Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូក ១១—សិទ្ធិនៃសេចក្ដីអធិស្ឋាន

    The Privilege of Prayer

    ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងរាល់គ្នាតាមរយៈធម្មជាតិ និងការបើកសម្ដែង និងតាមរយៈទិព្វញាណ និងដោយឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ប៉ុន្តែការទាំងនេះមិនទាន់គ្រាប់គ្រាន់នៅឡើយទេ គឺយើងត្រូវការសម្ដែងទឹកចិត្តរបស់យើងទៅទ្រង់ផងដែរ។ ដើម្បីឲ្យមានជីវិតមួយដែលប្រកបដោយព្រះវីញ្ញាណនិងថាមពល យើងត្រូវតែមានការទាក់ទងដ៏ពិតប្រាកដជាមួយព្រះវរបិតានៃនគរស្ឋានសួគ៍។អារម្មណ៍របស់យើងផ្ដោតទៅលើទ្រង់ នឹងនាំឲ្យយើងផ្ចង់គិតចំពោះការងាររបស់ទ្រង់ សេចក្ដីមេត្តសណ្ដោស និងព្រះពររបស់ទ្រង់ តែការនេះបើតាមន័យល្អិតល្អន់គឺមិនមែនជាការរួមសម្ព័ន្ធនឹងព្រះនៅឡើយទេ។ ដើម្បីឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ យើងត្រូវតែថ្លែងទូលទ្រង់នូវបញ្ហាដែលទាក់ទងនឹងជីវិតដ៏ពិតប្រាកដរបស់យើង។SCK 106.1

    សេចក្ដីអធិស្ឋានគឺជាការបើកចំហរផ្លូវចិត្ត ទៅឯព្រះជាម្ចាស់ក៏ដូចជាទៅកាន់មិត្តសម្លាញ់ម្នាក់ដូច្នោះដែរ។ គឺមិនមែនធ្វើដោយចាំបាច់ដើម្បីឲ្យព្រះជាម្ចាស់ទត ឃើញថាយើងជាអ្វីនោះទេ ក៏ប៉ុន្តែគឺសម្រាប់យើងទទួលព្រះជាម្ចាស់។ សេចក្ដីអធិស្ឋាន គឺមិមែននាំព្រះចុះមកឯយើងនោះទេ ផ្ទុយទៅវិញគឺនាំយើងឡើងនាំទៅជួបព្រះជាម្ចាស់។ កាលដែលព្រះយេស៊ូគង់នៅលើផែនដីនៅឡើយនោះ ទ្រង់បានបង្ហាត់បង្រៀនពួកសាវ័ករបស់ទ្រង់ឲ្យចេះអធិស្ឋាន។ ទ្រង់ណែនាំឲ្យគេចេះបង្ហាញសេចក្ដីត្រូវការប្រចាំថ្ងៃរបស់គេទៅឯព្រះជាម្ចាស់ ហើយប្រគល់អស់ការកង្វល់របស់គេទាំងប៉ុន្មានដល់ទ្រង់ដែរ។ ព្រះទ្រង់បានសន្យាថានឹងផ្ទៀងព្រះកាណ៌ស្ដាប់សេចក្ដីអធិស្ឋានរបស់គេ។ សេចក្ដីសន្យានោះក៏មានចំពោះយើងនាបច្ចុប្បន្ននេះដែរ។ ព្រះយេស៊ូអង្គទ្រង់ផ្ទាល់ ក៏ទ្រង់អធិស្ឋានជានិច្ចជាកាលដែរ នៅពេលដែលទ្រង់គង់នៅក្នុងចំនោមហ្វូងមនុស្ស។ ព្រះអង្គសង្គ្រោះនៃយើងបានចូលរួមក្នុងសេចក្ដីត្រូវការ និងភាពកំសោយរបស់យើង ដោយហេតុដូច្នោះហើយបានជាទ្រង់ក្លាយជា អ្នកផ្គត់ផ្គង់ អ្នកអង្វរករ ជាអ្នកសូមសំណូមពរអំពីព្រះវរបតានៃទ្រង់ នូវថាមពលគ្រប់ពេលវេលា ប្រយោជន៍ឲ្យទ្រង់អាចប្រឈមនឹងការងារ និងការលំបាកវេទនា។ ទ្រង់ជាគំរូដល់យើងក្នុងគ្រប់កិច្ចការទាំងអស់។ ព្រះអង្គគឺជាបងប្អូនស្ងួនភ្ងាររបស់យើងនៅក្នុងវិការភាពរបស់យើង..ព្រះអង្គត្រូវទទួលការល្បួងល្បងដូចជាយើងរាល់គ្នាដែរ ប៉ុន្តែនៅក្នុងសភាពជាមនុស្សគ្មានបាបទើបលក្ខណៈធម្មជាតិរបស់ទ្រង់អាចងាកចេញពីអំពើទុច្ចរិតបាន។ ទ្រង់ទ្រាំទ្រការតស៊ូស្វិតស្វាញ និងទារុណកម្មដល់ព្រលឹងនៅក្នុងពិភពដែលពោរពេញដោយអំពើបាប។ លក្ខណៈមនុស្សជាតិរបស់ទ្រង់បានធ្វើឲ្យសេចក្ដីអធិស្ឋានក្លាយជាការចាំបាច់ និងជាអភ័យឯកសិទ្ធ។ ទ្រង់បានទទួលនូវការលួងលោម និងអំនររីករាយនៅក្នុងការរួមសម្ព័ន្ធជាមួយព្រះវរបិតាទ្រង់។ ហើយប្រសិនបើព្រះអង្គសង្គ្រោះនៃបាបជនទាំងឡាយ ជាបុត្រានៃអរម្ចាស់ទ្រង់ត្រូវការសេចក្ដីអធិស្ថានទៅហើយនោះ ចុះទំរាំយើងជាមនុស្សទន់ខ្សោយដែលជាកម្មវត្ថុនៃសេចក្ដីស្លាប់នោះតើយើងត្រូវការសេចក្ដីអធិស្ឋាននេះអំបាលម៉ានទៅទៀត? ព្រះវរបិតានៃស្ថាបសួគ៍រង់ចាំជានិច្ចនឹងប្រទានឲ្យដល់យើងនូវព្រះពរដបរិបូណ៍។ គឺជាសិទ្ធសេរីភាពរបស់យើងនឹងក្រេបយកទឹកពីប្រភពនៃសេចក្ដីស្រលាញ់ដែលគ្មានព្រំដែនតាមសេចក្ដីប៉ងប្រាថ្នា។ គួរឲ្យអស្ចារ្យណាស់! ទោះជាយើងអធិស្ឋានប៉ុនណាក៏ព្រះជាម្ចាស់បំរុងជាស្រេច និងពេញព្រះទ័យផ្ទៀងព្រះកាណ៌ស្ដាប់នូវសេចក្ដីអធិស្ឋានSCK 106.2

