះជាមនុស្សតែងសន្មតអំពើបាបថាតូចឬធំទៅតាមការមើលឃើញរបស់គេយ៉ាងណាក្ដី ចំពោះព្រះនេត្ររបស់ទ្រង់វិញគ្មានអំពើបាបណាដែលរាប់ថា“បាបបន្តិច”នោះឡើយ។ ការវិនិច្ឆ័យរបស់មនុស្សពុំដែលត្រឹមត្រូវប្រាកដទេ តែតែងមានភាពលំអៀងជាដរាប។ ព្រះជាម្ចាស់ប្រមើលមើលការទាំងអស់ដោយសេចក្ដីសុចរិត។ មនុស្សប្រមឹកគឺជាទីស្អប់ខ្ពើមនៃមនុស្សផងទាំងឡាយ។ គេតែងនិយាយថាមនុស្សបែបនេះមិនបានចូលនគរស្ថានសួគ៍ឡើយ ប៉ុន្តែក្នុងខណៈ ដដែលនោះ មនុស្សដែលក្រអឺតក្រទមលោភលន់និងអាត្មានិយមបែរជាគ្មានកំហុសទៅវិញ!។ អំពើអស់ទាំងនេះគឺជាបាបដែលប្រឆាំងដាច់ខាតនឹងព្រះជាម្ចាស់ព្រោះអំពើអស់ទាំងនេះវាផ្ទុយស្រឡះពីអត្តចរិករបស់ព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណានិងសេចក្ដីស្រលាញ់ដ៏លើសលប់ដែលជាបរិយាកាសមួយនៃលោកសន្និវាសដ៏មិនសាបសូន្យ។មនុស្សដែលធ្លាក់ចូលទៅក្នុងអំពើបាបដ៏ធ្ងន់ធ្ងរតែងមានអារម្មណ៍អៀនខ្មាស ខ្វះខាត(ភាពល្អនៃព្រះ)និងត្រូវការព្រះគុណនៃព្រះគ្រិស្ទ ក៏ប៉ុន្តែមនុស្សក្រអឺតក្រទមមានឬកពារឆ្មើងឆ្មៃមិនត្រូវការការនេះឡើយ។ គេបិទទ្វារចិត្តរបស់គេមិនព្រមទទួលយកព្រះពរដ៏ច្រើនឥតគណនា ដែលព្រះទ្រង់បានយាងមកផ្ដល់ដល់គេ។ SCK 29.2

    អ្នកហូតពន្ធដ៏កំសត់ដែលបានអធិស្ថានថាៈ “ឱ!ព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមមេត្តាករុណាចំពោះទូលបង្គំជាមនុស្សមានបាបផង”(លូកា ១៨:១៣)នោះគាត់បានចាត់ទុកខ្លួនគាត់ថាជាមនុស្សអាក្រក់បំផុត ហើយអ្នកដទៃទៀតក៏សម្លឹងឃើញគាត់ដោយអារម្មណ៍ដូច្នោះដែរ។ គាត់ត្រូវការជំនួយ ហើយដោយបន្ទុកនៃទោសកំហុស និងសេចក្ដីអៀនខ្មាសទើបគាត់ចូលមកចំពោះព្រះជាម្ចាស់ដើម្បីទូលអង្វរសូមសេចក្ដីមេត្តាករុណាអំពីទ្រង់។ ចិត្តរបស់គាត់បើកចំហរចំពោះព្រហវិញ្ញាណបរិសុទ្ធ របស់ព្រះជាម្ចាស់ឲ្យបំពេញការដ៏ពិសិដ្ឋ ក្នុងដួងចិត្តរបស់គាត់ដើម្បីនឹងរំដោះគាត់ឲ្យរួចពីអំណាចនៃអំពើបាប។ ការអធិស្ថានដ៏អួតអាង និងការដែលគិតថាខ្លួនឯងត្រូវ(ដូចពួកអាចារ្យផារីស៊ីតែងធ្វើនោះ)បង្ហាញថា ចិត្តរបស់គេបិទជិតឈឹងមិនត្រូវការអនុភាពនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។ ដោយសារគេឃ្លាតឆ្ងាយពីទ្រង់គេពុំទទួលស្គាល់ភាពខុសឆ្គងរបស់គេ ដែលប្រឆាំងទៅនឹងភាពបរិសុទ្ធឥតខ្ចោះរបស់ព្រះជាម្ចាស់។ គេមានអារម្មណ៍ថាគេពុំត្រូវការអ្វីឡើយ ហើយគេនឹងពុំទទួលរង្វាន់អ្វីដែរ។SCK 30.1

