Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូក ១២—តើត្រូវធ្វើយ៉ាងណាចំពោះមន្ទិលសង្ស័យ

    What to do With Doubt

    មានមនុស្សជាច្រើន ជាពិសេសអ្នកដែលមានការពិសោធន៏នៅក្មេងខ្ចីនៅក្នុងជីវិតជាអ្នកគ្រិស្ទាន ដែលមាពេលខ្លះមានបញ្ហានៃចម្ងល់ដែលមិនចេះចប់មិនចេះហើយ។ មានរឿងរ៉ាវជាច្រើននៅក្នុងព្រះគម្ពីប៊ីនដែលគេមិនអាចពន្យល់បានឬក៏មិនអាចយល់បាន។ ឆ្លៀតឱកាសនេះអារក្សសាតាំងបានប្រើការទាំងនេះជាមធ្យោបាយធ្វើឲ្យរង្គោះរង្គើសេចក្ដីជំនឿរបស់គេ ហើយថាជាការបើកសម្ដែងរបស់ព្រះជាម្ចាស់។ គេដណ្ដឹងសួរថា “តើខ្ញុំអាចស្គាល់ផ្លូវនៃសេចក្ដីសុច្ចរិតបានដោយរបៀបណា?” ប្រសិនបើព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន តើធ្វើដូចម្ដេចទើបខ្ញុំអាចរួចផុតអំពីសេចក្ដីមន្ទិលសង្ស័យ និងការភ័ន្តច្រលំទាំងនោះទៅបាន?SCK 121.1

    ព្រះជាម្ចាស់មិនតម្រូវឲ្យយើងមានជំនឿ ដោយគ្មានផ្ដល់នូវភស្ដុតងគ្រប់គ្រាន់ដែលជាគ្រិះមូលដ្ឋាននៃសេចក្ដីជំនឿរបស់យើងនោះឡើយ។ ភាពឋិតឋេររបស់ទ្រង់លក្ខណៈរបស់ទ្រង់សច្ចភាពនៃបន្ទូលរបស់ទ្រង់ ស្ថាបនាឡើងដោយទីបន្ទាល់ដែលមានហេតុផល ហើយបរិបូណ៌ផង។ ប៉ុន្តែព្រះជាម្ចាស់មិនបានបំបាត់ចោលនូវលទ្ធភាពនៃការមោះមន្ទិលចោលចេញទេ។ សេចក្ដីជំនឿរបស់យើងឋិតនៅលើភស្ដុតាង មិនមែនឋិតនៅលើការសម្ដែងឡើយ។ អ្នកណាដែលមានចំណង់នឹងឆ្ងល់នោះនឹងមានឱកាសសម្រាប់ការឆ្ងល់សង្ស័យ។ រីឯអស់អ្នកណាដែលមានបំណងចង់ដឹងការពិត នោះនឹងរកឃើញនូវភស្ដុតាងជាច្រើនដែលជាបង្អែកនៃសេចក្ដីជំនឿ។SCK 121.2

    គំនិតប្រាជ្ញានៃមនុស្សជាតិធម្មតាមិនអាចយល់បានឲ្យបានពេញលេញនូវលក្ខណៈ ឬការងាររបស់ព្រះជាម្ចាស់បានឡើយ។ ព្រះដ៏បរិសុទ្ធនឹងឋិតនៅជាសេចក្ដីអាថ៌កំបាំងដ៏ជ្រាលជ្រៅ ចំពោះអ្នកដែលមានប្រាជ្ញាឈ្លាសវៃបំផុតដែលទទួលបានការរៀនសូត្របានខ្ពង់ខ្ពស់ទៅវិញ។ បើអ្នកខំស្វែងរកតើនឹងអាចស្គាល់សភាពនៃព្រះបានឬយល់ដល់ សេចក្ដីគ្រប់ល័ក្ខណ៍របស់ព្រះដ៏មានព្រះចេស្ដាបានដែរឬទេ? “ព្រោះប្រាជ្ញាទ្រង់នោះខ្ពស់ជាងស្ថានសួគ៍ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណាបាន ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង ធ្វើដូចម្ដេចឲ្យអ្នកយល់បាន”..យ៉ូប ១១:៧.៨។ SCK 121.3

