Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី 6 - តើមនុស្សស្លាប់អាចនិយាយមកកាន់យើងបានឬទេ?

    គោលលទ្ធិនៃភាពមិនចេះស្លាប់ពីធម្មជាតិនេះ ដំបូង ឡើយបានចម្លងមកពីទស្សនវិជ្ជានៃសាសនាដទៃ ហើយនៅ ក្នុងភាពងងឹត នៃការបោះបង់ជំនឿដ៏ធំ គេក៏បានបញ្ចូល គោលលទ្ធិនេះទៅក្នុងជំនឿគ្រីស្ទសាសនា ហើយក៏បានជំនួស សេចក្តីពិតដែល ចែងថា «មនុស្សស្លាប់ឥតដឹងអ្វីឡើយ» (សាស្តា៩:៥)។ មនុស្ស ជាច្រើនជឿថាវិញ្ញាណអ្នកស្លាប់គឺជា «វិញ្ញាណបំរើ ដែលទ្រង់ចាត់មកសម្រាប់ជួយដល់ពួកអ្នកដែល ត្រូវទទួលសេចក្តីសង្រ្គោះ ជាមរតក (ហេព្រើរ ១:១៤)។GrHKh 70.1

    ជំនឿដែលថាវិញ្ញាណនៃអ្នកស្លាប់ទាំងឡាយ ត្រឡប់ មកបំរើដល់អ្នកនៅរស់នោះបានរៀបចំផ្លូវសម្រាប់វិញ្ញាណក្ខន្ធ និយម។ បើអ្នកស្លាប់មានបុព្វសិទិ្ធនឹងទទួលតម្រិះប្រាជា្ញលើស ពីកាលដែលគេមានពីមុនទៅទៀតនោះ ហេតុអ្វីបានជាគេមិន ត្រឡប់មកផែនដីវិញ ហើយបង្រៀនដល់អ្នកដែលនៅរស់ទៅ? ប្រសិនបើវិញ្ញាណរបស់អ្នកស្លាប់ទៅហោះហើរនៅលើមិត្តភក្តិរបស់គេនោះ ហេតុអ្វីបានជាមិននិយាយឆ្លងឆ្លើយជាមួយនឹងគេទៅ? តើឲ្យអ្នកដែលជឿថា មនុស្សស្លាប់នៅមានវិញ្ញាណបដិសេធ «ពន្លឺរបស់ព្រះ» ដែលទាក់ទងជាមួយនឹងគេ ដោយវិញ្ញាណដ៏មានសិរីរុងរឿងនោះម្តេចបានទៅ? នេះគឺជាច្រកមួយ ដែល សាតាំងធ្វើការតាមរយៈនោះ។ ទេវតាដែលបានទម្លាក់ចុះមកពីស្ថានសួគ៌ លេចមកដូចជាអ្នកនាំសារពីពិភពនៃវិញ្ញាណ។GrHKh 70.2

    ស្តេចនៃសេចក្តីអាក្រក់មានអំណាចនឹងនាំមកនូវមនុស្ស ដែលបានលាចាកលោកនេះទៅឲ្យមកបង្ហាញខ្លួននៅចំពោះមុខ មនុស្សបាន។ ការក្លែងបន្លំនេះ គឺដូចឥតខ្ចោះ បង្កើតជាទីសំគាល់ យ៉ាងអស្ចារ្យ។ មនុស្សជាច្រើនបានធូរចិត្ត ដោយដឹង ថាអ្នកដែលគេស្រឡាញ់កំពុងតែសប្បាយរីករាយនៅស្ថានសួគ៌។ គេយកត្រចៀក «ស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស» (ធីម៉ូថេទី១ ៤:១) ដោយគ្មាន ការសង្ស័យពីគ្រោះថ្នាក់ឡើយ។GrHKh 71.1