    ប្រសិនបើអ្នកឃើញអំពើបាបរបស់អ្នក សូមកុំតំអក់ចាំឲ្យខ្លួនអ្នកប្រសើរឡើងវិញដោយឯកឯងនោះឡើយ។ តើមានមនុស្សប៉ុន្មាននាក់ហើយដែលពួកគេគិតថាគេពុំសមល្មមនឹងចូលមកឯព្រះគ្រិស្ទ? តើអ្នកសង្ឃឹមថាអ្នកនឹងបានប្រសើរឡើងវិញដោយការព្យាយាម ប្រឹងប្រែងផ្ទាល់ខ្លួនរបស់អ្នកឬ? “តើសាសន៍អេត្យូពីអាចនឹងបំផ្លាស់ប្រែសម្បុរស្បែករបស់ខ្លួនបានដែរឬទេ? ឬបើសត្វខ្លារខិនអាផ្លាស់សំបុរពព្លាក់របស់វាបាននោះឯងរាល់គ្នា ដែលធ្លាប់ប្រព្រឹត្តល្អវិញបាន ដែរ..យេរេមា១៣:២៣។ជំនួយតែមួយគត់ចំពោះរូបយើងគឺព្រះគ្រិស្ទជាម្ចាស់។យើងមិនត្រូវរង់ចាំការលួងលោមដ៏ខ្លាំងក្លា ឬឱកាសល្អប្រសើរឬចាំឲ្យស្រួលចិត្តសិនឡើយ។ យើងមិនអាចធ្វើអ្វីបានដោយខ្លួនយើងផ្ទាល់ឡើយ..ចូរយើងចូលមករកព្រះគ្រិស្ទជាម្ចាស់តាមបែបសណ្ឋានដែលយើងមាននោះចុះ។SCK 30.2

    ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដីកុំឲ្យភ័ន្តច្រឡំដោយនឹកស្មានថា ព្រះជាម្ចាស់ដែលប្រកបដោយសេចក្ដីស្រលាញ់ មេត្តាករុណា នឹងប្រោសសង្គ្រោះដល់អ្នកដែលបដិសេធពុំទទួលព្រះគុណរបស់ទ្រង់នោះឲ្យសោះ។ អំពើបាបដ៏លើសលប់អាចវាស់ប្រមាណដោយសារពន្លឺនៃឈើឆ្កាងប៉ុណ្ណោះ។ នៅពេលដែលមនុស្សមានបាបនៅតែទទូចថាព្រះជាម្ចាស់ទ្រង់ល្អណាស់ ទ្រង់មិនអាចនឹងបណ្ដេញមនុស្សមានបាបឲ្យចេញឆ្ងាយពីទ្រង់ឡើយ នោះសូមសម្លឹងមើលទៅឯកាល់វ៉ារី(ជាទីដែលទ្រង់ត្រូវទទួលសុគតលើឈើឆ្កាង)។ គ្មានមធ្យោបាយណាផ្សេង ដែលមនុស្សមានបាបត្រូវបានសង្គ្រោះនោះទេ។ ប្រសិនបើគ្មានព្រះមហាបូជនីយកិច្ចនេះទេ មនុស្សជាតិមិនអាចគេចឲ្យផុតអំពីការរាតត្បាតនៃអំពើបាប ហើយក៏មិនអាចមានទំនាក់ទំនងសារជាថ្មីឡើងវិញជាមួយព្រះជាម្ចាស់បានឡើយ ហើយម្យ៉ាងទៀតគេមិនអាចទទួលចំណែកក្នុងជីវិតមួយដែលប្រកបដោយវិញ្ញាណបរិសុទ្ធឡើយ។ ដោយសារបញ្ហាអស់ទាំងនោះហើយដែលព្រះគ្រិស្ទបានយកអង្គទ្រង់ មកពាំងពាររងអស់ទាំងអំពើបាបជួសមនុស្សទមិឡល្មើស និងរងវេទនាជំនួសមនុស្សមានបាបទាំងឡាយ។ សេចក្ដីស្រលាញ់ការឈឺចាប់និងការសុគតនៃព្រះរាជបុត្រានៃព្រះ សរឲ្យឃើញយ៉ាងប្រច័ក្សច្បាស់ពីអំពើបាបដ៏ធំក្រៃលែង ហើយក៏ប្រកាសឲ្យដឹងថាគ្មានមធ្យោបាយណាដើម្បីគេចឲ្យផុត ពីអនុភាពនៃអំពើបាបនោះឡើយគ្មានសេចក្ដីសង្ឃឹមចំពោះជីវិតថ្កុំថ្កើងដែលប្រសើរជាងនេះក្រៅអំពីការថ្វាយខ្លួនចំពោះ ព្រះគ្រិស្ទជាម្ចាស់នោះឡើយ។SCK 31.1

