Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី ៨—ការរីកចំរើននៅក្នុងព្រះគ្រិស្ទ

    Growing up into Christ

    ព្រះគម្ពីបរិសុទ្ធបានចែងអំពីការប្រែចិត្តដែលយើងអាចក្លាយទៅជាកូនព្រះថាជាការចាប់កំណើតថ្មី។ ព្រឹត្តិការណ៍នេះប្រៀបប្រដូចទៅនឹងការលូតលាស់ពន្លកនៃ គ្រាប់ធញ្ញជាតិដែលសាបព្រោះដោយកសិករ។ នៅក្នុងសភាពនេះដែរមនុស្សដែលទើបតែប្រែជំនឿរបស់ខ្លួនមកកាន់ព្រះគ្រិស្ទគឺជា“ទារកដែលទើបនឹងកើត ដែលនឹងលូតលាស់ទៅកាន់ភាពជាបុរស និងស្ដ្រីពេញវ័យនៅក្នុងព្រះគ្រិស្ទយេស៊ូ”..ពេត្រុសទី១២:២/អេភេសូរ៤:១៥..ឬក៏ដូចជាគ្រាប់ពូជដ៏ល្អដែលសាបព្រោះនៅឯចំការលូតលាស់ឡើងរួចនឹងផ្ដល់ទិន្នផលដល់ម្ចាស់។ ហោរាអេសាយបានពោលថាៈ “គេនឹងហៅថាជា ដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំដែលមានប្រយោជន៍ឲ្យទ្រង់បានថ្កើងផង”..អេសាយ៦១:៣។ដូច្នេះតាមរយៈនៃជីវិតធម្មតា ឧទាហរណ៍ប្រៀបធៀបបានលើកបង្ហាញជួយឲ្យយើងកាន់តែយល់ច្បាស់ឡើងនូវអត្ថន័យអាថកំបាំងនៃសច្ចៈភាព នៃជីវិតដោយព្រះវិញ្ញាណបរិសុទ្ធ(Spiritual Life)។SCK 77.1

    ប្រាជ្ញានិងការប៉ិនប្រសព្វរបស់មនុស្សមិនអាចបង្កើតសូម្បីជិវិតដ៏តូចមួយនៅក្នុងធម្មជាតិបានឡើយ។ គឺមានតែតាមរយៈជីវិតដែលព្រះគ្រិស្ទជាម្ចាស់ផ្ទាល់គង់ជាមួយទេដែលរុក្ខជាតិ និងសត្វពាហៈណអាចរស់បាន។ ដូច្នេះមានតែជីវិតដែលចេញពីព្រះតែមួយ ប៉ុណ្ណោះដែលជីវិតប្រកបដោយសេចក្ដីជំនឿអាចកើតមានទៅបាននៅក្នុងចិត្តរបស់មនុស្សលោក។ បើមិនបានកើតអំពីព្រះនៃនគរឋានសួគ៍ទេនោះគេមិនអាចចូលរួម ក្នុងការទទួលយកជីវិតដែលព្រះគ្រិស្ទបានប្រទានឲ្យនោះឡើយ។ អ្វីដែលមានសម្រាប់ជីវិតនោះក៏ដូចគ្នានឹងជាមួយការលូតលាស់ដែរ។ គឺព្រះដែលបានបង្កើតឲ្យចេញជាពន្លករួចចេញជាផ្ការីកក្រសុំរហូតដល់បានផលផ្លែ។ គឺដោយសារតែព្រះចេស្ដារនៃព្រះដែលគ្រាប់ពូជអាចដុះលូតលាស់បាន“ដំបូងចេញជាពន្លករួច បែកជាកួរ ហើយទីបញ្ចប់ក៏ចេញជាគ្រាប់”..ម៉ាកុស៤:២៨។ ហោរាហូសេបាននិយាយអំពីសាសន៍អ៊ីស្រាអែលថាៈ“ គេនឹងលូតឡើងដូចផ្កាកំភ្លឹង(Lily)” ។ “គេនឹងលាស់ឡើងថ្មីដូចជាសន្ទូង ហើយលូតលាស់ដូចដើមវល្ល័ទំពាំងបាយជូផង”..ហូសេ១៤:៥.៧។ ព្រះយេស៊ូបានមានព្រះបន្ទូលប្រាប់យើងថាៈ “ចូរពិចារណាអំពីដើមកំភ្លឹងតើវាលូតលាស់របៀបណា”..លូកា១២:២៧។រុក្ខជាតិនិងបុប្ផាជាតិផងទាំងឡាយពុំមែនរីកលូតលាស់ដោយខ្លួនឯងនោះទេ ប៉ុន្តែបានលូតលាស់ដោយសារព្រះពរដែលព្រះជាម្ចាស់បានផ្ដល់មក។ ក្មេងតូចៗមិនអាចរីកថំធាត់ដោយតែការខ្វល់ខ្វាយឬដោយអំណាចរបស់ខ្លួនផ្ទាល់ឡើយ យ៉ាងណាមិញការរីលូតលាស់ផ្នែកព្រលឹងវិញ្ញាណក៏លោកអ្នកមិនអាចបំផ្លាស់ប្រែបានដោយ ការខ្វល់ខ្វាយឬការព្យាយាមដោយខ្លួនឯងបានដែរ។ រុក្ខជាតិក៏ដូចកុមារតូចៗដែរ គឺអាលូតលាស់បានដោយសារបរិយាកាសដែលនៅជុំវិញខ្លួនដែលជួយផ្គត់ផ្គង់ដល់អាយុជិវិតរបស់គេ ដូចជាខ្យល់ កាំរស្មីពន្លឺព្រះអាទិត្យ និងចំណីអាហារ។ អំណោយពីធម្មជាតិទាំងនេះដែលផ្គត់ផ្គង់ដល់អស់អ្នកណាដែលទុកចិត្តដល់ទ្រង់ដែរ។ ព្រះអង្គជាៈ“ពន្លឺដ៏អស់កល្បជានិច្ច” របស់គេ..អេសាយ ៦០:១៩ “ជាព្រះអាទិត្យ និងជាខែល”..ទមនុកតំកើង៤៨:១១។ “ព្រះដូចជាទឹកសន្សើមដល់រាស្ដ្ររបស់ទ្រង់”..ហូសេ ១៤:៥។ “ទ្រង់នឹងយាងមក ដូចជាទឹកភ្លៀងមកលើវាលស្មៅដែលបានច្រូតរំលីងហើយ”..ទំនុកតំកើង៧២:៦។ “ព្រះអង្គជា“ទឹកមានជីវិត” ជា “នំប៉័ងរបស់ព្រះវរបិតា” ដែលយាងចុះមកអំពីស្ថានសួគ៌ដែលប្រទានជីវិតដល់មនុស្សលោក”..យ៉ូហាន៦:៣៣។ ដោយសារអំណោយដែលមិនអាចប្រៀបប្រដូចបាននៃព្រះរាជបុត្រារបស់ទ្រង់ព្រះវរបិតាបានគ្របដណ្ដប់ពិភពលោកទាំងមូលដោយបរិយាកាសនៃព្រះគុណរបស់ទ្រង់ ដូចជាខ្យល់ដែលហ៊ុំព័ទ្ធជុំវិញពិភពចក្រវាឡដូច្នេះដែរ។ អស់អ្នកណាដែលព្រមស្រូបយកនូវខ្យល់ដង្ហើមជីវិតនោះនឹងរស់នៅហើយលូតលាស់ហើយពេញរូបរាងជាបុរស និងស្ដ្រីនៅក្នុងព្រះយេស៊ូគ្រិស្ទ។ SCK 77.2