    ដ៏ស្មោះអពីរាស្ដ្រដ៏ស្រគត់ស្រគំរបស់ព្រះអង្គ ក៏ប៉ុន្តែយើងបែរជាមានការស្ទាក់ស្ទើរយ៉ាងខ្លាំង នឹងទទួលថ្វាយទ្រង់ នូវការប៉ងប្រាថ្នារបស់យើងទៅវិញ។ តើពពួកទេវតានៃនគរស្ឋានសួគ៍យល់យ៉ាងណាចំពោះមនុស្សជាតិដ៏ទន់ខ្សោយ ដែលត្រូវពើបប្រទះនឹងការល្បួងល្បងបែរជាអធិស្ឋានតែបន្តិចបន្តួចនិងមានជំនឿខ្សត់ខ្សោយទៅវិញ នៅពេលដែលព្រះហឫទ័យនៃព្រះជាម្ចាស់ ដែលពោរពេញទៅដោយសេចក្ដីស្រលាញ់ដ៏គ្មានព្រំដែនអាណិតអាសូរចំពោះរូបគេ ហើដែលបំរុងជាស្រេចនឹងប្រទានឲ្យគេជាជាង អ្វីដែគេប្រាថ្នាសុំ ឬយល់បានទៅទៀត។ ចុះហេតុអ្វីបានជាគេអធិស្ឋានតែបន្តិចបន្តួចដោយសារជំនឿដ៏ស្ដួចស្ដើងវិញ? ពពួកទេវតាស្រលាញ់ពេញចិត្តនឹងថ្វាយបង្គំទ្រង់និងនៅក្បែរទ្រង់។ ពពួកទេវតាទាំងនោះយល់ថាការជាប់នឹងព្រះជាម្ចាស់ដោយអំណររីករាយជាទីបំផុតរបស់ពួកគេ ក៏ប៉ុន្តែរាស្ដ្ររបស់ព្រះដែលនៅលើផែនដីនេះដែលត្រូវការ យ៉ាងខ្លាំងនូវជំនួយអំពីព្រះជាម្ចាស់ បែរជាសុខចិត្តដើរដោយគ្មានពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះវត្តមាននៃព្រះអរម្ចាស់ទៅវិញ។SCK 107.1

    ស្រមោលអន្ធការរបស់អារក្សសាតាំង បានស្រោបបិទបាំងអស់អ្នកដែលធ្វេសប្រហែសក្នុងការអធិស្ឋាន។ សម្លេងខ្សឹបខ្សៀវនៃភាពអមិត្តរបស់អារក្សបានអុជអាលចិត្តគេឲ្យធ្វើបាប ហើយការទាំងនេះកើតឡើង ពីព្រោះតែគេមិនបានប្រើសិទ្ធដែលព្រះបានប្រទានឲ្យគេក្នុងការដែលកំណត់ជួបព្រះដើម្បីអធិស្ឋាន។ តើមូលហេតុអ្វីបានជាកូនស្ងួនភ្ងាររបស់ព្រះជាម្ចាស់មានការរារែកនឹងអធិស្ឋាន បើការអធិស្ឋាននោះជាកូនសោរនៅក្នុងកណ្ដាប់ដៃនៃអ្នកដែលមានសេចក្ដីជំនឿ ដើម្បីនឹងបើកទ្វារឃ្លាំងនៃស្ថានសួគ៍ដែលជាប្រភពមិនចេះរីងស្ងួត ដែលផ្ទុកនូវសព្វានុភាព? បើគ្មានការអធិស្ឋានដោយខ្ជាប់ខ្ជួនទេ ហើយបើគ្មានការឃ្លាំមើលដោយមានការប្រុងប្រយ័ត្នទេនោះយើងនឹងស្ថិតនៅក្នុងភាពគ្រោះថ្នាក់់ និងការធ្វេសប្រហែសដែលកើនឡើងជាលំដាប់និងការងាករេចេញពីផ្លូវត្រូវ។ បច្ចាមិត្ររបស់យើងស្វះស្វែងឥតឈប់ឈរដើម្បីរារាំងផ្លូវរបស់យើងដែលនាំទៅកាន់ទីសន្ដោសប្រោស។ បើយើងមិនបានអធិស្ឋានសុំ និងមានជំនឿដ៏ស្មោះអស់ពីចិត្តទេនោះ យើងមិនអាចទទួលនូវព្រះគុណនិងអំណាចដើម្បីទប់ទល់នឹងការល្បួងល្បងនោះបានឡើយ។ SCK 108.1

    មានល្ខ័ណមួយចំនួនដែលយើងអាចរំពឹងថាបានព្រះជាម្ចាស់នឹងផ្ទៀងព្រះកាណ៌ស្ដាប់ និងឆ្លើយតបនឹងការអធិស្ឋានរបស់យើង។ លក្ខ័ណមួយក្នុងចំណោមលក្ខ័ណទាំងនោះគឺយើងត្រូវយល់ដឹងអំពីសេចក្ដីត្រូវការអំពីសេចក្ដីជំនួយរបស់ទ្រង់។ ព្រះអង្គបានសន្យាថា “អញនឹងចាក់បង្ហូរទឹកទៅដល់អ្នកដែលស្រេក ហើយផ្ដល់ទឹកដ៏ជោរជន់ទៅកាន់ទីស្ងួតហែង”..អេសាយ៤៤:៣។ អស់អ្នកណាដែលស្រេកឃ្លានចំពោះសេចក្ដីបរិសុទ្ធត្រឹមត្រូវ ហើយដែប្រាថ្នាដើរតាមព្រះជាម្ចាស់អាចដឹងប្រាកដថាព្រះជាម្ចាស់នឹងបំពេញសេចក្ដីត្រូវការរបស់គេ។ ចិត្តត្រូវតែបើកចំហរទទួលយកឥទ្ធិពល នៃព្រះវិញ្ញាណបរិសុទ្ធ ពុំនោះសោតទេយើងមិនអាចទទួលនូវព្រះពររបស់ព្រះជាម្ចាស់បានឡើយ។SCK 108.2

    សេចក្ដីត្រូវការដ៏ធំធេងរបស់យើងបានជជែកតវ៉ា និងអង្វរករដ៏ប៉ិនប្រសព្វឲ្យយើង។ ប៉ុន្តែយើងត្រូវតែស្វះស្វែងរកព្រះជាម្ចាស់ ដើម្បីទ្រង់ជួយសម្រេចការនេះសម្រាប់យើង។ ទ្រង់មានព្រះបន្ទូលថាៈ “ចូរសូមនោះអ្នកនឹងទទួលបាន”..ម៉ាថាយ៧:៧។ “ឯព្រះអង្គមិនដែលបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់តែមួយនោះមកជំនួសយើងរាល់គ្នា នោះតើមានទំនាក់ទំនងអ្វីឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើងជាមួយនឹងព្រះបុត្រាទ្រង់នោះផង”..រ៉ូម ៨:៣២។ SCK 109.1

