Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូក ២—សេចក្ដីត្រូវការព្រះគ្រិស្ទរបស់បាបជន

    The Sinner's need of Christ

    កាលពីដំបូង ធម្មជាតិ 1ធម្មជាតិៈ ជាភាសាបាលីដែលផ្សំឡើងដោយពាក្យពីរម៉ាត់..ធម្ម ដែលប្រែសម្រាយថាព្រះបន្ទូលរបស់ព្រះ រីឯជាតិ ប្រែថាកំណើត សរុបន័យមកគឺៈ អ្វីៗដែលមានកំណើតមមកដោយសារព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះ។ បានផ្ដល់ដល់មនុស្សនូវអំណាចដ៏ខ្ពង់ខ្ពស់និងគំនិតដែលដឹងការខុសត្រូវដ៏ល្អប្រពៃ។ គេត្រឹមត្រូវឥតខ្ចោះ ក្នុងភាពជាមនុស្សលោក និងឋិតក្នុងភាពចុះសំរុងជាមួយព្រះជាម្ចាស់។ ចិត្តគំនិតរបស់គេស្អាតស្អំរីឯគោលបំណងរបស់គេបរិសុទ្ធហ្មត់ហ្មងដែរ។ ក៏ប៉ុន្តែដោយសារការមិនស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ អំណាចរបស់គេត្រូវបាននាំធ្លាក់ចុះទៅក្នុងផ្លូវអាក្រក់ ហើយអត្តទត្ថភាព ឬភាពអាត្មានិយម(Selfishness)ក៏ចូលមកជំនួសសេចក្ដីស្រលាញ់ទៅវិញ។ សភាវធម្មជាតិរបស់គេក៏ចុះទន់ខ្សោយដោយសារអំពើបាបដែលមិនអាចឲ្យគេពឹងផ្អែកលើកម្លាំងខ្លួនផ្ទាល់ ដើម្បីប្រឆាំងទប់ទល់នឹងអំណាចរបស់អារក្សបានឡើយ។ គេបានធ្លាក់ចុះក្នុងកណ្ដាប់ដៃរបស់អារក្សសាតាំង ហើយនឹងត្រូវស្ថិតនៅទីនេះជារៀងរហូត ប្រសិនបើព្រះជាម្ចាស់មិនបានជួយញែកគេចេញទេនោះ។ គោលបំណងរបស់មេល្បួងគឺធ្វើយ៉ាងណាឲ្យរាំងស្ទះផែនការនៃព្រះជាម្ចាស់ ក្នុងការបង្កើតមនុស្សជាតិ និងធ្វើឲ្យពិភពលោកពោរពេញទៅដោយភពសត្រូវ និងភាពក្រៀមក្រោះស្វិតស្រពោន។ ដល់ពេលនោះវា(អារ័ក្ស)នឹងចង្អុលបង្ហាញទៅអំពើទុច្ចរិតទាំងនោះថាជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការបង្ករបង្កើតមនុស្សលោក។SCK 12.1

