Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី ៤—ការលន់តួបាប

    Confession

    “នរណាដែលគ្របបាំងការរំលងរបស់ខ្លួននោះនឹងមិនចំរើនឡើងទេតែនរណាដែលលន់តួហើយលះបង់អំពើនោះនឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ”។..សុភាសិត២៨:១៣SCK 39.1

    លក្ខ័ខ័ណ្ឌដើម្បីឲ្យបានទទួលនូវសេចក្ដីមេត្តាសន្តោសអំពីព្រះជាម្ចាស់គឺសាមញ្ញត្រឹមត្រូវនិងសមហេតុសមផល។ព្រះជាម្ចាស់មិនតម្រូវដាច់ខាតឲ្យយើងធ្វើការធ្ងន់ធ្ងរហួសប្រមាណទើបទ្រង់នឹងអត់ឱនអំពើបាបឲ្យយើងនោះឡើយ។យើងមិនចាំបាច់ធ្វើធម្មយាត្រាមួយដ៏យូរដែលបណ្ដាលឲ្យហេវហត់ខ្លាំងឬក៏សំដែងការដាក់ទណ្ឌកម្មខ្លួនឯងដើម្បីបង្ហាញឲ្យឃើញថាព្រលឹងវិញ្ញាណរបស់យើងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ឬក៏ដើម្បីលុបលាងទោសកំហុសដែលបានប្រព្រឹត្តមកហើយនោះឡើយ។ប៉ុន្តែអស់អ្នកណាដែលលន់តួកំហុសនិងបោះបង់អំពើបាបរបស់ខ្លួនចោលចេញនោះនឹងបានទទួលសេចក្ដីមេត្តាករុណាវិញ។SCK 39.2

    សាវ័កព្រះបានពោលថាៈ“ចូរអ្នរាល់គ្នាលន់តួទោសនឹងគ្នានិងអធិស្ថានឲ្យគ្នាទៅវិញទៅមកប្រយោជន៍ឲ្យបានជាចុះ”..យ៉ាកុប៥:១៦។ចូរលន់តួអំពើបាបរបស់អ្នកនឹងព្រះជាម្ចាស់ព្រោះថាមានតែទ្រង់មួយអង្គប៉ុណ្ណោះដែលអាចអត់អោនទោសឲ្យបានហើយនិងសារភាពអំពើឆ្គាំឆ្គងនឹងគ្នាទៅវិញទៅមក។ប្រសិនបើអ្នកធ្វើឲ្យមិត្តភក្ដិឬអ្នកជិតខាងទទួលការអាក់អន់ស្រពន់ចិត្តនោះអ្នកត្រូវតែសារភាពពីកំហុសរបស់អ្នករីឯការអត់អោនទោសនោះសំរេចលើអ្នកភាគីម្ខាងទៀត។បន្ទាប់អំពីនោះអ្នកនឹងស្វែងរកការអត់ឱនទោសពីព្រះជាម្ចាស់ពីព្រោះមនុស្សដែលអ្នកធ្វើឲ្យមានរបួសនោះជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។ការធ្វើឲ្យគេរងគ្រោះនោះបានន័យថាអ្នកបានធ្វើបាបប្រឆាំងនឹងព្រះដែលជាព្រះបង្កើតលោកនិងជាព្រះដែលលោះបាបយើងផង។បញ្ហានេះបានដាក់នៅចំពោះអ្នកសំរុះសំរួលដ៍សុចរិត“ដែលជាសម្ដេចសង្ឃដ៏ខ្ពស់បំផុតដែលទ្រង់បានទទួលសេចក្ដីល្បួងគ្រប់យ៉ាងដូចយើងរាល់គ្នាដែរតែទ្រង់ឥតបានធ្វើបាបសោះឡើយហើយដែលយល់នូវភាពកំសោយរបស់យើងរាល់គ្នា ព្រមទាំងអាចលាងសំអាតគ្រប់ទាំងអពើទុច្ចរិតរបស់យើងផង”..ហេព្រី៤:១៥។SCK 39.3

