Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការផ្លាស់ប្ដូរក្នុងលទ្ធិប្រូតេស្ដង់និយម

    គេបានថ្លែងអះអាងនៅក្នុងប្រទេសកាន់លទ្ធិប្រូតេស្ដង់ថាលទ្ធិកាតូលិកនិយម ខុសពីប្រូតេស្ដង់និយមជាងជំនាន់មុនៗ តែបន្ដិចបន្ដួចប៉ុណ្ណោះ។ មានការផ្លាស់ប្ដូរមែន តែការផ្លាស់ប្ដូរ គឺពុំមែននៅក្នុងប្រព័ន្ធកាតូលិកទេ។ លទ្ធិកាតូលិកនិយមមានសណ្ឋានស្រដៀងនឹងលទ្ធិប្រតេស្ដង់និយមដែលមាននៅសព្វថ្ងៃ នេះ ពីព្រោះប្រូតេស្ដង់និយម បានអន់ថយយ៉ាងខ្លាំងចាប់ពីសម័យពួកអ្នកកែទម្រង់មក។GrHKh 91.1

    ពួកជំនុំប្រូតេស្ដង់ ដែលកំពុងចង់ឲ្យពិភពលោកចាប់អារម្មណ៍មកខាងខ្លួន ជឿសេចក្ដីអាក្រក់ថាជាល្អ ហើយទីបំផុត គេនឹងជឿសេចក្ដីល្អ ថាជាអាក្រក់វិញ។ ឥឡូវនេះគេកំពុងតែសុំទោសពួកជំនុំរ៉ូម ចំពោះគំនិតដែលខ្វះសេចក្តីស្រឡាញ់របស់ ពួកគេទៅលើពួកជំនុំរ៉ូមនេះ ហើយគេអង្វរឲ្យមានការអភ័យទោស ដោយព្រោះគេបាន «ប្រកាន់ពូជសាសន៍»។ ពួកគេជាច្រើនលើកថា ភាពងងឹតខាងបញ្ញានិងសីលធម៌ដែលមានក្នុងមជ្ឈិមសម័យ បានជួយឲ្យមានការរាលដាលនៃជំនឿអកុសល និងការជិះជាន់របស់ពួកជំនុំរ៉ូម ហើយថាបញ្ញាឈ្លាសវៃយ៉ាងខ្លាំងក្នុងសម័យទំនើបនិងការមានសេរីភាព កាន់តែច្រើនឡើងក្នុងវិស័យសាសនា នោះនឹងមិនមានការប្រឆាំងទល់នឹងការងើបឡើងវិញនៃគំនិតផ្សេងៗទៀតឡើយ។ គំនិតដែលថាទិដ្ឋភាពរបៀបនេះនឹងមានក្នុងសម័យរុងរឿងនេះ គួរឲ្យអស់សំណើចណាស់។ ប៉ុន្ដែគួរចងចាំថាព្រះប្រទានពន្លឺច្រើនប៉ុនណា សេចក្ដី ងងឹតនៃអ្នកដែលបង្វែរ និងបដិសេធពន្លឺ នោះក៏ច្រើនប៉ុណ្ណោះដែរ។GrHKh 91.2

    សម័យដែលមានភាពងងឹតយ៉ាងខ្លាំងខាងបញ្ញាគឺជាការបើកផ្លូវឲ្យពួកជំនុំប៉ាបនិយមមានជោគជ័យយ៉ាងខ្លាំង។ ហើយសម័យដែលពន្លឺខាងបញ្ញាភ្លឺត្រចះត្រចង់ ក៏បានធ្វើឲ្យពួកនេះមានជោគជ័យដូចគ្នាដែរ។ កាលពីអតីតកាល នៅពេលមនុស្សគ្មានចំណេះដឹងអំពីសេចក្ដីពិត ពួកគេរាប់ពាន់នាក់ត្រូវបានជាប់ អន្ទាក់ ដោយពុំបានឃើញបន្តឹងដែលបានរាយសម្រាប់ទាក់ជើងពួកគេឡើយ។ ក្នុងជំនាន់នេះមនុស្សភាគច្រើនពុំបានដឹងពីអន្ទាក់នោះទេហើយក៏ដើរចូលទៅដោយស្រួលដូចជាអ្នកខ្វាក់ភ្នែកដូច្នោះដែរ។ នៅពេលដែលមនុស្សលើកតម្កើងទ្រឹស្ដីរបស់ខ្លួនខ្ពស់ជាងព្រះបន្ទូលរបស់ព្រះ ប្រាជ្ញាវាងវៃនោះអាចនាំមកនូវគ្រោះថ្នាក់ជាងភាពល្ងង់ខ្លៅ។ ដូច្នេះ វិទ្យាសាស្រ្ដក្លែងក្លាយក្នុងសម័យបច្ចុប្បន្ននេះនឹងបង្ហាញឲ្យឃើញជោគជ័យ ក្នុងការរៀបចំផ្លួវឲ្យមនុស្សទទួលប្រព័ន្ធកាតូលិក ដូចគ្នានឹងការឃុំឃាំងចំណេះវិជ្ជាក្នុងយុគសម័យខ្មៅងងឹតដូច្នេះដែរ។GrHKh 92.1