Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី ៧—ការសាកល្បងនៃសាវ័កភាព

    The Test of Discipleship

    “អ្នកណាដែលឋិតនៅក្នុងព្រះគ្រិស្ទ នោះឈ្មោះថាបានកើតជាថ្មី ហើយអស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើលគ្រប់ទាំងអស់បានត្រលប់សារជាថ្មីវិញ”..កូរិនថូស៥:១៧។SCK 65.1

    — ជួនកាលមនុស្សម្នាក់មិនអាចប្រាប់ពីពេលវេលា និងទីកន្លែងជាក់លាក់ឬក៏ចំណាំបានគ្រប់កាលៈទេសៈជាបន្តបន្ទាប់នៅក្នុងលំដាប់នៃសេចក្ដីផ្លាស់ប្ដូរជំនឿ(Conversion)បានឡើយ ប៉ុន្តែការនេះមិនអាចកំណត់ថាគេមិនបានប្ដូរជំនឿរបស់គេឡើយ។ ព្រះយេស៊ូមានបន្ទូលទៅកាន់និកូឌិមថាៈ “ឯខ្យល់ចង់បក់ទៅទីណាក៏ចេះតែបានហើយអ្នកឮសូរស័ព្ទតែមិនដឹងជាមកពីណាឬទៅទីណាទេ ចំណែកអស់អ្នកណាដែលកើតពីព្រះវិញ្ញាណក៏ដូច្នោះដែរ”..យ៉ូហាន៣:៨។ដូចជាខ្យល់ដែលមើលមិនឃើញតែផលរបស់វាអាចមើលឃើញ និងដឹងយ៉ាងច្បាស់ការនេះក៏មិនដូចគ្នានឹងព្រះវិញ្ញាណបរិសុទ្ធនៃព្រះជាម្ចាស់ដែលធ្វើការនៅក្នុងដួងចិត្តនៃមនុស្សលោកដែរ។ អំណាចដែលព្រះវិញ្ញាណបរិសុទ្ធបានបង្កើតឡើងជាថ្មីក្នុងព្រលឹងវិញ្ញាណមនុស្សហើយក៏បង្កើតមនុស្សថ្មីឲ្យដូចអង្គទ្រង់។ ការងារនៃព្រះវិញ្ញាណបរិសុទ្ធស្ថិតក្នុងភាពស្ងប់ស្ងាត់មិនអាចយល់បាន តែផលនៃព្រះវិញ្ញាណនោះបានបើកបង្ហាញឲ្យឃើញយ៉ាងប្រចក្សច្បាស់។ ប្រសិនបើចិត្តបានកើតជាថ្មីដោយវិញ្ញាណបរិសុទ្ធនៃព្រះជាម្ចាស់ ជីវិតនោះនឹងធ្វើសេចក្ដីបន្ទាល់នៃសេចក្ដីពិត។ ដោយយើងមិនអាចធ្វើអ្វីដើម្បីផ្លាស់ប្ដូរចិត្តយើង ឬនាំរូបយើងផ្ទាល់ឲ្យចុះសំរុងជាមួយព្រះជាម្ចាស់បាននោះយើងមិនត្រូវទុកចិត្តលើខ្លួនឯង ឬអំពើល្អរបស់យើងបានទេ។ ជីវិតយើងនឹងបានដូចជាកត្តាមួយយ៉ាងសំខាន់ សំដែងឲ្យឃើញថាសិរីល្អនៃព្រះកំពុងសណ្ឋិតនៅក្នុងរូបយើងឬយ៉ាងណា? ការផ្លាស់ប្ដូរអាចមើលឃើញតាមរយអត្តចរិតទំលាប់ និងសកម្មភាពប្រឹងប្រែងរបស់យើង។ សភាពដែលផ្ទុយនឹងបានឃើញច្បាស់ និងត្រូវសំរេចចិត្តរវាងអំពើដែលបានកន្លងមកហើយ និងអំពើដែលកំពុងកើតឡើង។ អត្តចរិតនឹងសំ ដែងឲ្យឃើញគឺមិនមែនតាមរយៈអំពើល្អឬអពើអាក្រក់ ដែលកើតឡើងម្ដងម្កាលនោះទេ ក៏ប៉ុន្តែដោយតាមទំនោរនៃពាក្យពេជន៍ដែលក្លាយជាទំលាប់និងសកម្មភាព។ SCK 65.2

    ជាពិតហើយដែលមនុស្សអាចមានឥរិយាបថខាងក្រៅល្អបានដោយមិនចាំបាច់ទទួលអំណាចជាថ្មីអំពីព្រះគ្រិស្ទ។ ការចង់បានឥទ្ធិពល និងការចង់ឲ្យអ្នកដទៃកោតក្រែង អាចបណ្ដាលឲ្យគេខំរស់នៅដោយមានរបៀបរបបល្អប្រពៃទៅបាន។ អត្តគាវរកិច្ច គឺការគោរពចំពោះខ្លួនឯង(Self respect)អាចនាំឲ្យយើងចៀសវាងអំពើទុច្ចរិតបាន។ ចិត្តដែលកំណាញ់ទ្រឹស្មូក៏អាចបញ្ចេញនូវកាយវិការបែបសប្បុរសបានដែរ។ដូច្នេះតើយើងត្រូវសំរេចចិត្តប្រកាន់យកផ្នែកណាមួយដែលល្អប្រពៃសំរាប់ជីវិតរបស់យើងនិងដោយវិធីណា?SCK 66.1

