Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    រូបសក្ការៈ
    ហាមចូលក្រៅពីបុគ្គលិក

    មេគោមួយបានចូលក្នុងធ្លាចតរថយន្តនៃក្រុមហ៊ុនធ្វើការសំរាប់អាកាសយានដ្ឋាន។ពួកក្រុមនិយោជិក (កម្មករ) ជាច្រើនអ្នកបានព្យាយាមដេញគៀងមេគោនោះឲ្យចេញពីធ្លាចតរថយន្តឲ្យទៅកាន់ទីវាលស្មៅវិញប៉ុន្តែគេមិនបានចាប់អារម្មណ៍ថាឯកសណ្ឋានរបស់គេមានផ្នែកខ្លះពណ៌ក្រហមឡើយ។មេគាមិនបានរត់គេចទៅណាសោះតែផ្ទុយទៅវិញវាបានរត់សំរុកដេញពួកនិយោជិកទាំងនោះរត់រប៉ាត់រប៉ាយឆ្លងពីទ្វារមួយចូលទៅទ្វារមួយទៀត។ចុងក្រោយបង្អស់វាបានដេញប្រកិតនិយោជិកម្នាក់ចូលតាមយ៉រហូតដល់លើការិយាល័យរបស់ប្រធានអគ្គនាយក។គេបានគេចចេញតាមច្រកទ្វារក្រោយបន្សល់ទុកមេគោឲ្យជាប់ក្នុងការិយាល័យលោកនាយក។លោកនាយកភ្ញាក់ក្រញាងដោយលោកមិនបានណាត់ជួបភ្ញៀវបែបនេះសោះតាំងពី កាលណាមក។តេឡេហ្វូនសុំជំនួយ! អស់រយៈពេលបីម៉ោងប៉ុណ្ណោះភ្ញៀវចំឡែកយើងបានបំផ្លាញអស់តុកាហ្វេមួយធ្វើឲ្យកំប៉ៀតតុមួយច្រំជើងផ្ទុះជញ្ជាំងជាច្រើនកន្លែងហើយធ្វើឲ្យខ្ទេចដើមផ្កាមួយផង។ពេលដែលកងជំនួយបានមកដល់ភ្ញៀវចំឡែកយើងត្រូវបានគេបញ្ជិះលើ រ៉ឺម៉កដោយស្ងាត់ស្ងៀមចេញពីការិយាល័យរួចបញ្ជូលទៅក្នុងរថយន្តសណ្ដោងដឹកចេញទៅ។SCK 53.2

    ជួនកាលកិច្ចប្រឹងប្រែងដើម្បីបំណ្តេញអំពើបាបឬការថ្វាយបង្គំរូបសក្ការៈចេញពីខ្លួនយើងគឺមិនបានសំរេចដូចបំណងឡើយ..ការនេះវាដូចគ្នានឹងពាក់អាវក្រហមរួចប្រឹងបណ្ដេញមេគោឲ្យចេញពីទីធ្លាចតរថយន្តដូច្នោះដែរ។ទំរាំតែយើងដឹងសាតាំងវាបានលុកចូលផុតកន្លែងហាមឃាត់ដែលមានសញ្ញាថាៈ“ហាមចូលក្រៅពីបុគ្គលិក” ។បើយើងម៉ឹងម៉ាត់ក្នុងរឿងនេះប្រាកដមែនកិច្ចការដំបូងបង្អស់គឺធ្វើការប្ដេជ្ញាចិត្តនិងជីករំលើងអស់ទាំងរូបសក្ការៈឲ្យអស់រលីងពីខ្លួនយើង។ (សូមមើលទំព័រ៤៨)។SCK 54.1

    — ហេតុដូចម្ដេចបានជាមានតែអ្នកគ្រិស្ទានប៉ុណ្ណោះដែលសំរាំងចិត្តរបស់គេសំរាប់ព្រះគ្រិស្ទ?SCK 54.2

    — តើមានរូបសក្ការៈអ្វីខ្លះដែលធ្លាប់មានឥទ្ធិពលដល់ជីវិតរបស់អ្នក?SCK 54.3

    សូមពិចារណាៈSCK 54.4

    — មើលទស្សនាវដ្ដីឬកាសែតដែលមានស្ដីពីរូបសក្ការៈដែលគំរាមកំហែងដល់ជីវិតអ្នគ្រិស្ទាន។SCK 54.5

    — អ្នកនឹងសញ្ជឹងគិតមើលពីពាក្យថា “គ្រប់ទាំងអស់ខ្ញុំថ្វាយដល់ព្រះយេស៊ូ” នៅក្នុងសៀវភៅទំនុកតំកើងលេខ១៥៩។SCK 54.6

    សូមអានបន្ថែមទៀតនៅៈSCK 54.7

    — យ៉ូស្វេ៧SCK 54.8

    — សុភាសិត១៦:៣SCK 54.9

    — ពេត្រុស១:១៣.១៦SCK 54.10

    Larger font
    Smaller font
    Copy
    Print
    Contents