    — កាលអំពើបាបមិនទាន់ចូលមកក្នុងលោកនេះ មនុស្សសប្បាយរីករាយនឹងទំនាក់ទំនងជាមួយព្រះ“ ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា និងចំណេះដឹង ដែលលាក់ទុកក្នុងទ្រង់ ”..កូលុស ២:៣។ ប៉ុន្តែបន្ទាប់ពីឋិតក្នុងអំពើបាបមក គេមិនអាចស្វែងរកឃើញនូវសេចក្ដីសប្បាយរីករាយក្នុងភាពបរិសុទ្ធតទៅទៀតបានឡើយតែផ្ទុយទៅវិញគេខំគេចវេះចេញអំពីវត្តមាននៃព្រះជាម្ចាស់។ សភាពបែបនេះគឺនៅតែមានចំពោះអ្នកដែលមិនបានកែប្រែចិត្តជាថ្មី។ ដោយគ្មាន ការចុះសំរុងជាមួយព្រះជាម្ចាស់ គេមិនអាចមានអំណរក្នុងទំនាក់ទំនងជាមួយទ្រង់ឡើយ។ មនុស្សមានបាបមិនអាចមានអំណរចំពោះវត្តមាននៃព្រះបានឡើយ គេនឹងគេចចេញពីការរួមប្រាស្រ័យ និងសេចក្ដីមេត្រីជាមួយព្រះ។ប្រសិនបើគេអាចទទួលការអនុញ្ញាតិឲ្យចូលទៅកាន់ឋានសួគ៍ ក៏គេមិនមានសេចក្ដីអំណររីករាយបានដែរ ព្រោះព្រះវិញ្ញាណនៃសេចក្ដីស្រលាញ់ដ៏ទូលំទូលាយដែលគ្រងរាជ្យនៅទីនោះ..ចិត្តដែលឆ្លើយតបទៅនឹងសេចក្ដីស្រលាញ់ដ៏គ្មានព្រំដែននឹងគ្មានន័យចំពោះគេសោះឡើយ។ គំនិតរបស់គេ..ចំណង់ចំណូលចិត្តរបស់គេ មូលហេតុរបស់គេ នឹងប្លែកពីអស់អ្នកផង ដែលបណ្ដាលឲ្យកើតក្ដីក្ដៅក្រហាយចំពោះអ្នកដែលគ្មានបាបដែលរស់នៅទីនោះ។ គេនឹងទៅជាភ្លាវតែឯង មិនចុះសំរុងនឹងបទភ្លេងនៃស្ថានសួគ៍ឡើយ។ ស្ថានសួគ៍នឹងក្លាយទៅជាកន្លែងធ្វើទណ្ឌកម្មចំពោះរូបគេ។ គេនឹងខំលាក់ខ្លួនពួនអាត្មាអំពីព្រះដែលជាពន្លឺ និងជាប្រភពនៃអំណររីករាយនៃនគរឋានសួគ៍។ ខាងឯព្រះជាម្ចាស់ ពុំមានក្រិត្យក្រមណាដែលបដិសេធមនុស្សអាក្រក់អំពីឋានសួគ៍នេះឡើយ គឺខ្លួនគេផ្ទាល់បានធ្លាក់ចេញដោយខ្លួនឯងដោយការមិនត្រូវធាតុនឹងបរិយាកាសនៃនគរស្ថានសួគ៍។ សិរីល្អនៃព្រះជាម្ចាស់នឹងក្លាយជាភ្លើងដែលឆេះបំផ្លាញរូបគេ។ គេនឹងស្វគមន៍ដល់ហាយនភាព ព្រោះគេបានលាក់មុខអំពីព្រះភ័ក្រនៃព្រះជាម្ចាស់ ដែលសុគតដើម្បីជាថ្ងៃលោះប្រោសចំពោះរូបគេ។ SCK 12.2

