Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ព្រះចាក់សេចក្តីវេទនារបស់ទ្រង់

    សេចក្តីជំនុំជំរះនៃព្រះ នឹងធ្លាក់មកលើអស់អ្នកដែលស្វែងរកបំផ្លាញរាស្រ្តរបស់ព្រះអង្គ។ ចំពោះព្រះ ការដាក់ទារុណកម្មគឺជា «ការយ៉ាប់ប្លែក» (អេសាយ ២៨:២១)។ សូមអានគម្ពីរអេសេគាល ៣៣:១១ផងដែរ។ ព្រះអម្ចាស់ទ្រង់ជាព្រះ «មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសនិងសេចក្តីទៀងត្រង់ជាបរិបូរ....ក៏អត់ទោសចំពោះសេចក្តីទុច្ចរិត សេចក្តីរំលង និងអំពើបាប» ប៉ុន្តែទ្រង់មិន «ទុកជាឥតទោសឡើយ» (និក្ខមនំ ៣៤:៦, ៧, ណាហ៊ុម ១:៣)។ ចំពោះជាតិសាសន៍ដែលទ្រង់បានទ្រាំទ្រជាយូរមកហើយ ហើយដែលមានសេចក្តីទុច្ចរិតដ៏ពោរពេញនោះ ទីបំផុតនឹងផឹកពីពែងនៃសេចក្តីក្រោធ ដែលឥតមានលាយជាមួយនឹងសេចក្តីមេត្តាករុណាឡើយ។ GrHKh 148.2

    នៅពេលព្រះគ្រីស្ទបញ្ឈប់ការងារជាសង្ឃរបស់ព្រះអង្គនៅក្នុងរោងឧបោសថ សេចក្តីក្រោធឥតលាយ សម្រាប់ពួកអ្នកថ្វាយបង្គំសត្វនោះ នឹងត្រូវបានចាក់ចេញមក។ អាសន្នរោគនៅប្រទេសអេស៊ីព្ទ គឺស្រដៀងគ្នានឹងគ្រោះកាចនៃការជំនុំជំរះដ៏មានទំហំធំធេង ដែលនឹងធ្លាក់មកលើលោកិយ មុនការរំដោះរាស្រ្តរបស់ព្រះជាចុងក្រោយនេះដែរ។ អ្នកដែលព្រះបានបើកសំដែងឲ្យឃើញថ្លែងថា៖ «មនុស្សដែលមានទីសំគាល់របស់សត្វ និងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំរូបវា គេក៏កើតដំបៅកាច អាក្រក់ណាស់»។ សមុទ្រ «ត្រឡប់ទៅជាឈាមដូចជាឈាម ខ្មោច»។ ហើយ «ទន្លេ និងរន្ធទឹកទាំងប៉ុន្មាន ក៏ប្រែទៅជាឈាមទាំងអស់ដែរ» (វិវរណៈ ១៦:២,៦,៨,៩)។ ហើយទេវតា មានបន្ទូលថា៖ «ឱ ព្រះដ៏គង់នៅ... ដែលទ្រង់បានជំនុំជំរះ កាត់ទោសដូច្នេះ នោះសុចរិតហើយ ដ្បិតគេបានកំចាយ ឈាមនៃពួកបរិសុទ្ធ និងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ»។ ដោយកាត់ ទោសរាស្រ្តរបស់ព្រះឲ្យស្លាប់ ពួកគេក៏បានជំពាក់បំណុលឈាម ដូចជាពួកគេបានបង្ហូរឈាមដោយផ្ទាល់ដៃដូច្នោះដែរ។ ព្រះគ្រីស្ទមានបន្ទូលពីពួកយូដានៅក្នុងសម័យព្រះអង្គថា គេមានកំហុសចំពោះការបង្ហូរឈាមពួកសុចរិតទាំងអស់ តាំងពីជំនាន់អេបិលរហូតមក (ម៉ាថាយ ២៣:៣៤-៣៦) ដ្បិតពួកគេមានវិញ្ញាណដូចគ្នានឹងពួកឃាតកនៃពួកហោរាទាំងនេះដែរ។ GrHKh 149.1

