Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ទេពកោសល្យ--TALENTS
    សមត្ថភាពរបស់លោកអាល់ប៊ឺត

    យោងតាមរបាយការណ៍របស់លោកគ្រូ អាល់ប៊ឺតជាសិស្សម្នាក់ដែលរៀនខ្សោយ។ គេមានគំនិតយឺត មិនចុះចូលក្នុងសង្គម ដែលតែងតែមានការមមើរទាំងថ្ងៃ។ គេនាំឲ្យសិស្សដទៃទៀតខូចតាម។ ការដ៏ប្រពៃបំផុតក្នុងដំណោះស្រាយក្នុងរឿងនេះមានតែដក អាល់ប៊ឺតចេញពីសាលាភ្លាមឥតបង្អង់។SCK 96.1

    ថ្វីត្បិតតែមានរបាយការណ៏អាក្រក់ពីសាលាយ៉ាងនោះក៏ដោយ ក៏យុវជនអាល់ប៊ឺតយើងនៅតែបន្តការសិក្សានៅសាលានោះដដែល មិនតែប៉ុណ្ណោះសោយគេបានបញ្ចប់ការសិក្សា ហើយបន្តការសិក្សាបន្តនៅឯវិទ្យាល័យ ហើយថែមទាំងផ្ដើមការងារមួយដែលប្រកបដោយជោគជ័យក្នុងឋានៈជាអ្នកវិទ្យាសាស្ដ្រទៀតផង។ ជាច្រើនឆ្នាំក្រោយមក មន្ត្រីដំណឹងល្អម្នាក់បានសរសេរសំបុត្រមួយច្បាប់ទោកាន់ក្រុមអ្នកប្រាជ្ញកំពូលនៅក្នុងពិភពលោក ដោយលោកសុំឲ្យក្រុមនិមួយៗរាយបញ្ជីឈ្មោះអ្នកប្រាជ្ញកំពូលទាំង១៤នាក់។ នៅពេលដែលគេផ្ញើរបញ្ជីមកវិញគេមានការចម្លែកក្នុងចិត្តជាខ្លាំងដោយនឹកឆ្ងល់ថា តើអាល់ប៊ឺតមួយណា? គេឃើញមានឈ្មោះមួយដែលមាននៅលើបញ្ជីទាំង១៤នោះ គឺលោកអាល់ប៊ឺត..គឺលោកអាល់ប៊ឺតដដែលនោះដែលបានពិពណ៌នាខាងដើមថា ជាច្រើនឆ្នាំមុនជាសិស្សរៀនខ្សោយ ហើយច្រអូស។SCK 96.2

    ព្រះបានប្រទានឲ្យអាល់ប៊ឺតនូវទេពកោសល្យមួយដ៏អស្ចារ្យ។ ព្រះជាម្ចាស់ប្រទានសមត្ថភាពផ្សេងៗដល់មនុស្សរាល់រូប។ សូមអានទំព័រដែលចង្អុលបង្ហាញនៅទំព័រទី៩៤ ដើម្បីមើលឃើញថាតើព្រះឲ្យតម្លៃយ៉ាងណាចំពោះទេពកោសល្យពិសេសរបស់លោកអ្នក។SCK 96.3

    — តើលោកអ្នកបានដឹងឬទេអំពីទេពកោសល្យពិសេសរបស់លោកអ្នក?SCK 96.4

    — ប្រសិនបើអ្នកប្រើប្រាស់ទេពកោសល្យរបស់អ្នកនោះតើអ្នកអាចញ៉ាំង ឲ្យពិភពលោកនេះខុសប្លែកយ៉ាងណា?

    SCK 96.5

    សូមពិចារណាៈSCK 97.1

    រាយបញ្ជីអ្វីដែលអ្នកចូលចិត្តធ្វើ រួចគូសចំណាំការដែលអ្នករំពឹងថានឹងធ្វើបានល្អបណ្ដាច់។

    SCK 97.2

    សូមអានបន្ថែមទៀតនៅៈ SCK 97.3

    — ម៉ាថាយ ២៥:១៤.៣០SCK 97.4

    — រ៉ូម ១២:៦.៨SCK 97.5

    — កូរិនថូស១ ៣:៥.៩SCK 97.6

    Larger font
    Smaller font
    Copy
    Print
    Contents