    ជួនកាលមនុស្សរឹងរូសខំបំបិទបំបាំងកំហុសរបស់គេ ដោយប្រៀបប្រដូច ខ្លួនទៅនឹងអ្នកគ្រិស្ទាន ដែលកាន់ជំនឿខ្ជាប់ខ្លួន(Professed Christians)ថាៈ“បើនិយាយពីការលះបង់ ភាពស្រគត់ស្រគំ ឬការប្រយ័ត្នប្រយែងចំពោះកិរិយាមាយាទ មិនឃើញ ពួកហ្នឹងគ្រាន់បើជាងខ្ញុំឯណា! គេក៏ស្រលាញ់ភាពត្រេកត្រអាលនិងទំយើខ្លួនដូចតែខ្ញុំដែរ”។ ដូច្នេះហើយបានជាគេស្វែងរកចាប់កំហុសរបស់អ្នកដទៃដើម្បីជាការដោះសារពីការ មិនអើរពើលើកាតព្វកិច្ចរបស់ខ្លួន។ ក៏ប៉ុន្តែអំពើបាបនិងទោសជាការដោះសារពីការមិនអើរពើលើកាតព្វកិច្ចរបស់ខ្លួន។ ក៏ប៉ុន្តែអំពើបាបនិងទោសពែរ៍របស់អ្នកដទៃ ពុំអាចនឹងជួយអ្នកណាម្នាក់ផ្សេងទៀតឲ្យរួចទោសបានឡើយ ព្រោះថាព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងនូវគំរូដែលខុសឆ្គងឡើយ។ ព្រះរាជបុត្រាដ៏បរិសុទ្ធបណ្ដាច់នៃព្រះជាម្ចាស់ បានប្រទានមកដើម្បីជាគំរូដល់យើង បើអ្នកណាពោលថ្កោលនឹងពួកអ្នកគ្រិស្ទានដែលកាន់ជំនឿខ្ជាប់ខ្លួន នោះគេត្រូវតែប្រព្រឹត្តឲ្យបានប្រសើរជាងអ្នកទាំងនោះប្រសិនបើគេយល់ដឹងច្បាស់អំពីលក្ខណៈពិតរបស់អ្នកគ្រិស្ទាន នោះតើគេនឹងឃើញអំពើបាបរបស់គេមានទំហំជាងអម្បាលម៉ានទៅទៀតពីព្រៅគរយល់ដឹងនូវអ្វីដែលត្រឹមត្រូវ អ្វីដែលសុចរិត តែគេមិនព្រមប្រព្រឹត្តតាម។ SCK 31.2

