Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការសាកល្បងដ៏ធំអំពីភក្តីភាព

    ថ្ងៃសប្បាដហ៍ដែលជាការសាកល្បងដ៏ធំសម្រាប់រកចិត្តស្មោះត្រង់ គឺជាសេចក្តីពិតដែលប្រឆាំងគ្នា។ ក្នុងពេលដែលការរក្សាថ្ងៃសប្បាដហ៍ក្លែងក្លាយ ជាការបញ្ជាក់ថាស្មោះត្រង់ចំពោះ អំណាចប្រឆាំងនឹងព្រះ ការរក្សាថ្ងៃសប្បាដហ៍ពិតគឺជាភស្តុតាងនៃចិត្តភក្តីចំពោះព្រះអាទិករ។ នៅពេលដែលក្រុមមួយ ទទួលទីសំគាល់របស់សត្វ ក្រុមមួយទៀតទទួលត្រារបស់ព្រះ។GrHKh 126.1

    ការទស្សន៍ទាយថានឹងមានការរឹតត្បិតសេរីភាពខាងសាសនាខ្លាំងឡើង ហើយសាសនានិងរដ្ឋនឹងធ្វើទុក្ខបៀតបៀនដល់អ្នកដែលរក្សាក្រឹត្យវិន័យរបស់ព្រះ ត្រូវបានគេប្រកាសឡើង ថាជាទំនាយដែលគ្មានមូលដ្ឋាន ហើយមិនសមហេតុសមផល ទៀតផង។ ប៉ុន្តែ នៅពេលដែលការរក្សាថ្ងៃអាទិត្យបានលូតលាស់ យ៉ាងទូលំទូលាយ ហើយព្រឹត្តិការណ៍ដែលគេសង្ស័យជាយូរ មកហើយនោះ ចេះតែរំកិលចូលមកជិតឡើងៗច្បាស់ឡើងៗ នោះព្រះរាជសារនេះនឹងបង្កើតឲ្យមានប្រតិកម្មយ៉ាងខ្លាំងដែល ពុំធ្លាប់មានពីមុនមក។GrHKh 126.2

    នៅគ្រប់ជំនាន់ ព្រះតែងតែបញ្ជូនអ្នកបំរើរបស់ព្រះអង្គ មកស្តីបន្ទោសដល់អំពើបាបនៅក្នុងលោកិយ និងនៅក្នុងពួកជំនុំ។ អ្នកកែទម្រង់ជាច្រើន នៅពេលចាប់ផ្តើមប្រកបការងាររបស់ខ្លួន បានប្តេជ្ញាអនុវត្តដោយប្រុងប្រយ័ត្នបំផុត ក្នុងការតតាំងជាមួយអំពើបាបរបស់សាសនានិងរដ្ឋ។ ពួកគេមានសង្ឃឹម ថានឹងអាចណែនាំបណ្តាជនឲ្យត្រឡប់មករកព្រះគម្ពីរវិញ ដោយ សារគំរូដ៏ល្អនៃជីវិតជាអ្នកគ្រីស្ទានស្អាតស្អំ។ ប៉ុន្តែព្រះវិញ្ញាណនៃព្រះបានមកដល់ពួកគេ ពួកគេក៏ចាប់ផ្តើម អធិប្បាយផ្សាយគោលលទ្ធិដ៏ងាយយល់នៃព្រះគម្ពីរ ដោយឥតខ្លាចក្រែងចំពោះផលវិបាកដែលនឹងកើតឡើងឡើយ។GrHKh 126.3