    អ្នកទាំងឡាយដែលមិនព្រមបន្ទាបវិញ្ញាណរបស់ខ្លួនចំពោះព្រះក្នុងការទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តនោះពុំបានបំពេញលក្ខ័ណ្ឌទី១ នៃការទទួលយកព្រះឡើយ។ប្រសិនបើយើងមិនដែលបានឆ្លងកាត់បទពិសោធន៍មួយក្នុងការប្រែចិត្តទេហើយមិនបានបន្ទាបព្រលឹងរបស់យើងក្នុងការសោកស្ដាយក្នុងចិត្តនិងការលន់តួអំពើបាបដោយការស្អប់ខ្ពើមអំពើទុច្ចរិតរបស់យើងទេនោះយើងមិនអាចស្វែងរកការអត់ឱនទោសចំពោះអំពើបាបមួយដ៏ពិតប្រាកដបានឡើយ។ម្យ៉ាងទៀតប្រសិនបើយើងពុំបានស្វែងរកការងារនោះទេនោះយើងក៏មិនអាចជួបសេចក្ដីសុខSCK 40.1

    សន្តិភាពក្នុងព្រះជាម្ចាស់បានឡើយ។មូលហេតុតែមួយគត់ដែលបណ្ដាលឲ្យយើងមិនបានទទួលការលើកលែងទោសអំពីបាបគឺមិនព្រមបន្ទាបខ្លួនបន្ទន់ចិត្តរបស់យើងនិងអនុលោមទៅតាមលក្ខ័ណ្ឌទាំងឡាយនៃពាក្យសច្ចៈ។មានសេចក្ដីបង្រៀនយ៉ាងច្បាស់លាស់ដែលបានពន្យល់ទាក់ទងទៅនឹងបញ្ហានេះ។ការលន់តួចំពោះអំពើបាបទោះជានៅទីសាធារណៈក្ដីឬទីកន្លែងស្ងាត់កំបាំងក្ដីត្រូវតែបញ្ចេញដោយស្មោះត្រង់និងគ្មានការលាក់លៀម។ការលន់តួពុំមែនធ្វើដោយរបៀបផ្ដេសផ្ដាសឬដោយធ្វេសប្រហែសឬដោយបង្ខិតបង្ខំទៅលើមនុស្សដែលពុំទាន់ទទួលស្គាល់នូវន័យនៃការស្អប់ខ្ពើមដលើអំពើបាបនោះទេ។ការលន់តួគឺជាការបង្ហូរចេញនូវជំរៅចិត្តនិងវិញ្ញាណដើម្បីស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់ដែលមានព្រះទ័យមេត្តាករុណាដ៏ឥតព្រំដែន។អ្នកលើកទំនុកតំកើងសរសើរព្រហដោយពោលពាក្យថាៈ“ព្រះយេហូវ៉ាគង់នៅជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសោកសង្រេងហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញណទន់ទាប”..ទំនុកតំកើង៣៤:១៨។SCK 40.2

    ការលន់តួបាបដ៏ពិតប្រាកដតែងតែសំដែងចេញតាមអត្តចរិកដ៏ជាក់លាក់និងទទួលស្គាល់អំពើបាបដោយឡែកពីគ្នា។អំពើបាបខ្លះត្រូវសារភាពចំ ពោះព្រះតែប៉ុណ្ណោះ..វាអាចមានការខុសឆ្គងប្រសិនបើយើងសារភាពចំពោះបុគ្គលដែលយើងបង្កឲ្យមានការឈឺចាប់នោះ។អ្នកដែលធ្វើកំហុសចំពោះអ្នកដទៃគួរតែលន់តួកំហុសដែលគេបានប្រព្រឹត្តធ្វើឲ្យគេរងគ្រោះ..បើអ្នកបានធ្វើកំហុសជាសាធារណៈវិញនោះគួរតែលន់តួកំហុសជាសាធារណៈវិញដែរ។ក៏ប៉ុន្តែការលន់តួទោសកំហុសត្រូវសំដែងឲ្យច្បាស់លាស់ចំៗចំនុចកុំឲ្យប្រាសចាកវិន័យទាំងយល់ព្រមទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តផង។SCK 40.3