    តើនរណាដែលស្រលាញ់យើង? តើគំនិតយើងឋិតនៅជាមួយនរណា? តើយើងចង់ពិភាក្សាអំពីនរណា? តើយើងស្រលាញ់នរណាជាងគេ? តើយើងចំណាយឋាមពលរបស់យើងដើម្បីនរណា? ប្រសិនបើយើងជាកម្មសិទ្ធរបស់ព្រះគ្រិស្ទចិត្តគំនិតរបស់យើង នៅជាមួយនឹងទ្រង់ហើយចិត្តដ៏ទន់ភ្លន់របស់យើងគឺជារបស់ទ្រង់ដែរ។ ភារកិច្ចរបស់យើងគឺឧទ្ទិសខ្លួនថ្វាយដល់ទ្រង់ប៉ុណ្ណោះ។ យើងបា្រថ្នាចង់បានដូចរូបទ្រង់ឲ្យមានវិញ្ញាណបរិសុទ្ធរបស់ទ្រង់ក្នុងដង្ហើមចេញចូលមានសុឆន្ទៈធ្វើតាមព្រះទ័យរបស់ទ្រង់ និងសរសើរតំកើងដល់ទ្រង់នៅក្នុងគ្រប់អ្វីៗទាំងអស់។SCK 66.2

    អ្នកទាំងឡាយណាដែលក្លាយជាមនុស្សថ្មីនៅក្នុងព្រះយេស៊ូគ្រិស្ទនឹងបង្កើតផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធដែលជា“សេចក្ដីស្រលាញ់ អំណររីករាយ សុខសន្តិភាព អំណត់អត់ធ្មត់ សុភាពរាបសារ សប្បុរស ស្មោះត្រង់ ស្លូតបូត និងដឹងខុសត្រូវ”..កាឡាទី៥:២២.២៣។ គេនឹងមិនតុបតែងខ្លួនតាមរបៀបតំរេកពីមុនទៀតឡើយ ប៉ុន្តែដោយសារមានសេចក្ដីជំនឿដល់រាជបុត្រានៃព្រះជាម្ចាស់។ គេនឹងដើរតាមទ្រង់ ឆ្លុះបញ្ចាំងឲ្យឃើញនូវលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយក៏សំអាតខ្លួនឲ្យបានបរិសុទ្ធដូចទ្រង់ដែលជាព្រះបរិសុទ្ធដែរ។ អ្វីៗដែលគេស្អប់ពីមុន ឥឡូវគេបែរជាស្រលាញ់ ហើយអ្វីៗដែលគេស្រលាញ់ពីមុនបែរជាទីសំអប់របស់គេទៅវិញ។ មនុស្សដែលធ្លាប់មានអំនួតអួតក្អេងក្អាងប្រែក្លាយ ជាសុភាពរាបសារ។ មនុស្សដែលខ្ជីខ្ជារឥតបានការប្រែជាម៉ឺងម៉ាត់ និងដឹងខុសត្រូវ។ មនុស្សប្រមឹកប្រែជាស្រគត់ស្រគំ ហើយមនុស្សខ្ជះខ្ជាយប្រែជាល្អត្រឹមត្រូវ។ គេបានញែកខ្លួនចេញឲ្យដាច់ពីទំនៀមទំលាប់និងម៉ូតសម័យ ផងលោកិយដែលគ្មានបានការ។ អ្នកគ្រិស្ទានពុំមែនស្វែងរក “ការកែលម្អរផ្នែកខាងក្រៅទេ” ក៏ប៉ុន្តែដោយរបស់ដែលលាក់កំបាំងក្នុងចិត្តវិញ គឺដោយគ្រឿងដែលមិនចេះពុករលួយ របស់វិញ្ញាណសំឡូតហើមរម្យទម..ពេត្រុសទី១ ៣:៤.៤។SCK 66.3

    ពុំមានភ័ស្ដុតាងនៃការប្រែចិត្តដ៏ពិតប្រាកដឡើយ លើកលែងតែមានការកែទំរង់ជាមុន។ ប្រសិនបើគេធ្វើតាមសេចក្ដីសច្ចាដូចកាលពីដើមនោះដោយប្រគល់វិញនូវអ្វីៗដែលគេបានលួចយក រួចលន់តួអំពើបាបរបស់គេ..ស្រលាញ់ព្រះជាម្ចាស់និងមនុស្សដទៃ បាបជននោះនឹងបានឆ្លងផុតពី សេចក្ដីស្លាប់ទៅឯជីវិតជាប្រាកដ។SCK 67.1

    ក្នុងខណៈដែលយើងជាមនុស្សមានបាបដែលតែងតែមានកំហុសចូលមករកព្រះគ្រិស្ទហើយក្លាយទៅជាអ្នករួមចំណែកទទួលព្រះគុណដែលអត់ទោសបាបអំពីទ្រង់នោះសេចក្ដីស្រលាញ់នឹងលេចឡើងក្នុងដួងចិត្តរបស់យើង បន្ទុកទាំងប៉ុន្មានប្រែជាធូរស្រាល ព្រោះនឹមដែលព្រះគ្រិស្ទដាក់ឲ្យនោះគឺងាយស្រួល។ កិច្ចការប្រែជាសេចក្ដីរីករាយ រីឯបូជនីយកិច្ចគឺការលះបង់ប្រែជាសេចក្ដីអំណរវិញ។ ផ្លូវដែលពីមុនហាក់បីដូចជាងងឹតសុង ឥឡូវប្រែជាភ្លឺត្រចះត្រចង់ដោយសាររស្មីមកពីពន្លឺព្រះអាទិត្យនៃសេចក្ដី សុចរិត។SCK 67.2

    គេនឹងអាចមើលឃើញសេចក្ដីស្រលាញ់នៃអកប្បកិរិយារបស់ព្រះគ្រិស្ទតាមរយៈអ្នកដែលទទួលដើរតាមទ្រង់។ ទ្រង់មានអំណាចរីករាយនឹងតាមព្រះហឫទ័យនៃព្រះវរបិតា។ សេចក្ដីស្រលាញ់ចំពោះព្រះវរបិតា ការស្មោះស្ម័គ្រចំពោះសិរីល្អរបស់ទ្រង់ គឺជាអំណាចគ្រប់គ្រងនៅក្នុងព្រះជន្មនៃព្រះអង្គសង្គ្រោះរបស់យើងកាន់តែប្រសើរឡើង និងថ្លៃថ្នូរឡើង។ សេចក្ដីស្រលាញ់គឺជារបស់ផងព្រះ។ ចិត្តដែលមិនស្អាងដោយភាពបរិសុទ្ធឬ ដែលមិនឧទ្ទិសថ្វាយដាច់ ដល់ព្រះមិនអាចបង្កើតឲ្យមានសេចក្ដីស្រលាញ់ បានឡើយ។ កាលណាព្រះយេស៊ូគង់សណ្ឋិតនៅក្នុងចិត្តអ្នកណាម្នាក់ នោះសេចក្ដីស្រលាញ់នឹងកើតមានដល់អ្នកនោះ។ យើងស្រលាញ់ទ្រង់ពីព្រោះទ្រង់បានស្រលាញ់ យើងជាមុន..យ៉ូហានទី១៤:១៩។SCK 67.3

    នៅក្នុងចិត្តដែលបានកើតឡើងជាថ្មីដោយសារព្រះគុណនៃព្រះសេចក្ដីស្រលាញ់គឺជាគោលការណ៍នៃសកម្មភាព។សេចក្ដីស្រលាញ់កែលំអរអត្តចរិក..គ្រប់គ្រងលើសំទុះចិត្ត..ត្រួតពិនិត្យលើតណ្ហា..រំអាប់នូវភាពគំនុំហើយក៏បញ្ចាំងឲ្យសេចក្ដីស្រលាញ់រាប់អានរឹតតែឧត្តុងឧត្តមឡើង។សេចក្ដីស្រលាញ់នេះធ្វើឲ្យព្រលឹងរីករាយឡើងនិងធ្វើឲ្យជីវិតកាន់តែមានអត្តន័យឡើងនិងជះឥទ្ធិពលដ៏ល្អប្រពៃដល់អ្នកនៅជុំវិញខ្លួន។SCK 68.1

    មានកំហុស២យ៉ាងដែលកូនចៅព្រះជាម្ចាស់ជាំពិសេសអ្នកដែលទើបនឹងមកជឿទុកចិត្តដល់ព្រះគុណរបស់ទរង់ត្រូវប្រុងប្រយ័ត្ន៖ទីមួយៈគឺអ្នកដែលខំប្រឹងប្រែងដោយខ្លួនឯងទុកចិត្តចំពោះអ្វីៗទាំងអស់ដែលគេអាចធ្វើបានដើម្បីអាចនាំឲ្យខ្លួនគេបានចុះសំរុងជាមួយនឹងព្រះជាម្ចាស់។អ្នកដែលព្យាយាមធ្វើឲ្យបានបរិសុទ្ធដោយសារអំពើរបស់ខ្លួនដោយការគោរពបញ្ញត្តិគឺជាការប្រឹងប្រែងការដែលមិនអាចធ្វើទៅបាន។អ្វីទាំងឡាយណាដែលមនុស្សធ្វើដោយគ្មានព្រះគ្រិស្ទគង់ជាមួយតែងតែប្រលាក់ដិតដាមដោយភាពអត្មានិយមនិងអំពើបាប។យើងអាចបរិសុទ្ធតាមរយៈសេចក្ដីជំនឿទៅលើព្រះគុណរបស់ព្រះគ្រិស្ទតែប៉ុណ្ណោះ។SCK 68.2

    រីឯកំហុសមួយទៀតដែលមានគ្រោះថ្នាក់មិនស្រាលដូចសេចក្ដីបានបរិយាយខាងលើគឺការមានជំនឿថាពេលដែលបានទទួលជឿដល់ព្រះយេស៊ូហើយគេបានរួចអំពីការគោរពតាមបញ្ញត្តិរបស់ព្រះវរបិតាដោយសំអាងថាដោយសារសេចក្ដីជំនឿតែមួយមុខប៉ុណ្ណោះយើងអាចក្លាយជាអ្នរួមចំណែកក្នុងការទទួល ព្រះគុណអំពីព្រះគ្រិស្ទតែឯការងាររបស់យើងវិញគឺគ្មានការទាក់ទាមអ្វីនឹងការប្រោសលោះរបស់យើងឡើយ។SCK 68.3