    បុប្ផាដែលបែរទៅរកព្រះអាទិត្យ ដើម្បីឲ្យកាំរស្មីដ៏ត្រចះត្រចង់នោះជួយលំអរសោភ័ណ្ឌភាពយ៉ាងណានោះ យើងក៏ដូច្នេះដែរ គឺយើងត្រូវបែរទៅរកព្រះអាទិត្យនៃសេចក្ដីសុចរិត ដើម្បីឲ្យពន្លឺឋានសួគ៍បញ្ចាំងមកលើរូបយើង នឹងញ៉ាំងឲ្យអត្តចរិករបស់យើងបានរីកចំរើនឡើងឆ្ពោះទៅរកលក្ខណៈដូចជាព្រះគ្រិស្ទ។ ព្រះយេស៊ូ បានបង្រៀនមេរៀនដូចគ្នានេះដែរ នៅពេលដែលទ្រង់មានព្រះមានបន្ទូលថាៈ “ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំនឹងនៅជាប់នឹងអ្នករាល់គ្នាដែរ”។ ខ្នែងមិនអាចបង្កើតផលផ្លែដោយឯកឯងបានឡើយបើមិនជាប់នឹងគល់ទេនោះ។ “គ្មាននរណាម្នាក់អាចធ្វើអ្វីបានទេលើកលែងតែនៅជាប់នឹងខ្ញុំ..ត្បិតបើដាច់ចេញពីខ្ញុំអ្នករាល់គ្នាមិនអាចធ្វើអ្វីបានទេ”..យ៉ូហាន១៥:៤.៥។“អ្នករាល់គ្នាត្រូវពឹងផ្អែកលើព្រះគ្រិស្ទដើម្បីឲ្យបានរស់នៅក្នុងជីវិតមួយ ដែលបរិសុទ្ធក៏ដូចជាខ្នែងដែលពឹងផ្អែកលើគល់ដើម្បីលូតលាស់ និងផ្ដល់ផលដូច្នោះដែរ”។ បើឃ្លាតឆ្ងាយពីទ្រង់នោះអ្នកពុំមានជិវិតឡើយ។ បើនៅជាប់នឹងទ្រង់អ្នកនឹងបានចំរើនលូតលាស់។ បើអ្នកឃ្លាតឆ្ងាយអំពីទ្រង់នោះអ្នកនឹងស្វិតស្រពោនគ្មានផ្លែផ្កាឡើយ។ អ្នកនឹងបានដូចដើមឈើដែលដុះតាមមាត់ទឹកដូច្នោះដែរ។SCK 78.1