    ប្រសិនបើយើងស្គាល់អំពើទុច្ចរិតដែលស្ថិតនៅក្នុងចិត្តរបស់យើង..ប្រសិនបើយើងប្រកាន់ខ្ជាប់ទៅនឹងអំពើបាបដែលយើងស្គាល់ នោះព្រះជាម្ចាស់ពិតជាពុំឮសេចក្ដីអធិស្ឋានរបស់យើងឡើយ។ ក៏ប៉ុន្តែការអធិស្ឋានរបស់អ្នកដែលមានវិប្បដិសារីគឺព្រលឹងដែលស្គាល់កំហុស នោះព្រះជាម្ចាស់តែងទទួលជានិច្ច។ នៅពេលដែលអំពើខុសឆ្គងទាំងប៉ុន្មានបានកែត្រឹមត្រូវឡើងវិញនោះ យើងត្រូវជឿជាក់ថាព្រះជាម្ចាស់នឹងឆ្លើយតបទៅនឹងការទូលសូមរបស់យើង។ គុណសម្បត្តិនិងអំពើល្អរបស់យើងនឹងមិនដែលឲ្យយើងទទួលអនុគ្រោះអំពីព្រះជាម្ចាស់ឡើយ គឺមានតែគុណសម្បត្តិនៃព្រះយេស៊ូគ្រិស្ទប៉ុណ្ណោះដែលនឹងជួយសង្គ្រោះយើងបាន។ ព្រះលោហិតរបស់ទ្រង់នឹងលាងជំរះយើងឲ្យស្អាតពីអំពើបាប ប៉ុន្តែយើងមានការមួយដែរគឺយើងត្រូវធ្វើតាមព្រះហឫទ័យនៃព្រះជាម្ចាស់ដែលជាលក្ខ័ណនៃការទទួលយល់ព្រមអំពីព្រះជាម្ចាស់។SCK 109.2

    មានកត្តាមួយទៀតដែលមានប្រសិទ្ធិភាពបំផុតក្នុងការអធិស្ឋាននោះគឺសេចក្ដីជំនឿលើព្រះជាម្ចាស់។ អ្នកណាដែលមកឯព្រះជាម្ចាស់ត្រូវតែជឿថាទ្រង់គឺជាព្រះដ៏ពិត ហើយជឿជាក់ថាទ្រង់គឺជាម្ចាស់អំណោយចំពោះអ្នកឯណាដែលស្វះស្វែងរកទ្រង់ដោយអស់ពីចិត្ត..ហេព្រី១១:៦។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័ករបស់ទ្រង់ថាៈ “វត្ថុអ្វីដែលអ្នកត្រូវការ នៅពេលដែលអ្នកអធិស្ឋាន ចូរជឿជាក់ថាអ្នកនឹងទទួលវត្ថុនោះ ហើយអ្នកនឹងទទួលជាប្រាកដមែន”..ម៉ាកុស ១១:២៤។ តើយើងយល់តាមដូចជាព្រះបន្ទូលរបស់ទ្រង់នេះដែរឬទេ?SCK 109.3

    — ការធានារ៉ាប់រងរបស់ព្រះ នោះធំទូលាយនិងគ្មានព្រំដែនកំណត់ឡើយ ហើយព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងសេចក្ដីសន្យារបស់ទ្រង់ដែរ។ នៅពេលដែលយើងពុំបានទទួលនូវវត្ថុដែលយើងសូម នៅពេលដែលយើងអធិស្ឋានសូមនោះយើងនៅតែជឿជាក់ថាព្រះជាម្ចាស់បានឮ ហើយទ្រង់នឹងឆ្លើយតមនឹងការអធិស្ឋានរបស់យើង។ ដោយសារើងរមែងតែមានការខុសឆ្គងហើយមើលមិនឃើញវែងឆ្ងាយនោះទើបមានពេលខ្លះយើងទទួលសូមវត្ថុដែលមិនមែនជាព្រះពររបស់យើង តែព្រះវរបិតានៃនគរស្ថានសួគ៍ ដែលប្រកបដោយសេចក្ដីស្រលាញ់ ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់យើងដោយប្រទានឲ្យយើងនូវវត្ថុអ្វីដែលល្អបំផុតសម្រាប់យើង។ អ្វីៗដែលយើងប្រាថ្នាចង់បាន ប្រសិនបើជាមានការបំភ្លឺពីព្រះជាម្ចាស់ នោះយើងនឹងអាចមើលឃើញលក្ខណៈដ៏ពិតប្រាកដនៃវត្ថុទាំងនោះ។ នៅពេលដែលការអធិស្ឋានរបស់យើងហាក់ដូចជាគ្មានចម្លើយឆ្លើយតបយើងត្រូវតែប្រកាន់ខ្ជាប់ទៅនឹងពាក្យសន្យាព្រោះថាពេលវេលាសម្រាប់ឆ្លើយតប នោះពិតជានឹងមកដល់ហើយយើងនឹងបានទទួលព្រះពរដែលយើងត្រូវការជាទីបំផុត។ ការអះអាងថា ការអធិស្ឋានតែងតែបានទទួលនូវចម្លើយតបតាមសំណូមពររបស់យើងដូច្នេះឬដូច្នោះឬវត្ថុពិសេសដែលយើងប្រាថ្នាចង់បានគឺជាការសន្មតប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រង់មានទិព្វញាណហួសពីការដែលមនុស្សបំភ័ន្តទ្រង់បាន ហើយទ្រង់ល្អជាទីបំផុត ហួសពីសេចក្ដីកំណាញ់លាក់ទុកនូវអ្វីៗដែលល្អសម្រាប់អ្នកដែលដើរដោយផ្លូវសុចរិត។ ដូច្នេះចូរកុំភ័យខ្លាចនឹងជឿទុកចិត្តលើទ្រង់ ទោះបីជាអ្នកពុំបានឃើញការឆ្លើយតបភ្លាមៗទៅនឹងការអធិស្ឋានរបស់អ្នក។ ចូរទុកចិត្តលើពាក្យសន្យា ដ៏ប្រាកដរបស់ទ្រង់..“ចូរសូមនោះអ្នកនឹងបានទទួល” ។SCK 109.4

    ប្រសិនបើយើងរក្សាទុកនូវការសង្ស័យ ឬការភ័យខ្លាច ឬក៏ព្យាយាមដោះស្រាយនូវអ្វីៗដែលយើងមិនអាចឃើញច្បាស់លាស់ មុននឹងយើងមានសេចក្ដីជំនឿដល់ព្រះ នោះភាពសមុគស្មាញ និងការទ័លគំនិតតែងកើតមានឡើងជាមិនខាន។SCK 110.1

