Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី 14 - សេចក្តីសុខសាន្តដ៏អស់កល្បជានិច្ច៖ មហាវិវាទត្រូវបានបពា្ចប់

    នៅចុងបញ្ចប់នៃរយៈពេល ១០០០ឆ្នាំ ព្រះគ្រីស្ទយាងមកកាន់ផែនដីវិញ ដោយមានការហែហមពីពួកអ្នកដែលបាន ប្រោសលោះនិងពួកទេវតាទាំងសល់សែន។ ទ្រង់បានដាស់ ពួកអាក្រក់ឲ្យរស់ឡើង ដើម្បីទទួលវាសនាអាក្រក់របស់ខ្លួន។ គេចេញមកមានចំនួនរាប់មិនអស់ ប្រៀបដូចជាខ្សាច់នៅមាត់ សមុទ្រ មានទាំងស្លាកស្នាម ជំងឺរោគា និងសេចក្តីស្លាប់ផង។ ពួកគេមានភាពផ្ទុយគ្នាស្រឡះពីអស់អ្នកដែលបានរស់ឡើងនៅលើកទីមួយ។GrHKh 187.1

    គ្រប់ទាំងភ្នែក បានបែរទៅមើលសិរីរុងរឿងនៃព្រះរាជ បុត្រារបស់ព្រះ។ ពួកអាក្រក់ឧទានឡើងដោយសំឡេងស្រុះគ្នា ថា៖ «ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ ប្រកបដោយព្រះពរ» (ម៉ាថាយ ២៣: ៣៩)។ ពាក្យទាំងនេះមិនមែនចេញមកដោយសេចក្តីស្រឡាញ់ទេ គឺជាកម្លាំងនៃ សេចក្តីពិតដែលជំរុញឲ្យពាក្យទាំងនេះចេញមកពីបបូរមាត់របស់ ពួកគេដោយអចេតនា។ ក៏ដូចគ្នានេះដែរ នៅពេលពួកអាក្រក់ បានចូលទៅក្នុងផ្នូរជាយ៉ាងណា គេក៏ចេញមកជាយ៉ាងនោះ ដែរ គឺមានភាពជាខ្មាំងសត្រូវចំពោះព្រះគ្រីស្ទ និងប្រកបដោយ វិញ្ញាណប្រឆាំងបះបោរដដែល។ គ្មានពេលសាកល្បងថ្មី ណា ទុកសម្រាប់ឲ្យពួកគេព្យាបាលជីវិតចាស់របស់គេទៀតឡើយ។GrHKh 187.2

    ហោរាថ្លែងថា៖ «នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើ ភ្នំដើមអូលីវ...ហើយភ្នំដើមអូលីវនឹងត្រូវពុះ ញែកជាពីរ» (សាការី ១៤:៤)។ នៅពេលទីក្រុងយេរូសាឡិមថ្មីចុះពី ស្ថាន សួគ៌មក តាំងនៅលើទីកន្លែងដែលបានរៀបចំជាស្រេចនោះ ព្រះគ្រីស្ទរួមជាមួយរាស្រ្តរបស់ព្រះអង្គហើយនិងពួកទេវតា នាំ គ្នាចូលទៅក្នុងទីក្រុងបរិសុទ្ធនោះ។ GrHKh 188.1

    នៅពេលដែលពួកគេត្រូវបានកាត់ចេញពីការបោកបញ្ឆោត មេកំណាចមានការអាក់អន់ចិត្ត ហើយអស់សង្ឃឹមជាខ្លាំង ប៉ុន្តែ នៅពេលដែលពួកអាក្រក់ដែលបានស្លាប់ត្រូវបានរស់ឡើងវិញ នោះវាក៏ឃើញមានមនុស្សដ៏សន្ធឹកសន្ធាប់នៅខាងវា វាក៏មាន សង្ឃឹមឡើងវិញ ហើយបេ្តជ្ញាថា មិនព្រមបពា្ចប់មហាវិវាទនេះ ឡើយ។ វានឹងបញ្ជាពួកបាត់បង់នៅក្រោមទង់របស់វា។ ក្នុងការ បដិសេធន៍ព្រះគ្រីស្ទ ពួកគេបានទទួលយក បទបញ្ជារបស់មេ បះបោរ ហើយត្រៀមខ្លួនចាំធ្វើតាមបង្គាប់របស់វា។ ដូចជា ឧបាយកលដ៏ប៉ិនប្រសប់តាំងពីដំបូងដែរ វាមិនទទួលស្គាល់ថា ខ្លួនវាជាសាតាំងទេ។ វាអះអាងថាវាជាម្ចាស់លោកិយដ៏ត្រឹមត្រូវ ព្រោះគេបានដណ្តើមយកមរតកពីវាដោយខុសច្បាប់។ វាតាំងខ្លួន ជាអ្នកប្រោសលោះដោយបញ្ជាក់ប្រាប់ពួករណបរបស់វាទាំងប៉ុន្មាន ដែលវាបានឆបោកថា មហិទ្ធិឫទ្ធិរបស់វា បាននាំពួកគេឲ្យចេញពីផ្នូរឡើងវិញ។ សាតាំងធ្វើឲ្យអ្នកទន់ខ្សោយមានកម្លាំង ហើយបណ្តាលចិត្តគេទាំងអស់គ្នាដោយឋាមពលរបស់វា ដើម្បីដឹកនាំពួកគេទៅចាប់យកទីក្រុងរបស់ព្រះ។ វាចង្អុលទៅឯមនុស្សដ៏ច្រើនរាប់មិនអស់ ដែលបានរស់ពីស្លាប់ឡើងវិញ រួចប្រកាសថា ក្នុងនាមជាអ្នកដឹកនាំ វាមានសមត្ថភាពយកបល្ល័ង្កនិងនគរពីព្រះមកវិញ។GrHKh 188.2

    នៅក្នុងចំណោមមនុស្សជាច្រើនសន្ធឹកសន្ធាប់នោះ មានជាតិសាសន៍ដែលមានជីវិតរស់នៅជាយូរយារមកហើយ តាំងពីមុនទឹកជំនន់មកម្ល៉េះ ជាមនុស្សមានកំពស់ខ្ពស់ៗ ហើយមានបញ្ញាឈ្លាសវៃដ៏សំបើម ជាមនុស្សដែលចេះធ្វើកិច្ចការដ៏អស្ចារ្យ ដែលនាំលោកិយឲ្យសរសើរតម្កើងដល់ការប៉ិនប្រសប់របស់ខ្លួន ប៉ុន្តែ ការដែលគេបង្កើតនូវអ្វីដែលឃោរឃៅនិងអាក្រក់អាក្រីបានបណ្តាលឲ្យព្រះបំបាត់គេចេញពីការបង្កបង្កើតរបស់ព្រះអង្គ។ មានពួកស្តេចនិងពួកមេទ័ពធំៗដែលមិនធ្លាប់ចាញ់សង្រ្គាមសោះ។ ពេលស្លាប់ទៅ ពួកនេះមិនបានផ្លាស់ប្តូរទេ។ នៅពេលចេញពីផ្នូរមកវិញ ពួកគេក៏នៅតែមានមហិច្ឆិតាចង់ដណ្តើមយកអំណាច គ្រប់គ្រងពីព្រះ ដូចជាគ្រាមុនពួកគេក្ស័យជីវិតនោះដដែល។GrHKh 189.1