    — មានមនុស្សជាច្រើយល់ថាគេត្រូវការកិច្ចការខ្លះដោយខ្លួនគេផ្ទាល់(ដោយមិនត្រូវការព្រះជាម្ចាស់)។ គេបានជឿទុកចិត្តលើព្រះគ្រិស្ទដែលអត់ទោសបាប ក៏ប៉ុន្តែឥឡូវគេបែរជាស្វះស្វែងរកការរស់នៅឲ្យបានត្រឹមត្រូវប្រពៃដោយសារភាពប្រឹងប្រែងរបស់ខ្លួនផ្ទាល់។ ការព្យាយាមបែបនេះមិនអាចសម្រេចឡើយ។ ព្រះយេស៊ូមានបន្ទូលថាៈ “បើគ្មានខ្ញុំអ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ”។ ការលូតលាស់នៅក្នុងព្រះគុណ..សេចក្ដីអំណរ និងផលព្រះគ្រិស្ទ។ គឺដោយសារការរួមសម្ព័ន្ធរបស់យើងជាមួយទ្រង់ជារៀងរាល់ថ្ងៃ..នៅជាប់នឹងទ្រង់គ្រប់ពេលវេលាហើយនោះដែលអាចឲ្យយើងបានរីកចំរើននៅក្នុងព្រះគុណរបស់ទ្រង់។ ព្រះអង្គមិនត្រឹមតែជាអ្នកចាប់ផ្ដើមប៉ុណ្ណោះទេ គឺថែមទាំងជាអ្នកបង្គ្រប់ជំនឿរបស់យើងផង។ ព្រះគ្រិស្ទជាដើមកំណើត និងជាទីបញ្ចប់ជារៀងដរាប។ ព្រះអង្គគង់ជាមួយយើងមិនត្រឹមតែជាដើមកំណើតនិងទីបញ្ចប់នៃជីវិតប៉ុណ្ណោះទេ គឺគ្រប់ទាំងជំហានរបស់យើងក្នុងផ្លូវជីវិត។ លោកដាវីដមានប្រសសន៍ថាៈ “ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជាដរាប ហើយដោយសារព្រះអង្គគង់នៅស្ដាំនៃទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ”..ទំនុកតំកើង ១៦:៨។ តើលោកអ្នកដែលសួរថាៈ តើធ្វើដូចម្ដេចទើបខ្ញុំអាចនៅជាប់ជាមួយព្រះគ្រិស្ទបាន? ចំលើយគឺអ្នកត្រូវប្រព្រឹត្តឲ្យដូចពេលដែលអ្នកទើបទទួលយកទ្រង់ជាលើកដំបូង។ “ដូច្នេះអ្នករាល់គ្នាបានទទួលយកព្រះគ្រិស្ទជាម្ចាស់បែបយ៉ាងណា នោះចូរដើរតាមទ្រង់តាមបែបនោះចុះ”..កុលុស២:៦។“មនុស្សសុចរិតនឹងរស់នៅដោយអាងលើសេចក្ដីជំនឿ”..ហេព្រី១០:៣៨។អ្នកប្រគល់ខ្លួនអ្នកទាំងស្រុងទៅឯទ្រង់ដើម្បីបំរើនិងគោរពតាមទ្រង់ហើយអ្នកព្រមទទួលទ្រង់ជាព្រះអង្គសង្គ្រោះ។ អ្នកមិនអាចលាងបាបដោយខ្លួនឯងផ្ទាល់បានទេ ឬក៏មិនអាចផ្លាស់ប្ដូរចិត្តដោយខ្លូនឯងបានដែរក៏ប៉ុន្តែ បើអ្នកប្រគល់រូបអ្នកដល់ព្រះជាម្ចាស់នោះ អ្នកនឹងជឿថាដោយសារព្រះគុណរបស់ព្រះយេស៊ូគ្រិស្ទ ព្រះជាម្ចាស់នឹងជួយសម្រេចនូវកិច្ចការទាំងអស់សម្រាប់រូបអ្នក។ ដោយសារសេចក្ដីជំនឿអ្នកកា្លយទៅជាកម្មសិទ្ធរបស់ព្រះគ្រិស្ទ ហើយដោយសារសេចក្ដីជំនឿនេះអ្នកនឹងលូតលាស់ក្នុងទ្រង់ដោយថ្វាយដល់ទ្រង់ និងទទួលព្រះពរអំពីទ្រង់វិញដែរ។ អ្នកត្រូវតែប្រគល់អ្វីៗទាំងអស់ ទាំងចិត្តរបស់អ្នក បំណងរបស់អ្នក ការងាររបស់អ្នក ព្រមទាំងប្រគល់ខ្លួនរបស់អ្នកដល់ទ្រង់ដើម្បីគោរពប្រណិបត្តន៍អស់ទាំងសេចក្ដីដែលព្រះតម្រូវ ហើយអ្នកត្រូវទទួលយកអ្វីៗទាំងអស់ដូចជាព្រះគ្រិស្ទ និងព្រះពរបរិបូណ៍ដើម្បីឲ្យបានជាប់ក្នុងចិត្តអ្នកជាថាមពលរបស់អ្នក ជាសេចក្ដីសុចរិតរបស់អ្នកជាអ្នកដែលជួយសង្គ្រោះដ៏អស់កល្បរបស់អ្នក ដើម្បីផ្ដល់អំណាចឲ្យអ្នកគោរពតាម។ SCK 79.1

