Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី ៥—ការឧទ្ទិសខ្លួនចំពោះព្រះ

    Consecration

    ព្រះជាម្ចាស់បានសន្យាដល់យើងៈ“ឯងរាល់គ្នានឹងស្វែងរកអញហើយនឹងរកឃើញកាលណាឯងស្វែងរកអញដោយអស់ពីចិត្ត”..យេរេមា២៩:១៣។យើងត្រូវតែថ្វាយចិត្តទាំងស្រុងដល់ព្រះជាម្ចាស់បើពុំដូច្នោះទេយើងពុំអាចមានការប្រែផ្លាស់ឲ្យបានទទួលរូបសណ្ថានដូចទ្រង់ឡើយ។យើងបានមិនស្គាល់ព្រះតាំងពីកំណើតមកម្លេះ។ព្រះវិញ្ញាណបរិសុទ្ធបានពិពណ៌នាលក្ខណៈរបស់យើងដោយពាក្យដោយពាក្យដូចនេះតទៅថាៈ “អ្នករាល់គ្នាស្លាប់ដោយសារការរំលងនឹងអំពើបាប”..អេភេសូរ២:១..“គ្រប់ទាំងក្បាលក៏ឈឺឯចិត្តក៏ទន់ល្វើយ”..អេសាយ១:៥“ពុំមានអ្វីល្អក្នុងខ្លួនឡើយ”..អេសាយ១:៦។យើងបានជាប់យ៉ាងជ្រៅនៅក្នុងអន្ទាក់របស់អារ័ក្សសាតាំង“យើងបានចាប់ជាឈ្លើយទៅតាមទំនើងចិត្តរបស់អារ័ក្សសាតាំង”..អេភេសូរ២:១/ អេសាយ១:៥.៦/ ធីម៉ូថេទី២២:៦។ព្រះជាម្ចាស់ចង់ព្យាបាលរបួសឲ្យយើងដោះលែងឲ្យយើងមានសេរីភាពជាថ្មីឡើងវិញ។ប៉ុន្តែដោយអំពើនេះតម្រូវឲ្យមានការប្រែរូបសណ្ឋានទាំងស្រុងគឺការផ្លាស់ប្រែថ្មីនូវលក្ខណៈដើមរបស់យើងនោះយើងត្រូវតែប្រគល់ខ្លួនយើងទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់។SCK 47.1

    សង្គ្រាមមួយដែលមនុស្សច្បាំងនឹងខ្លួនឯងគឺជាសមរភូមិមួយដ៏ធំបំផុតដែលមនុស្សគ្រប់ប្រាណធ្លាប់បានប្រលូក។ការថ្វាយខ្លួននឹងចុះចូលគ្រប់ទាំងអស់ទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តម្រូវការតស៊ូពុំពារក៏ប៉ុន្តែព្រលឹងវិញ្ញាណរបស់យើងត្រូវតែចុះចូលនឹងព្រះជាម្ចាស់មុនពេលដែលព្រះអាចនឹងប្រទានវិញ្ញាណថ្មីមួយដែលឋិតក្នុងភាពល្អបរិសុទ្ធ។ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ពុំមែនស្ថាបនានៅលើការចុះចូលដោយភាពងិតងងល់ឬដោយការត្រួតត្រាដែលគ្មានហេតុផលដូចជាអារ័ក្សសាតាំងបានប្រឌិតនោះទេ។ការគ្រប់គ្រងនោះបានដាស់បញ្ញាស្មារតីនិងសតិសម្បជញ្ញៈរបស់យើងឲ្យមានការពិចារណាដូចជាព្រះអម្ពីអេសាយ១:១៨បានចែងថាៈ “មកចុះយើងនឹងពិភាក្សាជាមួយគ្នា”..