    ចូរកុំតំអក់ចាំពេលក្រោយ..ចូរកុំបង្អែរបង្អង់នឹងបោះបង់ចោលអំពើបាបរបស់អ្នកឡើយ។ ចូរស្វះស្វែងរកចិត្តដ៏បរិសុទ្ធដោយនូវអំណាចនៃព្រះយេស៊ូគ្រិស្ទចុះ។ ត្រង់ចំនុចនេះ មានមនុស្សទាំងសល់សែននាក់ដែលមានការភ័ន្តច្រលំរហូតដល់បាត់បង់នូវជីវិតដ៏អស់កល្បជានិច្ចជារៀងរហូត។ ត្រង់នេះខ្ញុំមិនផ្ដោតលើជីវិតដែលមានរយៈពេលខ្លីនិងមិនច្បាស់លាស់នោះទេ ប៉ុន្តែមានឧបសគ្គមួយគួរឲ្យរន្ធត់ក្រៃលែងគឺជាឧបសគ្គដែលប្រាជ្ញាមនុស្សយល់មិនដល់ ក្នុងការពន្យាពេលមិនទទួលសម្លេងដង្ហោយហៅនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយបែរជាស្ម័គ្រទ្រាំរស់ក្នុងអំពើបាបទៅវិញ នោះគឺជាការបង្អែរបង្អង់នោះឯង ទើបបញ្ហានេះអាចកើតឡើងទៅបាន។ អំពើបាប ទោះជាតិចតួចស្ដួចស្ដើងយ៉ាងណាក្ដី ក៏អាចបណ្ដាលឲ្យមានគ្រោះមហន្តរាយ និងសេចក្ដីហិនវិនាសដ៏អស់កល្បបានដែរ។ បើយើងមិនប្រឹងយកជ័យជំនះលើអំពើបាបនេះបានទេ នោះវានឹងយកជ័យជំនះលើយើងជាក់ជាមិនខាន ហើយវានឹងបង្កវិនាសកម្មដល់យើងទៀតផង។SCK 32.1

    អាដ័មនិងអេវ៉ាបានល្បួងចិត្តខ្លួនឯងថា រឿងកំប៉ិកកំប៉ុកដូចជាការបរិភោគផ្លែឈើដែលព្រះបានហាមឃាត់(Forbidden Fruit)នោះមិនអាចបណ្ដាលឲ្យ មានផលវិបាកដ៏ធ្ងន់ធ្ងរ ដូចជាព្រះបានមានព្រះបន្ទូលប្រកាសប្រាប់នោះឡើយ។ ក៏ប៉ុន្តែកំហុសដ៏តូចនេះគឺជាការប្រព្រឹត្តល្មើសរំលងនឹងក្រិត្យវិន័យដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ ជាក្រិត្យ វិន័យដែលមិនអាចប្រែប្រួលបានសោះឡើយ។ វាថែមទាំងបានញែកបំបែកមនុស្សលោកអំពីព្រះជាម្ចាស់ហើយក៏បានបើកចំហរទ្វារទំនប់នៃសេចក្ដីស្លាប់ព្រមទាំងបណ្ដាសានៅលើពិភពផែនដីយើងនេះផង។ ពីយុគសម័យមួយទៅយុគសម័យមួយទំនួញសោយសោកនៃមរណៈទុក្ខដ៏មិនចេះអស់មិនចេះហើយ តំអូញថ្ងូរនិងការទង្គិះខ្សឹកខ្សួលនៃសត្វលោក និងសមិទ្ធផលទាំងឡាយដែលព្រះបានបង្កើតមកគឺជាសំរែកនៃការឈឺចាប់ ដែលជាផលវិបាកនៃការដែលមិនស្ដាប់បង្គាប់ព្រះ។ សូម្បីនៅឯស្ថានសួគ៌ក៏នៅទទួលលទ្ធផលនៃការបះបោរពីសំណាក់សាតាំងដែលប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ទីកាល់វ៉ារីឋិតនៅជាអនុស្សាវរីយដ្ឋាន(ជាការរំលឹក)នៃព្រះមហាពលីកម្មដ៏អស្ចារ្យ ដែលតម្រូវឲ្យព្រះគ្រិស្ទទទួលទណ្ឌកម្មលាងកំហុសចំពោះការប្រព្រឹត្តរំលងនឹងបញ្ញត្តិបរិសុទ្ធរបស់ព្រះ។ យើងមិនត្រូវចាត់ទុកអំពើបាបថាជាបញ្ហាកំប៉ិកកំប៉ុកសោះឡើយ។SCK 32.2

