Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ពួកទេវតាចំាយាម

    ពួកទេវតាសំកាំងនៅពីលើដើម្បីការពារអស់អ្នកដែលបានរក្សាបញ្ញត្តិរបស់ព្រះគ្រីស្ទ។ ពួកលោកបានឃើញផ្ទាល់នូវ សេចក្តីទុក្ខព្រួយរបស់ពួកគេ ហើយក៏បានឮពាក្យអធិដ្ឋានរបស់ គេដែរ។ លោករង់ចាំតែបញ្ជាពីមេបញ្ជាការរបស់លោកនឹងអាលឆក់ពួកគេចេញអំពីគ្រោះវេទនាប៉ុណ្ណោះ។ ប៉ុន្តែ ត្រូវរង់ចាំយូរបន្តិចសិន។ រាស្រ្តរបស់ព្រះត្រូវផឹកពីពែង ហើយនិងត្រូវ ឆ្លងកាត់បទពិសោធន៍នេះ (ម៉ាថាយ ២០:២០-២៣)។ ដោយព្រោះឈ្មោះអ្នករើសតាំង គ្រាវេទនានឹងត្រូវបានបំព្រួញឲ្យខ្លី។ ទីបំផុតនឹងមកដល់ រហ័សជាងការរំពឹងទុករបស់មនុស្ស។GrHKh 152.1

    ទោះបីបទបញ្ជាជាទូទៅបានកំណត់ពេលវេលាឲ្យសម្លាប់ ពួកអ្នករក្សាក្រឹត្យិវិន័យក៏ដោយក៏មានពួកបច្ចាមិត្តខ្លះបានឆ្លៀត ឱកាសយកជីវិតពួកគេ មុនពេលកំណត់មកដល់ដែរ។ ប៉ុន្តែ ពុំមាននរណាម្នាក់អាចឆ្លងកាត់អ្នកយាមដែលសំកាំងនៅជុំវិញ មនុស្សស្មោះត្រង់បានឡើយ។ ខ្លះបានខំប្រឹងរត់គេចចេញពី ទីក្រុង ប៉ុន្តែ ដាវដែលបានលើកកាប់ពួកគេ បានបាក់ដូចជា ចំបើង។ អ្នកខ្លះទៀតត្រូវបានការពារដោយពួកទេវតានៅក្នុង ទ្រង់ទ្រាយនៃសង្រ្គាមរបស់មនុស្ស។GrHKh 152.2

    នៅរៀងរាល់យុគសម័យ ពួកទេវតានៃស្ថានសួគ៌តែងតែ រួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការរបស់មនុស្ស។ ពួកលោក បានទទួលការរាក់ទាក់ពីគេហដ្ឋានរបស់មនុស្សជាតិ ទាំងបាន ធ្វើជាអ្នកបើកទ្វារគុក និងដោះលែងអ្នកបំរើរបស់ព្រះផងដែរ។ ពួកលោកបានមកប្រមៀលថ្មចេញអំពីផ្នូររបស់ព្រះអង្គសង្រ្គោះផងដែរ។GrHKh 153.1

    ពួកទេវតាបានមកមើលក្រុមមនុស្សអាក្រក់នៅឯក្រុងសូដុំម ដើម្បីសម្រេចឲ្យដឹងថា តើពួកគេបានឆ្លងផុតព្រំដែននៃសេចក្តីទ្រាំទ្ររបស់ព្រះទៅហើយឬយ៉ាងណា។ ដោយព្រោះមានតែអ្នកបំរើស្មោះត្រង់របស់ព្រះអង្គ មួយក្រុមតូចប៉ុណ្ណោះដែលព្រះជាម្ចាស់បានទប់មហន្តរាយ ហើយនិងពន្យារពេលឲ្យហ្វូងមនុស្សរស់នៅដោយសុខដុមរមនា។ តែពួកបាបជនមិនដឹងខ្លួនសោះថា ខ្លួនបានជំពាក់បំណុលជីវិតដល់ក្រុមតូចដ៏ស្មោះត្រង់ ដែលខ្លួនសប្បាយនឹងជិះជាន់នោះ។GrHKh 153.2

