Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    អ្នកដែលត្រូវបានប្រោសលោះ ប្រកបដោយសេចក្តីរុងរឿង

    ក្នុងគ្រប់សម័យ អ្នករើសតាំងនៃព្រះអង្គសង្រ្គោះ បានដើរក្នុងផ្លូវចង្អៀត។ គេត្រូវបានចំរាញ់ ក្នុងឡនៃភាពទុក្ខលំបាក។ គេបានតស៊ូទ្រាំនឹងសម្អប់ ពាក្យមួលបង្កាច់ ការលះបង់ខ្លួនហើយនិងការខកចិត្តដ៏ជូរចត់។ គេបានរៀនពីភាពអាក្រក់នៃអំពើបាប ពីអំណាចរបស់វា កំហុសរបស់វា និងសេចក្តីវឹកវររបស់វា ហើយគេមើលទៅអំពើបាបនោះ ដោយការស្អប់ខ្ពើមយ៉ាងក្រៃលែង។ ការយល់ដល់ការលះបង់ដ៏គ្មានទីបំផុត ដែលត្រូវបានធ្វើសំរាប់ព្យាបាលបាប បានធ្វើឲ្យខ្លួនគេបន្ទាបខ្លួន និងបំពេញចិត្តគេដោយការដឹងគុណ។ គេមានសេចក្តីស្រឡាញ់ដ៏លើសលុបព្រោះគេបានទទួលការអត់ទោសដល់ខ្លួនវិញដ៏លើសលុបដែរ។ សូមអានគម្ពីរលូកា ៧:៤៧។ អ្នកមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ គឺសមជាអ្នកដែលមានចំណែកក្នុងសិរីល្អរបស់ទ្រង់។GrHKh 172.1

    អ្នកគ្រងមរតករបស់ព្រះ បានមកពីការចាប់ខ្លួន មកពីខ្ទមតូចៗ មកពីគុកក្រោមដី មកពីទីលានប្រហារជីវិត មកពីព្រៃភ្នំ មកពីវាលរហោស្ថាន និងរូងភ្នំ។ ពួកគេ «កំសត់ទុគ៌ត ត្រូវគេសង្កត់សង្កិន ហើយត្រូវគេវាយធ្វើបាប» មនុស្សរាប់លាន នាក់បានលាចាកលោកិយទាំងអាប់យស ពីព្រោះគេមិនព្រមចុះចូលនឹងសាតាំង។ ប៉ុន្ដែឥឡូវនេះ គេលែងមានទុក្ខព្រួយ ការនិរាសព្រាត់ប្រាស និងលែងមានគេជិះជាន់ទៀតហើយ។ អំណឹះតទៅ គេឈរនៅទាំងពាក់អាវដែលមានតម្លៃថ្លៃជាងអាវរបស់មនុស្សមានកិតិ្ដយសបំផុតនៃផែនដី ហើយពាក់មកុដដែល ភ្លឺចិញែ្ចងចិញ្ចាច ល្អថ្លៃថ្លាជាងអ្វីដែលបានបំពាក់ លើព្រះសិរនៃព្រះមហាក្សត្រនៃផែនដីទៅទៀត។ ព្រះមហាក្សត្រ នៃសិរីល្អ ទ្រង់ជូតអស់ទាំងទឹកភ្នែកចេញពីថ្ពាល់របស់គេ។ ពួកគេច្រៀងចម្រៀងសរសើរមួយបទ ដែលឮច្បាស់ ផ្អែមពីរោះ ហើយត្រូវចង្វាក់គ្នាសូររងំ។ ទំនុកសរសើរព្រះឮខ្ទ័រខ្ទារពេញប្រាសាទនៃស្ថានសួគ៌៖ «សេចក្ដីសង្រ្គោះ ស្រេចនូវព្រះនៃយើងរាល់គ្នាដែលគង់លើបល័្លង្ក ហើយស្រេចនឹងកូនចៀមទៀតផង »។ ហើយទាំងអស់គ្នាក៏បន្ទរតបទៅវិញថា «អាម៉ែន សូមថ្វាយព្រះពរសិរីល្អ ប្រាជ្ញា ពាក្យអរគុណព្រះ កិត្ដិនាម ព្រះចេស្ដា និងឫទ្ធិដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងដរាប តទៅ» (វិវរណៈ ៧:១០,១២)។GrHKh 173.1