    ប៉ុន្តែបើយើងចូលមកឯព្រះដោយភាពតែលតោល និងដោយគ្មានទីពឹងពំនាក់ ដោយដាក់ខ្លួនយ៉ាងសុភាព និងដោយមានជំនឿទុកចិត្ត ហើយទូលថ្វាយនូវអ្វីៗដែលយើងចង់បានដល់ព្រះ ដែលទ្រង់ប្រកបដោយប្រាជ្ញាញាណដ៏គ្មានទីកំណត់ ដែលទ្រង់ទតឃើញរបស់សព្វសារពើនៅក្នុងលោក ហើយនិងគ្រប់គ្រងលើរបស់សព្វសារពើដោ យនូវព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់ នោះទ្រង់អាចនឹងផ្ទៀងព្រះកាណ៌ស្ដាប់នូវសេចក្ដីដង្ហោយទូលសូមរបស់យើង ហើយទ្រង់នឹងប្រទានពន្លឺបំភ្លឺនៅក្នុងចិត្តរបស់យើង។ ការអធិស្ឋានដ៏ស្មោះត្រង់បាននាំយើងចូលមកភ្ជាប់នឹងព្រះហឫទ័យនៃព្រះអរម្ចាស់។ ទោះបីយើងមិនមានភ័ស្ដុតាងកត់សម្គាល់ ក៏ព្រះទ្រង់តែងតែឱនព្រះភ័ក្រទ្រង់មកមើលយើងដោយព្រះទ័យមេត្តានិងស្រលាញ់ដែរ។ យើងប្រហែលជាមិនបានទ្រង់ពាល់ដោយផ្ទាល់មែន តែព្រះហស្ថរបស់ទ្រង់ស្ថិតនៅលើយើងដោយក្ដីស្រលាញ់ និងភាពស្រទន់ និងមេត្តាអាសូរ។SCK 110.2

    នៅពេលយើងមកសុំសេចក្ដីមេត្តាករុណា ពីព្រះពរអំពីព្រះជាម្ចាស់នោះ យើងត្រូវតែមានវិញ្ញាននៃសេចក្ដីស្រលាញ់ និងការអត់ទោសនៅក្នុងចិត្តរបស់យើង។ តើឲ្យយើងអធិស្ឋានថាៈ “សូមអត់ទោសសេចក្ដីកំហុសរបស់ខ្ញុំ ដូចជាយើងខ្ញុំបានអត់ ទោសដល់អ្នកដែលធ្វើខុសនឹងយើងដែរ” តែយើងបែរជាផ្ដេកផ្ដួលទៅតាមវិញ្ញាណដែលគ្មានការសន្ដោសអត់ទោសទៅវិញ..ម៉ាថាយ ៦:១២។ ប្រសិនបើយើងសង្ឃឹមថាព្រះនឹងឮ ការអធិស្ឋានរបស់យើង នោះយើងត្រូវអត់ទោសដល់អ្នកដទៃឲ្យអ្នកដទៃក្នុងសណ្ឋាន និងទំហំដែលយើងសង្ឃឹមថាព្រះជាម្ចាស់នឹងអត់ឱនទោសឲ្យដល់យើងដូច្នោះដែរ។SCK 111.1

    ការព្យាយាមក្នុងការអធិស្ឋាន គឺជាកំណត់ល័ក្ខ័ណមួយដើម្បីបានទទួលនូវចម្លើយតប។ យើងត្រូវតែអធិស្ឋានប្រសិនបើយើងចង់រីកចំរើនទៅនឹងសេចក្ដីជំនឿ និងការអនុវត្តន៍។ “យើងត្រូវតែកាន់ខ្ជាប់នូវការអធិស្ឋាន”..រ៉ូម១២:១២ ត្រូវតែ “ព្យាយាមក្នុងសេចក្ដីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្ដីនោះឯង ដោយពាក្យអរព្រះគុណ”..កូលុស ៤:២។ សាវ័កពេត្រុសដាស់តឿនអ្នកជំនឿទាំងប៉ុន្មានថាៈ “ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ”..ពេត្រុស១ ៤:៧។ ចំណែកសាវ័កប៉ុលណែនាំថា “នៅក្នុងគ្របកិច្ចការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងអង្វករ ទាំងដោយពាក្យអរព្រះគុណដល់ព្រះ ចូរថ្វាយគ្រប់ទាំងសំណូមពររបស់អ្នក ទៅឯព្រះជាម្ចាស់”..ភីលីព ៤:៦។ ចំណែកយូដាសនិយាយថាៈ ក៏ប៉ុន្តែអ្នករាល់គ្នាជាស្ងួនភ្ងារអើយ ចូរអធិស្ឋានដោយនូវព្រះវិញ្ញាណបរិសុទ្ធ ចូរថែរក្សាខ្លួនរបស់អ្នក នៅក្នុងសេចក្ដីស្រលាញ់នៃព្រះជាម្ចាស់..យូដាស ខ២០.២១។ ការអធិស្ឋានឥតឈប់ឈរ គឺជាសម្ព័ន្ធដ៏ជិតស្និទ្ធមួយនៃមនុស្សលោកនឹងព្រះជាម្ចាស់ ដើម្បីឲ្យជីវិតពីព្រះបានហូរមកក្នុងជីវិតយើងរាល់គ្នា ហើយចេញអំពីនោះវិញជាភាពស្អាតស្អំ បរិសុទ្ធឥតខ្ចោះ ហើយហូរត្រលប់ទៅឯព្រះជាម្ចាស់វិញ។SCK 111.2

    ការខ្ជាប់ខ្ជួនក្នុងការអធិស្ឋានជាការចាំបាច់បំផុតក្នុងការអធិស្ឋាន ដូច្នោះចូរកុំឲ្យមានអ្វីមករារាំងអ្នកឡើយ។ ចូរព្យាយាមគ្របទាំងផ្លូវដើម្បីរក្សាទំនាក់ទំនងរវាងព្រះយេស៊ូនិងព្រះវិញ្ញាណរបស់ខ្លួនយើង ឲ្យបានឋិតឋេរគង់វង្ស។ ចូរស្វែងរកឱកាសពិសិដ្ឋចូលរួមក្នុងការអធិស្ឋានដែលរៀបចំឡើងជាទំលាប់។ អ្នកណាដែលស្វះស្វែងរកការរួមសម្ព័ន្ធជិតស្និទ្ធនឹងព្រះ ពិតជាមានមុខនៅក្នុងការប្រជុំអធិស្ឋាន (Prayer meeting)បំពេញកាតាព្វកិច្ចរបស់គេដោយសេចក្ដីស្វាមីភក្រ និងយកចិត្តទុកដាក់..មានចិត្តពុះពោរចង់លទ្ធផលចំរើនពីការងារដែលគេបានធ្វើ។ គេនឹងធ្វើឲ្យរីកចំរើនឡើង នូវគ្រប់អស់ទាំងឱកាសពិសេសដោយប្រគល់ខ្លួនរបស់គេទៅទីកន្លែងណាដែលគេអាចទទួលនូវកាំរស្មីអំពីស្ឋានសួគ៍។ SCK 112.1