    អ្នកដែលបានលិចលង់ក្នុងជ្រោះនៃបាបកម្មទៅហើយនោះ មិនអាចក្រោកចេញពីទីនោះបានដោយខ្លួនឯងឡើយ។ ចិត្តរបស់មនុស្សពោរពេញទៅដោយអំពើទុច្ចរិតដែលមិនអាចផ្លាស់ប្តូរបានទ្បើយ។ “ តើមានអ្នកណាអាចយកវត្ថុស្អាតចេញពីរបស់ស្មោគគ្រោកបានទេ? គឺគ្មាននរណាអាចធ្វើបានទេ” ..យ៉ូប១៤:៤។“ព្រោះគំនិតខាងសាច់ឈាមនោះរមែងទាស់ទទឹងនឹងព្រះ ត្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ” ..រ៉ូម៨:៧។ចំណេះវិជ្ជាអរិយធម៌ ការប្រព្រឹត្តិក្នុងឆន្ទៈ ការប្រឹងប្រែងរបស់មនុស្សសុទ្ធតែមានទីកំណត់ត្រឹមត្រូវ ក៏ប៉ុន្តែនៅទីនេះវាគ្មានឥទ្ធិពលអ្វីឡើយ។ គេអាចបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវនៃផ្នែកខាងក្រៅដោយអកប្បកិរិយា ក៏ប៉ុន្តែគេមិនអាចផ្លាស់ប្ដូរចិត្ត(ផ្នែកខាងក្នុង)បានឡើយ..គេមិនអាចបន្សុទ្ធដំណើរលូតលាស់នៃជីវិបានទេ។ ត្រូវតែមានអំណាចមួយដែល ធ្វើការព្ធដ៏ផ្ទៃក្នុងចិត្ត គឺជាជីវិតថ្មីមួយដែលមកអំពីស្ថានសួគ៌ ដែលនាំមនុស្សឲ្យផ្លាស់ប្រែអំពើបាបទៅកាន់ភាបរិសុទ្ធ។ អំណាចនោះគឺព្រះគ្រិស្ទ។ ព្រះគុណរបស់ទ្រង់មួយព្រះអង្គប៉ុណ្ណោះ អាចធ្វើឲ្យព្រលឹងដែលគ្មានជីវិតរបស់មនុស្សបំផ្លាស់ប្រែហើយនាំគេទៅកាន់ព្រះជាម្ចាស់ និងទៅកាន់ភាពបរិសុទ្ធឥតក្ដីមោះមន្ទិល។SCK 13.1

    ព្រះអង្គសង្រ្គោះមានបន្ទូលថាៈ “ លើកលែងតែមនុស្សដែលកើតអំពីស្ថានសួគ៌ ”ល្គឹកណាតែគេបានទទួលនូវចិត្តថ្មី ចំណង់ថ្មី គោលបំណង និងបុព្វហេតុថ្មីដែលនាំទៅកាន់ជីវិតថ្មី ពុំនោះទេ “ គេមិនអាចឃើញនគរព្រះបានទេ ” ..យ៉ូហាន៣:៣។គំនិតដែលគិតថា ការចាំបាច់ដែលមនុស្សត្រូវធ្វើ ជាការធ្វើតែអំពើល្អដែលចំរើនលូតលាស់ដោយឯកឯងនោះ គឺជាការបោកបំភ័ន្តមួយដែលប្រកបដោយគ្រោះថ្នាក់។ “ ប៉ុន្តែមនុស្សខាងសាច់ឈាម គេមិនទទួលសេចក្ដីខាងព្រះវិញ្ញាណនៃព្រះទេ ដោយគេយល់ថាជាសេចក្ដីចំកួតដល់គេ ក៏នឹងរកយល់មិនបានផង ត្បិតត្រង់សេចក្ដីនេះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ ”..កូរិនថូសទី ១ ២:១៤។ ព្រះយេស៊ូមានព្រះបន្ទូលថាៈ “ កុំឲ្យឆ្ងល់ពីពាក្យដែល ខ្ញុំប្រាប់ថាអ្នកត្រូវកើតជាថ្មីនោះឡើយ ” ..យ៉ូហាន ៣:៧។ ព្រះគម្ពីរបានចារិកទុកអំពីព្រះគ្រិស្ទថាៈSCK 14.1

    “ អ្នកដែលបានលិចលង់ ក្នុងជ្រោះនៃបាបកម្មទៅហើយះ
    មិនអាចក្រោកចេញពីទីនោះ ដោយខ្លួនឯងបានឡើយ។ ”
    SCK 14.2

    “ ក្នុងអង្គទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺដល់អស់ទាំងមនុស្សលោក ” ..យ៉ូហាន ១:៤។ “ គ្មាននាមណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសេចក្ដីសង្គ្រោះនោះឡើយ គឺមានតែនាមព្រះយេស៊ូមួយប៉ុណ្ណោះដែលផ្ដល់មកក្នុងចំណោមមនុស្សនៅលើលោកនេះ ដែលយើងអាចបានសេចក្ដីសង្គ្រោះ ” ..កិច្ចការ ៤:១២។SCK 14.3

