Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ថ្ងៃនៃព្រះយេហូវ៉ា

    ហោរាអេសាយបានមានប្រសាសន៍ថា៖ «នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះរបស់ខ្លួន ដែលធ្វើពីមាសហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ ហើយនិងប្រចៀវ ដើម្បីនឹងចូលទៅក្នុងរអាងថ្ម ហើយក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្តីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ ក្នុងកាលដែលទ្រង់ក្រោកឡើងនិងអង្រួនផែនដីដោយឫទ្ធិយ៉ាងអស្ចារ្យ» (អេសាយ ២:២០, ២១)។GrHKh 160.1

    អ្នកដែលបានលះបង់ទាំងអស់សម្រាប់ព្រះគ្រីស្ទ ឥឡូវ នេះបានផុតពីគ្រោះភ័យហើយ។ គេបានបង្ហាញយ៉ាងច្បាស់នូវភក្តីភាពដល់ព្រះដែលទ្រង់បានសុគតជំនួសគេ ដល់ពិភពលោក ហើយនិងចំពោះមុខសេចក្តីស្លាប់។ ទឹកមុខដ៏សស្លាំងហើយស្រពោននោះ ឥឡូវត្រូវបានរីករាយស្រស់បំព្រងទាំងមានអំណរ យ៉ាងអស្ចារ្យ។ សំឡេងរបស់គេបានស្រែកឡើងក្នុងចម្រៀងនៃ ជ័យឃោសថា៖ «ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងដៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន ហេតុនោះយើងខ្ញុំ នឹងមិនខ្លាចឡើយទោះបីផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មាន ត្រូវរើធ្លាក់ចុះនៅកណ្តាលសមុទ្រក៏ដោយ។ ទោះបីទឹកសមុទ្រ បញ្ចេញសូរគឹកកងហើយរំជួលឡើងឬភ្នំទាំងឡាយត្រូវកក្រើក ញ័រ ដោយរលកលោតចុះឡើងក្តី» (ទំនុកតម្កើង ៤៦:១-៣)។GrHKh 160.2

    នៅពេលដែលសូរសៀងនៃទំនុកបរិសុទ្ធនេះបានឮឡើង ទៅដល់ព្រះ សិរីល្អនៃនគរឋានសួគ៌ក៏ជះចេញពីទ្វារដែលបានបើករួចហើយនោះ។ បន្ទាប់មក នៅលើមេឃ មានដៃមួយកាន់បន្ទះថ្មពីរផ្ទាំង។ ក្រឹត្យវិន័យបរិសុទ្ធដែលបានប្រកាសនៅភ្នំស៊ីណាយ ឥឡូវបានបើកសំដែងជាខ្នាតនៃការជំនុំជំរះ។ ពាក្យទាំងឡាយងាយស្រួលអានហើយគេទាំងអស់គ្នាអាចអានបាន។ ការចងចាំក៏បានភ្ញាក់រឭកឡើង។ ភាពងងឹតនៃជំនឿអកុសល និងជំនឿខុសឆ្គងបានរសាត់ចេញបាត់ពីគំនិតគេគ្រប់ៗគ្នា។GrHKh 161.1

    គ្មានពាក្យអ្វីដើម្បីយកមកពិពណ៌នាអំពីសេចក្តីរន្ធត់និងសេចក្តីអស់សង្ឃឹមរបស់អ្នកដែលបានជាន់ឈ្លីក្រឹត្យវិន័យរបស់ ព្រះបានឡើយ។ ដើម្បីផ្គាប់ចិត្តលោកិយ ពួកគេបានបំភ្លេចក្រឹត្យវិន័យហើយបង្រៀនអ្នកដទៃឲ្យប្រព្រឹត្តរំលងផង។ ឥឡូវនេះ ក្រឹត្យវិន័យដែលគេបានស្អប់ខ្ពើម ត្រូវកាត់ទោសគេវិញ។ គេបានដឹងហើយថាគេមិនអាចដោះសាបានឡើយ។ ពួកសត្រូវនៃក្រឹត្យវិន័យរបស់ព្រះ មានការយល់ដឹងថ្មីអំពីសេចក្តីពិតនិងអ្វីដែលត្រូវធ្វើ។ គឺយឺតពេលហើយ នៅពេលគេដឹងថាថ្ងៃឈប់សម្រាកជាត្រារបស់ព្រះដ៏មានព្រះជន្មរស់នោះ។ យឺតពេលហើយ នៅពេលគេឃើញគ្រឹះ ដែលគេបានសង់ពីលើនោះគឺជាខ្សាច់។ គេបានជំនះទទឹងនឹងព្រះ។ គ្រូសាសនាទាំងឡាយបាននាំមនុស្សឲ្យធ្លាក់នរក ក្នុងពេលដែលគេអះអាងថា គេកំពុងដឹកនាំកូនចៀមរបស់ខ្លួនចូលទៅស្ថានបរមសុខ។ ឱ ទំនួលខុសត្រូវនៃមនុស្សក្នុងតំណែងដ៏បរិសុទ្ធនោះធំណាស់ន៎! លទ្ធផលនៃភាពមិនស្មោះត្រង់របស់គេគឺអាក្រក់អ្វីម៉្លេះទេ!GrHKh 161.2