    ចូរអ្នកសម្អាតខ្លួនឲ្យបានបរិសុទ្ធចំពោះព្រះ នៅវេលាព្រឹកជាមួយការងារមួយមុនដំបូង គេបង្អស់របស់អ្នក។ អ្នកត្រូវអធិស្ថានយ៉ាងដូច្នេះថាៈ “ឱ! ព្រះជាម្ចាស់អើយ សូមទ្រង់ទទួលយកព្រះទូលបង្គំជារបស់ទ្រង់ពេញទីចុះ”។ ទូលបង្គំនឹងដាក់គំរោងផែងការទាំងឡាយទ្រង់។ សូមទ្រង់ចាត់ទូលបង្គំថ្ងៃនេះឲ្យបំពេញកិច្ចការថ្វាយទ្រង់។ សូមទ្រង់គង់ជាមួយទូលបង្គំហើយឲ្យរាល់ការងាររបស់ទូលបង្គំបានគាប់ព្រះហឫទ័យរបស់ទ្រង់។ នេះជាកិច្ចការប្រចាំថ្ងៃ។ រៀងរាល់ព្រឹកចូរអ្នកញែកខ្លួនឲ្យបានបរិសុទ្ធសម្រាប់ព្រះឲ្យបានថ្ងៃនោះចុះ។ ចូរដាក់ថ្វាយទ្រង់រាល់ផែនការរបស់អ្នកចំពោះទ្រង់ ប្រយោជន៍ឲ្យទ្រង់បង្ហាញផ្លូវដល់អ្នកថា តើគួរធ្វើអ្វីតទៅទៀតឬ ក៏ត្រូវឈប់ត្រឹមហ្នឹង។ ដូច្នេះហើយពីមួយថ្ងៃទៅមួយថ្ងៃ អ្នកថ្វាយខ្លួនជិវិតរបស់អ្នកទៅក្នុងព្រះហស្ដទ្រង់ហើយពេលនោះ ជីវិតអ្នកនឹងយកពុម្ភគំរូតាមព្រះជន្មរបស់ ព្រះគ្រិស្ទយ៉ាងដូច្នោះដែរ។ SCK 80.1

    ជីវិតក្នុងព្រះគ្រិស្ទជាជីវិតដែលពោរពេញទៅដោយការសំរាក។ ទោះជាមិនមានការសប្បាយហួសហេតុ ក៏គង់មានសេចក្ដីទំនុកចិត្តដ៏សុខសាន្ដមួយនៅជាប់ជានិច្ចដែរ។ សេចក្ដីសង្ឃឹមមិនមិននៅក្នុងអ្នក ប៉ុន្តែឋិតក្នុងព្រះគ្រិស្ទ។ ភាពកំសោយរបស់អ្នកត្រូវបានផ្សារភ្ជាប់ទៅនឹងថាមពលរបស់ទ្រង់..ភាពល្ងង់ខ្លៅរបស់អ្នកទៅនឹងប្រាជ្ញាញាណរបស់ទ្រង់..ភាពទន់ខ្សោយរបស់អ្នកទៅនឹងអំណាចទ្រាំទ្ររបស់ទ្រង់។ ដូច្នេះអ្នកមិនត្រូវមើលមកខ្លួនឯង ហើយក៏មិនត្រូវអនុញ្ញាតិឲ្យគំនិតទៅនឹងអត្ត(Self)គឺខ្លួនរបស់អ្នកផ្ទាល់ឡើយ គឺត្រូវសម្លឹងមើលទៅឯព្រះគ្រិស្ទ។ សូមឲ្យគំនិតរបស់អ្នកបាននៅនឹងសេចក្ដីស្រលាញ់របស់ទ្រង់ ហើយនឹងនៅជាប់នឹងសោភ័ណភាព និងភាពគ្រប់លក្ខណ៍នៃអត្តចរិករបស់ទ្រង់។ គោលដៅនៃការផ្ដោតព្រលឹងនោះគឺ ព្រះគ្រិស្ទដែលប្រកបដោយការលះបង់អង្គព្រះអង្គ..ព្រះគ្រិស្ទនៅក្នុងសេចក្ដីស្រលាញ់ដ៏គ្មានពីរ។ គឺមានតែស្រលាញ់ដល់ទ្រង់យកតម្រាប់តាមទ្រង់ ពឹងផ្អែកទាំងស្រុងលើទ្រង់ប៉ុណ្ណោះដែលអាចនាំឲ្យអ្នកបំផ្លាស់ប្រែបានដូចទ្រង់។ SCK 81.1

    ព្រះគ្រិស្ទយេស៊ូមានបន្ទូលថាៈ “ចូរនៅជាប់នឹងខ្ញុំ”។ ព្រះបន្ទូលនេះដូចជាបង្ហាញមតិមួយក្នុងការសំរាក ស្ថេរភាព និងការទុកចិត្ត។ ម្ដងទៀតព្រះអង្គបានអំពាវហៅយើងថាៈ “ចូរមកឯខ្ញុំ..ខ្ញុំនឹងឲ្យអ្នកឈប់សំរាក”..ម៉ាថាយ ១១:២៨។សំនៀងនៃពួកអ្នកលើកទំនុកតំកើងក៏បានបញ្ចេញដូចគ្នានេះដែរថាៈ “ចូរសំរាកក្នុងទ្រង់ហើយចូររង់ចាំទ្រង់ដោយសេចក្ដីអំណត់ចុះ”..ទំនុកតំកើង៣៧:៧។ លោកហោរាអាសាយបានផ្ដល់សេចក្ដីសន្យានេះថាៈ “ឯងរាល់គ្នានឹងមានកម្លាំងដោយនៅស្ងៀមហើយមានសេចក្ដីទុកចិត្ត”..អេសាយ ៣០:១៥។ សេចក្ដីសំរាកនេះមិនមាននៅក្នុងភាពអសកម្មទេ ដោយព្រោះថាក្នុងសេចក្ដីដង្ហោយហៅរបស់ទ្រង់ នោះសេចក្ដីសន្យានៃការសំរាក ត្រូវបានផ្សារភ្ជាប់ទៅនឹងការងារដូចជាព្រះបន្ទូលត្រង់ម៉ាថាយ ១១:២៩ចែងថាៈ “ចូរទទួលយកនឹមខ្ញុំ នោះអ្នកនឹងបានការសំរាក” ។ចិត្តមួយដែលនៅជាប់ជាមួយព្រះគ្រិស្ទដ៏ពេញលេញនោះ នឹងបានទទួលយ៉ាងច្រើនហើយសកម្មក្នុងការងារថ្វាយទ្រង់ផង។SCK 81.2