    យើងត្រូវអធិស្ឋាននៅក្នុងរង្វង់គ្រួសារ ហើយលើសអ្វីៗទាំងអស់ យើងមិនត្រូវភ្លេចការអធិស្ឋានដោយសម្ងាត់ឡើយ ព្រោះនេះហើយជាអាយុជីវិតនៃព្រលឹងវិញ្ញាណរបស់យើង។ ព្រលឹងវិញ្ញាណរបស់យើងមិនអាចរីកចំរើនបានល្អដោយគ្មានការអធិស្ឋានឡើយ។ ការអធិស្ឋាននៅក្នុងគ្រួសារ ឬនៅទីសាធារណៈគឺមិនទាន់គ្របគ្រាប់នៅឡើយទេ។ នៅឯទីកន្លែងស្ងាត់កំបាំងពីគេ ចូរយើងបើកចំហរព្រលឹងវិញ្ញាណរបស់យើងនៅចំពោះព្រះនេត្រនៃព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលឮនូវការអធិស្ឋានដ៏សម្ងាត់នោះពុំមានត្រចៀកណាំដែលចង់ឮសំណូមពរដ៏ទទូចទាំងនេះដែលជាបន្ទុកឡើយ។ នៅក្នុងការអធិស្ឋានសម្ងាត់ព្រលឹងរបស់យើងទំនេរពីឥទ្ធិពលនៅជុំវិញខ្លួនរួចចេញ ពីក្ដីរំជើបរំជួលក្នុងអារម្មណ៍។ ដោយស្ងប់ស្ងាត់តែប្រកបដោយចិត្តក្លៀវក្លា ការអធិស្ឋាននោះនឹងបានឮដល់ព្រះជាម្ចាស់។ អ្នកដែលទ្រង់ឃើញក្នុងទីអាថ៌កំបាំង នឹងបានទទួលឥទ្ធិពលដ៏ផ្អែមល្ហែម និងពិនិត្យនៅជាប់នឹងទ្រង់ ដែលព្រះកាណ៌របស់ទ្រង់បើកចំហរផ្ទៀង ស្ដាប់ការអធិស្ឋានណាដែលចេញមកអំពីចិត្តដ៏ពិតប្រាកដ។ ដោយសេចក្ដីជំនឿដោយស្ងៀមស្ងាត់ និងសាមញ្ញព្រលឹងរបស់អ្នកឋិតក្នុងសម្ព័ន្ធភាពជាមួយព្រះជាម្ចាស់ ហើយប្រមែប្រមូល កាំរស្មីព្រះជា ម្ចាស់មកចំរើនកម្លាំង និងប្រកាន់ជំហរមាំមួនក្នុងការប្រយុទ្ធជាមួយអារក្សសាតាំង។ ព្រះជាម្ចាស់គឺជាបន្ទាយនៃឋាមពលដ៏រឹងមាំរបស់យើង។SCK 112.2

    សូមអធិស្ឋាននៅក្នុងបន្ទប់តូចរបស់អ្នក នៅពេលចេញទៅធ្វើការជាប្រចាំថ្ងៃ សូមលើកទឹកចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់។ អីណុកដើរជាមួយព្រះដោយធ្វើរបៀបនេះ។ ការអធិស្ឋានស្ងៀមស្ងាត់ទាំងនេះបង្ហើរឡើងដូចជាគ្រឿងក្រអូបដ៏មានតម្លៃនៅចំពោះបល្ល័ងនៃព្រះគុណ។ អារក្សសាតាំងមិនអាចមានជ័យជំនះទៅលើអ្នកដែលមានចិត្តស្ថិតនៅជាប់នឹងព្រះជាម្ចាស់ឡើយ។ SCK 113.1

    ពេលគ្មានវេលាណា ឬទីកន្លែងណាដែលមិនសក្ដសមនឹងថ្វាយនូវសំណូមពរទៅព្រះជាម្ចាស់ឡើយ។ គ្មានអ្វីដែលអាចឃាត់ឃាំងយើងពីការលើកថ្វាយចិត្តរបស់យើងទៅព្រះជាម្ចាស់នៅក្នុងវិញ្ញាណនៃការអធិស្ឋានយ៉ាងស្មោះអស់ពីចិត្តនោះឡើយ។ នៅក្នុងហ្វូងមនុស្ស តាមដងវិថីនៅពេលដែលជាប់ប្រលូកនឹងការងារ។ យើងអាចផ្ញើរនូវសំណូមពរមួទៅព្រះជាម្ចាស់និងទូលសូមទ្រង់នូវមគ្គទេសក៍ក៏ដូចដែលលោកណេហាមាបានធ្វើនៅពេលដែលគាត់ផ្ញើរសំណូមពរចំពោះស្ដេច អាតាសេសឹសដូច្នោះដែរ។ បន្ទប់ដ៏តូចសម្រាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ពិតជាមានទោះយើងនៅកន្លែងណាក៏ដោយ។ យើងត្រូវតែបើកចំហរផ្លូវចិត្តជាដរាប និងយាងព្រះយេស៊ូចុះមកគង់ នៅដូចជាភ្ញៀវកិត្តិយសនៃនគរស្ថាសួគ៍នៅក្នុងវិញ្ញាណរបស់យើង។SCK 113.2

    ទោះបីជាមានបរិយាកាសពោរពេញដោយភាពទុច្ចរិត និងពុករលួយនៅជុំវិញ ខ្លួនយើងយ៉ាងណាក៏ដោយ យើងមិនត្រូវស្រូបយកផ្សែងពុលពីបរិយាកាសនោះឡើយ តែផ្ទុយទៅវិញយើងត្រូវស្រូបយកខ្យល់បរិសុទ្ធនៃស្ថានសួគ៍។ យើងអាចបិទគ្រប់ទ្វារ នៃការស្រមែដែលមិនស្អាតស្អំ និងគំនិតមិនបរិសុទ្ធដោយលើកថ្វាយវិញ្ញាណទៅចំពោះព្រះជាម្ចាស់ តាមរយៈការអធិស្ឋានដ៏ស្មោះត្រង់។ អ្នកណាដែលមានចិត្តបើកចំហចាំទទួលយកសេចក្ដីជំនួយ និងព្រះពរពីព្រះជាម្ចាស់នឹងដើរក្នុងបរិយាកាសដ៏បរិសុទ្ធជាជាង បរិយាកាសផែនដីហើយនឹងមានការរួមសម្ព័ន្ធជាប់ជាប្រចាំជាមួយនឹងស្ថានសួគ៍។SCK 113.3

    យើងត្រូវតែមានទស្សនៈឲ្យបានច្បាស់លាស់អំពីព្រះគ្រិស្ទ និងការយល់ឲ្យ បានធំទូលំទូលាយឡើង នូវតម្លៃនៃសភាពការណ៍ដែលឋិតនៅដ៏អស់កល្ប។ សម្ផស្បនៃភាពបរិសុទ្ធ នឹងបំពេញអស់ទាំងចិត្តនៃកូនស្ងួនភ្ងាររបស់ព្រះជាម្ចាស់ហើយបើអំពើនេះ បានបំពេញសព្វគ្រប់ហើយ យើងគួរតែស្វែងរកនូវការបើកសម្ដែងដ៏បរិសុទ្ធអំពីព្រះនូវគ្រប់របស់នៃនគរស្ឋានសួគ៍។ SCK 113.4

    ចូរឲ្យវិញ្ញាណយើងបានលើកឡើងដើម្បីឲ្យព្រះជាម្ចាស់ប្រទានឲ្យយើងនូវដង្ហើមនៃបរិយាកាសស្ឋានសួគ៍។ យើងអាចរស់នៅយ៉ាងជិតស្និទ្ធទៅនឹងព្រះជាម្ចាស់ទោះជានៅពេលដែលមានបញ្ហាល្បួងល្បងកើតឡើងដោយចៃដន្យក្ដី ក៏ចិត្តរបស់យើងនឹងងាកបែរទៅរកកព្រះជាម្ចាស់ដូចជានៅក្នុងធម្មជាតិដែលបុប្ផាបែរទៅរកព្រះអាទិត្យដូច្នោះដែរ។SCK 114.1