    នៅក្នុងជីវិតនេះ យើងអាចត្រឹមតែចាប់ផ្តើមយល់ពីឆាកដ៏អស្ចារ្យនៃការប្រោសលោះប៉ុណ្ណោះ។ ដោយការយល់ដឹងដែលមានដែនកំណត់របស់យើង យើងអាចពិចារណាយល់បានត្រឹមតែសេចក្ដីអាម៉ាស់និងសិរីល្អ ជីវិតនិងសេចក្ដីស្លាប់ យុត្ដិធម៌និងមេត្ដាធម៌ដែលជួបគ្នានៅឯឈើឆ្កាងប៉ុណ្ណោះ ហើយ យើងនៅតែមិនអាចយល់ពីអត្ថន័យនេះទាំងមូលបានដែរ ទោះជាយើងខំប្រឹងប្រើអំណាចខាងគំនិតប្រាជ្ញារបស់យើងយ៉ាងណា ក៏ដោយ។ គឺយើងយល់បានតិចតួចណាស់អំពីបណ្ដោយ ទទឹង ជម្រៅនិងកំពស់នៃសេចក្ដីស្រឡាញ់នៃការប្រោសលោះរបស់ព្រះ។ យើងមិនអាចយល់ពីផែនការនៃការប្រោសលោះបានពេញលេញឡើយ សូម្បីតែអ្នកដែលត្រូវបានទទួលការប្រោសលោះនោះបានឃើញនិងបានដឹងក្តី ប៉ុន្ដែ នៅពេញទាំងជីវិតអស់កល្ប សេចក្ដីពិតថ្មីនឹងចេះតែបើកសំដែងឲ្យឃើញដល់គំនិតដែលងឿងឆ្ងល់និងត្រេកអរនេះជាបន្តបន្ទាប់។ ទោះជាការសោកសង្រេង ការឈឺចាប់ និងការល្បួងទាំងឡាយនៅផែនដី លែងមានតទៅទៀត ហើយមូលហេតុនៃការទាំងនេះត្រូវបានដកចេញហើយក៏ដោយ ក៏រាស្រ្តរបស់ព្រះនឹងមានតម្រិះ ប្រាជា្ញឈ្លាសវៃអាចយល់ច្បាស់ អំពីតម្លៃនៃសេចក្តីសង្រ្គោះ របស់ខ្លួនដែរ។GrHKh 174.1

    ឈើឆ្កាងនឹងបានជាទំនុកចម្រៀងនៃអ្នកដែលត្រូវបានព្រះប្រោសលោះ ដរាបដល់អស់កល្ប។ ដោយលើកតម្កើងព្រះគ្រីស្ទ គេក៏ឃើញព្រះគ្រីស្ទដែលបានជាប់ឆ្កាងដែរ។ ហើយគ្មាននរណាម្នាក់ភ្លេចពីដំណើរដែលព្រះមហាក្សត្រនៃស្ថានសួគ៌ បានបន្ទាបព្រះអង្គទ្រង់ មកលើកស្ទួយមនុស្សមានបាប និងពីដំណើរដែលទ្រង់បានរងទោស និងទ្រាំទ្រសេចក្តីអាម៉ាស់នៃអំពើបាប ហើយបិទព្រះភ័ក្ត្រព្រះវរបិតា រហូតដល់សេចក្តីវឹកវរនៃពិភពលោកបានបំបែកព្រះឱរាទ្រង់ ហើយប្រល័យព្រះជន្មទ្រង់នោះឡើយ។ ព្រះដែលជាអ្នកបង្កបង្កើតពិភពទាំងមូល ជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់បានទុកសិរីល្អរបស់ទ្រង់ចោល ហើយត្រឡប់មកជាមនុស្សលោក ការនោះធ្វើឲ្យមានភាពអស្ចារ្យ ពន់ពេកក្រៃនៅទូទាំងលោកសន្និវាសនេះ។ នៅពេលអ្នកដែលបានទទួលសេចក្តីសង្គ្រោះ សម្លឹងមើលព្រះអង្គដ៏ប្រោសលោះរបស់ខ្លួន ហើយដឹងថាព្រះរាជនគររបស់ទ្រង់នឹងមិនមានទីបំផុត ឡើយនោះគេក៏ស្រែកច្រៀងឡើងថា៖ «កូនចៀមដែលគេបានសម្លាប់ហើយបានប្រោសលោះយើងទៅឯព្រះដោយព្រះលោហិត ដ៏ថ្លៃវិសេសរបស់ទ្រង់ នោះគួរនឹងបានព្រះចេស្តា!»GrHKh 175.1

    អាថ៌កំបាំងនៃឈើឆ្កាងពន្យល់ប្រាប់អំពីអាថ៌កំបាំងទាំងអស់។ គេនឹងយល់ដឹងថា ព្រះដែលទ្រង់មានព្រះតម្រិះដ៏គ្មានទីបំផុត ពុំអាចដាក់ផែនការសម្រាប់សេចក្តីសង្គ្រោះរបស់យើងបានក្រៅពីការលះបង់ព្រះរាជបុត្ររបស់ទ្រង់ដើម្បីធ្វើជាដង្វាយយញ្ញបូជាជំនួសយើងឡើយ។ សំណងត្រឡប់ទៅនឹងដង្វាយយញ្ញបូជានេះវិញ គឺជាអំណរនៃមនុស្សដែលបានទទួលការប្រោសលោះនៅលើផែនដីនេះ ដែលបរិសុទ្ធ សប្បាយរីករាយ និងមិនចេះស្លាប់។ នេះហើយជាតម្លៃរបស់មនុស្សដែលព្រះវរបិតាទ្រង់សព្វព្រះទ័យនឹងលោះត្រឡប់មកវិញ។ ហើយព្រះគ្រីស្ទផ្ទាល់ក៏សព្វព្រះហឫទ័យ ដោយទតឃើញផលផ្លែនៃការលះបង់ដ៏ធំរបស់ទ្រង់ដែរ៕GrHKh 175.2