    សាវ័កប៉ុលឧទានថាៈ “អើហ្ន៎ ប្រាជ្ញានិងចំណេះដ៏បរិបូណ៌របសើព្រះជ្រៅណាស់តើ! ឯព្រះតម្រិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន? ហើយផ្លូវទ្រង់តើមានអ្នកណានឹងរកតាមបាន”..រ៉ូម ១១:៣៣។ ក៏ប៉ុន្តែទោះជាពពក និងភាពអន្ធិការហ៊ុំព័ទ្ធជុំជិតទ្រង់ក៏ដោយ ក៏សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាគ្រឹះនៃបល្ល័ង្គរបស់ទ្រង់..ទំនុកតម្កើង៩៧:២។ យើងអាចយល់បាននូវការប្រាស្រ័យរបស់ទ្រង់ជាមួយយើង ហើយដោយសារតែមូលហេតុដែលទ្រង់បានធ្វើឡើង នោះបណ្ដាលឲ្យយើងអាចមើលឃើញនូវសេចក្ដីស្រលាញ់ និងមេត្តាករុណាដ៏គ្មានព្រំដែនដែលផ្សារភ្ជាប់ទៅនឹងអំណាចដ៏គ្មានទីកំណត់ដែរ។ យើងអាចយល់យ៉ាងច្រើននូវព្រះរាជបំណងរបស់ទ្រង់ដែលជាគុណប្រយោជន៍ និងសេចក្ដីល្អប្រពៃរបស់យើង។ លើសពីនេះទៅទៀតយើងនៅតែទុកចិត្ត ទៅលើព្រះហស្ថនៃព្រះដ៏មានគ្រប់ទាំងចេស្ដា និងព្រះហឫទ័យដែលពោរពេញទៅដោយសេចក្ដីមេត្រីភាព។SCK 122.1

    — ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាអត្តចរិករបស់ទ្រង់ដែលជាម្ចាស់នៃការទាំងអស់ បង្ហាញនូវសេចក្ដីអាថ៌កំបាំងដោយមនុស្សសាមញ្ញមិនអាចនឹងយល់បានដោយពេញលេញឡើយ។ ចំណូលនៃអំពើបាបមកក្នុងលោកិយ..ការយោនយកកំណើតជាមនុស្សរបស់ព្រះគ្រិស្ទ..ការបង្កើតជាថ្មីនៃមនុស្ស..ការរស់ឡើងវិញរបស់ទ្រង់(ព្រះគិ្រស្ទ)និង កិច្ចការដ៏ច្រើនផ្សេងទៀតដែលលើកបង្ហាញនៅក្នុងព្រះគម្ពីរបរិសុទ្ធមានន័យអាថ៌កំបាំង ដ៏ជ្រាលជ្រៅហួសពីប្រាជ្ញានៃមនុស្សជាតិអាចពន្យល់បាន ឬមិនអាចទាំងយល់ច្បាស់លាស់ទៀតផង។ យើងគ្មានហេតុផលអ្វីនឹងមន្ទិលសង្ស័យអំពីការងាររបស់ព្រះជាម្ចាស់ទេ គឺព្រោះយើងមិនអាចយល់ដឹងនូវអាថ៌កំបាំងនៃផែនការរបស់ទ្រង់ឡើយ។ នៅក្នុងពិភពដែលយើងរស់នៅនេះយើងម្នាក់ៗហ៊ុំព័ទ្ធដោយអាថ៌កំបាំងដែលយើងមិនអាចប្រមើលមើលបាន។ ទំរង់នៃជីវិតដ៏សាមញ្ញបំផុតមួយក៏មានបញ្ហាអាថ៌កំបាំង ដែលសូម្បីតែទស្សនវិទូដ៏ឈ្លាសវៃក៏មិនអាចមានលទ្ធភាពនឹងបកស្រាយបានដែរ។ គ្រប់ទីកន្លែងទាំងអស់ពោរពេញទៅដោយភាពអស្ចារ្យ ដែលលើសអំពីការស្រមៃគិតរបស់យើង។ តើយើងមិនដឹងទេឬអីថាសូម្បីតែនៅក្នុង ពិភពនៃព្រលឹងវិញ្ញាណ(Spiritual world)ក៏គង់មានអាថ៌កំបាំងជាច្រើនដែលយើងមិនអាចយល់បានដែរ។ ការដែលពិបាកនឹងយល់នោះគឺឋិតនៅលើភាពកំសោយនិងភាពចង្អៀតចង្អល់នៃចិត្តមនុស្សលោកយើងតែប៉ុណ្ណោះ។ ព្រះជាម្ចាស់បានផ្ដល់ឲ្យយើងនូវព្រះគម្ពីរដែលមានភស្ដុតាងគ្រប់គ្រាន់អំពីលក្ខណៈរបស់ព្រះជាម្ចាស់ហើយយើងមិនត្រូវមានការសង្ស័យអំពីព្រះបន្ទូលរបស់ទ្រង់ឡើយ ពីព្រោះយើងមិនអាចយល់ឲ្យអស់ពីអាថ៌កំបាំងទាំងឡាយ នៃផែនការសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។SCK 122.2

