Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    លក្ខខណ្ឌទាំងឡាយត្រូវបានបញ្ជាក់ច្បាស់លាស់

    «អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិត ដោយឥតយកថ្លៃ » សេចក្តីសន្យានេះបានដល់អស់អ្នកណាដែលស្រេកតែប៉ុណ្ណោះ។ « អ្នកណាដែលឈ្នះនោះនឹងបានគ្រងសេចក្តីទាំងនេះជាមរតក អញនឹងធ្វើជាព្រះដល់អ្នកទាំងនោះ ហើយ អ្នកទាំងនោះនឹងធ្វើជាកូនរបស់អញ » (វិវរណៈ ២១:៦,៧)។GrHKh 58.1

    «មិនមានសេចក្តីសុខស្រួលដល់មនុស្សអាក្រក់ទេ » (សាស្តា ៨:១៣)។ បាបជនទាំងឡាយកំពុងប្រមូល « សេចក្តីក្រោធ ទុកសម្រាប់ដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត » « ជាសេចក្តីវេទនា និងសេចក្តីលំបាក ដល់គ្រប់ទាំងព្រលឹងមនុស្សណាដែលប្រព្រឹត្តអាក្រក់ » (រ៉ូម ២:៥, ៦, ៩)។GrHKh 58.2

    « គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្ស ថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរតកនៅក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ»។ «មានពរហើយអស់អ្នកដែលលាងអាវខ្លួន (កាន់តាមបញ្ញត្តិព្រះ) ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ។ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្តីកំភូត» (អេភេសូរ ៥:៥; វិវរណៈ ២២:១៤, ១៥)។GrHKh 58.3

    ព្រះបានប្រទានដល់មនុស្ស នូវការធានាអះអាងនៃវិធីរបស់ព្រះអង្គ សម្រាប់ទប់ទល់ជាមួយនឹងអំពើបាប។ « ព្រះយេហូវ៉ា... នឹងបំផ្លាញពួកមនុស្សអាក្រក់ »។ « ឯពួកមនុស្សរំលងច្បាប់នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ » (ទំនុកតម្កើង ១៤៥:២០; ៣៧:៣៨)។ អំណាចគ្រប់គ្រងនៃរដ្ឋាភិបាលរបស់ព្រះនិងបង្ក្រាប ការបះបោរ ប៉ុន្តែសេចក្តីយុត្តិធម៌ដ៏ទូលំទូលាយរបស់ព្រះនៅតែមានជានិច្ចនៅក្នុងចរិតលក្ខណៈដែលប្រកបដោយសេចក្តីមេត្តា ករុណា និងសេចក្តីប្រណីសន្តោសរបស់ទ្រង់។GrHKh 59.1

    ព្រះមិនបង្ខំចិត្តអ្នកណាឡើយ។ ព្រះអង្គមិនសព្វព្រះហឫទ័យចំពោះការស្តាប់បង្គាប់ ដោយការបង្ខំចិត្តឡើយ។ ព្រះអង្គសព្វព្រះហឫទ័យចង់ឲ្យមនុស្សដែលជាស្នាព្រះហស្តព្រះអង្គស្រឡាញ់ទ្រង់ ដោយព្រោះទ្រង់គួរជាទីស្រឡាញ់។ ព្រះអង្គសព្វព្រះទ័យឲ្យគេស្តាប់បង្គាប់ទ្រង់ ដោយការកោតសរសើរចេញពីក្នុងចិត្ត ចំពោះព្រះតម្រិះប្រាជ្ញា សេចក្តីយុត្តិធម៌ និងការសន្តោសប្រោសប្រណីរបស់ព្រះអង្គ។GrHKh 59.2

    គោលការនៃការគ្រប់គ្រងរបស់ព្រះ ស្របគ្នាជាមួយនឹងបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះ ពោលគឺ «ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ» (ម៉ាថាយ ៥:៤៤)។ ព្រះទ្រង់អនុវត្តសេចក្តីយុត្តិធម៌ដល់មនុស្សអាក្រក់ ដើម្បីជាសេចក្តីល្អសម្រាប់លោកសន្និវាសនេះ ហើយថែមទាំងដើម្បីជាសេចក្តីល្អ សម្រាប់អស់អ្នកដែលត្រូវទទួលការជំនុំជំរះរបស់ព្រះអង្គផង។ ព្រះអង្គនឹងធ្វើឲ្យពួកគេសប្បាយរីករាយ ប្រសិនបើទ្រង់អាចធ្វើបាន ប៉ុន្តែពួកគេបានជ្រើសរើសមិនទទួលយកទៅវិញ។ ទ្រង់បានហ៊ុំព័ទ្ធគេដោយសញ្ញានៃសេចក្តីស្រឡាញ់ ព្រមទាំងតាមផ្តល់ឲ្យគេនូវសេចក្តីមេត្តាករុណាទៀតផង ប៉ុន្តែ គេបានមើលងាយដល់សេចក្តីស្រឡាញ់របស់ទ្រង់ ធ្វើឲ្យបញ្ញត្តិរបស់ព្រះអង្គទៅជាឥតន័យ ហើយបដិសេធសេចក្តីមេត្តាករុណារបស់ទ្រង់ថែមទៀត។ គេនៅតែទទួលអំណោយទានតែប្រមាថដល់ម្ចាស់អំណោយនោះ។ ព្រះទ្រង់បានទ្រាំទ្រចំពោះអំពើមិនគួរគប្បីរបស់គេ ប៉ុន្តែតើឲ្យទ្រង់ដាក់ច្រវាក់ពួកបះបោរទុកនៅក្បែរទ្រង់ ហើយបង្ខំគេឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គឬ?GrHKh 60.1