    គ្រប់សកម្មភាពនៃការប្រព្រឹត្តរំលង គ្រប់ទាំងការធ្វេសប្រហែសឬការបដិសេធចំពោះព្រះគុណរបស់ព្រះគ្រិស្ទគឺជាប្រតិកម្មមួយមកលើខ្លួនអ្នកផ្ទាល់ដែលបណ្ដាលឲ្យមានទឹកចិត្តទទឹងរឹងរូស..ទាញបង្វែរចិត្តឲ្យវង្វេងខុសផ្លូវ បណ្ដាលឲ្យស្ពឹកស្រពន់ចំពោះការយល់ដឹង ហើយវាមិនគ្រាន់តែធ្វើឲ្យអ្នកមានចិត្តអល់អែកនឹងចុះចូលដល់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យអ្នកមិនអាចចុះចូលនឹងសេចក្ដីដង្ហោយហៅដ៏ស្រទន់នៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះនោះទៀតផង។SCK 33.1

    មនុស្សខ្លះរំងាប់មនសិការដ៏តប់ប្រមល់របស់ខ្លួនដោយមានគំនិតថាគេអាចបំផ្លាស់ប្រែទិសដៅនៃបាបកម្មបាននៅពេលដែលគេជ្រើសរើសផ្លូវរបស់គេដោយសេចក្ដីប្រមាថពាយងាយទៅនឹងតំរាស់ហៅ(សេចក្ដីអញ្ជើញ)ដោយក្ដីមេត្តាករុណារបស់ព្រះ..ហើយគេនៅតែមានគំនិតយ៉ាងដូច្នេះដដែល។ គេគិតថាបន្ទាប់ពីមិនធ្វើតាមព្រះវិញ្ញាណនៃព្រះគុណ និងបន្ទាប់ពីបោះឥទ្ធិពលរបស់ខ្លួនខាងអរ័ក្សសាតាំង ហើយរំពេចនោះគេអាចផ្លាស់ប្ដូរទិសដៅរបស់គេបានភ្លាម។ ក៏ប៉ុន្តែតាមការពិតអំពើទាំងអស់នេះពុំមែនជាការងាយទេ។ បទពិសោធន៍ ចំណេះវិជ្ជាក្នុង មួយជីវិតរបស់គេ បើត្រាប់តាមពុម្ពគំរូអត្តចរិកដ៏ពេញលេញនៃព្រះនោះ មានមនុស្សតិចតួចណាស់ដែលមានចិត្តចង់ក្លាយឲ្យដូចជាព្រះយេស៊ូគ្រិស្ទ។SCK 33.2

    សូម្បីតែលក្ខណៈខុសឆ្គងរបស់អត្តចរិកចំណង់ដែលពោរពេញដោយអំពើបាប ចំណង់សប្បាយដែលមិនចេះចប់ ក៏អាចនឹងបន្សាបនូវឥទ្ធិពលនៃដំណឹងល្អបន្តិច ម្ដងៗបានដែរ។ គ្រប់ការបណ្ដែតបណ្ដោយតាមអំពើបាប និងធ្វើឲ្យកើននូវសេចក្ដីសំអប់(ការមានះ)របស់ព្រលឹងវិញ្ញាណទៅកាន់ព្រះជាម្ចាស់។ មនុស្សដែលបង្ហាញ ភាពរឹងត្អឹងរបស់ខ្លួន ឬភាពមិនរវល់អើពើរកោតក្រែងចំពោះសច្ចភាពរបស់ព្រះជាម្ចាស់ នោះនឹងរមែងច្រូតកាត់នូវផលដែលខ្លួនបានសាបព្រោះ។ នៅក្នុងព្រះគម្ពីរបរិសុទ្ធទាំងមូល ពុំមានសេចក្ដីព្រមានណាដែលគួរឲ្យរន្ធត់ចិត្ត ជាងការព្រមានប្រឆាំងនឹងការបង្ខាតពេល លេងសើចនឹងអារក្សសាតាំងដូចដែលអ្នកប្រាជ្ញបណ្ឌិតបានពោលថា“អ្នកមានបាប នឹងត្រូវចងជាប់ដោយចំនងរបស់ខ្លួនឯង”..សុភាសិត៥:២២។SCK 34.1