    សាវ័កពេត្រុសមានប្រសាសន៍ថាៈ “នៅក្នុងព្រះគម្ពីរមានសេចក្ដីខ្លះដែលពិបាកយល់ ហើយដែលពួកអ្នកខ្លៅល្ងង់ និងពួកអ្នកដែលមិនខ្ជាប់ខ្ជួនគេបង្វែរន័យនៃសេចក្ដីទាំងនេះ ដូចគេបង្វែរបទគម្ពីរឯទៀតៗដែរឲ្យខ្លួនគេត្រូវវិនាស”..ពេត្រុសទី២ ៣:១៦។ អ្នកដែលមានការសង្ស័យច្រើនជ្រើសសេចក្ដីលំបាកនឹងយល់នៃព្រះគម្ពីរបរិសុទ្ធ។ ប៉ុន្តែទោះជាមានសេចក្ដីបែបនេះកើតឡើងក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះគម្ពីរគ្មានដំនើររឿងរ៉ាវនៃព្រះជាម្ចាស់ដោយអំណាចមកអំពីព្រះ។ ប្រសិនបើព្រះគម្ពីរគ្មានដំនើររឿងរ៉ាវនៃព្រះជាម្ចាស់ដែលអាចធ្វើឲ្យយើងយល់បានដោយងាយ..ប្រសិនបើប្រាជ្ញាមនុស្សដែលមានព្រំដែន អាចយល់បាននូវភាពអស្ចារ្យនៃព្រះជាម្ចាស់នោះនឹងគ្មានអ្វីសម្គាល់ពីព្រះឡើយ។ ភាពដ៏អស្ចា្យសម្បើម និងអាថ៌កំបាំងនៃផ្ទៃរឿងដែលព្រះគម្ពីរបានបង្ហាញ បានញ៉ាំងចិត្តយើងឲ្យមានជំនឿថា នោះប្រាកដជាព្រះបន្ទូលនៃព្រះជាម្ចាស់មែន។SCK 123.1

    ព្រះគម្ពីរបរិសុទ្ធបានបើកសម្ដែងនូវសច្ចភាពដោយភាពសាមញ្ញបំផុតនិងសមស្របតាមសេចក្ដីត្រូវការ និងបំណងប្រាថ្នារបស់មនុស្សលោក ដែលញ៉ាំងឲ្យអ្នកចេះដឹងជ្រៅជ្រះមានការស្ងើចសរសើរ និងមានការចាប់អារម្មណ៍ក្នុងខណៈដែលអ្នកល្ងង់ខ្លៅនិងមានចិត្តទន់ទាបអាចមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះ។ សច្ចភាពដ៏សាមញ្ញ ដែលបានបញ្ជាក់មកនេះឋិតនៅលើរឿងរ៉ាវដ៏សំខាន់ នៅខ្ពស់ឆ្ងាយផុតពីអំណាចមនុស្ស ដែលអាចនឹងយល់បាន ដែលយើងអាចទទួលបានដោយសារតែព្រះជាម្ចាស់មានព្រះបន្ទូលប្រកាសប្រាប់យើងតែប៉ុណ្ណោះ។ ផែនការប្រោសលោះបានលាតត្រដាងចំហចំពោះយើង ប្រយោជន៍ឲ្យមនុស្សគ្រប់ប្រាណអាចមើលឃើញ ជំហានដែលគេនឹងត្រូវហានឆ្ពោះទោកាន់ការលន់តួបាប..ទៅកាន់ព្រះជាម្ចាស់ និងសេចក្ដីជំនឿតម្រង់ទៅឯព្រះយេស៊ូគ្រិស្ទជាម្ចាស់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ទៅតាមមធ្យោបាយដែលទ្រង់បានគ្រោងទុក។ នៅក្នុងសច្ចភាពដែលងាយនឹងយល់បានក៏ដោយ ក៏គង់មានភាពអាថ៌កំបាំងនៃសិរីល្អរបស់ទ្រង់ ដែលជ្រៅលើសអស់ទាំងចិត្តដែលខំស្វែងរក ក៏ប៉ុន្តែអំណាចនេះ នឹងបើកសម្ដែងដោយសេចក្ដីជំនឿបានឃើញវិញ។ ពេលណាគេសិក្សាព្រះគម្ពីរបានកាន់តែច្រើនឡើង នោះគេនឹងមានសេចក្តីជំនឿកាន់តែមាំមួនឡើងដែរប្រាកដក្នុងចិត្តថាៈ “នោះគឺជាព្រះបន្ទូលនៃព្រះដ៏រស់”។ ការលើកហេតុផលរបស់មនុស្សលោក ត្រូវតែឱនក្រាបចំពោះភាពដ៏មហស្ចារ្យនៃការបើកសម្ដែងនៃព្រះជាម្ចាស់។SCK 123.2