    — ក៏ប៉ុន្តែយើងគួរកត់សំគាល់ដែរថាការគោរពប្រណិបត្តន៍តាមគឺមិនមែនជាការយល់ព្រមតែផ្នែកខាងក្រៅប៉ុណ្ណោះទេគឺជាការបំរើដោយសេចក្ដីស្រលាញ់។បទបញ្ញត្តិរបស់ព្រះជាម្ចាស់គឺជាការសំដែងអំពីធម្មជាតិរបស់ទ្រង់..ជាតួសេចក្ដីស្រលាញ់ហើយក៏ជាគ្រិះនៃការគ្រប់គ្រងរបស់ព្រះអង្គនៅឯនគរឋានសួគ៍និងលោកិយផងដែរ។ប្រសិនបើចិត្តរបស់គេប្រែជាថ្មីហើយបានដូចជាព្រះជាម្ចាស់ហើយប្រសិនបើសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់បានបណ្ដុះនៅក្នុងព្រលឹងនោះតើគេនឹងមិនអនុវត្តន៍តាមក្រឹត្យវិន័យរបស់ទ្រង់ក្នុងជីវិតរបស់គេទេឬអ្វី? នៅពេលដែលគ្រិះនៃសេចក្ដីស្រលាញ់បានបណ្ដុះនៅក្នុងចិត្តហើយនៅពេលើដែលគេបានប្រែជាថ្មីទៅតាមរូបអង្គនៃព្រះជាម្ចាស់ដែលបានបង្កើតរូបគេនោះសេចក្ដីសន្យាថ្មីរបស់ទ្រង់នឹងបានសម្រេចដុចដែលទ្រង់មានបន្ទូលថាៈ“អញនឹងដាក់បញ្ញត្តិរបស់អញក្នុងបេះដូងរបស់គេហើយអញនឹងសរសេរបញ្ញត្តិនេះក្នុងចិត្តរបស់គេដែរ”..ហេព្រី១០:១៦។ប្រសិនបើក្រិត្យវិន័យបានកត់ក្នុងចិត្តហើយតើជីវិតគេមិនបានផ្លាស់ប្ដូរទេឬអ្វី? កិច្ចការបំរើព្រះនិងភាពស្មោះត្រង់ចំពោះសេចក្ដីស្រលាញ់គឺជាសញ្ញាដ៏បិតនៃសាវ័កភាព។ហេតុដូច្នេះបានជាព្រះគម្ពីចែងថាៈ “នេះគឺជាសេចក្ដីស្រលាញ់របស់ព្រះគឺឲ្យយើងរាល់គ្នាកាន់តាមបញ្ញត្តិរបស់ទ្រង់”..យ៉ូហានទៅ១៥:៣។“នរណាបានស្គាល់ទ្រង់តែមិនកាន់តាមបញ្ញត្តិរបស់ទ្រង់ទេអ្នកនោះឈ្មោះថាជាអ្នកកុហកហើយសេចក្ដីពិតមិនស្ថិតនៅក្នុងអ្នកនោះឡើយ..យ៉ូហានទី១ ២:៤។គឺមានតែសេចក្ដីជំនឿមួយប៉ុណ្ណោះដែលអាចឲ្យយើងក្លាយទៅជាអ្នករួមចំណែកនៅក្នុងព្រះគុណនៃព្រះគ្រិស្ទហើយអាចឲ្យយើងចេះស្ដាប់បង្គាប់តាមទ្រង់”។SCK 69.1

    យើងមិនអាចសន្សំសេចក្ដីសង្គ្រោះដល់ការស្ដាប់បង្គាប់ដល់ព្រះតែប៉ុណ្ណោះទេព្រោះថាសេចក្ដីសង្គ្រោះគឺជាអំណៅយនៃព្រះជាម្ចាស់ប្រទានឲ្យដោយឥតគិតថ្លៃហើយដែលយើងអាចទទួលបានតាមរយៈសេចក្ដីជំនឿតែមួយប៉ុណ្ណោះ។អ្នករាល់គ្នាដឹងហើយថាទ្រង់បានលេចមកដើម្បីដោះបាបយើងចេញហើយនៅក្នុងទ្រង់ នោះគ្មានបាបសោះ។“រីអស់អ្នកដែលនៅជាប់នឹងទ្រង់នោះមិនសាងបាបកម្មទេតែពួកអ្នកដែលធ្វើបាបវិញមិនបានឃើញទ្រង់ឡើយក៏មិនស្ដាប់ទ្រង់ផង”..យ៉ូហានទី១៣:៥..៦។ការសាកល្បងដ៏ពិតគឺយ៉ាងដូច្នេះប្រសិនបើយើងនៅជាប់ក្នុងព្រះគ្រិស្ទហើយប្រសិនបើសេចក្ដីស្រលាញ់នៃព្រះជាម្ចាស់ស្ថិតនៅក្នុងចិត្តយើងនោះអារម្មណ៍របស់យើងគំនិតរបស់យើងគោលបំណងរបស់យើងហើយនឹងសកម្មភាពរបស់យើងនឹងចុះសំរុងជាមួយនឹងព្រះហឫទ័យនឹងព្រះជាម្ចាស់ដូចដែលបានបញ្ជាក់ក្នុងសិក្ខាបទទាំងឡាយនៃក្រិត្យវិន័យដ៏បរិសុទ្ធរបស់ទ្រង់។“កូនតូចៗរាល់គ្នាអើយចូរកុំឲ្យអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងឡើយអ្នកណាដែលប្រព្រឹត្តិសេចក្ដីសុចរិតនោះឈ្មោះថាសុចរិតដូចជាទ្រង់ដែលសុចរិតដែរ”..យ៉ូហានទី១៣:៧។អំពើសុចរិតត្រូវបានកំណត់និយមន័យទៅតាមគំរូនៃបញ្ញត្តិដ៏បរិសុទ្ធនៃព្រះជាម្ចាស់ដូចដែលទ្រង់បានបញ្ចាក់នៅក្នុងបទបញ្ញត្តិទាំង១០ប្រការដែលទ្រង់បានប្រគល់ឲ្យដល់យើងនៅភ្នំស៊ីណៃ1ភ្នំស៊ីណៃៈ ខ្លះអានថាសៃណៃដោយយកខ្យល់តាមភាសាអង់គ្លេស(Sinai)គឺជាទីកន្លែងដែលព្រះបានហៅលោកម៉ូសេជាអ្នកបំរើទ្រង់ឲ្យមកទទួកក្រិត្យវិន័យ១០ប្រកា ក្នុងខណៈដែលគាត់កំពុងនាំកូនចៅអ៊ីស្រាអែលកាត់ទីវាលរហោស្ថានឆ្ពោះទៅកាន់ដែនដីនៃសេចក្ដីសន្យា(Promise Land) នោះ។SCK 69.2