    អ្នកដែលស្លាប់ទៅដោយមិនបានទទួលព្រះយេស៊ូវជា ព្រះអង្គសង្រ្គោះ អះអាងថាគេបានសុខសប្បាយ ហើយទទួលតំណែងខ្ពង់ខ្ពស់នៅសា្ថនសួគ៌ទៀតផង។ អ្នកក្លែងបន្លំថាមកពី ពិភពនៃវិញ្ញាណនេះ ជួនកាលបន្លឺការព្រមាន ដែលស្តាប់ទៅ ដូចជាត្រឹមត្រូវ។ បន្ទាប់មក នៅពេលគេទុកចិត្តពួកវាហើយ វា បង្ហាញគោលលទ្ធិដែលធ្វើឲ្យអន្តរាយដល់ព្រះគម្ពីរវិញ។ កាល ដែលពួកវាថ្លែងសេចក្តីពិតខ្លះៗ ហើយជួនកាលទាយពីព្រឹត្តិ- ការណ៍ នៅពេលអនាគតផងនោះ គឺដើម្បីឲ្យគេទុកចិត្តលើវា ហើយទទួលសេចក្តីបង្រៀនក្លែងក្លាយរបស់វា។ គេបំភ្លេចក្រឹត្យវិន័យរបស់ព្រះទាំងស្អប់ព្រះវិញ្ញាណនៃព្រះគុណផង។ វិញ្ញាណ ទាំងនោះបដិសេធភាពជាព្រះរបស់ព្រះគ្រីស្ទ ហើយចាត់ទុកព្រះអាទិករស្មើនឹងពួកវា។ GrHKh 71.2

    នៅពេលដែលលទ្ធផលនៃការបោកបញ្ឆោតត្រូវបាន បំភាន់ឲ្យមើលទៅឃើញដូចជាការពិតជាញឹកញាប់ក៏ដោយ ក៏នៅមានសញ្ញាដែលបង្ហាញឲ្យឃើញអំណាចដ៏ខ្លាំងក្លាហួសវិស័យ ដែលជាការងាររបស់ពួកទេវតាអាក្រក់ដែរ។ មនុស្សភាគច្រើនជឿថា វិញ្ញាណក្ខន្ធនិយមគឺគ្រាន់តែជាការក្លែងបន្លំរបស់មនុស្សប៉ុណ្ណោះ។ នៅពេលគេឃើញការអស្ចារ្យផ្សេងៗដែលគេមិនអាចធ្វើបានផ្ទាល់នឹងភ្នែក គេជឿថាជាការហួសវិស័យធម្មជាតិ ហើយគេនឹងត្រូវចាញ់បញ្ឆោតព្រមទាំងជឿការទាំងនោះថាជាព្រះចេស្តារបស់ព្រះ។GrHKh 72.1

    ដោយមានជំនួយពីសាតាំង ពួកគ្រូមន្តអាគមនៃស្តេចផារ៉ោនបានបន្លំកិច្ចការរបស់ព្រះ។ សូមអានគម្ពីរនិក្ខមនំ ៧:១០-១២។ សាវកប៉ុលបានបញ្ជាក់ថា ការ «ធ្វើការដូចជាអារក្សសាតាំងដោយនូវគ្រប់ទាំងឫទ្ធិ ទីសំគាល់និងការអស្ចារ្យដ៏កំភូត ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត» (ថែស្សាឡូនីចទី២ ២: ៩, ១០) នឹងមកមុនការយាងមករបស់ព្រះអម្ចាស់។ ឯសាវកយ៉ូហានបានថ្លែងថា៖ «វានឹងធ្វើទីបន្ទាល់យ៉ាងធំ ដល់ម្ល៉េះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើងពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង។ វាបញ្ឆោតពូកមនុស្សនៅផែនដី ដោយសារទីសំគាល់ដែលវាមានអំណាចនឹងធ្វើ» (វិវរណៈ ១៣:១៣, ១៤)។ គ្មានការក្លែងបន្លំណាមួយដែលត្រូវបានទាយទុកក្នុងសេចក្តីខាងលើនេះឡើយ។ ពួកមនុស្សត្រូវបានបោកបញ្ឆោតដោយការអស្ចារ្យដែលភ្នាក់ងាររបស់សាតាំងធ្វើ ពុំមែនដោយអ្វីដែលពួកគេធ្វើពុតនោះទេ។GrHKh 72.2