    ព្រះគ្រិស្ទបានត្រៀមជាស្រេច ដើម្បីដោះលែងឲ្យយើងមានសេរីភាពអំពើបាបក៏ប៉ុន្តែទ្រង់មិនបង្ខិតបង្ខំយើងឡើយ។ កាលណាការប្រព្រឹត្តល្មើសនៅតែបន្តនោះសុឆន្ទៈនឹងទោរទន់ទៅអារ័ក្ស ហើយពេលនោះយើងនឹងគ្មានចំណង់ឲ្យបានរួចមានសេរីភាពឡើយ។ ប្រសិនបើយើងមិនទទួលយកព្រះគុណរបស់ទ្រង់ ជួបយើងបានដូចម្ដេចបាន?យើងបានបំផ្លាញខ្លួនយើងដោយសារការសំរេចចិត្តចំពោះសេចក្ដីស្រលាញ់របស់ទ្រង់។ “មើលឥឡូវនេះជាវេលាដែគាប់ព្រះហឫទ័យរបស់ទ្រង់ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”..កូរិនថូស២៦:២។ “ថ្ងៃនេះបើអ្នកឮសម្លេងទ្រង់នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ”..ហេព្រើ៣:៨.៩។SCK 34.2

    “មនុស្សយើងសំឡឹងមើលតែឬកពាខាងក្រៅតែប៉ុណ្ណោះ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ទតមើលទៅក្នុងចិត្តវិញ។ ចិត្តរបស់មនុស្សតែងតែមានភាពទំនាស់នៃវេទនាអារម្មណ៍រវាង អំណរនិងសេចក្ដីកង្វល់ ចិត្តរវើរវាយក្រឡិចក្រឡុចដែលជាជំរកនៃភាពមិនបរិសុទ្ធនិងការបោកបញ្ឆោត”..សាំងយូអែលទី១ ១៦:៧។ ទ្រង់ឆ្វេងយល់នូវចំណង់ចិត្ត គោលបំណង និងការប៉ងប្រាថ្នារបស់យើង។ ព្រលឹងវិញ្ញាណរបស់អ្នកប្រឡាក់ដិតដាមដោយអំពើបាបយ៉ាងណានោះ ចូរអ្នកចូលមកឯទ្រង់ដោយបែបសណ្ឋាននោះ ចុះ ឲ្យដូចជាអ្នកលើកទំនុកតំកើងបានស្រែកឧទានដោយចំហឡើងថាៈ“ឱព្រះអង្គអើយសូមពិនិត្យមើលឲ្យបានស្គាល់ ចិត្តទូលព្រះបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំតាមផ្លូវដ៏អស់កល្បជានិច្ច”..ទំនុកតំកើង១៣៩:២៣.២៤។SCK 34.3

    មនុស្សជាច្រើនទទួលស្គាល់សាសនាដែលកើតដោយប្រាជ្ញា..ពេលណាចិត្តរបស់យើងមិនបានសំអាតទេនោះសេចក្ដីជំនឿលើព្រះបានគ្រាន់តែជាទំរង់ប៉ុណ្ណោះ។ សូមឲ្យលោកអ្នកអធិស្ថានបានដូច្នេះវិញថាៈ“ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង”..ទំនុកតំកើង៥១:១០។ សូមពិចារណាដោយស្មោះត្រង់ជាមួយវិញ្ញាណរបស់អ្នកចុះ។ សូមយកចិត្តទុកដាក់រំពឹងដោយខ្ជាប់ខ្ជួនដល់ខ្លួនព្រះចុះ ប្រសិនបើជីវិតរបស់អ្នកឋិតក្នុងភាពអន្តរាយ។ នេះគឺជាបញ្ហាមួយដែលអ្នកត្រូវកែតម្រូវរវាងព្រលឹងអ្នកនឹងព្រះជាម្ចាស់ឲ្យបានជានិច្ចនិរន្តន៍តទៅ។ សេចក្ដីសង្ឃឹមមួយដែលគ្រាន់សន្មតហើយគ្មានគោលចរិកច្បាស់លាស់ នឹងផ្ដល់នូវភាពមហន្តរាយចំពោះរូបគេ។SCK 35.1