គឺជាសេចក្ដីដង្ហោយហៅរបស់ព្រះជាអទិករទៅកាន់មនុស្សទាំងឡាយដែលទ្រង់បានបង្កើតមក។ព្រះជាម្ចាស់ទ្រង់ពុំបានបង្ខិតបង្ខំចិត្តរបស់មនុស្សលោកដែលទ្រង់បានបង្កើតមកនោះឡើយ។ទ្រង់ពុំអាចទទួល យកនូវការស្វាគមន៍ដែលមិនបានចេញពីដួងចិត្តបរិសុទ្ធនិងបញ្ញាជ្រះថ្លានោះទេ។ការចុះចូលដោយបង្ខំចិត្តដូច្នោះវានឹងបង្អាក់ការចំរើនលូតលាស់ដ៏ពិតប្រាកដនៃគំនិតចរិយាផ្ទុយទៅវិញវានឹងបណ្ដាលឲ្យមនុស្សបានត្រឹមតែសភាវៈដូចជាម៉ាស៊ីនតែប៉ុណ្ណោះ។លក្ខណៈបែបនេះគឺពុំមែនជាបំណងហឫទ័យនៃព្រះដ៏បង្កើតលោកឡើយ។ទ្រង់មានបំណងហឫទ័យចង់ឲ្យមនុស្សដែលលោកជាស្នាព្រះហស្ថដ៏ឆ្នើមបំផុតរបស់ព្រះចេស្ថាទ្រង់ក្នុងការបង្កើតលោក បានសំរេចទៅដល់ការវិវត្តដ៏ខ្ពស់បំផុតដែលគេអាចធ្វើទៅបាន។ទ្រង់បានរៀបចំជាស្រេចចំពោះមុខយើងនូវទំហំនៃព្រះពរដែលតាមរយៈព្រះគុណរបស់ទ្រង់យើងអាចសំរេចបានព្រះពរទាំងនោះ។ ទ្រង់ដង្ហោយហៅឲ្យយើងប្រគល់ខ្លូនចំពោះទ្រង់ ប្រយោជន៍ឲ្យទ្រង់អាចនឹងបានផ្ដល់ព្រះវិញ្ញាណរបស់ទ្រង់ដល់យើង។ការនេះឋិតនៅលើខ្លួនយើងជាអ្នកធ្វើការសំរេចថាតើយើងនឹងអាចរំដោះខ្លួនឲ្យរួចពីចំណងនៃអំពើបាបដើម្បីរួមចំណែកនឹងសេរីភាពដ៏ត្រចះត្រចង់នៃព្រះរាជបុត្រានៃព្រះអម្ចាស់។SCK 47.2

    — ក្នុងការថ្វាយរូបអង្គយើងដល់ព្រះជាម្ចាស់ជាការចាំបាច់យើងត្រូវបោះបង់នូវគ្រប់អ្វីៗទាំងអស់ដែលអាចបំបែកបំបាក់យើងអំពីព្រះជាម្ចាស់។ដូច្នេះហើយទើបព្រះអង្គសង្គ្រោះមានបន្ទូលថាៈ“ដូច្នេះអស់អ្នកណាក្នុងពួកអ្នករាល់គ្នាដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់នោះធ្វើជាសិស្សខ្ញុំមិនបានឡើយ”..លូកា១៤:៣៣។អ្វីៗដែលអូសទាញចិត្តឲ្យឆ្ងាយពីព្រះត្រូវតែបោះបង់ចោលចេញ។ភោគសម្បត្តិគឺជារូបសក្ការៈ1រូបសក្ការ (Idol) មានន័យថាៈ អ្វីដែលយើងស្រលាញ់ពេញចិត្តដែលអាចញ៉ាំងឲ្យសេចក្ដីស្រលាញ់ចំពោះព្រះថយចុះនិងជាឧបសគ្គនឹងកិច្ចការបម្រើទ្រង់។ ពាក្យនេះត្រូវបានហៅផ្សេងៗដូចជាៈ ថ្វាយបង្គំរូបព្រះ(Worshipidol)អាសន្ននៃរូបព្រះជាដើម។ល។ព្រោះថាមនុស្សតែងឧបត្តិករូបមួយដែលមិនមែនជាព្រះដ៏ពិតដើម្បីបានខ្លួនថ្វាយបង្គំ។ ចំពោះមនុស្សជាច្រើន។សេចក្ដីស្រលាញ់ចំពោះទឹកប្រាក់និងទ្រព្យសម្បត្តិគឺជាច្រវាក់មាសដែលចងភ្ជាប់ខ្លួនគេទៅនឹងអារ័ក្សសាតាំង។កិត្តិយសនិងកិត្តិស័ព្ទខាងលោកិយគឺជាព្រះរបស់ស្រទាប់វណ្ណៈមួយ..រីឯជីវិតដែលពេញចិត្តនឹងភាពអាត្មានិយមនិងការគេចវេះពីការទទួលខុសត្រូវគឺជារូបសក្ការៈចំពោះមនុស្សដទៃទៀត។ក៏ប៉ុន្តែចំណងបែបនេះត្រូវតែកាត់ផ្ដាច់ចោលចេញ។យើងមិនអាចចែកខ្លួនយើងពាក់កណ្ដាល ជារបស់ព្រះអរម្ចាស់និង ពាក់កណ្ដាលទៀតជារបស់លោកិយឡើយ។យើងពុំមែនជាកូនរបស់ព្រះជាម្ចាស់ឡើយលើកលែងតែយើងប្រគល់រូបយើងទាំងស្រុងថ្វាយដាច់ដល់ទ្រង់។SCK 48.1

    មានមនុស្សខ្លះទៀតដែលអះងាងថាគេបំរើដល់ព្រះជាម្ចាស់ប៉ុន្តែគរពឹងផ្អែកលើការប្រឹងប្រែងផ្ទាល់ខ្លួនដើម្បីគោរពបទបញ្ញត្តរបស់ព្រះដើម្បីធ្វើចរិយាឲ្យបានត្រឹមត្រូវនិងដើម្បីឲ្យបានសង្គ្រោះ។គេពុំបានរំភើបចិត្តដោយសារសេចក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះគ្រិស្ទឡើយប៉ុន្តែគេស្វះស្វែងសំដែងនូវភារកិច្ចនៃជីវិតរបស់អ្នកគ្រិស្ថានហាក់បីដូចជាព្រះជាម្ចាស់តម្រូវឲ្យគេធ្វើដើម្បីទទួលបានរង្វាន់នៃស្ថានសួគ៌ដូច្នេះដែរ។ការកាន់សេចក្ដីជំនឿសាសនាបែបនេះគឺគ្មានតម្លៃឡើយ។នៅពេលដែលព្រះគ្រិស្ទគង់សន្ឋិតនៅក្នុងចិត្តនោះព្រលឹងវិញ្ញាណនឹងពោរពេញទៅដោយសេចក្ដីស្រលាញ់របស់ទ្រង់និងដោយក្ដីអំណរក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងទ្រង់ពោលគឺយើងបានជាប់នឹងទ្រង់ហើយ។ដោយសារការរំពឹងទុកចិត្តចំពោះទ្រង់នោះភាពអាត្មានិយ័មនឹងត្រូវបំភ្លេចចោលឯសេចក្ដីស្រលាញ់ចំពោះព្រះគ្រិស្ទនឹងលេចចេញជាសកម្មភាព។ អស់អ្នកណាដែលយល់នូវក្ដីស្រលាញ់ដ៏លើសលប់របស់ព្រះជាម្ចាស់ពិតជាពុំមានសំណួរថាតើត្រូវធ្វើប៉ុណ្ណាទើបសព្វព្រះហឫទ័យព្រះឲ្យបានត្រូវនឹងសេចក្ដីតម្រូវរបស់ព្រះនោះឡើយ។គេនឹងមិនសូមពីព្រះនូវកំរិតមួយដែលទាបបំផុតប៉ុន្តែគេនឹងផ្ចង់គំនិតឆ្ពោះទៅកាន់ភាពចុះសម្រុងដ៏ឥតខ្ចោះដែលព្រះជាម្ចាស់នៃសេចក្ដីប្រោសលោះទ្រង់សព្វព្រះហឫទ័យវិញ។ដោយចំណង់ដ៏ស្មោះអស់ពីចិត្តគេនឹងលះបង់អ្វីៗទាំងអស់ហើយបង្ហាញនូវការចូលចិត្តដែលថ្លឹងថ្លែងទៅនឹងវត្ថុដែលគេកំពុងស្វែងរក។ការប្រកាន់ជំនឿចំពោះព្រះគ្រិស្ទដោយគ្មានការស្រលាញ់ដ៏ជ្រាលជ្រៅគ្រាន់តែជាពាក្យសំដីការ បង្គ្រប់កិច្ចដ៏សោះកក្រោះឬការប្រព្រឹត្តមិនគប្បីតែប៉ុណ្ណោះ។SCK 49.1

    តើលោកអ្នកយល់ថាការដែលចុះចូលទាំងស្រុងថ្វាយដាច់ដល់ព្រះគ្រិស្ទជាពលិកម្មដ៏ធ្ងន់ធ្ងរហួសវិស័យឬយ៉ាងណា? សូមមេត្តាដណ្ដឹងសួរខ្លួនឯងថាៈ“តើព្រះគ្រិស្ទបានប្រទានអ្វីខ្លះដល់ខ្ញុំ?” ព្រះរាជបុត្រានៃព្រះជាម្ចាស់បានប្រគល់អ្វីៗទាំងអស់ដល់យើងពោលគឺៈជិវិត..សេចក្ដីស្រលាញ់..និងការរងទុក្ខវេទនាដើម្បីជាតម្លៃលោះនៃយើងរាល់គ្នា។តើជាការស័ក្ដិសមដែរឬចំពោះរូបយើងដែលមិនបានសំណំ សោះនឹងសេចក្ដីស្រលាញ់ដ៏ធំធេងនេះដែលនឹងដកចិត្តចេញអំពីព្រះយ៉ាងដូច្នេះ? គ្រប់ពេលវេលាទាំងអស់ក្នុងជីវិតរបស់យើងៗជាអ្នកចូលរួមចំណែកទទួលព្រះពរអំពីព្រះគុណរបស់ទ្រង់ហើយពីព្រោះតែមូលហេតុនេះហើយបានជាយើងពុំអាចយល់ឲ្យបានពេញលេញនូវជំរៅនៃភាពល្ងង់ខ្លៅនិងភាពទុរគ៍តរបស់ព្រះជាម្ចាស់បានរំដោះយើងចេញពីភាពទាំងនោះឡើយ។តើយើងអាចសំលឹងមើលទៅព្រះជាម្ចាស់ដែលត្រូវចាក់ទំលុះដោយអំពើបាបរបស់យើងហើយយល់ព្រមធ្វើតាមដើម្បីចំពោះសេចក្ដីស្រលាញ់និងពលិកម្មរបស់ព្រះជាម្ចាស់បានឬទេ? ក្នុងទិដ្ឋភាពនៃសេចក្ដីអាម៉ាសដ៏រកថ្លែងពុំបានរបស់ព្រះជាម្ចាស់នៃសិរីល្អតើយើងរអ៊ូររទាំពីព្រោះតែយើងអាចមានជីវិតអស់កល្បតាមរយៈអធិករណ៍និងការបន្ទាបខ្លួននោះឬ? ចំនោទសួររបស់មនុស្សក្រអឺតក្រទមគឺៈ“ហេតុអ្វីបានជារូបអញត្រូវទទួលការស្ដាយក្រោយនិងភាពអោនលំទោនជាមុនដើម្បីឲ្យព្រះជាម្ចាស់ទទួលរ៉ាប់រងស្គាល់រូបអញ?”។ខ្ញុំសូមចង្អុលបង្ហាញព្រះគ្រិស្ទចំពោះលោកអ្នកថាទ្រង់ពុំដែលមានអំពើបាបសោះឡើយលើសពីនេះទៅទៀតព្រះអង្គគឺជាស្ដេចនៃនគរស្ថានសួគ៌ក៏ប៉ុន្តែដើម្បីជាផលប្រយោជន៍របស់មនុស្សលោកទ្រង់បានយាងមកទទួលបាបជំនួសសាសន៍ទាំងឡាយ។“គេបានរាប់ទ្រង់ក្នុងចំណោមពួកអ្នកទទឹងច្បាប់ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើនហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ”..អេសាយ៥៣:១២។SCK 49.2