    ដូច្នេះ ព្រះរាជសារនោះនឹងត្រូវបានប្រកាសផ្សាយ។ ព្រះអម្ចាស់នឹងធ្វើការតាមរយៈឧបករណ៍ដ៏សុភាព ដែលថ្វាយខ្លួនគេចំពោះការងារព្រះអង្គ។ អ្នកធ្វើការនឹងមានសមត្ថភាពដោយសារការចាក់ប្រេងតាំងដោយព្រះវិញ្ញាណរបស់ព្រះ ជាជាងដោយការហ្វឹកហ្វឺនពីវិទ្យាស្ថានអក្សរសាស្ត្រ។ មនុស្សនឹងត្រូវបានបង្ខំឲ្យទៅមុខទាំងប្រដាប់ដោយសេចក្តីខ្ជាប់ខ្ជួនដ៏បរិសុទ្ធ ប្រកាសផ្សាយព្រះបន្ទូលដែលព្រះប្រទានឲ្យ។ អំពើបាបរបស់បាប៊ីឡូននឹងត្រូវលាតត្រដាងឡើង។ បណ្តាជននឹងត្រូវបានផុលផុសឡើង។ មនុស្សរាប់ពាន់នាក់ពុំដែលបានឮព្រះបន្ទូលបែបនេះទេ។ បាប៊ីឡូនគឺជាពួកជំនុំដែលបានរលំដួលដោយព្រោះអំពើបាបរបស់ខ្លួន ដោយព្រោះការបដិសេធន៍សេចក្តីពិត។ នៅពេលដែលបណ្តាមនុស្សទៅរកពួកគ្រូរបស់ខ្លួន ហើយសួរថា «តើរឿងនេះវាដូច្នេះមែនឬ? » ពួកគ្រូគង្វាលក៏និយាយប្រាប់រឿងមិនពិត ដើម្បីរំងាប់សម្បជញ្ញៈដែលភ្ញាក់រឭកនោះវិញ។ ប៉ុន្តែ ក្នុងកាលដែលមនុស្សជាច្រើននៅតែទាមទារ ឃ្លាដ៏ងាយយល់ដែលថា «ព្រះអម្ចាស់មានបន្ទូលដូច្នេះ» ជំនឿដែលគេនិយមជឿដ៏ខ្លាំងនោះនឹងបំផុសពួកជនដែលស្រឡាញ់អំពើបាបឲ្យជេរប្រមាថព្រមទាំងធ្វើទុក្ខបៀតបៀន ដល់ពួកអ្នកប្រកាសផ្សាយដំណឹងនោះ។GrHKh 127.1

    គណៈគ្រូគង្វាលនឹងខំប្រឹងបញ្ចេញអស់ពីសមត្ថភាពដើម្បីបិទពន្លឺ និងដើម្បីកៀបសង្កត់ការពិភាក្សាសំណួរដ៏មានសារៈសំខាន់ទាំងនេះ។ សាសនានឹងអំពាវនាវរកកម្លាំងពីអំណាច រដ្ឋ ហើយនៅក្នុងកិច្ចការនេះ ពួកជំនុំកាតូលិកនិង ប្រូតេស្តង់នឹងរួបរួមគ្នា។ នៅពេលដែលចលនាពងឹ្រងថ្ងៃអាទិត្យកាន់តែងើបឡើង អ្នករក្សាក្រឹត្យវិន័យនឹងទទួលការគំរាមកំហែង ដោយការពិន័យជាប្រាក់ និងការចាប់ដាក់គុក។ មានអ្នកខ្លះត្រូវគេប្រគល់តំណែងខ្ពង់ខ្ពស់ ហើយនិងរង្វាន់ផ្សេងទៀត ដើម្បីឲ្យលះបង់ជំនឿរបស់ខ្លួន។ ប៉ុន្តែចម្លើរបស់គេគឺ «ចូរបង្ហាញកំហុសយើងពីព្រះបន្ទូលមក »។ អស់អ្នកជាប់ចោទនៅមុខ តុលាការ ជាអ្នកគាំទ្រដាច់ខាតចំពោះសេចក្តីពិត ហើយអ្នកខ្លះដែលបានឮក៏នឹងសម្រេចចិត្តរក្សាក្រឹត្យវិន័យទាំងអស់របស់ព្រះដែរ បើមិនដូច្នោះទេ មនុស្សរាប់ពាន់នាក់នឹងមិនដឹងពីសេចក្តីពិតទាំងនេះសោះឡើយ។GrHKh 128.1

    គេចាត់ទុកការស្តាប់បង្គាប់ព្រះថាជាការបះបោរ។ មាតា បិតានឹងអនុវត្តនូវភាពតឹងរ៉ឹងចំពោះកូនដែលជឿ។ កូនទាំងឡាយ នឹងត្រូវគេដកយកមរតកពីខ្លួន ហើយបណ្តេញចេញពីផ្ទះ។ «ឯអស់អ្នកណាដែលចង់រស់ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀន» (ធីម៉ូថេទី២ ៣:១២)។ នៅពេលដែលអ្នកការពារសេចក្តីពិតបដិសេធ មិនគោរព ថ្ងៃអាទិត្យ អ្នកខ្លះត្រូវគេចាប់បោះទៅក្នុងគុក អ្នកខ្លះត្រូវគេបណ្តេញចេញពីស្រុក ខ្លះទៀតត្រូវគេប្រើដូចទាសករដាច់ថ្លៃ។ នៅពេលដែលព្រះវិញ្ញាណនៃព្រះ ត្រូវបានដកចេញពីមនុស្ស នោះនឹងមានការអាក្រក់ចំឡែកៗកើតឡើង។ នៅពេលដែល សេចក្តីកោតខ្លាចនិងសេចក្តីស្រឡាញ់របស់ព្រះត្រូវបានដកចេញ ទៅ មនុស្សមានចិត្តឃោរឃៅជាខ្លាំង។GrHKh 128.2