    ពេលណាចិត្តគំនិតគិតតែអាត្មាខ្លួនឯង នោះវានឹងងាកចេញពីព្រះគ្រិស្ទដែល ជាប្រភពនៃថាមពល និងជីវិត។ សាតាំងដែលប្រឹងប្រែងជាប់ជានិច្ចដើម្បីប្រមូលទាំងគំនិតដែលបែកចេញពីអង្គសង្គ្រោះ ហើយក៏រារាំងការរួមសម្ព័ន្ធនៃព្រលឹងរបស់យើងនឹងព្រះគ្រិស្ទ។ បញ្ហាផងទាំងឡាយដូចជាការសប្បាយក្នុងផ្លូវលោកិយ ការខ្វល់ខ្វាយនឹងជីវិត ការច្របូកច្របល់ទ័លគំនិត សេចក្ដីទុក្ខព្រួយ កំហុសរបស់អ្នកដទៃ កំហុសរបស់អ្នកផ្ទាល់ និងការមិនស្អាតស្អំ ទោះជាភាគខ្លះឬទាំងស្រុងនោះឲ្យវានាំ ឲ្យគំនិតរបស់យើងមានការងាករេ។ ចូរអ្នកប្រយ័ត្នក្រែងមានការនាំទៅក្នុងផ្លូវខុសដោយលកឧបាយរបស់សាតាំង។ ក៏គង់មានមនុស្សជាច្រើនដែលមានមនសិកា ហើយមានចំនង់ចិត្តរស់នៅសំរាប់ព្រះត្រូវសាតាំងនាំឲ្យធ្លាក់ទៅក្នុងកំហុស និងភាពកំសោយរបស់វវាហើយដោយការបំបែកចេញអំពីព្រះគ្រិស្ទនោះវាសង្ឃឹមថាទទួលបានជោគជ័យ។ យើងមិនគប្បីដាក់ខ្លួនឯងនៅចំកណ្ដាលហើយទំយើខ្លួននិងការតក់ក្រហល់និងការភ័យខ្លាច ចំពោះថាតើយើងបានទទួលសង្គ្រោះឬយ៉ាងណានោះ។ ការទាំងនេះនាំឲ្យព្រលឹងឃ្លាតចេញ ពីប្រភពថាមពល។ ចូរអ្នកប្ដេជ្ញានឹងរក្សាព្រលឹងរបស់អ្នកចំពោះព្រះហើយជឿទុកចិត្តលើទ្រង់ចុះ។ ចូរអ្នកលើកការមន្ទិលសង្ស័យចេញឲ្យឆ្ងាយ ហើយក៏បណ្ដេញសេចក្ដីភ័យខ្លាចចោលចេញ ហើយចូរតាមបន្ទរតាមសាវ័កប៉ុលថាៈ “..ខ្ញុំរស់នៅមិនមែនជាខ្ញុំទៀតគឺជាព្រះគ្រិស្ទទ្រង់រស់ខ្ញុំវិញហើយ ខ្ញុំដែលរស់ក្នុងសាច់ឈាមឥឡូវនេះ គឺរស់ដោយសេចក្ដីជំនឿជឿដល់ព្រះរាជបុត្រានៃព្រះដែលទ្រង់ស្រលាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ”..កាឡាទី ២:២០។ចូរសំរាកក្នុងព្រះជាម្ចាស់ ទ្រង់អាចនឹងរក្សាអ្វីដែលអ្នកបានថ្វាយដល់ទ្រង់ផង។ បើសិនអ្នកថ្វាយខ្លួនអ្នកទៅក្នុងព្រះហស្ថទ្រង់ នោះទ្រង់នឹងលើកអ្នកឡើងលើសជាងអ្នកដែលឈ្នះតាមរយៈព្រះដែលបានស្រលាញ់អ្នក។SCK 82.1

    ពេលដែលព្រះគ្រិស្ទបានយោនយកកំណើតជាមនុស្ស ពេលនោះទ្រង់បានភ្ជាប់ភាពមនុស្សជាតិទៅនឹងទ្រង់ដោយសារចំណងនៃសេចក្ដីស្រលាញ់ ដែលមិនមានអំណាចណាមួយ អាចនឹងបំបែកបំបាក់បានឡើយ ក្រៅអំពីបំណងហឫទ័យជ្រើសរើសរបស់ទ្រង់តែប៉ុណ្ណោះ។ សាតាំងនឹងបន្តការអុចអាលញុះញង់ដើម្បីបំបែកបំបាក់ ចំណងនេះក្នុងគោលបំណងរបស់វាបំបែកបំបាក់យើងចេញពីព្រះគ្រិស្ទ។ គឺដោយហេតុដូច្នេះហើយ បានជាយើងត្រូវឃ្លាំមើល ពុះពារអធិស្ថានដើម្បីកុំឲ្យមានអ្វីមកអូសទាញយើង ឲ្យជ្រើសរើសយកម្ចាស់ថ្មីទៀត ព្រោះអីយើងមានសេរីភាពបរិបូណ៍ក្នុងការនេះ។ ចូរយើងផ្ដោតចក្ខុរបស់យើងទាំងគូ ឆ្ពោះតំរង់ទៅឯព្រះគ្រិស្ទនោះទ្រង់នឹងថែរក្សាយើង។ យើងនឹងបានសេចក្ដីសុខសាន្តបើយើងស្វែងរកទ្រង់។ គ្មានអ្វីអាចនឹងញែកយើងចេញពីពញរះហស្ថទ្រង់បានឡើយ។ ដោយសម្លឹងរំពឹងទៅទ្រង់ជាប់ជានិច្ចនោះយើងនឹង បានផ្លាស់ប្រែទៅតាមរូបអង្គទ្រង់ពីសិរីល្អមួយទៅ សិរីល្អមួយទៀតដោយសារព្រះអរម្ចាស់ដ៏ជាម្ចាស់ដ៏ជាព្រះវិញ្ញាណ..កូរិនថូស២ ៣:១៨។ SCK 82.2