    ចូរលើកថ្វាយគ្រប់ការប្រាថ្នារបស់អ្នក អំណររបស់អ្នក សេចក្ដីទុក្ខសោករបស់អ្នក សេចក្ដីកង្វល់របស់អ្នក និងការភ័យខ្លាចរបស់អ្នកចំពោះព្រះជាម្ចាស់។ យើងនឹងមិនជាបន្ទុកដល់ទ្រង់ឡើយ ហើយទ្រង់ក៏មិនដែលនឿយណាយនឹងយើងដែរ។ ព្រះជាម្ចាស់ដែលរាប់ដឹងនូវសសៃសក់នៅលើក្បាលរបស់អ្នក ពិតជាមិនព្រងើយកន្តើយនឹងបំណង ប្រាថ្នាកូនចៅរបស់ទ្រង់ឡើយ។ “ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តករុណា និងសេចក្ដីអាណិតអាសូរពោរពេញដែរ”..យ៉ាកុប ៥:១១។ ព្រះហឫទ័យនៃសេចក្ដី ស្រលាញ់របស់ទ្រង់រំជួលដោយទុក្ខសោក និងការត្អូញត្អែររបស់យើងអំពីទុក្ខសោក្ខទាំងនោះ។ ចូរថ្វាយទ្រង់នូវគ្រប់អ្វីៗដែលធ្វើឲ្យចិត្តយើងទ័លគំនិត។ គ្មានអ្វីដែលហួសទ្រង់មិនអាចទ្រាំទ្របានឡើយព្រោះព្រះអង្គទ្រទ្រង់ពិភពលោកទាំងមូល។ ទ្រង់គ្រប់គ្រងលើអស់ទាំងបញ្ហាទាំងឡាយនៃលោកសន្និវាសទាំងមូល។ គ្មានអ្វីដែលទាក់ទងទៅនឹងសន្ដិភាពរបស់យើងដែលលាក់កំបាំងដែលទ្រង់យល់មិនបាននោះឡើយ។ គ្មានការស្មុគស្មាញទ័លគំនិតឯណាដែលហួសពីសមត្ថភាពនឹងទ្រង់ដោះស្រាយបានឡើយ។ គ្មានវិនាសកម្មយ៉ាងណាដែលកើតមានដល់កូនចៅដែលតូចបំផុតរបស់ទ្រង់ ការអន្ទះអន្ទែងក្នុងចិត្ត ការរំខានដល់វិញ្ញាណសម្រែកនៃអណរឯណា ឬការអធិស្ឋានដ៏ស្មោះត្រង់ដែលចេញ ពីបបូរមាត់ឯណាដែលព្រះវរបិតានៃនគរស្ថានសួគ៍យើងមិនរមិលមើល ឬដែលទ្រង់មិនយកព្រះទ័យទុកដាក់ ជាបន្ទាន់នោះឡើយ។ “ទ្រង់ព្យាបាលអស់អ្នកណាដែលមានចិត្តសោក សង្រេងបានជាក៏រុំរបួសឲ្យគេផង..ទំនុកតំកើង” ១៤៧:៣។ ទំនាក់ទំនងរវាងព្រះជាម្ចាស់ទៅនឹងមនុស្សនិមួយៗគឺច្បាស់លាស់ និងពេញលេញជាទីបំផុត ហាក់បីដូចជាមានតែអ្នកនោះម្នាក់ហើយគ្មានអ្នកឯណាទៀតសោះ នៅលើលោកិយនេះដែលទ្រង់ត្រូវថែរក្សានឹងប្រទានព្រះរាជបុត្រារបស់ទ្រង់ឲ្យមកសង្គ្រោះ។ព្រះយេស៊ូមានព្រះបន្ទូលថា“អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទទួលអង្វរដល់ព្រះវរបិតាជំនួសអ្នករាល់គ្នានោះទេ ត្បិតព្រះវរបិតាទ្រង់ក៏ស្រលាញ់អ្នករាល់គ្នាដែរ”..យ៉ូហាន១៥:១៦/ ១៦:២៦.២៧។ ការអធិស្ឋាននៅក្នុងព្រះនាមព្រះគ្រិស្ទគឺមិនគ្រាន់តែជាការលើកព្រះនាមទ្រង់នោះនៅគ្រាដំបូង និងទីបញ្ចប់នៃការអធិស្ឋាននោះទេតែយើងត្រូវអធិស្ឋានដោយនូវចិត្ត និងវិញ្ញាណនៃព្រះគ្រិស្ទនៅពេលដែលយើងជឿទុកចិត្តលើព្រះបន្ទូលសន្យារបស់ទ្រង់ ពឹងផ្អែកលើព្រះគុណរបស់ទ្រង់និងធ្វើការរបស់ទ្រង់។ SCK 114.2

    ព្រះជាម្ចាស់មិនមានព្រះបន្ទូលឲ្យយើងនិមួយៗក្លាយទៅជាឥសី ឬសង្ឃនិងលាលែងពីលោកិយដើម្បីថ្វាយខ្លួនក្នុងការគោរពបូជានោះទេ។ ជីវិតរបស់យើងត្រូវតែបានដូចជាជីវិតព្រះគ្រិស្ទ ទោះបីជានៅក្នុងព្រៃភ្នំក្រំថ្ម ឬនៅក្នុងហ្វូងមនុស្ស។ មនុស្សណាដែលមិនធ្វើអ្វីសោះក្រៅពីការអធិស្ឋាន នោះនឹងឈប់អធិស្ឋាននៅពេលដ៏ខ្លីឬ ក៏ការអធិស្ឋានរបស់គេនឹងក្លាយជាទំលាប់។ នៅពេលដែលមនុស្សញែកខ្លួនគេចេញពីជិវិតនៃសង្គមមនុស្ស ចេញឆ្ងាយពីរង្វង់ភារកិច្ចរបស់អ្នកគ្រិស្ទាន និងការទ្រាំទ្រឈើឆ្កាង នៅពេលដែលគេឈប់ធ្វើការយ៉ាងស្មោះត្រង់អស់ពីចិត្តដើម្បីព្រះជាម្ចាស់ដែល ធ្វើការយ៉ាងស្មោះអស់ពីចិត្តសម្រាប់រូបគេ នោះគេបាត់បង់នូវគោលការណ៍ដ៏សំខាន់មៃការអធិស្ឋាន ហើយគេគ្មានទឹកចិត្តដើម្បីធ្វើការបូជាថ្វាយព្រះឡើយ។ ការអធិដ្ឋានរបស់គេទាំងប៉ុន្មាននឹងគ្រាន់តែជាបញ្ហាផ្ទាល់ខ្លួន និងបំរើភាពអាត្មានិយមតែប៉ុណ្ណោះ។ គេមិនអាចអធិស្ឋានសម្រាប់សេចក្ដីត្រូវការរបស់មនុស្សជាតិ ឬការលើកតំកើងឡើងនៃអាណាចក្រនៃព្រះគ្រិស្ទ ហើយគេមិនបានសូមនូវកម្លាំងដែលសម្រាប់ធ្វើការដែរ។SCK 115.1

