Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    គម្ពីរទាំងមូលជាមគ្គុទ្ទេសក៍

    នៅពេលណាគេសិក្សាបទគម្ពីរដោយគ្មានការអធិដ្ឋាន និងការតាំងចិត្តនោះ សេចក្តីដែលច្បាស់ ស្រួលយល់បំផុត នឹងត្រឡប់ទៅជាប្រាសចាកពីអត្ថន័យពិតប្រាកដជាមិនខាន។ មនុស្សគួរតែទទួលព្រះគម្ពីរទាំងមូល ដែលព្រះបានប្រទានឲ្យ ខណៈដែលគេអានព្រះគម្ពីរនោះ។GrHKh 38.1

    ព្រះបានប្រទានព្រះបន្ទូលនៃបទទំនាយយ៉ាងច្បាស់។ ពួកទេវតានិងព្រះគ្រីស្ទបានយាងមកបើកសំដែងឲ្យលោកដានីយ៉ែលនិងយ៉ូហានដោយផ្ទាល់ ឲ្យដឹងនូវអ្វីដែល «បន្តិចទៀតត្រូវកើតមានមក» (វិវរណៈ១:១)។ រឿងរ៉ាវសំខាន់ៗស្តីពីសេចក្តីសង្គ្រោះរបស់យើង ពុំមែនបានសំដែងឲ្យឃើញក្នុងរបៀបស្មុគស្មាញ ធ្វើឲ្យអ្នកស្វែងរកសេចក្តីពិតវង្វេងវង្វាន់នោះទេ។ ព្រះបន្ទូលរបស់ព្រះគឺងាយយល់ចំពោះអស់អ្នកដែលសិក្សាដោយផ្ចង់ចិត្ត អធិដ្ឋាន។GrHKh 38.2

    ដោយស្រែកចង់បានសេរីភាព មនុស្សទៅជាងងឹតមើលមិនឃើញឧបាយកលទាំងឡាយ នៃសត្រូវរបស់ខ្លួន។ វាបានជោគជ័យដោយយកការស្មានរបស់មនុស្ស មកជំនួសបទគម្ពីរ។ គេបានយកក្រឹត្យវិន័យរបស់ព្រះ ទុកមួយអន្លើ ហើយពួកជំនុំទាំងឡាយត្រូវស្ថិតនៅក្រោមចំណងនៃអំពើបាប ខណៈ ដែលគេអះអាងថាគេមានសេរីភាពហើយ។GrHKh 38.3

    ព្រះបានប្រទានឲ្យមានចំណេះដឹងហូរហៀរដូចទឹកជំនន់ ធ្លាក់មកលើផែនដីក្នុងរបកគំហើញខាងវិទ្យាសាស្ត្រ។ ប៉ុន្តែ ទោះជា គំនិតនោះឧត្តុង្គឧត្តមបំផុតយ៉ាងណាក៏ដោយ បើមិនបានដឹកនាំ ដោយព្រះបន្ទូលរបស់ព្រះទេ នោះប្រាកដជាមានការវល់ គំនិតក្នុងការប៉ុនប៉ងស៊ើបអង្កេតពីទំនាក់ទំនងរវាងវិទ្យាសាស្ត្រ និងការបើកសំដែងរបស់ព្រះដែរ។GrHKh 39.1

    ចំណេះដឹងរបស់មនុស្ស គឺតិចតួចហើយមិនគ្រប់លក្ខណ៍ ឡើយ ហេតុដូច្នេះហើយ បានជាមនុស្សភាគច្រើនមិនអាចសម្របទស្សនៈនៃវិទ្យាសាស្ត្ររបស់ខ្លួន ជាមួយនឹងបទគម្ពីរបាន។ មនុស្សភាគច្រើនបានទទួលយកត្រឹមតែទ្រីស្តីវិទ្យាសាស្រ្ត ប៉ុណ្ណោះថាជាការពិត ហើយគេគិតថាព្រះបន្ទូលរបស់ព្រះ នឹងត្រូវសាកល្បងដោយ «សេចក្តីដែលក្លែង ហៅថាចំណេះវិជ្ជា» (ធីម៉ូថេទី១ ៦:២០)។ ដោយព្រោះគេមិនអាចពន្យល់ពីព្រះអាទិករ និងពីកិច្ចការរបស់ទ្រង់ដោយច្បាប់ធម្មជាតិ គេបានចាត់ទុកប្រវត្តិសាស្ត្រព្រះគម្ពីរថា ជារឿងដែលមិនអាចទុកចិត្តបានទៅវិញ។ អ្នកដែលសង្ស័យទៅលើគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីតែងតែឈានមួយជំហានទៀត ហើយសង្ស័យពីវត្តមានរបស់ព្រះ។ គេទម្លាក់យុថ្កាចុះ ហើយអណ្តែតទៅទង្គិចនឹងថ្មនៃការខ្វះជំនឿ។GrHKh 39.2

    ស្នាដៃឯកនៃការបោកបញ្ឆោតរបស់សាតាំង គឺធ្វើឲ្យមនុស្សកាក់ស្មានដោយព្រាវទៅលើ សេចក្តីដែលព្រះពុំបានបើកបង្ហាញឲ្យគេដឹង។ លុយស៊ីហ្វ័រមិនពេញចិត្ត ពីព្រោះព្រះមិនបានបង្ហាញពីគោលបំណងសម្ងាត់របស់ទ្រង់ ឲ្យវាដឹងហើយវាមិនបានគោរពនូវអី្វដែលព្រះបានបើកសំដែងឲ្យវាយល់នោះឡើយ។ ឥឡូវនេះ វាខំប្រឹងបញ្ចុះបញ្ចូលឲ្យមនុស្សប្រើគំនិតដដែលនោះ ហើយដឹកនាំពួកគេឲ្យបដិសេធការត្រាស់បង្គាប់ផ្ទាល់របស់ព្រះ។GrHKh 40.1