    ដើម្បីទទួលស្គាល់ថាយើងមិនអាចយល់ សច្ចធម៌នៃព្រះបន្ទូលរបស់ទ្រង់នោះយើងត្រូវតែយល់ថាប្រាជ្ញារបស់មនុស្សយើង មិនអាចយល់បានពីប្រាជ្ញារបស់ព្រះឡើយ។ តើធ្វើដូចម្ដេចឲ្យយើងយល់ពីបំណងហឫទ័យនៃព្រះដ៏សព្វញ្ញាណទៅបាន? ដោយព្រោះតែមិនអាចយល់ ដឹងគ្រប់ទាំងសេចក្ដីអាថ៌កំបាំងទាំងនោះហើយ ដែលអ្នកមេឆ្ងល់ និងពួកអ្នកមានចិត្តមិនស្មោះត្រង់មិនព្រមទទួលស្គាល់ព្រះបន្ទូលព្រះជាម្ចាស់។ សូម្បីអ្នកដែលកាន់តាមព្រះគម្ពីរបរិសុទ្ធផងទាំងឡាយក៏មិនអាចចូលរួមចាកផុតពីគ្រោះថ្នាក់ត្រង់ចំនុចនេះបានគ្រប់់ៗគ្នានោះដែរ។ សាវ័ករបស់ព្រះមានប្រសាសន៏ថាៈ “ចូរមើចុះបងប្អូនអើយ! ក្រែងលោក្នុងចំណោមអ្នករាល់គ្នាណាម្នាក់មានចិត្តដែលមិនជឿ ដែលទាញអ្នកឲ្យបែរចេញ ឆ្ងាយអំពីព្រះដ៏មានព្រះជន្មរស់”..ហេព្រី ៣:១២។ ជាការត្រឹមត្រូវណាស់ដែលយើងសិក្សាឲ្យបានច្បាស់និងឲ្យត្រូវតាមការបង្ហាត់បង្រៀននៃព្រះគម្ពីរបរិសុទ្ធ និងស្វែងយល់ឲ្យបានដល់ សេច ក្ដីជំរៅនៃព្រះជាម្ចាស់..កូរិនថូស១ ២:១០តាមតែសេចក្ដីទាំងនោះដែលបើកសម្ដែងក្នុងព្រះគម្ពីរ។ ព្រះគម្ពីរចែងថាៈ អស់ទាំងសេចក្ដីអាថ៌កំបាំងនោះស្រេចនៅលើព្រះយេហូវ៉ាជាព្រះនៃយើង..រីឯសេចក្ដីបើកសម្ដែងទាំងប៉ុន្មាននោះជាស្រេច នៅលើយើងរាល់គ្នាវិញ..ចោទិយកថា២៩:២៨។ កិច្ចការរបស់អារក្សសាតាំងវិញគឺអូសទាញមនុស្សណាដែលមានចិត្តមន្ទីលសង្ស័យអំពីព្រះ។ មោទនភាពបានចូលលាយឡំជាមួយនឹងការពិនិត្យពិចារណាទៅលើសច្ចៈធម៌នៃព្រះគម្ពីរ ដែលនាំឲ្យគេបាតើបង់ការអត់ធ្មត់ និងការទទួលអារម្មណ៍ដូចជាការបរាជ័យ ប្រសិនបើគេមិនអាចពន្យល់គ្រប់ផ្នែកនៃព្រះគម្ពីរឲ្យសមស្របទៅតាមចំនង់ពេញចិត្តរបស់គេ។ គេគិតថាការដែលមិនយល់នូវព្រះបន្ទុលរបស់ព្រះ គឺជាការអាម៉ាសមុខមួយយ៉ាងខ្លាំង។ គេគ្មានសុឆន្ទៈនឹងរង់ចាំ ដោយសេចក្ដីអំណត់អត់ធ្មត់ដល់ព្រះជាម្ចាស់យល់ថាជាការសមល្មមនឹងបើកបង្ហាញការពិតឲ្យគេបានដឹង។ គេយល់ថាប្រាជ្ញាមនុស្សដែលគ្មានជំនួយពីព្រះនោះគឺគ្រប់គ្រាន់នឹងអាចយល់នូវអត្តន័យនៃព្រះគម្ពីរ..ដោយការខ្វះខាតទាំងនេះគេប្រាកដជាបដិសេធនូវអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជាការពិតណាស់ ដែលមានទ្រឹស្ដី និងគោលលទ្ធិប្រកបដោយប្រជាប្រិយភាពជាច្រើនដែលយើងតែងសន្មតថាបានដកស្រង់មកអំពីព្រះគម្ពីរ តែការបង្ហាត់បង្រៀនវិញគ្មានមូលដ្ឋាន ហើយការពិតការបង្រៀនអស់ទាំងនេះ គឺផ្ទុយស្រលះទាំងស្រុងពីព្រះបន្ទូលនៃព្រះគម្ពីរផង។ បញ្ហាអស់នេះបានបង្កើតឡើងនៅការមោះមន្ទិលនិងភាពអល់អែកដល់មនុស្សជាច្រើន។ ការអស់ទាំងនេះមិនអាចចោទប្រកាន់ទៅលើព្រះបន្ទូលរបស់ព្រះបានទេ គឺវាកើតឡើងដោយការយល់ខុសរបស់មនុស្សទលើព្រះបន្ទូលរបស់ព្រះទេតើ។SCK 124.1