    ពួកសាវ័ករបស់ព្រះ កាលពូសម័យមុន មានលក្ខណៈដូចជាព្រះអង្គសង្គ្រោះ។ ពេលដែលគេបានឮព្រះបន្ទូលរបស់ព្រះយេស៊ូគ្រិស្ទ នោះគេត្រូវការទ្រង់នឹងទទួលយកទ្រង់។ គេស្វែងរកទ្រង់ បានរកឃើញទ្រង់ហើយក៏សម្រេចចិត្តដើរតាមទ្រង់ភ្លាម។ គេបាននៅជាប់នឹងទ្រង់ដូចជាសិស្សនិងគ្រូ ហើយក៏បានទទួលការបង្ហាត់បង្រៀនផ្ទាល់ អំពីទ្រង់ដូចជាសិស្សនឹងគ្រូ ហើយក៏បានទទួលការបង្ហាត់បង្រៀនផ្ទាល់ អំពីទ្រង់ជារៀងរាល់ថ្ងៃគឺជាសេចក្ដីបង្រៀនអំពីសច្ចៈធម៌ដ៏បរិសុទ្ធ។ គេគោរពប្រណិបត្តន៍ទ្រង់ ដូចជាអ្នកបំរើនិងនាយចៅហ្វាយរបស់ខ្លួនដើម្បីក្រេបជញ្ជក់យកករណីកិច្ចរបស់គេ។ ពួកសាវ័កទាំងនោះជាមនុស្ស “ហើយមានចិត្តដូចយើងអញ្ចឹងដែរ”..យ៉ាកុប ៥:១៧។ គេក៏មានការប្រយុទ្ធពុះពារនឹងអំពើបាបដូចជាយើងមានអញ្ចឹងដែរ ហើយគេក៏ត្រូវការព្រះគុណដដែលនេះប្រយោជន៍ឲ្យបានរស់ក្នុងជីវិតមួយដ៏បរិសុទ្ធដែរ។ SCK 83.1

    សូម្បីយ៉ូហានដែលជាសាវ័កសំណព្វចិត្តរបស់ព្រះ ជាអ្នកដែលមានភាពដូចជាព្រះជាងគេបំផុតនោះក៏ដោយ ក៏គាត់មិនមានអត្តចរិកដែលពោរពេញដោយសេចក្ដីស្រលាញ់នោះពីកំណើតមកដែរ។ លោកមិនមែនគ្រាន់តែជាមនុស្សម្នាក់ដែលមានអំនួត និងមហិច្ឆតារកកិត្តិយសប៉ុណ្ណោះទេប៉ុន្តែគាត់ជាអ្នកមិនសូវពិចារណាវែងឆ្ងាយ ហើយឆេវឆាវមានចិត្តចង់តបវិញ កាលណាមានការប៉ះទង្គិចដល់គាត់។ ប៉ុន្តែនៅពេលដែលលក្ខណៈបរិសុទ្ធនៃព្រះបានបើកសំដែងដល់គាត់ នោះគាត់បានមើលឃើញភាពខ្វះខាតរបស់គាត់ ហើយក៏បន្ទាបខ្លួន ដោយស្គាល់ទ្រង់។ កម្លាំង និងការអត់ធ្មត់ អំណាចនិងភាពទន់ភ្លន់ ភាពប្រសើរឧត្តម និងភាពសំឡូតដែលគាត់បានឃើញក្នុងជិវិតប្រចាំថ្ងៃ នៃព្រះរាជបុត្រានៃព្រះបានចាក់បំពេញក្នុងព្រលឹងរបស់គាត់បានចុះចូលនឹងព្រះគ្រិស្ទ ដរាបទាល់តែគាត់មើល មិនឃើញទៀតនូវអត្តទត្ថភាព គឺភាពផ្ទាល់ខ្លួន ព្រោះគាត់មានសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ ចិត្តដែលប្រកបដោយការតូចចិត្ត មហិច្ឆតា កំហឹងទាំងអំបាលម៉ាន ក៏បានថយចុះចូលតាមពុម្ភគំរូនៃព្រះគ្រិស្ទជាម្ចាស់។ ឥទ្ធិពលដែលបង្កើតឡើងថ្មីដោយព្រះ វិញ្ញាណបរិសុទ្ធបានធ្វើឲ្យចិត្តរបស់គាត់ជាថ្មីឡើងវិញ។ អំណាចនៃសេចក្ដីស្រលាញ់របស់ព្រះគ្រិស្ទបានចារឹកនូវការផ្លាស់ប្រែអត្តចរិក។ នេះហើយគឺជាលទ្ធិផលដ៏ពិតនៃការរួមសម្ព័ន្ធនឹងព្រះគ្រិស្ទ។ កាលណាព្រះគ្រិស្ទគង់សណ្ឋិតនៅក្នុងចិត្ត សភាពទាំងស្រុងក៏ត្រូវផ្លាស់ប្រែ។ ព្រះវិញ្ញាណនៃព្រះគ្រិស្ទ សេចក្ដីស្រលាញ់របស់ទ្រង់បានធ្វើ ឲ្យចិត្តផុសផុល គ្រប់គ្រងលើព្រលឹង និងទាញគំនិតចំណង់ឲ្យបានមកឯព្រះនៃនគរឋានសួគ៍។SCK 83.2