    យើងនៅតែមិនអាចយល់បានសេចក្ដីមេត្រីសប្បុរសរបស់ព្រះជាម្ចាស់ និងអត្តចរិករបស់ទ្រង់ ដែលមានការមេត្តាប្រណី និងការថ្នាក់ថ្នមដ៏ស្រទន់ដូចឪពុកមានដល់កូននោះឡើយ។ យើងនៅតែមិនទាន់ស្កប់ចិត្តគ្រប់គ្រាន់ល្មមនឹងដឹងយល់នូវប្រាជ្ញាញាណនិងគតិយុត្តិធម៌នៃក្រិត្យវិន័យរបស់ទ្រង់ ទោះបីជាបានឃើញថា ក្រិត្យវិន័យនោះបានស្ថាបនានៅលើគ្រិះដ៏នៅអស់កល្បនៃសេចក្ដីស្រលាញ់ក៏ដោយ។ សាវ័កប៉ុលបានឃើញនូវការទាំងអស់នេះ ដែលគាត់បានឧទានឡើងយ៉ាងឱឡារិកថាៈ “ ខ្ញុំយល់ព្រមថាក្រិត្យវិន័យនេះល្អមែន ” .. រ៉ូម៧:១៦។ “ ដូច្នេះក្រិត្យវិន័យបរិសុទ្ធ ហើយសេចក្ដីបញ្ញត្តិទ្រង់ក៏បរិសុទ្ធដែរ ” ..រ៉ូម៧:១២ប៉ុន្តែគាត់បានពោលបន្ថែមដោយពាក្យជូរចត់ដោយទង្គិះចិត្តនិងអស់សង្ឃឹមថាៈ “ ឯខ្ញុំនៅខាងសាច់ឈាម( )វិញ ដោយបានត្រូវលក់ទៅក្នុងអំណាចនៃអំពើបាប ” ..រ៉ូម ៧:១៤។ សាវ័កប៉ុលប្រាថ្នាចង់បានយ៉ាងខ្លាំងនូវភាពបរិសុទ្ធ និងសេចក្ដីសុច្ចរិតដែលខ្លួនគាត់ផ្ទាល់គ្មានអំណាចនឹងធ្វើឲ្យសំរេចបាន ទើបគាត់ស្រែកឡើងថាៈ “ វេទនាណាស់ខ្ញុំ តើនរណាអាចនឹងជួយឲ្យខ្ញុំរួចអំពីតួនៃសេចក្ដីស្លាប់នេះទៅបាន? ” ..រ៉ូម ៧:២៤។ គេឮសម្រែកបែបនេះ ពីមនុស្សដែលមានបន្ទុកដ៏ធ្ងន់ធ្ងរក្នុងផ្លូវចិត្តចេញពីគ្រប់មជ្ឈដ្ឋាន និងគ្រប់យុគសម័យ។ ចំពោះបញ្ហាទាំងអស់នេះ គឺមានតែចម្លើយមួយគត់ដូចមានចារិកទុកមកក្នុងព្រះគម្ពីរយ៉ូហាន ១:២៩ ថាៈ “ នុះ ន៎! កូនចៀមនៃព្រះជាអម្ចាស់ដែលដោះបាបមនុស្សលោក”។SCK 14.4