    យើងទទួលបរាជ័យ នៅពេលដែលយើងធ្វេសប្រហែសនូវសិទ្ធិសម្រាប់រួប រួមដើម្បីចំរើនកម្លាំង និងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការងារបំរើព្រះជាម្ចាស់។ សច្ចៈភាពនៃពញរះបន្ទូលរបស់ទ្រង់ពិតជាបាត់នូវសភាពរស់សវើក និងសារៈសំខាន់នៅក្នុងអារម្មណ៍របស់យើង។ ចិត្តរបស់យើងឈប់ទទួលបានពន្លឺ និងមិនបានលុះតាមឥទ្ធិពលដ៏បរិសុទ្ធ ហើយយើងក៏ធ្លាក់ចុះឱនថយខាងផ្នែកព្រលឹងវិញ្ញាណនៅក្នុងរង្វង់អ្នកគ្រិស្ទាន។ យើងបាត់បង់មនុស្សជាច្រើនដោយការខ្វះខាតនូវការអាណិតអាសូរដល់គ្នាទៅវិញទៅមក។ អ្នកឯណាដែលបង្ខាំងខ្លួនសម្រាប់តែខ្លួនឯង គឺមិនបានបំពេញនូវមុខងារដែលព្រះជាម្ចាស់បានតាក់តែងមកទេ។ ការអប់រំត្រឹមត្រូវនៅក្នុងធម្មជាតិរបស់យើង នូវលក្ខណៈនៃការទាក់ទងគ្នាក្នងសង្គម នាំឲ្យយើងមានចិត្តអាណិតអាសូរដល់អ្នកដទៃ និងជាមធ្យោបាយនៃការចំរើនលូតលាស់និងជាថាមពលសម្រាប់យើងនៅក្នុងការងារនៃព្រះជាម្ចាស់។ SCK 115.2

    ប្រសិនបើអស់អ្នកគ្រិស្ទាននឹងរួបរួមគ្នា និយាយប្រាប់គ្នាទៅវិញទៅមកដោយនូវសេចក្ដីស្រលាញ់នៃព្រះជាម្ចាស់ និងសច្ចភាពដ៏មានតម្លៃនៃការប្រោសលោះនោះចិត្តរបស់គេនឹងបានប្រពៃឡើងហើយគេនឹងកែលម្អដល់គ្នាទៅវិញទៅមកដែរ។ យើងអាចរៀនជារៀងរាល់ថ្ងៃថែមទៀតអំពីព្រះវរបិតានៃស្ថានសួគ៍របស់យើងដើម្បីទទួលនូវការពិសោធន៍ថ្មីៗ នៃព្រះគុណរបស់ព្រះជាម្ចាស់ ហើយយើងមានចំណង់ចង់ថ្លែងអំពីសេចក្ដីស្រលាញ់របស់ទ្រង់។ នៅពេលដែលយើងធ្វើដូច្នេះចិត្តរបស់យើងនឹងបានកក់ក្ដៅ និងប្រកបដោយការលើកទឹកចិត្តយ៉ាងខ្លាំង។ ប្រសិនបើយើងគិតនិងនិយាយ តែអំពីព្រះយេស៊ូកាន់តែខ្លាំងឡើង ប៉ុន្តែនិយាយតែបន្តិចបន្តួចសម្រាប់ខ្លួនយើង នោះយើងកាន់តែទទួលបាននូវវត្តមាននៃព្រះជាម្ចាស់កើនឡើងជាលដាប់។ SCK 116.1

    ប្រសិនបើយើងគិតអំពីព្រះឲ្យបានញឹកញាប់ដូចដែលយើងទទួលនូវភស្ដុតាងនៃការថែរក្សារបស់ទ្រង់ចំពោះយើង នោះយើងគួរតែនឹកដល់ទ្រង់នៅក្នុងចិត្តរបស់យើងជានិច្ច យើងគួរតែមានអំណររីករាយនឹងថ្លែងអំពីទ្រង់ និងសរសើរតំកើងដល់ទ្រង់ជានិច្ចដែរ។ យើងនិយាយអំពីវត្ថុបណ្ដោះអាសន្នពីព្រោះយើងមានការចាប់អារម្មណ៍ទៅលើវត្ថុទាំងនោះ។ យើងនិយាយទៅកាន់មិត្តភ័ក្ររបស់យើងពីព្រោះយើងស្រលាញ់គេ..សេចក្ដីអំណរសប្បាយនិងការទុក្ខព្រួយរបស់ យើងនៅជាប់នឹងគេ។ ប៉ុន្តែមានមូលហេតុដ៏ធំធេងឥតគណនាជាងនេះដែលធ្វើឲ្យយើងស្រលាញ់ព្រះជាម្ចាស់ជាជាងស្រលាញ់មិត្តភ័ក្តនៃលោកិយរបស់យើង។ គឺជាសភាវៈនៃធម្មជាតិនៅក្នុងលោកនេះ ដែលព្រះជាម្ចាស់ជារបស់ទីមួយនៅក្នុងគំនិតរបស់យើង។ យើងនិយាយអំពីសេចក្ដីសប្បុរសរបស់ទ្រង់ ហើយថ្លែងប្រាប់គេអំពីព្រះចេស្ដារបស់ទ្រង់។ អំណោយទានដច្រើនក្រៃលែង ដែលព្រះជាម្ចាស់បានប្រគល់ឲ្យយើង មិនមែនសម្រាប់ឲ្យយើងយកមកបំពេញចិត្តគំនិតនិងសេចក្ដីស្រលាញ់ខ្លួនយើងផ្ទាល់ដែលនាំឲ្យយើងគ្មានអ្វីថ្វាយទៅទ្រង់វិញនោះទេ។ អំណោយទានទាំងនោះគឺជាការរំលឹកដ៏ញឹកញាប់ដល់រូបយើងអំពីព្រះជាម្ចាស់ ហើយបានផ្សារភ្ជាប់យើងទៅនឹងចំណងនៃសេចក្ដីស្រលាញ់ និងការដឹងគុណទៅដល់ព្រះដ៏សប្បុរស។ យើងនៅជិតទីទំនាបបំផុតនៃផែនដី។ ចូរយើងងើយបែរក្រសែចក្ខរបស់យើងសម្លឹងទៅឯទ្វារបើកចំហរ នៃទីបរិសុទ្ធនៅឯនគរស្ថានសួគ៍ ជាទីដែលពន្លឺនៃសិរីល្អរបស់ព្រះជាម្ចាស់ចាំងភ្លឺចិញ្ចែងជះទៅព្រះភ័ក្រនៃព្រះគ្រិស្ទជាម្ចាស់ដែល“អាចជួយសង្គ្រោះយើងសព្វគ្រប់បាន..គឺដល់មនុស្សទាំងអស់ដែលចូលទៅឯព្រះដោយសារទ្រង់”..ហេព្រី ៧:២៥។ SCK 116.2