    សេចក្ដីជំនឿព្រះគ្រិស្ទដែលមានការបន្ធូរបន្ថយឲ្យមនុស្សរួចពីការគោរពប្រណិបត្តន៍ដល់ព្រះជាម្ចាស់នោះគឺពុំមែនជាសេចក្ដីជំនឿទេក៏ប៉ុន្តែវាគ្រាន់ជាការសន្មតប៉ុណ្ណោះ។“ត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះតាមរយៈការសន្មតតាមរយៈសេចក្ដីជំនឿ..អេភេសូរ២:៨។ក៏ប៉ុន្តែសេចក្ដីជំនឿក៏ដូច្នេះដែរគឺថាបើគ្មានការប្រព្រឹត្តតាមទេក៏ស្លាប់ទៅវិញដែរ”..យ៉ាកុប២:១៧។“ព្រះយេស៊ូមានព្រះបន្ទូល”អំពីទ្រង់មុនពេលដែលទ្រង់យាងចុះមកផែនដីថាៈ“ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់ឱ!ព្រះអរម្ចាស់នៃទូលបង្គំអើយ..ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តរបស់ទូលបង្គំដែរ..ទំនុកតំកើង៤០:៨។ហើយមុនពេលដែលទ្រង់យាងត្រលប់ទៅកាន់ស្ថានសួគ៍វិញទ្រង់បានប្រកាសថាៈខ្ញុំបានកាន់តាមបញ្ញត្តិនៃព្រះវរបិតាខ្ញុំហើយក៏នៅជាប់សេចក្ដីស្រលាញ់របស់ទ្រង់ដែរ”..យ៉ូហាន១៥:១០។ព្រះគម្ពីបានចែងថាៈ“យើងរាល់គ្នាដឹងថាយើងស្គាល់ទ្រង់ដោយសារសេចក្ដីនេះគឺយើង កាន់តាមបញ្ញត្តិរបស់ទ្រង់..នរណាដែលថាខ្លួននៅក្នុងទ្រង់នោះក៏ត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ..យ៉ូហានទី១២:៣.៦។ពីព្រោះព្រះគ្រិស្ទក៏បានរងទុក្ខជំនួសពួកយើងដែរទាងទុកតំរាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដានរបស់ទ្រង់ផង”..ពេត្រុសទី១២:២១។SCK 70.1

    “លក្ខ័ណចំពោះជីវិតអមតៈគឺនៅដដែលក៏ដូចលក្ច័ណនៅឯស្ថានសួគ៍មុនពេលដែលមាតាបិតាដើមរបស់យើងធ្លាក់ចុះក្នុងអំពើបាបដែរ។លក្ខ័ណនោះគឺតម្រូវឲ្យយើងមានការស្ដាប់តាមបទបញ្ញត្តិរបស់ព្រះជាម្ចាស់និងរក្សាភាពបរិសុទ្ធឥតខ្ចោះ”។ ប្រសិនបើលក្ខ័ណចំពោះជីវិតអមតៈ 1ជីវិតអមតភាពៈ គឺជីវិតអស់កល្បជានិច្ចភាសាអង់គ្លេស(Eternal Life, Eternity or immortality)ដែលព្រះជាម្ចាស់បានសន្យានឹងប្រទានឲ្យដល់អ្នកទាំងឡាយណាដែលជឿដល់ព្រះនាមទ្រង់ហើយរង់ចាំទ្រង់ដោយសេចក្ដីអំណត់អត់ធ្មត់ដរាបដល់ព្រះគ្រិស្ទយាងមកជាលើកទី២។ ក្នុងវិវរណេ២:១០ អមតភាពនេះហៅថា»មកូដជីវិត»ព្រោះជារង្វាន់ដល់អ្នកដែលស្រលាញ់ទ្រង់។ ពុំមានព្រះឯណាទៀតក្រៅអំពីព្រះគ្រិស្ទដែលសន្យានឹងប្រទានជីវិតដ៏អស់កល្បជានិច្ចនេះដល់យើងរាល់គ្នាឡើយ។ ខ្វះមិនដល់លក្ខ័ណដូចខាងលើនេះទេនោះសុភមង្គលនៃលោកិយទាំងមូលនឹងបានដល់នូវក្ដីមហន្តរាយ។ទ្វារនឹងបើកចំហរឲ្យអំពើបាបដែលពោរពេញដោយការស្អប់ខ្ពើមនឹងលំបាកវេទនាមាននៅដ៏អស់កល្បជានិច្ចដែរ។SCK 71.1

