Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ការប្រែចិត្ត
    ការសូមខមាទោសដ៏អន្ទះសា

    កាលពីបួនប្រាំឆ្នាំកន្លងមកនេះ មានស្ដ្រីម្នាក់ប៉ុនប៉ងសម្លាប់ប្ដីរបស់នាងចោល។ គាត់បានដាក់កំទេចកែវក្នុងទឹកឲ្យប្ដីនាងផឹក ដាក់ថ្នាំសម្លាប់សត្វកណ្ដុរក្នុងអាហារឲ្យគាត់ទទួលទាន នាងចាប់ពីងពាងខ្មៅមេម៉ាយដាក់ក្នុងគ្រែប្ដីនាងដេក។ នាងយកញញួរវាយសំពងយ៉ាងអស់ទំហឹងចំកំពូលក្បាលនៅពេលដែលប្ដីកំពុងសំរាន្តលក់ នាងបានជួលដៃជើងពាលខ្លះឲ្យលួចបាញ់ប្ដីនាងចោល ប៉ុន្តែក្នុងក្ដីប៉ុនប៉ងទុច្ចរិតទាំងប្រាំដងនោះពុំបានទទួលជោគជ័យឡើយ។SCK 37.1

    ចុងបញ្ចប់នាងជាភរិយាបានយំសោកហើយបានសូមអង្វរឲ្យបុរសជាប្ដីអត់ឱនទោសឲ្យនាង។បុរសជាប្ដីបានពោលតបថា៖“ ខ្ញុំនៅតែស្រលាញ់នាង ខ្ញុំចង់ឲ្យយើងទាំងពីរនៅជាស្វាមីភរិយាដ៏ល្អនឹងគ្នាតទៅ”។SCK 37.2

    ពេលណាយើងសូមការអត់ឧនទោសពីព្រះជាម្ចាស់ នោះទោះជាយើងបានប្រព្រឹត្តអ្វីពីមុនទាំងប៉ុន្មានក៏ដោយ ក៏ទ្រង់តែងតែឆ្លើយតបដល់យើងវិញដោយព្រះទ័យស្រលាញ់សន្ដោស៖“ខ្ញុំនៅតែស្រលាញ់អ្នករាល់គ្នាជានិច្ច”។ទ្រង់បានបន្ធូរបន្ថយយើងពីពិរុទ្ធភាពដ៏ធ្ងន់ និងមនសិការដែលជេរស្ដីយើងរាល់ថ្ងៃ។ ទ្រង់បាននាំយើងមកកាន់ទីស្ថានរបស់ទ្រង់វិញ មកកាន់មហាគ្រួសាររបស់ទ្រង់ និងមកក្នុងព្រះហឫទ័យរបស់ទ្រង់វិញ។ ទ្រង់បានចាត់ទុកយើងដូចជាមិនបានធ្វើអ្វីខុស ឬការអាក្រក់សោះចំពោះទ្រង់។SCK 38.1

    — សូមមើលត្រង់ទំព័រ២៣ដែលបង្ហាញពីហ្លួងដាវីដដែលយល់នូវបាបកម្មដ៏ធ្ងន់របស់ទ្រង់ហើយយើងនឹងឃើញថា តើទ្រង់ធ្វើយ៉ាងណាខ្លះពេលដែលទ្រង់មកសូមការអត់អោនទោសចំពោះព្រះជាម្ចាស់។ SCK 38.2

    — តើលោកអ្នកគិតថាស្ដ្រីជាភរិយាប្រព្រឹត្តខុសច្រើន រហូតដល់បុរសជាប្ដីអត់ ឱនទោសឲ្យមិនកើតឬ?SCK 38.3

    — តើយើងនៅតែបន្តមានអារម្មណ៍មិនល្អដដែលពេលដែលយើងបានសូមឲ្យព្រះអត់អោនទោសឲ្យហើយនៅឬ?SCK 38.4

    សូមពិចារណាៈSCK 38.5

    រាយអំពីសកម្មភាពក្នុងជីវិតរបស់លោកអ្នកដែលលោកអ្នកយល់ថាបានធ្វើឲ្យព្រះគ្រិស្ទព្រួយព្រះហឫទ័យ ហើយដែលយើងត្រូវសុំការអត់ឱនទោសអំពីទ្រង់។ ការអត់ឱនទោសដល់អ្នកដទៃដែលធ្វើខុសនឹងអ្នក ទោះណាជាគេមិនបានមកសូមទោសពីយើងផ្ទាល់ក្ដី។SCK 38.6

    សូមអានថែមទៀតៈSCK 38.7

    — ម៉ាថាយ ១១:២៨SCK 38.8

    — រ៉ូម ២:៤SCK 38.9

    — រ៉ូម ៥:៦.៨SCK 38.10

    Larger font
    Smaller font
    Copy
    Print
    Contents