    ប្រសិនបើមនុស្សដែលជាសមិទ្ធិផលរបស់ព្រះ មានលទ្ធភាពអាចនឹងយល់បានពេញដ៏បរិបូណ៌អំពីព្រះនិងការងាររបស់ទ្រង់ នោះគេនឹងលែងមានការរកឃើញនូវសច្ចធម៌តទៅទៀតបាន ក៏នឹងលែងមានការរីកចម្រើននៅក្នុងចំណេះវិជ្ជានិងសមិទ្ធិផលនឹងឈប់លូតលាស់ទៅមុខទៀត។ ចូរឲ្យយើងថ្លែងអំណរគុណដល់ ព្រះជាម្ចាស់ដែលរាំងទប់ឲ្យការនេះកើតទៅបាន។ ព្រះជាម្ចាស់គឺគ្មានអ្វីកំណត់បានឡើយ។ នៅក្នុងទ្រង់មាន “កំណប់នៃប្រាជ្ញានិងចំណេះវិជ្ជា”..កូលុស ២:៣។ ទោះបីជាមនុស្សខំស្រាវជ្រាវ ខំរៀនសូត្ររហូតដល់ទីបំផុតក៏ដោយក៏គេមិនអាចរៀនឲ្យអស់នូវកំណប់ប្រាជ្ញារបស់ទ្រង់ សិរីល្អរបស់ទ្រង់ និងអំណាចរបស់ទ្រង់បានដែរ។SCK 125.1

    ព្រះមានព្រះហឫទ័យចង់ឲ្យរាស្ដ្រទ្រង់ បានឃើញការសម្ដែងសច្ចធម៌នៃព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិតរស់នៅរបស់គេម្នាក់ៗ។ មានតែមធ្យោបាយមួយប៉ុណ្ណោះ ដែលអាចធ្វើឲ្យគេអាចទទួលបានចំណេះវិជ្ជាទាំងនេះបាន។ យើងអាចទទួលការយល់ដឹង នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ “អ្វីដែលព្រះជាម្ចាស់ដឹង គឺគ្មានមនុស្សលោកណាអាចដឹងបានឡើយ ក្រៅអំពីព្រះវិញ្ញាណនៃព្រះជាម្ចាស់”..កូរិនថូស១ ២:១១។ “ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ”..កូរិនថូស១ ២:១០។ ឯព្រះបន្ទូលសន្យានៃព្រះអង្គសង្គ្រោះគឺ“កាលណាព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្របទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងយកសេចក្ដីតម្រូវអំពីខ្ញុំមកប្រាប់ដល់អ្នករាល់គ្នា”..យ៉ូហាន ១៦:១៣.១៤។SCK 126.1

    ព្រះជាម្ចាស់មានចំណង់ឲ្យមនុស្សលោក ប្រើប្រាស់នូវអំណាចនៃការពិចារណារបស់គេ ដើម្បីការសិក្សាព្រះគម្ពីរបរិសុទ្ធ ដែលនឹងផ្ដល់កម្លាំងនិងលើកតម្កើងនូវអារម្មណ៍របស់គេដែលគ្មានការរៀនសូត្របែបណាអាចប្រដូចបាន។ ក៏ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្ន នឹងមូលហេតុនៃការលើកសរសើរដំកើងខ្លួនឯងដែលជាចំនុចនៃភាពកំសោយ និងគុណវិបត្តិនៃមនុស្សជាតិ។ ប្រសិនបើយើងមិនចង់ឲ្យព្រះបន្ទូលនៃព្រះជាម្ចាស់លាក់កំបាំងអំពីការយល់ដឹងរបស់យើង ដែលតែងតែធ្វើឲ្យសេចក្ដីពិតដ៏ងាយស្រួលបែរ ជាមិនយល់ទៅវិញនោះ យើងត្រូវតែធ្វើភាពសាមញ្ញនិងមានជំនឿដូចជាក្មេងតូចដែលរៀបខ្លួនជាស្រេចដើម្បីរៀន និងអង្វរស៊សេចក្ដីជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។ ការយល់ដឹងពីអំណាច និងគតិបណ្ឌិតរបស់ព្រះ និងការខ្វះសមត្ថភាពរបស់យើង ក្នុងការយល់ដឹងដល់ភាពអស្ចារ្យនៃព្រះជាម្ចាស់ នឹងជំរុញឲ្យ យើងបន្ទន់ចិត្តដោយសុភាពរាបសារ។ យើងត្រូវតែបើកព្រះបន្ទូលរបស់ព្រះឲ្យដូចជាយើងចូលទៅក្នុងវត្តមានរបស់ព្រះអង្គដោយក្ដីស្ញប់ស្ញែង។ នៅពេលដែលយើងមកសិក្សាព្រះគម្ពីរ យើងត្រូវដឹងថាមានអំណាចដែលលើសលប់លើអស់ទាំងហេតុផលទាំងប៉ុន្មាន និងប្រាជ្ញាផងទាំងឡាយយើងត្រូវតែឱនលំទោនទៅឯ “ព្រះជាម្ចាស់”ដ៏មហស្ចារ្យ។SCK 126.2