    មុនពេលដែលធ្លាក់ចុះក្នុងអំពើបាបអាដ័មអាចកែប្រែអត្តចរិកឲ្យបរិសុទ្ធបានដោយគោរពតាមបទបញ្ញត្តិរបស់ព្រះជាម្ចាស់បានដែរ។ប៉ុន្តែគាត់ពុំបានធ្វើដូច្នេះទេហើយដោយសារតែអំពើបាបរបស់អាដ័មទើបធម្មជាតិរបស់យើងធ្លាក់ក្នុងអំពើបាបហើយយើងមិនអាចធ្វើឲ្យខ្លួនបរិសុទ្ធបានឡើយ។ដោយព្រោះតែយើងមានបាបមិនបរិសុទ្ធបានជាយើងមិនអាចគោរពតាមបទបញ្ញត្តិដ៏បរិសុទ្ធនោះឲ្យបានពេញលេញទៅបាន។យើងគ្មានភាពសុចរិតឯណាជារបស់យើងដែលអាចឲ្យស្នើរទៅនឹងការតម្រូវតាមក្រិត្យវិន័យរបស់ទ្រង់ឡើយ។ក៏ប៉ុន្តែព្រះគ្រិស្ទបានបង្កើតផ្លូវមួយសំរាប់ឲ្យយើងរត់គេចចេញ។ទ្រង់បានរស់នៅលើផែនដីដែលទទួលសេចក្ដីល្បួងល្បងនានាដូចដែលយើងរាល់គ្នាបានជួបប្រទះដែរ។ទ្រង់បានរស់នៅក្នុងជីវិតមួយដែលគ្មានបាបតាល់តែសោះ។ទ្រង់បានសុគតដើម្បីរូបយើងហើយឥឡូវនេះទ្រង់យល់ព្រមទទួលយកនូវអំពើបាបរបស់យើងទាំងប្រគល់មកឲ្យយើងនូវភាពបរិសុទ្ធរបស់ទ្រង់វិញ ផង។ប្រសិនបើអ្នកប្រគល់រូបអ្នកដលទ្រង់ហើយទទួលទ្រង់ជាព្រះអង្គសង្គ្រោះរបស់អ្នកនោះទោះជាអំពើបាបរបស់អ្នកធំប៉ុណ្ណាក៏ដោយអ្នកនឹងបានរាប់ជាបរិសុទ្ធដោយសារតែព្រះគុណរបស់ទ្រង់។អត្តចរិករបស់ព្រះគ្រិស្ទនឹងជំនួសអត្តចរិករបស់អ្នកហើយអ្កនឹងត្រូវបានទទួលស្គាល់ចំពោះព្រះភ័ក្ររបស់ទ្រង់ដូចជាអ្នកគ្មានបាបសោះ។SCK 71.2

    លើសពីនេះទៀតព្រះគ្រិស្ទបានផ្លាស់ប្ដូរទឹកចិត្តរបស់អ្នក។ព្រះអង្គទ្រង់គង់សណ្ឋិតនៅក្នុងចិត្តរបស់អ្នកដោយក្ដីជំនឿ។អ្នកត្រូវរក្សាទំនាក់ទំនងជាមួយព្រះគ្រិស្ទដោយសេចក្ដីជំនឿនិងការចុះចូលទាំងស្រុងជារៀងរាល់ថ្ងៃចំពោះទ្រង់។បើអ្នកនៅតែប្រព្រឹត្តដូច្នោះព្រះអង្គនឹងធ្វើការក្នុងចិត្តរបស់អ្នកហើយអ្នកនឹងប្រព្រឹត្តតាមហឫទ័យរបស់ទ្រង់ដោយអំនរ។ដូច្នេះអ្នកនឹងពោលថាៈ“ខ្ញុំរស់ក្នុងសាច់ឈាមឥឡុវនេះនោះគឺរស់ក្នុងសេចក្ដីជំនឿជឿដល់ព្រះរាជបុត្រានៃព្រះដែលទ្រង់ស្រលាញ់ខ្ញុំក៏បានប្រគល់អង្គទ្រង់ចំពោះខ្ញុំហើយ”..កាឡាទី២:២០។“ព្រះយេស៊ូគ្រិស្ទមានព្រះបន្ទូលទៅកាន់សាវ័កទ្រង់ថាៈត្បិតមិនមែនជាអ្នករាល់គ្នានិយាយទេគឺព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេតើដែលទ្រង់មានបន្ទូលក្នុងអ្នកវិញ..ម៉ាថាយ១០:២០។ដោយមានព្រះគ្រិស្ទគង់សណ្ឋិតក្នុងខ្លួនអ្នកនោះអ្នកនឹងសំដែងឲ្យឃើញនូវព្រះវិញ្ញាណរបស់ព្រះនិងប្រព្រឹត្តអំពើល្អដូចទ្រង់បានធ្វើ”..គឺជាការងារនៃអំពើសុចរិតនិងការគោរពប្រណិបត្តន៍។SCK 72.1

    ដូច្នេះយើងគ្មានអ្វីនៅក្នុងខ្លួនយើងសំរាប់ឲ្យយើងអួតក្អេងក្អាងឡើយហើយក៏គ្មានអ្វីជាគ្រិះសំរាប់លើកតំកើងខ្លួនឯងដែរ។មានគ្រិះតែមួយគត់ដែលជាសេចក្ដីសង្ឃឹមរបស់យើងគឺជាសុចរិតនៃព្រះយេស៊ូគ្រិស្ទដែលសណ្ឋិតក្នុងខ្លួនយើងហើយមានជារូបរាងដោយសារព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការក្នុងរូបយើងនិងតាមរយៈយើង។SCK 72.2