    យើងត្រូវសរសើរតំកើងទ្រង់ថែមទៀត “ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់បានប្រោសដល់កូនចៅនៃមនុស្សជាតិ”..ទំនុកតំកើង ១០៧:២៥។ការអធិស្ឋានរបស់យើងមិនមែនគ្រាន់តែការអង្វរសុំនិងទទួលប៉ុណ្ណោះទេ។ ចូរយើងកុំគិតតែអំពីសេចក្ដីប្រាថ្នារបស់យើងហើយពុំដែលគិតអំពីផលប្រយោជន៍ដែលយើងបានទទួលនោះ។ យើងមិនអធិស្ឋានឲ្យច្រើនលើសលប់ពេកដោយគ្មានថ្វាយសេចក្ដីអំណរព្រះគុណដល់ព្រះជាម្ចាស់។ យើងជាអ្នកទទួលជានិច្ចនូវសេចក្ដីសន្ដោសប្រោសប្រណីរបស់ព្រះជាម្ចាស់ តែយើងបង្ហាញការដឹងគុណតែបន្តិចបន្តួចប៉ុណ្ណោះ។ យើងសរសើរតម្កើងទ្រង់តែបន្តិចបន្តួច ប៉ុណ្ណាចំពោះអ្វីៗដែលទ្រង់បានធ្វើចំពោះយើង។ SCK 117.1

    ពីបូរាណកាលនៅពេលគេមកជួបជុំគ្នា ដើម្បីធ្វើការងាររបស់ទ្រង់ព្រះយេហូវ៉ាបានណែនាំកូនចៅអ៊ីស្រាអែលថាៈ “ត្រូវឯងរាល់គ្នាបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយឯងនិងពួកគ្រួសារឯងត្រូវអរសប្បាយឡើងដោយព្រោះគ្រប់ទាំងរបស់ដែលឯងលូកទៅចាប់យកទាំងប៉ុន្មាននោះគឺព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានពរដល់ឯងហើយ” ..ចោទិយកថា ១២:៧។ កិច្ចការដែលធ្វើឡើងដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់ ត្រូវតែធ្វើឡើងដោយអំនររីករាយ..ដោយទំនុកសរសើរ តំកើង និងអរព្រះគុណ គឺមិនមែនដោយភាពក្រៀមក្រំ និងទុក្ខព្រួយឡើយ។ SCK 118.1

    ព្រះជាម្ចាស់នៃយើងគឺជាព្រះវរបិតាដែលប្រកបដោយភាពស្រទន់ និងសន្ដោសប្រោសប្រណី។ យើងមិនត្រូវមើលកិច្ចការបម្រើទ្រង់ថាជាការងាប្រកបដោយភាពក្រៀមក្រំនិងនឿយណាយនោះទេ។ យើងគប្បីមានអណរសប្បាយនឹងថ្វាយបង្គំទ្រង់ និងរួមចំណែកក្នុងកិច្ចការថ្វាយទ្រង់។ ព្រះជាម្ចាស់ពិតជានឹងមិនឲ្យរាស្ដ្ររបស់ទ្រង់ដែលទ្រង់ប្រោសប្រទានសេចក្ដីសង្គ្រោះដ៏ធំធេងនោះឲ្យសម្ដែងហាក់ដូចជាទ្រង់ជាចៅហ្វាយដ៏តឹងរ៉ឹងម៉ដ្ឋចត់នោះទេ។ ទ្រង់គឺជាកល្យាណមិត្តរបស់យើងប្រទានព្រះពរកំសាន្តចិត្តយើង បំពេញចិត្តយើងនូវអំណររីករាយនិងសេចក្ដីស្រលាញ់។ ទ្រង់មានព្រះហឫទ័យចង់ឲ្យរាស្ដ្ររបស់ទ្រង់មានការសុខស្រួលក្នុងកិច្ចការរបស់ទ្រង់និងសេចក្ដីអំណររីករាយជាជាងការនឿយលំបាកនៅក្នុងការងាររបស់ទ្រង់ក្នុងជីវិតប្រចាំថ្ងៃ។ ទ្រង់មានព្រះហឫទ័យចង់ឲ្យអ្នកណាដែលចូលមកគោរពបូជាទ្រង់នឹងពាំនាំជាមួយគេនូវអារម្មណ៍ដ៏មានតម្លៃ នៃការថែរក្សានិងសេចក្ដីស្រលាញ់របស់ទ្រង់ដែលគេអាចមានអំណរសប្បាយនៅក្នុងគ្រប់កិច្ចការប្រកបអាជីវកម្មទាំងឡាយក្នុងជីវិតប្រចាំថ្ងៃ និងដើម្បីអាចទទួលព្រះគុណសម្រាប់ដោះស្រាយដោយស្មោះត្រង់នងជឿជាក់នៅក្នុងគ្រប់កិច្ចការទាំងអស់។ យើងត្រូវផ្ចង់គំនិតទៅឯឈើឆ្កាងរបស់ទ្រង់។ ព្រះគ្រិស្ទជាម្ចាស់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺជាកម្មវត្ថុដ៏សំខាន់ក្នុងការសញ្ជឹងគិត ការសន្ទនា និងក្នុងមនោសញ្ចេតនាដ៏រីករាយជាទីបំផុត របស់យើង។ យើងត្រូវតែចងចាំនៅក្នុងអារម្មណ៍របស់យើងគ្រប់ទាំងព្រះពរ ទាំងឡាយដែលយើងបានទទួលអំពីព្រះជាម្ចាស់ ហើយនៅពេលដែលយើងយល់ច្បាស់នូវសេចក្ដីស្រលាញ់ដ៏ធំធេងចំពោះទ្រង់។ យើងគួរតែយល់ព្រមទុកចិត្តលើព្រះហស្ថទ្រង់បានបោះភ្ជាប់ទៅនឹងឈើឆ្កាងដើម្បីរូបយើងរាល់គ្នា។ ការសរសើរតម្កើងអាចនាំព្រលឹងយើងឈានទៅឡើងឯស្ថានសួគ៍។ ពពួកទេវតាគោរពបូជាព្រះជាម្ចាស់នៅឯនគេស្ថានសួគ៍ដោយនូវចម្រៀងនិងតន្ដ្រី..ហើយនៅពេលដែលយើងសម្ដែងអំណរអរព្រះគុណរបស់យើងៗក៏ថ្វាយបង្គំដល់ទ្រង់ដូចជាពពួកទេវតានៃនគរស្ថានសួគ៍នោះដែរ។ អ្នកណាដែលថ្វាយដង្វាយជាសេចក្ដីអរព្រះគុណនោះក៏សរសើរតម្កើងអញដែរ..ទំនុកតម្កើង៥០:២៣។ ចូរយើងដែលប្រកបដោយអំណរកោតខ្លាចចូលមកចំបពោះព្រះដ៏បង្កើតលោកិយដោយក្ដី អំណរព្រះគុណ និងសម្លេងពិរោះរណ្ដំផង..អេសាយ៥២:៣។SCK 118.2

    Larger font
    Smaller font
    Copy
    Print
    Contents