    មានបញ្ហាជាច្រើនដែលហាក់ដូចជាលំបាក ឬបែបស្រពិចស្រពិលដែលព្រះជាម្ចាស់ធ្វើឲ្យទៅជាសាមញ្ញ និងងាយស្រួលនឹងយល់ចំពោះអ្នកដែលស្វែងរកឲ្យបានយល់នូវបញ្ហាទាំងនោះ។ បើគ្មានការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធទេ យើងនឹងមុខជា នៅបន្តការឃ្លាតឆ្ងាយពីសច្ចធម៌នៃព្រះគម្ពីរ ឬនៅតែយល់ខុសអំពីព្រះគម្ពីរ។ មានការអានព្រះគម្ពីរខ្លះគ្មានបានទទួលផលប្រយោជន៍អ្វីដែរ ហើយក៏បណ្ដាលឲ្យមានគ្រោះថ្នាក់ជាវិជ្ជមានថែមទៀតផង។ នៅពេលណាដែលគេបើកព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ ដោយគ្មានសេចក្ដីកោតខ្លាច និងដោយគ្មានការអធិស្ឋានដល់ព្រះ..នៅពេលណាដែលចិត្តគំនិត និងសេចក្ដីស្រលាញ់មិនផ្ដោតភ្ជាប់ទៅលើព្រះជាម្ចាស់ឬមិនចុះសម្រុងជាមួយព្រះហឫទ័យរបស់ទ្រង់ នោះទឹកចិត្តរបស់គេនឹងត្រូវល្អក់កករដោយសេចក្ដីមន្ទិលសង្ស័យ ហើយនៅពេលដែលសិក្សាព្រះគម្ពីរ ចម្ងល់ដ៏មិនចេះអស់មិនចេះហើយក៏កាន់តែកើតមានឡើង។ សាតាំងដែលជាបច្ចាមិត្រ បានចូលមកត្រួតត្រាលើចិត្តគំនិតរបស់គេ ហើយវានឹងឲ្យយោបល់ជាការបកស្រាយដែលមិនត្រឹមត្រូវ។ ពេលណាមនុស្សមិនបានស្វែងរកពាក្យសំដីនិងសកម្មភាពរបស់ខ្លួន ឲ្យបានចុះសម្រុងនឹងព្រះទេនោះ ទោះជាគេមានចំណេះវិជ្ជាច្រើនយ៉ាងណាកដោយ ក៏គេនឹងមានការយល់ដឹងដោយខុសឆ្គងអំពីព្រះបន្ទូលរបស់ព្រះក្នុងគម្ពីរ ដើម្បីរកចាប់ចំនុចកំហុសដោយអន្លើៗនោះគេពិតជាមិនបានទទួលចក្ខុវិស័យអំពីព្រះជាម្ចាស់ឡើយ។ ដោយការមើលឃើញដ៏ស្រពិចស្រពិលយ៉ាងនេះ គេនឹងឃើញមូលហេតុជាច្រើនដែលបណ្ដលឲ្យមានសេចក្ដីមន្ទិលសង្ស័យ និងគ្មានសេចក្ដីជំនឿទៅលើបញ្ហាដែលងាយស្រួលនិងសាមញ្ញាដ៏ពិតប្រាកដបានឡើយ។SCK 127.1

    — ទោះបីជាគេខំបិទបាំងយ៉ាងណាក៏ដោយ ក៏មូលហេតុដ៏ពិតប្រាកដនៃការមន្ទិលសង្ស័យ និងចម្ងល់ដ៏ឥតព្រំដែន គឺជាការស្រលាញ់អំពើបាប។ មនុស្សដែលមានមោទនភាពអំនួត និងសេចក្ដីត្រេកត្រអាលនឹងអំពើបាប ពុំព្រមទទួលស្វាគមន៏នូវការបង្ហាត់បង្រៀ និងលក្ខខ័ណរបស់ព្រះជាម្ចាស់ឡើយ។ ចំណែកឯអ្នកដែលពុំព្រមគោរពតាមសេចក្ដីតម្រូវនៃព្រះគម្ពីរ គឺមានការមន្ទិលសង្ស័យរួចជាស្រេចអំពីអំណាចនៃព្រះគម្ពីរ។ ដើម្បីអាចឈានមកដល់សច្ចធម៌ យើងត្រូវតែមានចំណង់ដ៏ស្មោះត្រង់ចង់ដឹងនូវសេចក្ដីពិត ហើយនិងសុឆន្ទៈនឹងគោរពប្រណិបត្តន៍ដល់សច្ចធម៌ទាំងនោះ។ បើអ្នកឯណាដែលចូលមកសិក្សាព្រះគម្ពីរ ដោយមានទឹកចិត្តយ៉ាងដូច្នោះនោះនឹងឃើញនូវភស្ដុតាងដ៏បរិបូណ៍ ដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគេនឹងមានការចម្រើនក្នុងការយល់ដឹងនៃសេចក្ដីពិតនៃព្រះបន្ទូលទ្រង់ ដែលនឹងធ្វើឲ្យគេមានបញ្ញាឈ្លាសវៃ ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។SCK 128.1