    នៅពេលដែលយើងនិយាយពីសេចក្ដីជំនឿនោះយើងត្រូវតែយល់ដឹងអំពីការដែលខុសប្លែកគ្នានៃសេចក្ដីជំនឿនេះផងដែរព្រោះអីវាមានជំនឿមួយដែលខុសគ្នាស្រលះពីសេចក្ដីជំនឿលើព្រះ។ការឋិតឋេរនៅនិងព្រះចេស្ដានៃព្រះជាម្ចាស់សច្ចៈភាពនៃព្រះបន្ទូលរបស់ទ្រង់គឺជាការពិតដែលសូម្បីតែអារក្សសាតាំងនិងបរិវារបស់វាក៏មិនហានបដិសេធដោយអស់ពីចិត្តដែរ។ព្រះគម្ពីរប៊ីប(ព្រះគម្ពីរបរិសុទ្ធ)បានចែងថាៈ“សូម្បីអារក្សក៏ជឿនិងមានការភ័យរន្ធត់ដែរ”..យ៉ាកុប២:១៩ “ប៉ុន្តែនេះពុំមែនជាសេចក្ដីជំនឿលើព្រះទេ”។នៅពេលដែលយើងមានសេចក្ដីជំនឿក្នុងព្រះបន្ទូលទ្រង់ថែមទាំងមានការចុះចូលអស់ទាំងបំណងឆន្ទៈទៅនឹងទ្រង់នៅពេលដែលចិត្តរបស់យើងបានប្រគល់ដាច់ដល់ទ្រង់ហើយសេចក្ដីស្រលាញ់របស់យើងបានភ្ជាប់ទៅនឹងទ្រង់នោះហើយគឺជាសេចក្ដីជំនឿទុកចិត្តលើព្រះ(Faith)។សេចក្ដីជំនឿទុកចិត្តលើព្រះនេះគឺជាការមួយដែលសំរេចឡើងដោយសេចក្ដីស្រលាញ់និងការបញ្ចាំងឲ្យព្រលឹងវិញ្ញាណបាបបរិសុទ្ធផង។តាមរយៈសេចក្ដីជំនឿលើព្រះជាម្ចាស់ចិត្តនឹងបានប្រែជាថ្មីទៅតាមរូបអង្គទ្រង់។រីឯចិត្តដែលពុំព្រមផ្លាស់ប្រែថ្មីទៅតាមបញ្ញត្តិច្បាប់នៃព្រះឥឡូវបែរជាមានអំណររីករាយចំពោះសិក្ខាបទដ៏បរិសុទ្ធទាំងស្រែកឧទ្ទានឡើងជាមួយអ្នកលើកទំនុកតំកើងថាៈ“ឱ! ទូលបង្គំស្រលាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ”..ទំនុកតំកើង១១៩:៩៧។សច្ចៈភាពនៃបទបញ្ញត្តិក៏បានបំពេញក្នុងខ្លួនយើងដែលមិនដើរតាមសាច់ឈាមទៀតឡើយគឺដើរតាមព្រះវិញ្ញាណវិញ..រ៉ូម៨:១។SCK 72.3

    មានអ្នកខ្លះបានដឹងពីការអត់ទោសបាបរបស់ព្រះគ្រិស្ទហើយមានចំណង់ចង់ក្លាយជាកូនចៅរបស់ទ្រង់ដ៏ពិតប្រាកដទន្ទឹមនឹងនោះគេក៏មើលឃើញថាអត្តចរិករបស់គេពុំល្អបរិសុទ្ធជីវិតរបស់គេមានកំហុសហើយគេសង្ស័យថាតើចិត្តរបស់គេបានកើតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ? ចំពោះមនុស្សប្រភេទនេះខ្ញុំនឹងជំរាបទៅគេថាៈ“ចូរកុំថយក្រោយដោយក្ដីអស់សង្ឃឹមឡើយ”។ជាញឹកញយយើងតែងលំអោនកាយទាងស្រែកយំនៅទៀបព្រះបាទរបស់ព្រះយេស៊ូពីព្រោះតែគុណវិបត្តនិងកំហុសរបស់យើងក៏ប៉ុន្តែយើងមិនត្រូវរួញរាឡើយ។ទោះបីជាសត្រូវអាចយកជ័យជំនះលើរូបយើងបានក៏ដោយក៏ព្រះជាម្ចាស់មិនដែលបណ្ដោយឲ្យយើងបោះបង់ចោលឬបដិសេធយើងដែរ។ទេ! ព្រះគ្រិស្ទដែលគង់នៅខាងស្ដាំព្រះហស្ថព្រះវរបិតានៅឯនគរស្ថានសួគ៍នោះទ្រង់កំពុងអង្វករនិងលន់តួបាបចំពោះយើងរាល់គ្នា។សាវ័កយ៉ូហានដ៏ជាទីស្ងួនភ្ងាររបស់យើងបានពោលថាៈ“កូនតូចៗរាល់គ្នាដែលខ្ញុំសេសេរសេចក្ដីទាំងនេះផ្ញើរមកនោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀតតែប្រសិនបើជាអ្នកណាភ្លាត់ធ្វើបាបវិញនោះយើងមានព្រះដ៏ជាជំនួយមួយអង្គហើយដែលទ្រង់គង់នៅចំពោះព្រះវរបិតាគឺជាព្រះយេស៊ូគ្រិស្ទជាព្រះដ៏បរិសុទ្ធ”..យ៉ូហានទី១២:១។ សូមកុំភ្លេចនូវព្រះបន្ទូលរបស់ព្រះគ្រិស្ទដែលមានមកយើងរាល់គ្នាថាៈព្រះបិតាខ្ញុំផ្ទាល់“ស្រលាញ់អ្នករាល់គ្នា..យ៉ូហាន១៦:២៧។ទ្រង់មានចំណង់នឹងប្រទានពរឲ្យអ្នកមានភាពដូចដើមវិញហើយទ្រង់ក៏ចង់ទតដែរនូវភាពល្អនិងបរិសុទ្ធឥតខ្ចោះរបស់ទ្រង់សណ្ឋិតក្នុងខ្លួនអ្នកដែរ”។ប្រសិនបើអ្នកយល់ព្រមចុះចូលនឹងទ្រង់នោះព្រះដែលផ្ដើមនិងអំពើល្អក្នុងខ្លួនរបស់អ្នក នឹងរក្សាការពាអ្នកឲ្យបានជាប់ក្នុងសេចក្ដីនោះដរាបដល់ថ្ងៃនៃព្រះគ្រិស្ទជាម្ចាស់1ថ្ងៃនៃព្រះអរម្ចាស់ ឬថ្ងៃនៃព្រះគ្រិស្ទៈ(A.D:Anno Domini“The Day of Our Lord”)យើងឃើញកាលបរិច្ឆេតដែលភាសាខ្មែរយើងសរសេរកាត់ថា គ.ស នោះពាក្យពេញគឺ គ្រិស្ទសករាជដែលប្រែសម្រាយថា»សករាជរបស់ព្រះគ្រិស្ទ ឬថ្ងៃនៃព្រះគ្រិស្ទ»ព្រោះទ្រង់សន្យានឹងយាងនិវត្តមកវិញដើម្បីទទួលរាស្ដ្រសំរាំងរបស់ទ្រង់(His remnant People)ទៅកាន់នគរស្ថានសួគ៍។ រីឯឈ្មោះថាសេវ៉ិនទិស្ទ(Seventh-day Adventist)នោះមានន័យថាជាប់ទាក់ទិននឹងពាក្យនេះដែរគឺៈ ១/កាន់តាមបញ្ញត្តព្រះដោយថ្វាយបង្គំទ្រង់ក្នុងថ្ងៃទី៧នៃថ្ងៃបរិសុទ្ធនិង ២/ជាអ្នករង់ចាំថ្ងៃនៃព្រះអរម្ចាស់គឺការយាងនិវត្តន៍មកលើកទី២របស់ព្រះអរម្ចាស់យេស៊ូគ្រិស្ទ។ នៃយើងបានមកដល់។ ចូរអធិស្ថានដោយគ្មានសេចក្ដីនឿយណាយដោយជឿទុកចិត្តលើទ្រង់ទាំងស្រុងចុះ។ នៅពេលដែលយើងមិនទុកចិត្តចំពោះអំណាចរបស់យើង នោះចូរយើងសរសើរតំកើងទ្រង់ព្រោះគឺជាសេចក្ដីចំរុងចំរើនដល់រូបកាយយើង ពោលគឺទ្រង់ជាសេចក្ដីសង្ឃឹមរបស់យើង។ SCK 73.1

