Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការអំពាវនាវដល់អ្នកដែលចូលចិត្តការសប្បាយ

    ចំពោះអ្នកដែលចូលចិត្តបណ្តោយខ្លួនឲ្យធ្វើអ្វីៗតាមតែចិត្តគេចង់ អ្នកស្រឡាញ់ការសប្បាយ អ្នកត្រេកត្រអាលនឹងកាមតណ្ហា វិញ្ញាណក្ខន្ធនិយមវាមិនសូវសំដែងការក្លែងបន្លំដ៏ប៉ិនប្រសប់ទេ។ នៅពេលដែលទម្រង់អាក្រក់ទាំងនេះកាន់តែរីកលូតលាស់ពេញទំហឹងហើយពួកគេរឹតតែពេញចិត្តខ្លាំងឡើង។ សាតាំងកត់សំគាល់អំពើបាបរបស់បុគ្គលម្នាក់ៗ ហើយវាឆក់យកឱកាសនោះដើម្បីបំប៉នចិត្តប្រាថ្នារបស់បុគ្គលនោះ។ វាបាន ល្បូងមនុស្សតាមរយៈការចេះប៉ាន់ប្រមាណដើម្បីធ្វើឲ្យរាងកាយ ប្រាជ្ញានិងអំណាចខាងសីលធម៌របស់គេចុះខ្សោយ។ វាបំផ្លាញមនុស្សរាប់ពាន់នាក់តាមការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងកាម-តណ្ហា ធ្វើឲ្យនិស្ស័យជាមនុស្សរបស់គេធ្លាក់ចុះស្មើនឹងសត្វតិរច្ឆាន។ ហើយដើម្បីបញ្ចប់កិច្ចការរបស់វា វិញ្ញាណទាំងឡាយនោះថ្លែងថា៖ «ចំណេះដឹង ដាក់មនុស្សខ្ពស់ជាងអស់ទាំងច្បាប់» ហើយ «គ្រប់យ៉ាងសុទ្ធតែត្រូវទាំងអស់» និងថា «ព្រះទ្រង់មិនប្រកាន់ទោសអ្វីទេ» ព្រមទាំងថា «អស់ទាំងអំពើបាប....គឺឥតមានកំហុសអ្វីសោះ»។ នៅពេលមនុស្សជឿដូច្នេះ សេចក្តីប្រាថ្នានោះ គឺជាច្បាប់ដ៏ខ្ពស់បំផុត ហើយសេរីភាព គឺជាការធ្វើតាមអំពើចិត្ត មនុស្សគិតតែពីខ្លួនឯង មិនបាច់ឆ្ងល់ឡើយ ពេលនោះអំពើពុករលួយបា្រកដជាកើតមាននៅគ្រប់ទីកន្លែងមិនខានឡើយ? មនុស្សជាច្រើនបានទទួលការញុះញង់ពីការស្រើបស្រាល។ សាតាំងក៏ប្រមូលមនុស្សដែលអះអាងថាដើរតាមព្រះគ្រីស្ទ រាប់ពាន់នាក់ ឲ្យចូលក្នុងសំណាញ់របស់វា។ GrHKh 74.2

    ប៉ុន្តែព្រះបានប្រទានពន្លឺគ្រប់គ្រាន់ដើម្បីឲ្យរកឃើញនូវអន្ទាក់នោះ។ គោលលទ្ធិខាងវិញ្ញាណក្ខន្ធនិយមនោះឯងគឺធ្វើសង្រ្គាមទាស់នឹងបទគម្ពីរតែម្តង។ ព្រះគម្ពីរចែងថាមនុស្សស្លាប់ ឥតដឹងអ្វីសោះឡើយ គំនិតរបស់គេបានសាបសូន្យទៅ ហើយគេគ្មានចំណែកអ្វីក្នុងសេចក្តីសប្បាយ ឬសេចក្តីទុក្ខសោករបស់អ្នកនៅផែនដីឡើយ។GrHKh 75.1

    លើសពីនេះទៅទៀត ព្រះបានហាមមិនឲ្យនិយាយឆ្លងឆ្លើយ ជាមួយនឹងវិញ្ញាណដែលបានឃ្លាតចាកទៅហើយនោះឡើយ។ «វិញ្ញាណចំឡែកទាំងឡាយ» ដែលគេច្រើនតែហៅថា ជាពួកអ្នកមកពីពិភពដទៃនោះ គឺមានចែងក្នុងព្រះគម្ពីរថាជា «វិញ្ញាណនៃពូកអារក្ស»។ សូមអានគម្ពីរជនគណនា ២៥:១-៣; ទំនុកតម្កើង ១០៦:២៨; កូរិនថូសទី១ ១០:២០; វិវរណៈ ១៦:១៤។ ការប្រាស្រ័យទាក់ទងជាមួយពួកវាត្រូវបានហាមប្រាមនៅក្រោមការដាក់ពិន័យរហូតដល់ស្លាប់ GrHKh 75.2

    (លេវឺវិន័យ ១៩:៣១; ២០:២៧)។ ប៉ុន្តែ វិញ្ញាណក្ខន្ធនិយម បានជ្រាបចូលដល់មជ្ឈដ្ឋានវិទ្យាសាស្រ្ត លុកលុយចូលក្នុងពួកជំនុំ ហើយបាន ចូលដល់នីតិបញ្ញត្តិ ទាំងដល់ក្រុមប្រឹក្សាស្តេចផង។ សេចក្តីបញ្ឆោតដ៏មហិមានេះគឺជាការរស់ឡើងវិញក្នុងសេចក្តីបន្លំថ្មីនៃអំពើអាបធ្មប់ ដែលគេបានកាត់ទោសវាយប្រហារកាលពីដើម។ GrHKh 76.1

    ដោយធ្វើជាតំណាងឲ្យមនុស្សដ៏ថោកទាបបំផុតដូចនៅស្ថានសួគ៌ សាតាំងនិយាយទៅកាន់លោកិយថា៖ «ទោះបើអ្នកជឿ ឬមិនជឿព្រះ ឬព្រះគម្ពីរក៏ដោយ ចូររស់នៅតាមតែអំពើចិត្តចុះ ព្រោះស្ថានសួគ៌ជារបស់អ្នកហើយ»។ ព្រះបន្ទូលរបស់ព្រះបានចែងមកថា៖ «វេទនាដល់ពួកអ្នកដែលរាប់សេចក្តីអាក្រក់ ថាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្តីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត» (អេសាយ ៥:២០)។GrHKh 76.2