    — តើឲ្យយើងបោះបង់អ្វីចោលទៀតនៅពេលដែលយើងបានប្រគល់អស់ទៅហើយនោះ? ចូរប្រគល់ចិត្តដែលដិតដាមដោយអំពើបាបថ្វាយដល់ព្រះគ្រិស្ទដើម្បីឲ្យទ្រង់ធ្វើឲ្យបរិសុទ្ធលាងសំអាតអំពើបាបដោយព្រះលោហិតរបស់ទ្រង់ហើយនិងសង្គ្រោះដោយសេចក្ដីស្រលាញ់ដែលពុំអាចផ្ទឹមបាន។ប៉ុណ្ណឹងតែគេគិតថាគេនឹងពិបាកនឹងធ្វើទៀត! ខ្ញុំមានការអៀនខ្មាសជំនួសចំពោះវាចាបែបនេះនិងអៀនខ្មាសចំពោះការសរសេរពាក្យទាំងនេះផងដែរ។SCK 50.1

    ព្រះជាម្ចាស់ពុំតម្រូវឲ្យយើងបោះបង់ចោលនូវអ្វីៗទាំងឡាយណាដែលយើងអាចរក្សាទុកបានដើម្បីជាប្រយោជន៍ដ៏សំខាន់សំរាប់យើងនោះឡើយ។ចំពោះគ្រប់អ្វីៗដែលទ្រង់ធ្វើទ្រង់ធ្វើ ទ្រង់តែងគិតដល់សុខុមាលភាពរបស់រាស្ដ្រទ្រង់ក្នុងហឫទ័យជា និច្ច។សូម្បីអ្នកដែលពុំទាន់បានទទួលយកព្រះគ្រិស្ទក៏អាចនឹងដឹងបានថាទ្រង់ផ្ដល់ឲ្យគេនូវរបស់ដែលមានតម្លៃវាងរបស់ដែលគេកំពុងតែស្វែងរកដោយខ្លួនឯងទៅទៀត។មនុស្សយើងបានធ្វើឲ្យមានរបួសយ៉ាងខ្លាំងនិងអយុត្តិធម៌ចំពោះព្រលឹងរបស់ខ្លួននៅពេលដែលគេគិតនិងប្រព្រឹត្តអ្វីផ្ទុយនឹងបំណងហឫទ័យរបស់ព្រះជាម្ចាស់។គ្មានអំណររីករាយដ៏ពិតប្រាកដណាអាចមាននៅក្នុងគន្លងដែលព្រះទ្រង់បានហាមឃាត់នោះឡើយព្រោះព្រះជាម្ចាស់ទ្រង់ឈ្វេងយល់និងមានផែនការដ៏ល្អប្រពៃដើម្បីជាប្រយោជន៍ចំពោះសត្វលោកដែលជាសមិទ្ធិផលរបស់ទ្រង់។គន្លងនៃការល្មើសនឹងក្រិត្យវិន័យគឺជាគន្លងនៃភាពកំសត់ទុរគតនិងភាពមហន្តរាយ។SCK 50.2

    គឺជាកំហុសមួយរបស់យើងដែលតែងមានគំនិតគិតថាព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងឃើញកូនចៅរបស់ទ្រង់រងទុក្ខវេទនា។គ្រប់ទាំងទេវតានៃនគរឋានសួគ៌ចង់ឃើញមនុស្សលោកទាំងអស់ប្រកបដោយសុភមង្គល។ព្រះវរបិតានៃនគរឋានសួគ៌នៃយើងរាល់គ្នាមិនដែលបិទបាំងរាំងរាមហាវិថីនៃអំណររីករាយចំពោះសត្វលោកដែលជាសមិទ្ធិផលរបស់ទ្រង់ឡើយ។ការតម្រូវរបស់ព្រះជាម្ចាស់គឺហៅឲ្យយើងចៀសចេញឲ្យផុតពីការបណ្ដែតបណ្ដោយខ្លួនដែលនឹងនាំនូវទុក្ខវេទនានិងការអស់សង្ឃឹមដែលជាឧបសគ្គរាំងរាយើងចូលទៅកាន់ទ្វារនៃសុភមង្គលនិងស្ថានសួគ៌។ព្រះដ៏ប្រោសលោះពិភពលោកទាំងមូលទទួលយកមនុស្សទាំងឡាយទោះជាមានបែបសណ្ឋានយ៉ាងណាទោះជាមានការខ្វះខាតភាពមិនបរិសុទ្ធឬភាពខ្សត់ខ្សោយក្ដី។ព្រះទ្រង់មិនត្រឹមតែលាងជំរះគេពីអំពើបាបនិងផ្ដល់ឲ្យគេនូវថ្ងៃប្រោសលោះដោយព្រះលោហិតរបស់ទ្រង់ប៉ុណ្ណោះទេតែទ្រង់ថែមទាំងបំពេញនូវចំណង់នៃចិត្តដែលយល់ព្រមទទួលនឹមរបស់ទ្រង់និងទទួលបន្ទុករបស់ទ្រង់ថែមទៀត។ទាំងអស់នេះគឺជាគោលបំណងហឫទ័យរបស់ព្រះជាម្ចាស់ដែលប្រោសប្រទាននូវសេចក្ដីសុខសន្តិភាពនិងការសំរាកដល់អស់អ្នកណាដែលចូលមករកទ្រង់ដើម្បីទទួលនំប៉័ងជីវិត។ទ្រង់តម្រូវឲ្យយើងបំពេញនូវភារកិច្ចដែលនឹងនាំជំហានយើងទៅកាន់សេចក្ដីអំណររីករាយគឺសេចក្ដីសុខក្សេមក្សានប្រសើរឧត្តមដែលពួកអ្នកទទឹងច្បាប់មិនអាចទៅដល់ឡើយ។ជីវិតពិតនិងសេចក្ដីអំណររីករាយនៃព្រលឹងមនុស្សគឺមានព្រះគ្រិស្ទគង់សណ្ឋិតនៅក្នុងខ្លួនដែលទ្រង់នោះហើយអាចផ្ដល់សេចក្ដីសង្ឃឹមប្រកបដោយសិរីល្អ។SCK 51.1

    — មនុស្សជាច្រើនដណ្ដឹងសួរថាៈ“តើខ្ញុំនឹងថ្វាយខ្លួនដល់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ?”លោកអ្នកមានបំណងនឹងថ្វាយខ្លួនដល់ព្រះជាម្ចាស់ក៏ប៉ុន្តែអ្នកមានភាពកំសោយខាងអំណាចនៃផ្លូវចិត្ត(វិញ្ញាណ)..យ៉ាងនោះអ្នកជាទាសាទាសីនៃភាពចំងល់ដែលគ្រប់គ្រងដោយទំលាប់នៃជីវិតដែលមានអំពើបាប។សេចក្ដីសន្យានិងការដោះស្រាយរបស់អ្នកគឺប្រៀបបានទៅនឹងខ្សែពួរដែលធ្វើពីដីខ្សាច់។អ្នកមិនអាចនឹងគ្រប់គ្រងគំនិតនិងពលវេគ(គឺការជំរុញផ្នែកផ្លូវចិត្ត) និងសេចក្ដីស្រលាញ់របស់អ្នក។ការយល់ដឹងអំពីការមិនគោរពពាក្យសន្យារបស់អ្នកនិងសេក្តីសន្យាក្លែងក្លាយបានធ្វើឲ្យទន់ខ្សោយដល់ទំនុកចិត្តទៅលើភាពស្មោះត្រង់របស់ខ្លួនឯងហើយធ្វើឲ្យអ្នកមានគំនិតគិតថាព្រះជាម្ចាស់ពុំអាចទទួលរូបអ្នកបានឡើយ។ លោកអ្នកមិនត្រូវអស់សង្ឃឹមយ៉ាងដូច្នេះឡើយ។ ឆន្ទៈគឺជាកំលាំងដ៏ពិតប្រាកដដែលលោកអ្នកត្រូវការយល់ដឹងព្រោះវាជាអំណាចឃុំគ្រងទៅលើធម្មជាតិរបស់មនុស្សលោកជាអំណាចនៃការសម្រេចចិត្តនិងការជ្រើសរើស។អ្វីៗទាងអស់ពឹងផ្អែកទៅលើសកម្មភាពដ៏ត្រឹមត្រូវនៃឆន្ទៈ។ព្រះជាម្ចាស់បានប្រគល់អំណាចទៅដល់មនុស្សហើយដូច្នេះមនុស្សអាចប្រើប្រាស់កម្មសិទ្ធិនេះទៅតាមចំណង់របស់ខ្លួន។លោកអ្នកមិនអាចផ្លាស់ប្ដូរចិត្តហើយក៏មិនអាចថ្វាយដល់ព្រះនូវសេចក្ដីស្រលាញ់នៃចិត្តនោះដោយខ្លួនឯងបានដែរក៏ប៉ុន្តែលោកអ្នកអាចបំរើព្រះជាម្ចាស់បាន។លោកអ្នកអាចថ្វាយទ្រង់នូវសុឆន្ទៈរបស់លោកអ្នករួចទ្រង់នឹងធ្វើការក្នុងចិត្តលោកអ្នកមានបំណងចិត្តនឹងប្រព្រឹត្តតាមភាពល្អប្រពៃនៃព្រះជាម្ចាស់។ពេលនោះរូបកាយពីកំណើតរបស់លោកអ្នកនឹងត្រូវគ្រប់គ្រងដោយវិញ្ញាណរបស់ព្រះគ្រិស្ទ។សេចក្ដីស្រលាញ់របស់អ្នកនឹងផ្ដោតទៅលើតែទ្រង់មួយឯគំនិតរបស់អ្នកនឹងចុះសំរុងជាមួយទ្រង់ដែរ។SCK 52.1

    ចំណង់ចំពោះអំពើល្អនិងភាពបរិសុទ្ធបានល្អប្រពៃដរាបណាយើងនៅតែបន្តជាប់ជានិច្ចក៏ប៉ុន្តែវានឹងពុំមានសារៈប្រយោជន៍អ្វីឡើយប្រសិនបើយើងឈប់ធ្វើការទៅទៀតនោះ។មនុស្សជាច្រើននឹងបាត់បង់នៅពេលដែលគេកំពុងតែមានសង្ឃឹមនិងមានចំណង់ចិត្តឲ្យក្លាយជាជនគ្រិស្ទាន។គេមិនទាន់បានទៅដល់ចំណុចដែលគេអាចនាំឲ្យគេមានឆន្ទៈចុះចូលនឹងព្រះជាម្ចាស់យ៉ាងនោះគេមិនបានក្លាយជាជនគ្រិស្ទានឡើយ។SCK 52.2

    តាមការអនុវត្តន៍ដ៏ត្រឹមត្រូវនៃឆន្ទៈការផ្លាស់ប្ដូរទាំងស្រុងអាចកើតមានឡើងក្នុងជីវិតរបស់លើកអ្នក។ការចុះចូលនូវឆន្ទៈរបស់លោកអ្នកចំពោះព្រះគ្រិស្ទអ្នកបានភ្ចាប់ខ្លួនចងសម្ព័ន្ធទៅនឹងអំណាចមួយដែលលើសអស់ទាំងអំណាចផងនានានៅលើលោកិយនេះ។អ្នកនឹងទទួលឋាមពល(កម្លាំង)អំពីស្ថានសួគ៍ដើម្បីរក្សារូបអ្នកមិនឲ្យប្រែប្រួលហើយដោយតាមរយៈការលន់តួដ៏ស្មោះត្រង់ជាប់ជានិច្ចនៅក្នុងព្រះជាម្ចាស់អ្នកនឹងអាចរស់នៅក្នុងជីវិតមួយថ្មី..គឺជីវិតដែលពោរពេញដោយសេចក្ដីជំនឿ។SCK 53.1