    ចូរសិក្សាព្រះបន្ទូលរបស់ព្រះដោយសេចក្ដីអធិស្ថានដោយអស់ពីចិត្ត។ ព្រះបន្ទូលនោះនឹងលាតត្រដាងនៅចំពោះមុខអ្នកនូវក្រិត្យវិន័យរបស់ព្រះ និងព្រះជន្មរបស់ព្រះគ្រិស្ទដែលជាគោលការណ៍ចំបងនៃភាពបរិសុទ្ធហើយបើគ្មានការទាំងនេះទេនោះ“គ្មានមនុស្សណាអាចឃើញព្រះជាម្ចាស់ឡើយ”..ហេព្រី១២:១៤។ ព្រះបន្ទូលនោះអាចឲ្យយើងស្គាល់អំពើបាបបានយ៉ាងច្បាស់ ហើយបង្ហាញយ៉ាងច្បាស់នូវមធ្យោបាយសំរាប់សង្គ្រោះ។ ចូរយកចិត្តទុកដាក់នៅពេលដែលព្រះបន្ទូលរបស់ព្រះពោលមកកាន់វិញ្ញាណរបស់អ្នក។SCK 35.2

    នៅពេលដែលអ្នកឃើញភាពធំសំបើមនៃអំពើបាប និងយល់ពីលក្ខណៈដ៏ពិតប្រាកដរបស់អ្នកផ្ទាល់ នោះកុំឲ្យអ្នកចុះចាញ់ក្នុងភាពអស់សង្ឃឹមឡើយ។ ព្រះគ្រិស្ទយាងមកដើម្បីសង្គ្រោះមនុស្សមានបាប។ យើងមិនចាំបាច់ផ្សះផ្សារូបយើងនឹងព្រះជាម្ចាស់ឡើយ ក៏ប៉ុន្តែសេចក្ដីស្រលាញ់ដ៏លើសលប់នៃព្រះជាម្ចាស់ដែលជាអង្គព្រះគ្រិស្ទដែលបានផ្សះផ្សារពិភពលោកដោយព្រះអង្គផ្ទាល់..“ព្រះទ្រង់គង់ក្នុងព្រះ គ្រិស្ទកំពុងផ្សះផ្សារលោកិយ៍និងព្រះអង្គទ្រង់”..កូរិនថូស២៥:១៩។ ទ្រង់លួងលោមដោយសេចក្ដីស្រលាញ់ដ៏ស្រទន់ទៅកាន់រាស្ដ្ររបស់ទ្រង់កំពុងវង្វេងផ្លូវ។ សូម្បីមាតាបិតាទាំងឡាយនៅលើលោកនេះក៏ពុំមានសេចក្ដីអំណត់អត់ធ្មត់ចំពោះកំហុសរបស់កូនឲ្យស្មើនឹងសេចក្ដីអត់ធ្មត់របស់ព្រះជាម្ចាស់ចំពោះមនុស្សដែលទ្រង់កំពុងស្វែងរកដើម្បីសង្គ្រោះនោះឡើយ។ គ្មានបបូរមាត់នៃមនុស្សឯណា ដែលអាចបង្ហូរនូវការទទូចអង្វរយ៉ាងស្រទន់ចំពោះអ្នកវង្វេងឲ្យបានដូចទ្រង់ទេ។ គ្រប់ទាំងសេចក្ដីសន្យា និងការព្រមានរបស់ទ្រង់គ្មានអ្វីក្រៅពីសេចក្ដីស្រលាញ់ដែលពុំអាចពណ៌នាបាននោះឡើយ។SCK 35.3

