Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ការអត់ឱនទោសឲ្យគ្នាទៅវិញទៅមក
    ការចេះអត់ឱនទោសឲ្យគ្នាទៅវិញទៅមក

    ហ្សីមបានជាន់ហ្វ្រាំងរថយន្តភ្លីមុស្សរបស់គេ ឈប់ក្រោយរថយន្តប៊ី អ៊ឹមដ៏ថ្មីស្រលាងមួយគ្រឿងត្រង់កន្លែងភ្លើងស្ដុបមួយ រួចគេឱនឈ្ងោកមើលបញ្ជីរាយពីរបស់ដែលគេត្រូវធ្វើ។ មួយរំពេចនោះស្រាប់តែមានស្នូរទង្គិច ហ្ស៊ីមបានដឹងយ៉ាងច្បាស់ប្រាកដថាមានអ្វីប៉ះនឹងរថយន្តរបស់គេ ហើយខំអើតរកមើលដោយគិតក្នុងចិត្តថារថយន្តប៊ី អឹមដែល នៅពីខាងមុខនោះបានរំកិលមកប៉ះនឹងរថយន្តរបស់គេ។ ក្នុងខណៈដែលហ្ស៊ីមបំរុងនឹងស្រែកទៅម្ចាស់ឡានប៊ី អឹមនោះហ្ស៊ីមក៏នឹកប្រាកដក្នុងចិត្តថាម្ចាស់ឡាននោះមិនបានធ្វើអ្វីមកលើគេសោះ ផ្ទុយទៅវិញគឺជាកំហុសរបស់ហ្ស៊ីមខ្លួនឯងសោះ។ នៅពេលដែលហ្ស៊ីមឈ្ងោកមើលបញ្ជីរបស់ខ្លួនគេក៏របូតជើងចេញពីឈ្នាន់ហ្វ្រាំងដោយឥតដឹងខ្លួន គឺពេលនោះហើយដែលរថយន្តរបស់គេបានរំកិលទៅប៉ះនឹងរថយន្តប៊ី អឹមនោះ។ ហ្ស៊ីមបារម្ភក្នុងចិត្តហើយនឹកថាម្ចាស់រថយន្តប៊ី អឹមប្រាកដជាចុះមកមើលរថយន្ត និងហៅគេ(ហ្ស៊ីម)មកនិយាយគ្នាពីការខូចខាតនោះ។ ក៏ប៉ុន្តែច្រើនវិនាទីបានកន្លងផុតទៅ ភ្លើងស្ដុបខៀវដែលជាសញ្ញាអនុញ្ញាតិឲ្យធ្វើចរាចរបន្តជាធម្មតានោះបានចាំងភ្លែតឡើងរថយន្តប៊ី អឹមបានលូនសន្សឹមចេញទៅដោយឥតរវីរវល់នឹងឧបទ្ទវហេតុនោះឡើយ។ ហ្ស៊ីមបានធូរចិត្តយ៉ាងខ្លាំងដូចបានដកបន្លាចេញពីទ្រូងគេដូច្នោះដែរ មិនតែប៉ុណ្ណោះសោតហ្ស៊ីមបានទទួលមេរៀនថ្មីមួយ និងអត្ថន័យនៃការអត់អោនទោស..នោះជាការមួយប្រពៃណាស់!SCK 63.1

    ការអត់ឱនទោសឲ្យគ្នាទៅវិញទៅមក ដូចដែលបានពណ៌នាខាងដើមក្នុងជំពូកនេះគឺជាអំណោយទានបានមកពីព្រះ។ សូមអានរួចពិចារណាមើលតើលោកអ្នកអាចស្វែងរកបានសេចក្ដីសន្តិភាពនៅក្នុងចិត្តដែរឬទេ? —សូមមើលទំព័រ៥៥។SCK 63.2

    — បើអ្នកជាអ្នកបើកបរដែលមានកំហុស តើអ្នកអាចរកការអត់ឱនទោសដល់អ្នកបានដែរឬទេ?ប្រសិនបើអ្នកបើកបរម្នាក់ទៀតមិនមែនជាមនុស្សប្រភេទអ្នកបើកបររថយន្តប៊ី អឹមនោះ?SCK 63.3

    — តើលោកអ្នកមានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលគេបានអត់ឱន ទោសឲ្យអ្នក? តើអ្វីដែលធ្វើឲ្យលោកអ្នកសំរួលចិត្តអន់ឱនទោសឲ្យដល់អ្នកដទៃ?

    SCK 63.4

    សូមពិចារណាៈSCK 64.1

    — សរសេរផ្លាកមួយដាក់នៅមាត់ទ្វារដែលមានពាក្យថាៈ “ថ្ងៃនេះខ្ញុំនឹងអត់អោនទោសឲ្យអ្នកណារម្នាក់” ។SCK 64.2

    — សរសេរសំបុត្រមួយច្បាប់ទៅកាន់អ្នកណាម្នាក់ដែលធ្លាប់មានរឿងរ៉ាវ តមាត់តកដោយប្រាប់គេថាអ្នកចង់ឲ្យមានភាពធម្មតាឡើងវិញ។

    SCK 64.3

    សូមអានបន្ថែមទៀតនៅៈSCK 64.4

    — ម៉ាថាយ ១៨:២៣.៣៥SCK 64.5

    — លូកា ៥:១៨:២៥SCK 64.6

    — យ៉ូហានទី១១:៩SCK 64.7

    Larger font
    Smaller font
    Copy
    Print
    Contents