    នៅក្នុងសម័យហោរាសាំយូអ៊ែលជនជាតិអ៊ីស្រាអែលបានវង្វេងចេញឆ្ងាយអំពីព្រះ។ពួកគេបានទទួលទុក្ខវេទនាដែលចាផលវិបាកនៃអំពើបាបពីព្រោះតែគេបានបាត់បង់នូវសេចក្ដីជំនឿក្នុងព្រះជាម្ចាស់..បាត់បង់នូវការយល់ដឹងពីឬទ្ធីបារមីនិងប្រាជ្ញាញាណរបស់ព្រះក្នុងការគ្រប់គ្រងប្រជារាស្ដ្ររបស់ទ្រង់បាត់បង់នូវសេចក្ដីទំនុកចិត្តចំពោះអំណាចបារមីរបស់ទ្រង់ក្នុងការការពារនិងគាំទ្របុព្វហេតុរបស់ទ្រង់។គេបានងាកចេញអំពីព្រះដ៏ជាព្រះដែលគ្រប់គ្រងលោកសន្និវាសទាងមូលហើយបែរជាប្រាថ្នាចង់បានការគ្រប់គ្រងដូចជាប្រទេសនានានៅជុំវិញខ្លួនគេដែរ។មុនពេលដែលគេស្វែងរកឃើញសុខសន្តិភាពគេបានសំដែងការលន់តួសារភាពទោសកំហុសយ៉ាងច្បាស់លាស់ដូច្នេះថាៈ”យើងបានបន្ថែមអំពើបាបនេះក្នុងអំពើអាក្រក់របស់យើងដោយបានសូមស្ដេចសំរាប់យើងខ្ញុំនេះ”..សាំយូអែល១១២:១៩។គេត្រូវតែសារភាពចំពោះព្រះនូវអំពើបាបដែលខ្លួនបានប្រព្រឹត្តិខុសឆ្គងនោះ។ការរមិលគុណរបស់គេបានគាបសង្កត់ទៅលើព្រលឹងរបស់គេធ្វើឲ្យចិត្តរបស់គេព្រួយកង្វល់ហើយព្រះជាម្ចាស់រឹងរឹតតែមិនសព្វព្រះហឫទ័យទៅទៀតអំពីការនេះ។SCK 41.1