    — មានការប្រៀបប្រដូចជាច្រើនដែលព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្យាយាមនឹងបើកបង្ហាញនូវសច្ចៈធម៌ទាំងនេះ និងធ្វើឲ្យអ្នកដែលប្រាថ្នាចង់ឲ្យរួចអំពីបន្ទុកនៃទោសកំហុសនេះយល់បានដោយងាយ។ បន្ទាប់ពីបានបោកបញ្ឆោតអេសាវហើយយ៉ាកុបបានរត់គេចចេញពីគេហដ្ឋានរបស់ឪពុកគាត់។ យ៉ាកុបកើតក្ដីព្រួយដែលចិត្តរបស់គាត់ប្រកបដោយពិរុទ្ធភាព។ គាត់នៅយ៉ាងត្រម៉ង់ត្រមោចនិងដាច់សង្វែង ដោយឃ្លាតចាកចេញពីការរស់នៅដែលធ្លាប់តែមានការស្រលាញ់ថ្នាក់ថ្នម។ ពេលនោះមានគំនិតមួយដែលលប់លើសេចក្ដីកង្វល់ផងនានា បានដាក់សម្ពាធទៅលើព្រលឹងវិញ្ញាណរបស់គាត់ គឺការភ័យខ្លាចក្រែងអំពើបាបនោះពង្រាត់គាត់ចេញពីព្រះជាម្ចាស់ ហើយព្រះនឹងបោះបង់ចោលរូបគាត់។ យ៉ាកុបប្រះខ្លួនទំរេតសំរាកទាំងក្ដីក្រៀមក្រំ នៅទីដែលហ៊ុំព័ទ្ធដោយភាពឯកា ឯនាយព្ធដ៏មេឃាមានតែហ្វូងគោរានិករកំដរពេលរាត្រីមួយដ៏ស្ងាត់ជ្រងំ។ នៅពេលដែលគាត់កំពុងនិន្ទ្រាលង់លក់នោះ ស្រាប់តែមានពន្លឺចំលែកមួយបានលេចមកបង្ហាញចំពោះគាត់ មើលន៎! ពីដីទីវាលរាបដែលគាត់សំរាន្តនោះ មានរាងជាជណ្ដើរធំមួយ ដែលភ្ជាប់ពីផែនដីទ្បើងឆ្ពោះទៅកាន់ទ្វារនៃនគរស្ថានសួគ៌ ហើយនៅលើជណ្ដើរនោះមានពពួកទេវតានៃព្រះកំពុងឡើងចុះត្រសង។ នៅឯខាងលើដែលជាទីប្រកបដោយសិរីល្អ មានសម្លេងព្រះជាម្ចាស់ដែលផ្ដល់នូវសារនៃសេចក្ដីលួងលោម និងសេចក្ដីសង្ឃឹម។ កិច្ចការទាំងនោះបានសំដែងមកចំពោះមុខយ៉ាកុប ដែលត្រូវនឹងសេចក្ដីត្រូវការនិងសេចក្ដីប៉ងប្រាថ្នានៃព្រលឹងវិញ្ញាណរបស់គាត់..គឺសេចក្ដីត្រូវការព្រះអង្គសង្គ្រោះ។ គាត់មានសេចក្ដីអំណររីករាយនិងសេចក្ដីដឹងគុណជាខ្លាំងចំពោះព្រះ ដែលបានបង្ហាញឲ្យគាត់ឃើញផ្លូវមួយដែលមនុស្សមានបាបដូចជាគាត់អាចស្ថាបនាសម្ព័ន្ធភាពជាថ្មីឡើងវិញជាមួយព្រះអម្ចាស់។ ជណ្ដើរអាថ៌កំបាំងនៃសុបិន្តនិម្មិតរបស់គាត់តំណាងព្រះយេស៊ូដែលទ្រង់នោះ ហើយជាមធ្យោបាយនិងជាមជ្ឈបុគ្គលដែលឋិតនៅចន្លោះយើងហើយនិងព្រះវរបិតា។SCK 15.1