    ជារឿយៗ នៅក្នុងបន្ទប់កាត់សេចក្តីនៃលោកិយនេះ ពួកទេវតាតែងតែបានមកធ្វើជាអ្នកនាំពាក្យ។ ត្រចៀករបស់មនុស្សជាតិបានស្តាប់ពាក្យអង្វរកររបស់លោក បបូរមាត់មនុស្ស ជាតិបានចំអកមើលងាយដល់ឱវាទរបស់លោក។ អ្នកនាំសារ នៃស្ថានសួគ៌ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា ពួកលោកមាន សមត្ថភាព អាចតវ៉ាឲ្យពួកអ្នកដែលត្រូវគេកៀបសង្កត់បាន ប្រសើរជាងស្មាក្តីដ៏ពូកែសម្តីបំផុតទៀតផង។ លោកបានផ្ចាញ់ ផ្ចាល ហើយនិងចាប់ចងពួកមេកំណាចដែលអាចបណ្តាល ឲ្យមានការឈឺចាប់ដ៏ខ្លាំងដល់រាស្រ្តរបស់ព្រះ។GrHKh 153.3

    រាស្រ្តរបស់ព្រះរង់ចាំការយាងមកវិញនៃស្តេចរបស់ខ្លួនដោយចិត្តអន្ទះសា។ នៅពេលអ្នកបោកចំបាប់ដាក់សំណូមពររបស់ខ្លួននៅចំពោះព្រះ មេឃក៏បញ្ចេញពន្លឺព្រាងៗឡើងចេញពីភាពងងឹត ពាក្យពេចន៍ក៏ធ្លាក់មកដល់ត្រចៀកឮសូរពីរោះដូចបទចំរៀងនៃទេវតាថា៖ «ជំនួយមកដល់ហើយ»។ ព្រះសូរសៀង របស់ព្រះគ្រីស្ទក៏បន្លឺចេញមកអំពីមាត់ទ្វារថា៖ «មើល ខ្ញុំបានមកនៅជាមួយអ្នករាល់គ្នាហើយ កុំឲ្យខ្លាចអ្វីឡើយ។ ខ្ញុំបានច្បាំងសង្រ្គាមជំនួសអ្នករាល់គ្នា ហើយដោយនូវឈ្មោះខ្ញុំ អ្នក រាល់គ្នាបានលើសអ្នកឈ្នះទៅទៀត»។GrHKh 154.1

    ព្រះអង្គសង្រ្គោះដ៏វិសេសវិសាល នឹងបញ្ជូនជំនួយមកចំពេលដែលយើងត្រូវការ។ គ្រាវេទនា ជាបទពិសោធន៍ដ៏គួរឲ្យភ័យរន្ធត់មួយសម្រាប់រាស្រ្តរបស់ព្រះ ប៉ុន្តែ គ្រប់ទាំងអ្នកជឿពិតប្រាកដនឹងអាចឃើញដោយជំនឿនូវឥន្ទធនូនៃសេចក្តីសន្យា ដែលព័ទ្ធជុំវិញខ្លួន។ «ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់លើក្រុងស៊ីយ៉ូនដោយច្រៀង ចម្រៀង គេនឹងមានសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ពាក់ លើក្បាល គេនឹងទទួលបានសេចក្តីរីករាយ និងសេចក្តីអំណរ ឯសេចក្តីទុក្ខព្រួយនិងតម្ងូរនោះនឹងខ្ចាត់បាត់ទៅ » (អេសាយ ៥១:១១)។GrHKh 154.2

    ប្រសិនបើឈាមនៃស្មរបន្ទាល់របស់ព្រះគ្រីស្ទត្រូវខ្ចាយនៅពេលនេះ នោះភក្តីភាពរបស់គេនឹងមិនបានជាទីបន្ទាល់ធ្វើឲ្យ អ្នកឯទៀតបានជឿដល់សេចក្តីពិតឡើយ ដ្បិតអ្នកមានចិត្តរឹងរូសបានវាយជំនះរលកនៃសេចក្តីមេត្តាករុណា ទាល់តែលែង ត្រឡប់មកវិញហើយ។ ប្រសិនបើពួកសុចរិតបានធ្លាក់ទៅជាចំណីរបស់ពួកសត្រូវរបស់ខ្លួននៅពេលនេះ នោះនឹងបានជាជ័យជំនះដល់ស្តេចនៃសេចក្តីងងឹតហើយ។ ព្រះគ្រីស្ទមានបន្ទូល ថា៖ «ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្តិចសិន ទាល់តែសេចក្តីក្រោធ បានកន្លងហួសទៅ។ ដ្បិតមើលព្រះយេហូវ៉ា ទ្រង់យាងចេញ ពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសម្រេចទោសដល់មនុស្សនៅ លើផែនដីដោយព្រោះអំពើទុច្ចរិតរបស់គេ»។GrHKh 155.1

    ការរំដោះអស់អ្នកដែលបានរង់ចាំនូវដំណើរយាងមករបស់ព្រះអង្គដោយអត់ធ្មត់ ហើយដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងប្រកបដោយសេចក្តីរុងរឿងពន់ពេកក្រៃ៕GrHKh 155.2