    — ព្រះពុំទទួលយកនូវការលន់តួដោយគ្មានការប្រែចិត្តនិងគ្មានការកែទម្រង់ដោយស្មោះស្ម័គ្រនោះឡើយ។ជីវិតត្រូវតែប្រដាប់ដោយការប្រែផ្លាស់មួយដោយមានការសំរេចចិត្តដ៏ច្បាស់លាស់។អ្វីៗដែលប្រឆាំងផ្ទុយនឹងព្រះជាម្ចាស់ត្រូវតែបំបាត់ចោល។ការបែបនេះហើយទើបពិតជាលទ្ធផលនៃការសោកស្ដាយចំពោះអំពើបាបដ៏ពិតប្រាកដមែន។ចំណែកនៃការងារដែលយើងត្រូវធ្វើបានលាតត្រដាងយ៉ាងច្បាស់នៅមុខយើងរួចជាស្រេចដូចមានចែងក្នុងព្រះគម្ពីរអេសាយថាៈ” ចូរលាងចេញចូរជំរះខ្លួនឲ្យស្អាតចុះចុរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នាបានប្រព្រឹត្តពីភ្នែករបស់ អញចេញហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត។ចូរហាត់រៀនធ្វើការល្អវិញចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ចូរការពារមនុស្សដែលត្រូវគេសង្កត់សង្កិនចូរកាត់ក្ដីចំពោះពួកកំព្រាហើយកាន់ក្ដីជំនួសពួកស្ដ្រីមេម៉ាយ”..អេសាយ១:១៦.១៧។“បើមនុស្សអាក្រក់នោះនឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញហើយព្រមប្រគល់មកវិញនូវរបស់ដែលខ្លួនបានលួចព្រមទាំងដើរតាមច្បាប់នៃជីវិតនេះឥតប្រព្រឹត្តិអំពើទុច្ចរិតទៀតនោះគេនឹងបានរស់នៅជាពិតឥតត្រូវស្លាប់ទេ”អេសេគាល៣៣:១៥។សាវ័កប៉ុលបានថ្លែងជាប់ទាក់ទិននឹងការងារនឹងការប្រែចិត្តនេះថាៈ “ត្បិតមើលសេចក្ដីនេះឯងគឺអ្នករាល់គ្នាមានសេចក្ដីព្រួយដ៏គាប់ដល់ព្រះហរទ័យនៃព្រះនោះបានបង្កើតឲ្យអ្នករាល់គ្នាមានសេចក្ដីសង្វេគសេចក្ដីដោះសារសេចក្ដីគ្នាន់ខ្នាញ់សេចក្ដីភ័យខ្លាចសេចក្ដីនឹករលឹកសេចក្ដីឧស្សាហ៍និងសេចក្ដីសងសឹកជាខ្លាំងទាំងម្ល៉េះអ្នករាល់គ្នាបានសំដែងយ៉ាងច្បាស់ថាខ្លួនបរិសុទ្ធក្នុងដំណើរនេះគ្រប់ជំពូក..កូរិនថូសទី២៧:១១។SCK 41.2

    នៅពេលដែលអំពើបាបបានរម្ងាប់ការយល់ដឹងផ្នែកសីលធម៌នោះមនុស្សដែលមានកំហុសពិតជាមើលពុំឃើញភាពខ្ចោះឆ្គាំឆ្គងនៃអត្តចរិករបស់ខ្លួននិងពុំអាចដឹងច្បាស់នូវអំពើទុច្ចរិតដ៏ធំធេងដែលខ្លួនបានប្រព្រឹត្តនោះឡើយ។ដរាបណាគេនៅតែមិនយល់ព្រមទទួលយកអំណាចអំពីព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់ឆ្វេងយល់ពីគ្រប់ការដែលយើងធ្វើនោះទេគេនៅតែស្ថិតក្នុងភាពស្រពិចស្រពិលក្នុងអំពើបាបរបស់គេដដែល។ការលន់តួកំហុសរបស់គេពិតជាពុំស្មោះអស់ពីចិត្តឡើយ។ចំពោះគ្រប់ការដែលស្គាល់កំហុសខ្លួនគេតែងមានការដោះសារជានិច្ចដោយពោលថាប្រសិនបើមិនឋិតក្នុងកាលៈទេសៈបែបនោះទេនោះគេពិតជាពុំធ្វើដូច្នេះឡើយ។SCK 42.1

    បន្ទាប់ពីអាដ័មនិងអេវ៉ាបានបរិភោគផ្លែឈើដែលព្រះបានហាមឃាត់នោះមកនោះចិត្តរបស់គេបានពោរបេញទៅដោយសេចក្ដីអៀនខ្មាសនិងការភ័យរន្ធត់។ជាដំបូងគំនិតរបស់គេគឺធ្វើយ៉ាងណាដោះសារអំពើបាបរបស់គេនិងគេចចេញពីទណ្ឌកម្មSCK 42.2