    សេចក្ដីប្រៀបប្រដូចគ្នានេះដូចគ្នានឹងរូបភាពដែលព្រះយេស៊ូបានលើកសន្ទនាជាមួយនឹងណាថាណែល ដែលនៅក្នុងពេលនោះព្រះអង្គទ្រង់មានបន្ទូលថាៈ “ អ្នករាល់គ្នានឹងឃើញមេឃបើកចំហ និងពពួកទេវតានៃព្រះវរបិតានៃព្រះជាម្ចាស់ហោះឡើងចុះលើកូនមនុស្ស ” ..យ៉ូហាន ១:៥១។ ដោយសារការបោះបង់ចោលសេចក្ដីជំនឿ មនុស្សបានផ្ដាច់ភាពជិតស្និទ្ធរបស់ខ្លួនអំពីព្រះជាម្ចាស់។ផែនដីត្រូវបានផ្ដាច់ចេញពីស្ថានសួគ៍ប្រៀបបាននឹងសមុទ្រ ដែលធ្វើឲ្យទីកន្លែងពីរដាច់ស្រលះពីគ្នា។ ប៉ុន្តែតាមរយៈព្រះគ្រិស្ទផែនដីត្រូវបានផ្សាភ្ជាប់សារជាថ្មីឡើងវិញជាមួយស្ថានសួគ៍។ ដោយសារព្រះគុណព្រះអង្គផ្ទាល់ ព្រះគ្រិស្ទបានធ្វើជាស្ពានសំរាប់ឆ្លងកាត់លើសមុទ្រដែលអំពើបាបបានបង្កើតមក ប្រយោជន៍ឲ្យពពួកទេវតាផ្សាយដំណឹងល្អអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សលោកបាន។ ព្រះគ្រិស្ទភ្ជាប់មនុស្សមានបាបដែលមានភាពទន់ខ្សោយ និងឯកោតែលតោលទៅនឹងប្រភពនៃអំណាចមួយដ៏គ្មានព្រំដែនកំណត់។SCK 16.1

    — ប៉ុន្តែជាការឥតប្រយោជន៍ទទេ ចំពោះការយល់សប្ដិរវើរវាយរបស់មនុស្សនិងជាការឥតប្រយោជន៍សោះ ដែលមនុស្សប្រឹងលើកស្ទួយខ្លួនឯង ប្រសិនបើគេមិនយកចិត្តទុកដាក់នឹង “ ប្រភព ” មួយដែលជាក្ដីសង្ឃឹម និងជាជំនួយចំពោះ សាសន៍ ដែលបាត់បង់1សាសន៍ដែលបាត់បង់ៈ សំដៅទៅលើមនុស្សទាំងឡាយណា ដែលមិនទាន់ទទូលយកសេចក្ដីសង្គ្រោះពីព្រះ ។SCK 16.2

    “ គ្រប់ទាំងរបស់ដ៏ល្អ និងគ្រប់ទាំងរបស់ដ៏ឥតខ្ចោះ គឺមកពីព្រះជាម្ចាស់ ” ..យ៉ាកុប១:១៧។ ក្រៅអំពីទ្រង់ពុំមានអត្តចរិកដ៏ឥតខ្ចោះពិតប្រាកដសោះឡើយ។ ផ្លូវដែលនាំទៅព្រះវរបិតានោះមានតែមួយគត់ គឺតាមរយៈព្រះគ្រិស្ទ។ ព្រះអង្គមានបន្ទូលថាៈ “ខ្ញុំជាផ្លូវ ជាសេចក្ដីពិតនិងជីវិត បើមិនមកតាមខ្ញុំនោះអ្នកគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”..យ៉ូហាន ១៤:៦។SCK 17.1

    ព្រះហឫទ័យព្រះវរបិតា អាណិតអាសូរដោយក្ដីស្រលាញ់ ចំពោះមនុស្សទាំងអស់ដែលរស់នៅលើលោកិយនេះគឺធំជាងសេចក្ដីស្លាប់ទៅទៀត។ តាមរយៈការលះបង់ព្រះរាជបុត្រារបស់ទ្រង់ៗបានផ្ដល់ដល់យើង នូវអំណោយមកពីស្ថានសួគ៌។ ព្រះជន្ម ការសុគត សេចក្ដីអង្វរកររបស់ព្រះអង្គសង្គ្រោះជំនួសយើងរាល់គ្នាកិច្ចការបរិសុទ្ធរបស់ពពួកទេវតា សេចក្ដីអំពាវនាវនៃព្រះវិញ្ញាណបរិសុទ្ធ..ព្រះវរបិតាដែលធ្វើការក្នុងគ្រប់អ្វីៗទាំងអស់ ដោយឥតឈប់ឈរជាមួយទេវតាទ្រង់ គឺដើម្បីជាកិច្ចជួយប្រោសលោះដល់យើងរាល់គ្នា។SCK 17.2