    ក្នុងមហាគ្រោះកាចដែលនឹងធ្លាក់ជាបន្ទាប់នោះ នឹងមានផ្តល់អំណាចដល់ព្រះអាទិត្យ «ឲ្យមនុស្សត្រូវខ្លោចដោយសារ ភ្លើង» (វិវរណៈ ១៦:៨,៩)។ ពួកហោរាបានថ្លែងអំពីគ្រាដ៏ភិតភ័យនេះថា៖ «ហើយនៅរដូវចម្រូតក៏គ្មានអ្វីច្រូតដែរ....។ ព្រមទាំងដើមឈើឯទៀតៗនៅតាមចំការក៏ងាប់អស់ដែរ ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ»។ «ហ្វូងសត្វនាំគ្នាស្រែកថ្ងូរ ហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែង ព្រោះគ្មានស្មៅស៊ី ...។ ដ្បិតប្រភពទឹកទាំងឡាយបានរីងស្ងួតអស់ ហើយវាលស្មៅក៏ត្រូវភ្លើងឆាបឆេះអស់ដែរ» (យ៉ូអែល ១:១១, ១២, ១៨-២០ គម្ពីរភាសាខ្មែរសម្រាយ)។GrHKh 150.1

    គ្រោះកាចទាំងនេះមិនកើតឡើងទូទាំងសកលលោកទេ ប៉ុន្តែវានឹងជាដំបៅដ៏ឈឺចាប់បំផុតដែលមនុស្សមិនធ្លាប់ជួបប្រទះ។ ការជំនុំជំរះទាំងអស់នៅមុនកំណត់ពេលវេលាទុកឲ្យប្រែចិត្តមានលាយជាមួយសេចក្តីមេត្តាករុណា។ លោហិតរបស់ព្រះគ្រីស្ទបានគ្របបាំងបាបជនពីសេចក្តីខុសដ៏ពោរពេញរបស់ ខ្លួន ប៉ុន្តែនៅគ្រាជំនុំជំរះចុងក្រោយបង្អស់ សេចក្តីក្រោធពុំមាន លាយជាមួយសេចក្តីមេត្តាករុណាឡើយ។ ហ្វូងមនុស្សនឹង ប្រាថ្នាចង់បាននូវជម្រកនៃសេចក្តីមេត្តាករុណារបស់ព្រះដែលខ្លួនធ្លាប់បានស្អប់ខ្ពើម។GrHKh 150.2

    នៅពេលគេកំពុងធ្វើទុក្ខទោស ហើយមានទុក្ខព្រួយជាទម្ងន់ នៅពេលគេស្រេកឃ្លានព្រោះខ្វះអាហារ ព្រះពុំបានទុកចោលឲ្យបណ្តាជនរបស់ព្រះអង្គត្រូវវិនាសឡើយ។ ពួកទេវតា នឹងផ្គត់ផ្គង់នូវសេចក្តីត្រូវការរបស់គេ។ «អាហារនឹងបានប្រទាន មកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។ «អញនឹងតបឆ្លើយដល់គេ អញនេះគឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ» (អេសាយ ៣៣:១៦; ៤១:១៧)។GrHKh 151.1

    ក៏ប៉ុន្តែនៅចំពោះភ្នែកមនុស្ស គេនឹងឃើញថាក្នុងពេលបន្តិចទៀត រាស្រ្តរបស់ព្រះសុខចិត្តស្លាប់ដោយរក្សាជំនឿរបស់ ខ្លួន ដូចជាពួកទុក្ករបុគ្គលបានធ្វើកាលពីដើមដូច្នោះដែរ។ ជាគ្រា ឈឺចាប់ដ៏គួរឲ្យភ័យខ្លាច។ ពួកអាក្រក់សំដែងការអរសប្បាយ «ឯណាជំនឿរបស់ឯងឥឡូវនេះ? ហេតុអ្វីបានជាព្រះមិនរំដោះ ឯងចេញពីកណ្តាប់ដៃយើងទៅ បើឯងជាបណ្តាជនរបស់ទ្រង់ មែននោះ?» ប៉ុន្តែពួកអ្នករង់ចាំបាននឹកឃើញ ពីព្រះយេស៊ូវ នៅលើឈើឆ្កាងនាភ្នំកាល់វ៉ារី។ គេទាំងអសគ្នាកំពុង បោកចំបាប់ ជាមួយព្រះដូចជាលោកយ៉ាកុបយ៉ាងដូច្នោះដែរ។GrHKh 151.2