    នៅពេលដែលព្រះគ្រិស្ទបានយាងត្រលប់ទៅកាន់នគរឋានសួគ៍វិញពួកសាវ័កទ្រង់នៅតែមានអារម្មណ៍ថាព្រះគ្រិស្ទនៅមានវត្តមាននៅនឹងពួកគេនៅឡើយ។ នោះគឺជាវត្តមានផ្ទាល់ដែលពោរពេញដោយសេចក្ដីស្រលាញ់ និងពន្លឺ។ SCK 84.1

    ព្រះយេស៊ូគ្រិស្ទជាព្រះអង្គសង្គ្រោះដែលបានដើរជាមួយពួកគេ សាសង និងអធិស្ថានជាមួយពួកគេ មានព្រះបន្ទូលជាមួយសចក្ដីសង្ឃឹម បានជួយកំសាន្ដចិត្តគេ។ ក្នុងខណៈដែលទ្រង់កំពុងមានព្រះបន្ទូលអំពីដំណឹងនៃសចក្ដីសុខសាន្តនោះស្រាប់តែទ្រង់ត្រូវបានលើកឡើងទៅឯនគរឋានសួគ៍ ប៉ុន្តែពួកសាវ័កទាំងឡាយនៅតែឮព្រះសូរសៀងរបស់ទ្រង់មកកាន់គេដដែល នៅពេលដែលពពួកទេវតាបានមកទទួលទ្រង់នៅក្នុងពពក។“ហើយមើលខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារៀងដរាបរហូតដល់ចុងបំផុតនៃកាល”..ម៉ាថាយ ២៨:២០។ ទ្រង់បានយាងត្រឡប់ទៅកាន់នគរស្ថានសួគ៍វិញទាំងរូបសណ្ឋានជាមនុស្ស។ ពួកគេបានដឹងយ៉ាងច្បាស់ថាព្រះដែលជាមិត្តសំលាញ់ និងជាព្រះអង្គសង្គ្រោះរបស់គេ គង់នៅខាងមុខបល្ល័ង្គនៃព្រះ ហើយទ្រង់នៅតែមានព្រះទ័យទន់សណ្ដោសឥតប្រែប្រួលឡើយ..ទ្រង់នៅតែចូលរួមប្រកបជា មួយមនុស្សជាតិដែលមានទុក្ខវេទនា។ ទ្រង់បានលើកបង្ហាញចំពោះព្រះវរបិតានូវគុណសម្បត្តិនៃលោហិតដ៏ថ្លៃថ្លា ស្នាមរបួសនៅដៃនិងជើងព្រះអង្គជាភ័ស្ដុតាងនៃថ្ងៃដែលទ្រង់បានចេញដល់មនុស្ស ដែលទ្រង់បានប្រោសលោះ។ ពួកគេបានដឹងយ៉ាងច្បាស់ថាទ្រង់យាងទៅកាន់នគរឋានសួគ៍ គឺដើម្បីរៀបចំកន្លែងទុកសម្រាប់ពួកគេរាល់គ្នា ហើយថាទ្រង់នឹងយាងត្រលប់មកវិញ មកទទួលយកគេទៅនៅជាមួយទ្រង់ផង។SCK 84.2