    ព្រះគ្រិស្ទមានព្រះបន្ទូលថាៈ “បើអ្នកណានឹងធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងថាជាសេចក្ដីបង្រៀននេះមកពីព្រះ”..យ៉ូហាន៧:១៧។ ជាជាងការសាកសួរ និងការយកចិត្តទុកដាក់ចំពោះកហុសដែលអ្នកពុំយល់ដឹងនោះ ចូរប្រគល់អ្វីៗទាំងអស់ដោយចិត្តគោរពទៅរកពន្លឺដែលជះមកលើរួបអ្នកហើយនោះអ្នកនឹងបានទទួលពន្លឺថ្មីប្រសើរជាងថែមទៀត។ ដោយសារព្រះគុណនៃព្រះគ្រិស្ទ ចូរអ្នកប្រកបគ្រប់ភារកិច្ចដែលងាយស្រួលដល់ការយល់ដឹងរបស់អ្នក ហើយអ្នកនឹងយល់ដល់កិច្ចការទាំងឡាយណាដែលអ្នកមានសេចក្ដីមន្ទិលសង្ស័យ។SCK 128.2

    ភស្ដុតាងតែមួយដែលបើកចំហរដល់មនុស្សគ្រប់រូប..ទាំងអ្នកមានចំណេះ និងអ្នកគ្មានចំណេះ..នោះគឺភស្ដុតាងនៃបទពិសោធន៏។ ព្រះជាម្ចាស់ចង់ឲ្យយើងពិនិត្យពិច័យរកសេចក្ដីពិតនៃព្រះបន្ទូលរបស់ទ្រង់ និងសច្ចធម៌នៃសេចក្ដីសន្យារបស់ទ្រង់។ ទ្រង់បានហៅឲ្យយើង “ភ្លក្សមើលឲ្យឃើញថា តើព្រះយេហូវ៉ាល្អយ៉ាងណា?..ទំនុកតម្កើង” ៣៤:៨។ យើងត្រូវសាកមើលដោយខ្លួនឯង ជាជាងពឹងផ្អែកទៅលើពាក្យពេចន៍របស់អ្នកឯទៀត។ ព្រះជាម្ចាស់មានព្រះបន្ទលថាៈ “ចូរឲ្យសុំនោះអ្នកបានទទួល”..យ៉ូហាន ១៦:២៤។ សេចក្ដីសន្យារបស់ទ្រង់ទាំងប៉ុន្មាននឹង ត្រូវបានបំពេញ។ទ្រង់មិនដែលខាននឹងបំពេញអ្វីដែលទ្រង់បានសន្យាដល់យើងនោះឡើយ។ នៅពេលដែលយើងចូលមកព្រះយេស៊ូកាន់តែជិតឡើងៗ ហើយយើងមានអំនរសប្បាយ និងសេក្ដីស្រលាញ់ដ៏ពោរពេញនៅក្នុងទ្រង់ នោះពន្លឺនៃវត្តមានរបស់ទ្រង់ និងបំភ្លឺអស់ទាំងមន្ទិលសង្ស័យ និងភាពអន្ធការរបស់យើង។ SCK 128.3

