Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី 9 - ការការពារតែមួយគត់របស់យើង

    ព្រះទ្រង់បានត្រាស់បង្គាប់ដល់រាស្រ្ដរបស់ព្រះអង្គឲ្យយក បទគម្ពីរទុកជាការការពារទៅនឹងអំណាចរបស់ពួកវិញ្ញាណនៃ សេចក្ដីងងឹត។ សាតាំងប្រើគ្រប់ឧបាយកលដែលវាអាចធ្វើបាន ដើម្បីកុំឲ្យមនុស្សទទួលចំណេះដឹងពីព្រះគម្ពីរ។ នៅពេលការងារ របស់ព្រះមានការភ្ញាក់រឭកឡើងវិញ សាតាំងក៏ប្រឹងប្រែងធ្វើការ បោកបញ្ឆោតកាន់តែខ្លាំងដែរ។ ការបោកបញ្ឆោត ដ៏ខ្លាំងក្លា ចុងក្រោយបង្អស់ទាស់នឹងព្រះគ្រីស្ទនិងសិស្សរបស់ទ្រង់នឹង ត្រូវបើកបង្ហាញដល់យើងទាំងអស់គ្នា នៅពេលឆាប់ៗនេះ។ ការក្លែងបន្លំនិងសេចក្តីពិតមានភាពដូចគ្នាបេះបិទ រហូតដល់ មិនអាចបែងចែកថាខុសឬត្រូវបាន លើកលែងតែដោយសារ បទគម្ពីរប៉ុណ្ណោះ។ GrHKh 114.1

    អ្នកដែលខំប្រឹងគោរពអស់ទាំងបទបញ្ញត្ដិរបស់ព្រះនឹងត្រូវបានគេជំទាស់និងចំអកឲ្យ។ ដើម្បីទ្រាំទ្រនឹងគ្រាទុក្ខលំបាក នេះ ពួកគេត្រូវតែយល់ពីព្រះហឫទ័យរបស់ព្រះ ដូចដែលបាន ចែងក្នុងព្រះបន្ទូលរបស់ទ្រង់។ ពួកគេអាចសរសើរតម្កើងដល់ ទ្រង់ដរាបណាតែគេស្គាល់នូវចរិតលក្ខណៈ ការគ្រប់គ្រង និង គោលបំណងរបស់ទ្រង់ច្បាស់និងធ្វើតាមសេចក្តីទាំងអស់នោះ តែប៉ុណ្ណោះ។ ពិតប្រាកដណាស់ អ្នកដែលបានតាំងចិត្ត មាំមួន ជាមួយនឹងសេចក្ដីពិតនៃព្រះគម្ពីរ នឹងអាចឈរតទល់នឹងមហា វិបត្ដិចុងក្រោយនេះបាន។GrHKh 114.2

    មុននឹងគេឆ្កាងទ្រង់ ព្រះអង្គសង្រ្គោះបានពន្យល់ដល់ ពួកសាវករបស់ទ្រង់ថា គេនឹងធ្វើគុតទ្រង់ ហើយព្រះអង្គនឹង មានព្រះជន្មរស់ឡើងវិញ។ ព្រះបានចាត់ពួកទេវតាឲ្យមកផ្តិត ព្រះបន្ទូលរបស់ទ្រង់ នៅក្នុងចិត្តគំនិតរបស់ពួកសាវក ប៉ុន្ដែ ព្រះបន្ទូលទាំងប៉ុន្មានបានរសាត់ពីគំនិតរបស់ពួកគេបាត់អស់ទៅ។ នៅពេលគ្រាទុក្ខព្រួយមកដល់ការសុគតរបស់ព្រះយេស៊ូវ បានបំផ្លាញក្ដីសង្ឃឹមរបស់គេអស់សូន្យឈឹងតែម្ដង ហាក់បីដូច ព្រះអង្គពុំបានព្រមានប្រាប់គេពីមុនមកឡើយ។ ដូច្នេះ នៅក្នុងបទទំនាយ អនាគតកាលត្រូវបានបើកសំដែងយ៉ាងច្បាស់នៅចំពោះយើង ដូចជាព្រះគ្រីស្ទបានបើកបង្ហាញដល់ពួកសាវកដូច្នោះដែរ។GrHKh 115.1