    នៅពេលដែលអារ័ក្សសាតាំងមកប្រាប់អ្នកថា អ្នកគឺជាមនុស្សមានបាបដ៏ធ្ងន់នោះ ចូរអ្នកងើបមើលទៅព្រះអង្គសង្គ្រោះ ហើយថ្លែងពីគុណសម្បត្តិដ៏ឥតខ្ចោះរបស់ទ្រង់ចុះ។ លោកអ្នកអាចស្វែងរកសេចក្ដីជំនួយបានកាលណាអ្នកស្វែងរកពន្លឺរបស់ទ្រង់។ ចូរទទួលស្គាល់អំពើបាបរបស់អ្នក ប៉ុន្តែសូមថ្លែងប្រាប់ទៅបច្ចាមិត្រវិញថាៈ“ព្រះយេស៊ូគ្រិស្ទជាម្ចាស់យាងមកពិភពលោកយើងនេះគឺដើម្បីសង្គ្រោះមនុស្សមានបាប..ហើយរូបអ្នកនឹងត្រូវបានសង្គ្រោះដោយសេចក្ដីស្រលាញ់ដ៏ឥតអ្វីប្រៀបផ្ទឹមបាននោះ”..ធីម៉ូថេ១ ១:១៥។ ព្រះយេស៊ូលើកសំនួរមួយសួរដល់ស៊ីម៉ូនអំពីមនុស្សដែលជំពាក់បំណុល២នាក់ ម្នាក់ជំពាក់តែបន្តិចបន្តួចប៉ុណ្ណោះ ឯម្នាក់ទៀតជំពាក់យ៉ាងច្រើន។ តែនាយចៅហ្វាយសុខចិត្តបំភ្លេចបំណុលនោះចោល។ ព្រះយេស៊ូគ្រិស្ទសួរស៊ីម៉ូនថា តើរវាងអ្នកជំពាក់បំណុលទាំងពីរនោះអ្នកមួយណាដែលស្រលាញ់ចៅហ្វាយជាងគេ។ ស៊ីម៉ូនទទួលឆ្លើយថាៈ“គឺម្នាក់ដែលជំពាក់បំណុលច្រើនជាងនោះដែលស្រលាញ់ចៅហ្វាយច្រើនជាងគេ”..លូកា៧:៤៣។ យើងមានអំពើបាបយ៉ាងធ្ងន់ធ្ងរតែព្រះគ្រិស្ទបានទទួលការសុគតដើម្បីឲ្យយើងបានរួចផុតពីបាបនោះ ពោលគឺដើម្បីលោះបាបនៃយើងរាល់គ្នា។ លក្ខណៈសម្បត្តិនៃការលះបង់ព្រះជន្មរបស់ទ្រង់(គឺជាមហាពលិកម្មនៅលើឈើឆ្កាង)គឺធួនល្មមនឹងបង្ហាញចំពោះព្រះវរបិតាដើម្បីជាគុណប្រយោជន៍ជំនួសយើងហើយ។ នរណាដែលទ្រង់សន្ដោសជាងគេ នោះនឹងស្រលាញ់ទ្រង់ជាងគេដែរ ហើយគេនឹងឈរគាល់ទៀបបល្ល័ង្គទ្រង់ដោយ ច្រៀងសរសើរ ដំកើងចំពោះសេចក្ដីស្រលាញ់ដ៏ធំធេង និងដង្វាយ 1ដង្វាយ (Sacrifice) ពាក្យនេះមានន័យត្រង់ថា យ័ញ្ញបូជាថ្វាយដល់ព្រះ សំដៅទៅលើព្រះមហាពលីកម្មឬបូជនីយកិច្ចគឺការបូជាលះព្រះជន្មរបស់ព្រះគ្រិស្ទយេស៊ូជំនួសបាបយើងដែលជាអំណោយទានដ៏កាត់ថ្លៃពុំបានពីព្រះវរបិតាដែលគង់នៅឯស្ថានសួគ៍។ ដ៏លើសលន់ក្រៃលែងរបស់ទ្រង់។ នៅពេលដែលយើងយល់ពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់បានបរិបូណ៍នោះយើងនឹងអាចយល់ដឹងច្បាស់អំពីភាពទុច្ចរិតនៃអំពើបាបដែរ។ នៅពេលដែលយើងឃើញខ្សែច្រវ៉ាក់ដ៏វែងដែលបានទំលាក់មកសំរាប់យើង..នៅពេលដែលយើងយល់ពីព្រះមហាពលិកម្ម(ជាដង្វាយធួនបាបយើង)ដ៏លើសលប់ដែលព្រះគ្រិស្ទធ្វើដើម្បីយើងរាល់គ្នា ពេលនោះចិត្តរបស់យើងនឹងរសាយដោយភាពស្រទន់ និងពោរពេញដោយការស្ដាយក្រោយយ៉ាងខ្លាំង ចំពោះកំហុសដែលយើងបានធ្វើ។SCK 36.1