    សាវ័កប៉ុលបានមានប្រសាសន៍ថាៈ “ព្រះបានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីង ងឹត ហើយផ្លាស់យើងមកក្នុងនរគររបស់ព្រះរាជបុត្រាស្ងនភ្ងារនៃទ្រង់”..កូលុស ១:១៣។ ហើយមនុស្សម្នាក់ៗដែលដើរចេញពីសេចក្ដីស្លាប់មកឯជីវិតគឺអាច យល់ព្រម បោះត្រាដៅចំណាំទុកថាគេអាចធ្វើជាទីបន្ទាល់ថាៈ“ខ្ញុំត្រូវការជំនួយ ហើយខ្ញុំរកឃើញសេចក្ដីជំនួយនោះនៅក្នុងព្រះយេស៊ូ”។ សេចក្ដីត្រូវការទាំងអម្បាលម៉ានក៏បានផ្ដល់ ហើយការស្រេកឃ្លាននៃព្រលឹងរបស់ខ្ញុំក៏បានបំពេញសព្វគ្រប់ ហើយឥឡូវនេះជំពោះរូបខ្ញុំព្រះគម្ពីរបរិសុទ្ធគឺជាការបើកសម្ដែងនៃព្រះយេស៊ូគ្រិស្ទ។ បើលោកអ្នកនឹងសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំមានជំនឿដល់ព្រះយេស៊ូគ្រិស្ទ នោះខ្ញុំនឹងឆ្លើយជំរាបថាៈ“ចំពោះរូបខ្ញុំព្រះយេស៊ូគឺជាព្រះអង្គសង្គ្រោះ”។ ហេតុអ្វីបានជាខ្ញុំមានជំនឿលើព្រះគម្ពីរ? ..ពីព្រោះខ្ញុំបានរកឃើញថា ព្រះគម្ពីរគឺជាព្រះបន្ទូលមកកាន់ព្រះព្រលឹងរបស់ខ្ញុំ។ យើងអាចមានកសិណសាក្សីដោយខ្លួនយើងផ្ទាល់ ថាព្រះគម្ពីរគឺពិតប្រាកដមែន ដែលព្រះគ្រិស្ទគឺជាព្រះរាជបុត្រានៃព្រះជាម្ចាស់។ យើងដឹងដោយប្រាកដថាយើងពុំមែនដើរតាមរឿងព្រេងនិទានដែលបង្កើតឡើងដោយល្បិចកលដ៏ប៉ិនប្រសប់ របស់មនុស្សនោះទេ។ លោកពេត្រុសដាស់តឿនដល់បងប្អូនស្ងួនភ្ងាររបស់គាត់ថាៈ “ចូរអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងក្នុងការស្គាលដល់ព្រះយេហូវ៉ាជាព្រះនៃយើង និងព្រះយេស៊ូគ្រិស្ទជាព្រះសង្គ្រោះនៃយើងរាល់គ្នា..ពេត្រុសទី២”៣:១៨។ នៅពេលដែលកូនចៅនៃព្រះ រីកចម្រើនផ្នែកព្រះគុណ គេនឹងបានទទួលជាប្រក្រតីនូវការយល់ដឹងយ៉ាងច្បាស់លាស់នៃព្រះបន្ទូលរបស់ទ្រង់។ គេនឹងបើកឃើញពន្លឺថ្មី និងសោភ័ណភាពនៃសច្ចធម៌ដ៏ពិសិដ្ឋក្នុងពន្លឺនោះ។ ទាំងនេះគឺជាការពិតនៅក្នុងប្រវត្តិសាស្ដ្រនៃក្រុមជំនុំគ្រប់សម័យកាល ហើយការពិតនេះនឹងបន្តរហូតដល់ទីបំផុតផង។ ផ្លូវរបស់មនុស្សសុចរិតធៀបដូចជា ពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំង ឡើងៗរហូតដល់ពេញកម្លាំង..សុភាសិត ៤:១៨។SCK 129.1

    ដោយសារសេចក្ដីជំនឿដល់ព្រះ នោះយើងមើលឃើញចាប់ពីពេលនេះតទៅ ហើយរក្សាខ្ជាប់នូវសេចក្ដីសន្យានៃព្រះជាម្ចាស់ដើម្បីឲ្យមានការលូតលាស់រីកចម្រើនខាងប្រាជ្ញាស្មារតី..ប្រាជ្ញាមនុស្សលោកផ្សារភ្ជាប់នឹងព្រះជាម្ចាស់ ហើយគ្រប់ទាំងអំនាចនៃយើងនាំចូលមកផ្ទាល់ជាមួយប្រភពពន្លឺ។ យើងអាចមានសេចក្ដីអំណររីករាយ ពីព្រោះអ្វីៗដែលធ្វើឲ្យយើងមានការស្រពិចស្រពិលពីមុនមកបានក្លាយជាសាមញ្ញ។ អ្វីដែលពិបាកយល់នឹងមានចម្លើយស្រាយបំភ្លឺ ហើយនៅទីណាដែលអារម្មណ៍ សាមញ្ញរបស់យើងតែងតែមានការភ័ន្តច្រលំ យើងនឹងឃើញនូវការចុះសម្រុងគ្នាយ៉ាងល្អឥតខ្ចោះទៅវិញ។ “ត្បិតឥឡូវនេះយើងមើលឃើញបែបស្រអាប់ដូចជាដោយសារកញ្ចក់ តែវេលានោះនឹងឃើញមុខទល់នឹងមុខ..ឥឡូវនេះខ្ញុំស្គាល់មិនទាន់អស់តែនៅវេលានេះ ខ្ញុំនឹងស្គាល់ដូចជាព្រះទ្រង់ស្គាល់ដែរ”..កូរិនថូសទី១ ១៣:១២។SCK 130.1

    Larger font
    Smaller font
    Copy
    Print
    Contents