    — សូមយើងទាំងអស់គ្នា សម្លឹងមើលទៅពលីកម្មដ៏គួរឲ្យស្ញប់ស្ញែងដែលព្រះបានប្រទានមកឲ្យយើង! ចូរយើងសរសើរតំកើងនូវកិច្ចការនិងថាមពលដែលនគរឋានសួគ៌បានចំណាយដើម្បីប្រមូលយកមកវិញនូវមនុស្សដែលបាត់បង់ ហើយនាំគេត្រឡប់ទៅកាន់នរគរព្រះវរបិតាវិញ។ ទោះបីជាឥទ្ធិពលដ៏ខ្លាំងក្លា ឬទីភ្នាក់ងារទាំងឡាយណា ដែលមានអំណាចក៏មិនដែលធ្វើកិច្ចការនេះដែរ។រង្វាន់ដ៏លើសលប់ចំពោះសេចក្ដីល្អត្រឹមត្រូវ អំណររីករាយនៃស្ថានសួគ៌ សង្គមនៃពពួកទេវតា ការរួមប្រាស្រ័យ និងសេចក្ដីស្រលាញ់នៃព្រះវរបិតានិងព្រះរាជបុត្រា ការលើកតំកើងនិងការចំរើនកំលាំងអំណាចដល់យើងក្នុងគ្រប់យុគសម័យដ៏អស់កល្ប..តើកិច្ចការទាំងអស់នេះមិនមែនជាគ្រឿងលើកទឹកចិត្ត ដែលជំរុញឲ្យយើងប្រគល់ចិត្តនិងសេចក្ដីស្រលាញ់របស់យើងដល់ព្រះដែលជាព្រះអាទិករ និងជាព្រះដ៏ប្រោសលោះរបស់យើងទេឬអ្វី?SCK 17.3

    ហើយម្យ៉ាងទៀត ការវិនិច្ឆ័យនៃព្រះជាម្ចាស់បានប្រកាសប្រឆាំងនឹង “ អំពើបាប ”..ពៀរវេរាដែលមិនអាចចៀសផុត ការបន្ទាបបន្ថោកនូវចរិតលក្ខណៈរបស់យើង និងហាយនភាពចុងក្រោយបង្អស់បានបង្ហាញឲ្យឃើញក្នុងព្រះបន្ទូលព្រះជាម្ចាស់ដែលព្រមានយើង ឲ្យចៀសវាងពីគ្រប់សកម្មភាពរបស់អារក្សសាតាំង។SCK 18.1

    តើយើងនឹងមិនទទួលយកសេចក្ដីអាណិតអាសូររបស់ព្រះជាម្ចាស់ទេឬអី? តើយើងចង់ឲ្យទ្រង់ធ្វើអ្វីថែមទៀតសំរាប់យើង? ចូរយើងស្ថាបនាទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ ដែលទ្រង់បានស្រលាញ់យើងដោយសេចក្ដីស្រលាញ់ដ៏មហស្ចារ្យរបស់ទ្រង់។ សូមឲ្យយើងមានពេលគិតគូរចំពោះមធ្យោបាយដែលប្រកបដោយអំណាច បំផ្លាស់បំប្រែខ្លួនយើងឲ្យបានដូចអង្គទ្រង់.. ឲ្យយើងអាចទទួលនូវភាពដូចដើមវិញ ដែលយើងអាចឋិតនៅជាមេត្រីមិត្តនឹងពពួកទេវតារបស់ព្រះហើយនិងឲ្យមានភាពចុះសំរុង ក្នុងការរួមប្រស្រ័យជិតស្និទ្ធជាមួយព្រះវរបិតានិងព្រះរាជបុត្រា។SCK 18.2