    * * * * *

    បន្ទាប់ពីអាដ័មនិងអេវ៉ាបានបរិភោគផ្លែឈើដែលព្រះបានហាមឃាត់នោះមក
    នោះចិត្តរបស់គេបានពោរពេញទៅដោយសេចក្ដីអៀនខ្មាសនិងការភ័យរន្ធត់។ ដ៏គួរឲ្យខ្លាចរអា..សេចក្ដីស្លាប់។នៅពេលដែលព្រះយេហូវ៉ាបានសាកសួរទាក់ទិននឹងអំពើបាបរបស់គេអាដ័មបានឆ្លើយដោយទំលាក់កំហុសពាក់កណ្ដាលទៅលើព្រះជាម្ចាស់និងពាក់កណ្ដាលទៀតទំលាក់ទោះលើគូគាប់របស់ខ្លួនដោយបោលពាក្យថាៈ“ស្ដ្រីដែលទ្រង់ប្រទានឲ្យនៅជាមួយទូលបង្គំបានឲ្យផ្លែឈើនោះមកទូលបង្គំហើយទូលបង្គំក៏ទទួលទានទៅ”។រីឯស្ដ្រីបានទំលាក់កំហុសទៅលើពស់ថាៈ“ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ”..លោកុប្បត្តិ៣:១២.១៣។ហេតុអ្វីបានជាព្រះអង្គបង្កើតសត្វពស់នឹងមក? ហេតុអ្វីព្រះអង្គបណ្ដេញវាឲ្យមកកាន់សួនច្បារអេដែន? សំណួរទាំងនេះបានចោលស្រមោលន័យមួយដែលបង្ហាញពីការដោះសារចំពោះអំពើបាបរបស់នាងដោយចោទប្រកាន់ទៅព្រះក្នុងការទទួលខុសត្រូវចំពោះការធ្លាក់ចុះក្នុងអំពើបាបរបស់ពួកគេ។ព្រលឹងវិញ្ញាណដែលទាញតំរូវនឹងខ្លួនឯងបានចាប់កំណើតពីត្រឹមឪពុកម្ដាយដើមរបស់យើងដែលបានចេះភូតភរហើយក៏មានរៀងរាបដរាបមកតាមរយៈតំណពូជរបស់លោកអាដ័ម។ការលន់តួបាបតាមលំដាប់នេះមិនបានទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធនៃព្រះហើយព្រះជាម្ចាស់ពិតពុំទទួលស្គាល់នូវការលន់តួកំហុសបែបនេះឡើយ។ការលន់តួដ៏ពិតប្រាកដនឹងនាំឲ្យគេទទួលស្គាលកំហុសរបស់ខ្លួនហើយលទ្ធផលដឹងដោយគ្មានបំភាន់បំភ្លៃឬដោយពុតត្បុតក្រលិចក្រឡុចសោះឡើយ។ដូចជាមនុស្សដ៏កំសត់ម្នាក់ដែលមិនហានទាំងងើបសំលឹងមើលទៅឯស្ថានសួគ៌ រួចស្រែកអំពាវឡើងថាៈ“ព្រះជាម្ចាស់សូមមេត្តាករុណាចំពោះរូបខ្ញុំម្ចាស់ដែលមានបាបផង”។អស់អ្នកណាដែលព្រមទទួលស្គាល់កំហុសរបស់ខ្លួននឹងត្រូវបានទទួកការកែតម្រូវឲ្យចុះសំរុងនឹងទ្រង់ត្បិតព្រះយេស៊ូបានសន្យាដោយនូវព្រះលោហិតរបស់ទ្រង់ដើម្បីជាបុព្វហេតុដល់ព្រលឹងដែលបានប្រែចិត្តហើយ។
    SCK 42.3