    នៅពេលដែលអ្នកចូលទៅកាន់ទៅជិតឯព្រះយេស៊ូគ្រិស្ទ នោះអ្នកនឹងមើលឃើញកំហុសរបស់ខ្លួនកាន់តែច្បាស់ឡើងៗដែរ ពីព្រោះភ្នែករបស់អ្នកកាន់តែភ្លឺច្បាស់ឡើងហើយភាពមិនបរិសុទ្ធរបស់អ្នកកាន់តែមើលឃើញថាផ្ទុយស្រលះពីលក្ខណៈធម្មជាតិដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ដែរ។ ទាំងនេះគឺជាភ័ស្ដុតាងបង្ហាញពីការបោកប្រាស់របស់អារ័ក្សសាតាំង ដែលបានបាត់បង់អំណាចទៅហើយ ហើយអនុភាពដ៏រស់រវើក នៃព្រះវិញ្ញាណរបស់ព្រះកំពុងដាស់ចិត្តអ្នក។ SCK 74.1

    គ្មានសេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះគ្រិស្ទ អាចសណ្ឋិតក្នុងចិត្តដែលពុំព្រមទទួលស្គាល់នូវអំពើបាបរបស់ខ្លួននោះឡើយ។ ព្រលឹងវិញ្ញាណដែលបានបំផ្លាស់ប្រែ ដោយសារព្រះគុណរបស់ព្រះគ្រិស្ទនឹងកោតសរសើរ ចំពោះលក្ខណៈរបស់ព្រះជាម្ចាស់ក៏ប៉ុន្តែយើងមិនមើលឃើញនូវការប្ដូរទ្រង់ទ្រាយនៃទឹកចិត្តរបស់យើងទេ នោះវាជាភ័ស្ដុតាងដែលមិនអាចក្លែងបន្លំបានថាយើងមើលពុំឃើញសម្ផស្ប និងភាពប្រសើរឧត្តមដ៏អស្ចារ្យរបស់ព្រះគ្រិស្ទឡើយ។ SCK 74.2

    បើយើងមិនសូវលើកកំពស់លើខ្លួនឯង នោះយើងកាន់តែឲ្យតម្លៃខ្ពស់ទៅលើភាពបរិសុទ្ធនិងភាពដ៏ជាទីមេត្រីចិត្ត គឺការដែលជាទីស្រលាញ់ពេញចិត្តនៃព្រះអង្គសង្គ្រោះនៃយើង។ ការមើលឃើញនូវអំពើបាបរបស់យើងបានជំរុញយើងទៅកាន់ទ្រង់ដែលជាព្រះដែលមានព្រះចេស្ដា ដែលអាចអត់ទោសបាបឲ្យយើងបាន។ នៅពេលដែលយើងទទួលស្គាល់នូវភាពអស់សង្ឃឹមហើយឈោងដែទៅរកព្រះគ្រិស្ទនោះទ្រង់នឹងលេចចចេញមកប្រកបដោយព្រះចេស្ដា។ នៅពេលដែលសេចក្ដីត្រូវការព្រះជំរុញឲ្យយើងចូលមករកទ្រង់និងស្វែងរកព្រះបន្ទូលរបស់ទ្រង់ នោះយើងនឹងឆ្លុះបញ្ចាំងនូវរូបអង្គទ្រង់កាន់តែច្បាស់ឡើងដែរ។SCK 75.1