Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការលុបបំបាត់ក្រឹត្យវិន័យរបស់ព្រះចោល

    អ្នកដែលបង្រៀនដល់មនុស្សមិនឲ្យយកចិត្តទុកដាក់នឹងបញ្ញត្តិរបស់ព្រះ គឺជាអ្នកសាបព្រោះការមិនស្តាប់បង្គាប់ ហើយនឹងច្រូតកាត់បាននូវការមិនស្តាប់បង្គាប់ដែរ។ ប្រសិនបើមនុស្សមិនគោរពក្រឹត្យវិន័យរបស់ព្រះទេ នោះមិនយួរមិនឆាប់ ច្បាប់របស់មនុស្សក៏នឹងលែងមានគេគោរពដែរ។ លទ្ធផលនៃការលុបបំបាត់បញ្ញត្តិរបស់ព្រះចោល គឺជាការអាក្រក់ក្រៃលែងដែល គេមិនដែលគិតដល់។ ទ្រព្យសម្បត្តិរបស់មនុស្សនឹងលែងមានសុវត្ថិភាព។ មនុស្សនឹងយកទ្រព្យសម្បត្តិរបស់អ្នកជិតខាងខ្លូនដោយហិង្សា ហើយអ្នកដែលខ្លាំងជាងគេនឹងក្លាយជាអ្នកមានជាងគេ។ គ្មានអ្នកណាគោរពតម្លៃនៃជីវិតឡើយ។ ពាក្យសន្យា នៃអាពាហ៍ពិពាហ៍ នឹងលែងបានជារបងការពារក្រុមគ្រួសារទៀត ហើយ។ អ្នកមានអំណាចនឹងយកប្រពន្ធអ្នកជិតខាងខ្លួនទាំងបំពាន។ ក្រឹត្យវិន័យទីប្រាំនឹងត្រូវបានគេលុបចោលជាមួយនឹងក្រឹត្យវិន័យទីបួន។ កូនៗនឹងមិនញញើតនឹងប្រល័យជីវិតឪពុកម្ដាយរបស់គេឡើយ ប្រសិនបើធ្វើដូច្នោះជាការបំពេញបំណង ប្រាថ្នាដល់ចិត្ដពុករលួយរបស់គេ។ ប្រទេសជឿនលឿននឹងក្លាយទៅជាហ្វូងចោរប្លន់និងហ្វូងឃាតក ហើយសេចក្តីសុខសាន្ត និងសុភមង្គលនឹងត្រូវបានលុបបំបាត់ចេញពីផែនដីនេះជាមិនខាន។GrHKh 105.2

    គោលលទ្ធិនេះបានបើកទ្វារទឹក ទម្លាយសេចក្ដីទុច្ចរិត មកលើពិភពលោកនេះរួចទៅហើយ។ ភាពឥតច្បាប់និងអំពើពុករលួយបោកបក់ចូលមកខ្លាំងដូចរលកវាយសន្ធាប់។ សូម្បីតែក្នុងក្រុមគ្រួសារនៃអ្នកដែលថាខ្លួនជាគ្រីស្ទបរិស័ទ ក៏មានសេចក្ដីកំពុត មានការទាស់ទែងគ្នា ការក្បត់ពាក្យសន្យា និងការបណ្ដោយខ្លួនឲ្យធ្លាក់ទៅក្នុងតម្រេកតណ្ហាដែរ។ គោលការនៃសាសនាដែលជាគ្រឹះនៃជីវិតសង្គម ហាក់បីដូចជាដុំអ្វីមួយដែលយោលយោកហៀបតែនឹងរលំដួលដូច្នោះដែរ។ ជារឿយៗ ឧក្រិដ្ឋជនដ៏ទុច្ចរិតបំផុត ត្រូវបានធ្វើឲ្យមនុស្សចាប់អារម្មណ៍ ហាក់បីដូចជាពួកគេបានធ្វើការដ៏អស្ចារ្យ។ មានការផ្សព្វផ្សាយជាសាធារណៈ យ៉ាងគគ្រឹកគគ្រេងអំពីអំពើឧក្រិដ្ឋរបស់គេ។ សារព័ត៌មានបោះពុម្ពផ្សាយពីអំពើ អបាយមុខដ៏គួរឲ្យខ្ពើមរអើម របស់គេយ៉ាងលំអិត ដែលជាការនាំឲ្យ អ្នកដទៃធ្លាក់ចូលទៅក្នុងអំពើក្លែងបន្លំ អំពើលួចប្លន់ និងអំពើកាប់សម្លាប់ទៀតផង។ ការឈ្លក់វង្វេងនឹងអំពើអសីលធម៌ ការខ្វះការចេះប៉ាន់ប្រមាណ សេចក្ដីទុច្ចរិតគ្រប់ជំពូក គួរតែដាស់មនុស្សទាំងអស់ឲ្យភ្ញាក់ស្មារតី ឡើង។ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីបញ្ឈប់រលកនៃសេចក្ដីអាក្រក់នេះ?GrHKh 105.3