    ឧទាហរណ៍ជាច្រើននៅក្នុងព្រះបន្ទូលរបស់ព្រះអំពីការប្រែចិត្តដ៏ពិតប្រាកដនិងការដាក់ខ្លួនបានបង្ហាញឲ្យឃើញនូវការលន់តួរបស់វិញ្ញាណដែលគ្មានការដោះសារចំពោះអំពើបាបឬការព្យាយាមដើម្បីកែតំរូវធ្វើឲ្យស្អាតបរិសុទ្ធដោយខ្លួនឯង។សាវ័កប៉ុលពុំបានព្យាយាមលាក់កំបាំងទោសកំហុសរបស់ខ្លួនឯងសោះតែគាត់បានលាតត្រដាងនូវកំហុសដ៏ខ្មៅក្រខ្វក់ទាំងនោះដោយគ្មានបំណងបន្ធូរបន្ថយសូម្បីតែបន្តិចសោះឡើយ។គាត់មានប្រសាសន៍ថាៈ“ទូលបង្គំបានចាប់មនុស្សបរិសុទ្ធជា ច្រើនទៅដាក់គុកដោយបានទទួលអំនាចពីពួកសង្គ្រាចមកហើយកាលគេសម្លាប់ពួកអ្នកទាំងនោះទូលបង្គំក៏យល់ព្រមដែរ។ទូលបង្គំបានធ្វើទោសគេជាញឹកញយនៅគ្រប់ទាំងសាលាជំនុំទាំងបង្ខំឲ្យគេពោលពាក្យប្រមាថដល់ព្រះផងហើយដោយទូលបង្គំមានចិត្តក្ដៅក្រហាយជ្រុលពេកទើបទូលបង្គំទ្វើទុក្ខបៀតបៀនគេរហូតដល់ទីក្រុងនៃសាសន៍ដទៃផង”..កិច្ចការ២៦:១០.១១។គាត់មិនមានការរារែកនឹងប្រកាសថាៈ“ព្រះយេស៊ូគ្រិស្ទទ្រង់បានយាងមកក្នុងលោកនេះដើម្បីសង្គ្រោះមនុស្សមានបាបដែលរូបខ្ញុំនេះជាលេខមួយក្នុងពួកគេ 1រូបខ្ញុំនេះជាលេខ១ ជាពាក្យពោលសារភាពរបស់សាវ័កប៉ុលអំពីអតីតកាលរបស់គាត់ដែលពោរពេញដោយអំពើបាប ជាបាបដែលធ្ងន់ជាងអស់អ្នកផងទាំងពួង។ ” . . ធីម៉ូថេទី១ ១:១៥។SCK 43.1

    ចិត្តដែលខ្ទេចខ្ទាំនិងមិនលំទោននោះត្រូវបានបំពេញជាថ្មីដោយការប្រែចិត្ត។ដ៏ពិតប្រាកដដែលពោលសរសើរដឹងគុណនូវសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់និងថ្ងៃលោះនៅឯភ្នំកាល់វ៉ារី 2កាល់វ៉ារីៈ ជាទីដែលព្រះគ្រីស្ទជាម្ចាស់រងការសុគតដោយជាប់ឆ្កាង ដើម្បីជាថ្ងៃលោះបាបដល់យើងរាល់គ្នា។ មានវគ្គខ្លះ(ដូចជាក្នុង ម៉ាថាយ ២៧:៣៣)ហៅទីនោះថាតាល់កូថា ដែលមានន័យថា ភ្នំលលាដ៏ក្បាល។ ។ ដូចជាកូនប្រុសដែលសារភាពកំហុសទៅកាន់ឪពុកជាទីស្រលាញ់របស់ខ្លួននោះអ្នកដែលសារភាពកំហុសដ៏ពិតនឹននាំយកអស់ទាំងអំពើបាបរបស់ខ្លួនដែលបានប្រព្រឹត្តមកលាតត្រដាងនៅចំពោះមុខព្រះជាម្ចាស់យ៉ាងដូច្នេះដែរ។ដូចមានសេចក្ដីចែងទុកមកថាៈ“ប្រសិនបើយើងលន់តួបាបវិញនោះទ្រង់មានព្រះទ័យស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសឲ្យយើងហើយលាងសំអាតយើងអំពីអពើទុច្ចរិតទាំងឡាយ”..យ៉ូហានទី១១:៩។SCK 44.1