    នៅពេលព្រះទ្រង់បញ្ជូនសេចក្ដីព្រមានមក ព្រះអង្គ ត្រូវការឲ្យជនរាល់រូបគិតគូរពិចារណាដោយយកចិត្ដទុកដាក់ ចំពោះព្រះរាជសារនោះ។ ការជំនុំជំរះដ៏គួរឲ្យខ្លាច ទាស់នឹងការថ្វាយបង្គំសត្វនិងរូបវា (វិវរណៈ ១៤:៩-១១) គួរតែបាននាំមនុស្សគ្រប់រូបឲ្យដឹងអំពីទីសំគាល់នៃសត្វ និងអំពីរបៀបជៀសវាងពីការទទួលទីសំគាល់នោះ។ ប៉ុន្ដែ ពួកបណ្ដាជនមិនចង់បានការពិតពីព្រះគម្ពីរទេ ពីព្រោះវារំខានដល់សេចក្ដីប៉ងប្រាថ្នានៃចិត្ដដែលមានបាប។ ម្ល៉ោះហើយសាតាំងក៏ផ្ដល់ការបញ្ឆោតដែលគេចូលចិត្តជំនួសវិញ។ GrHKh 115.2

    ប៉ុន្តែ ព្រះនឹងនៅតែមានមនុស្សដែលរក្សាគម្ពីរ ហើយព្រះគម្ពីរតែមួយគត់ ដែលជាខ្នាតនៃអស់ទាំងគោលលទ្ធិ និងជាមូលដ្ឋាននៃអស់ទាំងកំណែទម្រង់។ យោបល់នៃជនដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ការសិក្សារបស់វិទ្យាសាស្រ្ត ការសម្រេច ចិត្ដរបស់ក្រុមប្រឹក្សាសាសនា សំឡេងនៃមនុស្សភាគច្រើន គឺជាកត្ដាដែលមិនត្រូវយកមកធ្វើជាភស្ដុតាងសម្រាប់ គាំទ្រឬជំទាស់នឹងគោលលទ្ធិណាមួយឡើយ។ យើងពឹងលើ ព្រះបន្ទូលយ៉ាងច្បាស់ថា «ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ» វិញ។ សាតាំងបាននាំមនុស្សឲ្យសំឡឹងមើលទៅគ្រូគង្វាលនិង សាស្រ្ដាចារ្យនៃសាសនវិជ្ជាថាជាអ្នកនាំផ្លូវរបស់ពួកគេជាជាង ស្វែងរកបទគម្ពីរដោយខ្លូនឯង។ សាតាំងមានឥទ្ធិពលលើហ្វូង មនុស្ស ដោយគ្រប់គ្រងលើអ្នកដឹកនាំទាំងនេះ។GrHKh 116.1

    នៅពេលព្រះគ្រីស្ទយាងមក មនុស្សធម្មតាបានឮអំពីទ្រង់ទាំងមានចិត្ដអរសប្បាយ។ ប៉ុន្ដែ ពួកសង្រ្គាជនិងពួកដឹកនាំ បានរុំខ្លួនឯងដោយការប្រកាន់ពូជសាសន៍ ពួកគេបានបដិសេធ ភស្ដុតាងនៃភាពជាព្រះមែស្ស៊ីរបស់ទ្រង់។ បណ្ដាជនបានសួរថា៖ «ហេតុដូចម្ដេចបានជាអ្នកដឹកនាំ និងអាចារ្យរបស់យើងមិនជឿដល់ព្រះយេស៊ូវដូច្នេះ?» ពួកគ្រូបែបនេះបាននាំសាសន៍ យូដាឲ្យបដិសេធព្រះដ៏ប្រោសលោះរបស់ខ្លួន។GrHKh 116.2