    ពេលដែលគេបានជួបប្រជុំគ្នាបន្ទាប់ពីទ្រង់បានយាងផុតទៅ នោះគេបានថ្វាយរាល់សេចក្ដីទូលសូមអំពីព្រះវរបិតាក្នុងនាមព្រះយេស៊ូគ្រិស្ទ។ គេបានឱនក្រាបដោយសេចក្ដីស្ញែងខ្លាចនឹងយ៉ាងឱឡារិកក្នុងសេចក្ដីអធិស្ឋាន ដោយបន្ទរឡើងនូវសេចក្ដីធានារ៉ាប់រងរបស់ទ្រង់ថាៈ “..អ្វីៗដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតាដោយនូវឈ្មោះខ្ញុំនោះខ្ញុំ នឹងប្រទានឲ្យ។ តាំងពីដើមមកអ្នករាល់គ្នាមិនបានសូមអ្វីដោយនូវឈ្មោះខ្ញុំទេ ឥឡូវសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យអំណរអ្នករាល់គ្នាបានពោរពេញពិត”..យ៉ូហាន ១៦:២៣.២៤។ គេបានលើកដៃដោយសេចក្ដីជំនឿឡើងដោយអំណាចទាំង ប្រកាសតតាំងថាៈ “ត្បិតព្រះគ្រិស្ទដែលទ្រង់បានសុគតនោះ ទ្រង់បានមានព្រះជន្មរស់ ឡើងវិញហើយ ទ្រង់គង់នៅខាងស្ដាំព្រះហស្ថនៃព្រះវរបិតាផង ដែលទ្រង់ជាអ្នកអង្វរករឲ្យយើងរាល់គ្នា”..រ៉ូម ៨:៣៤។ប៉ង់តាកូសបាននាំវត្តមាននៃព្រះដ៏ជួយដោះទុក្ខដែលព្រះគ្រិស្ទមានព្រះបន្ទូលអំពីពួកទាំងនោះថា“ទ្រង់គង់ជាមួយក៏នឹងសណ្ឋិតនៅក្នុងពួកគេរាល់គ្នាដែរ” រួចទ្រង់មានព្រះបន្ទូលបន្តថា“ដែលខ្ញុំទៅនេះនឹងមានប្រយោជន៍ដល់អ្នករាល់គ្នាវិញត្បិតបើខ្ញុំមិនទៅទេនោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរតែបើខ្ញុំទៅនោះខ្ញុំនឹងចាត់ទ្រង់មក”..យ៉ូហាន១៤:១៧..១៦:៧។ដូច្នេះតាមរយៈព្រះវិញ្ញាណបរិសុទ្ធព្រះគ្រិស្ទនឹងគង់សណ្ឋិតជានិច្ចនឹងរាស្ដ្ររបស់ទ្រង់។ឯការរួមប្រាស្រ័យជាមួយទ្រង់នោះរឹតតែមានភាពជិតស្និទ្ធជាងកាលដែលទ្រង់គង់នៅជាមួយនឹងគេផង។ពន្លឺនិងសេចក្ដីស្រលាញ់និងអំណាចនៃព្រះគ្រិស្ទដែលគង់សណ្ឋិតនៅខាងក្នុងបានភ្លឺចិញ្ចែងតាមរយៈអ្នករាល់គ្នាដែលបញ្ចាំងឲ្យអដស់អ្នកណាដែលបានឃើញនោះក៏មាន“សេចក្ដីអស្ចារ្យដោយដឹងថាពួកមនុស្សទាំងនោះធ្លាប់បានរស់នៅជាមួយព្រះយេស៊ូគ្រិស្ទ”..កិច្ចការ៤:១៣។SCK 85.1

    អ្វីដែលព្រះគ្រិស្ទចង់ឲ្យសិស្សរបស់ទ្រង់ធ្វើនៅជាន់នោះក៏ទ្រង់ចង់ឲ្យយើងរាល់គ្នាជារាស្ដ្ររបស់ទ្រង់ធ្វើនៅសម័យបច្ចុប្បន្ននេះដែរ។នៅក្នុងសេចក្ដីអធិស្ឋានចុងក្រោយបង្អស់ជាមួយនឹងសិស្សផ្ទាល់របស់ទ្រង់មួយក្រុមតូចដែលនៅជុំវិញទ្រង់នោះទ្រង់មានបន្ទូលថាៈ“ដែលខ្ញុំអធិស្ឋាននេះគឺមិនមែនសម្រាប់តែអ្នកទាំងនេះទេក៏ប៉ុន្តែសម្រាប់អស់អ្នកណាដែលមានជំនឿដល់ខ្ញុំតាមរយៈពាក្យរបស់អ្នកទាំងនេះដែរ”..យ៉ូហាន១៧:២០។SCK 86.1

    ព្រះយេស៊ូបានអធិស្ឋានឲ្យយើងរាល់គ្នាហើយទ្រង់ចង់ឲ្យយើងរាល់គ្នាហើយទ្រង់ចង់ឲ្យយើងបាននៅជាមួយទ្រង់នោះទ្រង់ជាព្រះដែលគង់នៅជាមួយព្រះវរបិតាក្ដី។នេះជាការរួបរួមប្រកបដ៏អស្ចារ្យមែន! ព្រះអង្គសង្គ្រោះមានព្រះបន្ទូលទៅកាន់ទ្រង់ថាៈ“ព្រះរាជបុត្រាមិនអាចធ្វើអ្វីដោយអង្គទ្រង់បានទេ..ព្រះវរបិតាដែលគង់នៅក្នុងខ្ញុំនោះទ្រង់សម្រេចការទាំងអស់”..យ៉ូហាន៥:១៩..១៤:១០។ដូច្នេះបើព្រះគ្រិស្ទទ្រង់គង់សណ្ឋិតជាមួយចិត្តយើងរាល់គ្នាឲ្យមានចំណង់ចង់ធ្វើការក្នុងយើង“ដ្បិតគឺជាព្រះហើយដែលបណ្ដាលចិត្តអ្នករាល់គ្នាឲ្យមានចំណង់ចង់ធ្វើហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ទ្រង់ដែរ”..ភីលីព២:១៣។“យើងនឹងធ្វើការដូចជាទ្រង់នឹងនៅជាប់ជាមួយទ្រង់ដូចដែលព្រះវិញ្ញាណតែមួយដែលបានបើកសំដែងមក។ដោយស្រលាញ់ទ្រង់និងនៅជាប់ជាមួយទ្រង់នោះយើងនឹងបានរីកចំរើនឡើងគ្រប់ការទាំងអស់ក្នុងទ្រង់ដែលទ្រង់ជាសិរសាគឺជាព្រះគ្រិស្ទយេស៊ូ”..អាភេសូ៤:១៥។SCK 86.2